« អាលម៉ា ១៧–២២ ៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« អាលម៉ា ១៧–២២ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
អាលម៉ា ១៧–២២
ទិដ្ឋភាពទូទៅ
ពួកបុត្រារបស់ម៉ូសាយបានជ្រើសរើសទៅរកពួកសាសន៍លេមិនដើម្បីផ្សាយដំណឹងល្អ ។ អាំម៉ូនបានបម្រើក្នុងចំណោមប្រជាជនរបស់ស្ដេចឡាម៉ូណៃនៅក្នុងដែនដីអ៊ីសម៉ាអែល ហើយបានការពារហ្វូងចៀមរបស់ស្ដេចដោយអព្ភូតហេតុ ។ ឡាម៉ូណៃមានព្រះទ័យរំភើបជាខ្លាំងចំពោះភាពស្មោះត្រង់ដែលអាំម៉ូនបានបម្រើទ្រង់ ។ ហើយដោយសារតែអារម្មណ៍ដែលទ្រង់បានទទួល ឡាម៉ូណៃ ស្ម័គ្រព្រះទ័យជឿពាក្យទាំងអស់របស់អាំម៉ូន ។ បិតារបស់ឡាម៉ូណៃធ្លាប់ជាស្តេចទុច្ចរិត ប៉ុន្តែបន្ទាប់ពីទ្រង់បានរៀនសេចក្ដីពិតសំខាន់ៗអំពីព្រះអង្គសង្គ្រោះរបស់យើង និងផែនការនៃសេចក្ដីសង្គ្រោះ បំណងប្រាថ្នារបស់ទ្រង់បានចាប់ផ្ដើមផ្លាស់ប្ដូរយ៉ាងខ្លាំង ។ នៅទីបំផុត គ្រួសាររបស់ស្ដេចទាំងអស់បានប្រែចិត្តជឿលើព្រះអម្ចាស់ ។
រៀបចំខ្លួនដើម្បីបង្រៀន
ព័ត៌មានខាងក្រោមនេះផ្តល់ជាយោបល់ដល់គ្រូបង្រៀនអំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
អាលម៉ា ១៧
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យស្គាល់ជំនួយ និងកម្លាំងដែលព្រះអម្ចាស់ប្រទានឲ្យពួកគេក្នុងស្ថានភាពលំបាកដែលពួកគេជួបប្រទះ ។
-
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យមករៀនដោយរៀបចំខ្លួនដើម្បីចែកចាយ និងពិភាក្សាអំពីបញ្ហាធម្មតា ឬបញ្ហាប្រឈមមួយចំនួនដែលក្មេងជំទង់ជួបប្រទះ និងមូលហេតុដែលពួកគេត្រូវការជំនួយ និងកម្លាំងពីព្រះនៅក្នុងជីវិតរបស់ពួកគេ ។ ពួកគេក៏ប្រហែលជាគិតអំពីគ្រាដែលពួកគេបានទទួលជំនួយពីព្រះក្នុងជីវិតរបស់ពួកគេផងដែរ ។
-
វីដេអូ ៖ « Ammon Becomes the Servant of King Lamoni » ( ៣:៤៧ ); « Ammon Defends the King’s Flocks » ( ៥:២៤ សូមមើលពីនាទីទី ០:០០ ដល់នាទីទី ៣:១០ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាដាក់សិស្សឲ្យចូលទៅក្នុងមុខងារបំបែកក្រុម ដើម្បីសិក្សាខគម្ពីរមួយឈុតក្នុងចំណោមខគម្ពីរទាំងបួនឈុតដែលបានរាយបញ្ជីនៅជិតដើមមេរៀន ។ បន្ទាប់មក សមាជិកនៃក្រុមនីមួយៗអាចសង្ខេបពីអ្វីដែលក្រុមរបស់ពួកគេបានសិក្សា ។
អាលម៉ា ១៨
គោលបំណងមេរៀន ៖ គោលបំណងនៃមេរៀននេះគឺដើម្បីជួយសិស្សស្វែងរកវិធីដើម្បីជួយអ្នកដទៃឲ្យចូលកាន់តែជិតព្រះតាមរយៈសេចក្ដីស្រឡាញ់ និងការបម្រើដូចព្រះគ្រីស្ទរបស់ពួកគេ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យសួរមិត្តភក្តិ ឬសមាជិកគ្រួសារម្នាក់ឲ្យរកមនុស្សដែលពួកគេស្គាល់ ដែលបានជួយអ្នកដទៃឲ្យខិតកាន់តែជិតព្រះ តាមរយៈសេចក្ដីស្រឡាញ់ ឬការបម្រើដូចព្រះគ្រីស្ទរបស់ពួកគេ ។
-
វីដេអូ ៖ « Ammon Defends the King’s Flocks » ( ៥:២៤; សូមមើលពីនាទីទី ២:៥៧ ដល់នាទីទី ៥:២៤ ); « Ammon Teaches King Lamoni about the Gospel of Jesus Christ » ( ៥:៤១; សូមមើលពីនាទីទី ០:២៣ ដល់នាទីទី ១:៥៦ និងពីនាទីទី ១:៥៦ ដល់នាទីទី ៥:៤១ )
-
មាតិកាដែលត្រូវបង្ហាញ ៖ ការណែនាំ និងសំណួរនៅចុងបញ្ចប់នៃមេរៀន ដើម្បីជួយសិស្សធ្វើផែនការ
អាលម៉ា ១៩
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យទទួលអារម្មណ៍ថា ព្រះអម្ចាស់ស្រឡាញ់មនុស្សទាំងអស់ ហើយមានព្រះទ័យឲ្យពួកគេមករកទ្រង់ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យសិក្សា អាលម៉ា ១៩ ហើយរកមើលឥទ្ធិពលដែលដំណឹងល្អរបស់ព្រះអង្គសង្គ្រោះមានលើពួកសាសន៍លេមិន ដែលអាំម៉ូនបានបង្រៀន ។
-
មាតិកា ដែលត្រូវបង្ហាញ ៖ ការស្ទង់មតិ នៅដើមមេរៀន
-
វីដេអូ ៖ « Ammon Serves and Teaches King Lamoni » ( ២៣:០៤ សូមមើលពីនាទីទី ១៥:១៨ ដល់នាទីទី ២០:០៦ និងពីនាទីទី ២០:០៧ ដល់នាទីទី ២៣:០៤ )
អាលម៉ា ២០–២២
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សប្រាថ្នាចង់បានការណ៍នៃព្រះជាជាងអ្វីផ្សេងទៀតដែលពិភពលោកផ្តល់ឲ្យ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន អាលម៉ា ២០ និង ២២ ដោយរកមើលពីរបៀបដែលបិតារបស់ស្តេចឡាម៉ូណៃបានផ្លាស់ប្តូរនៅក្នុងជំពូកទាំងនេះ ។ សួមឲ្យពួកគេគិតអំពីហេតុផលដែលអាចកើតមានសម្រាប់ការផ្លាស់ប្តូរនោះ ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ នៅដើមមេរៀន នៅពេលដែលសិស្សត្រូវបានសួរអំពីកាលៈទេសៈដែលនឹងប៉ះពាល់ដល់ឆន្ទៈរបស់ពួកគេក្នុងការធ្វើអ្វីមួយ សូមពិចារណាអញ្ជើញពួកគេឲ្យវាយបញ្ចូលការឆ្លើយតបរបស់ពួកគេនៅក្នុងឈែត ។ ពួកគេអាចចែកចាយការឆ្លើយតបជាច្រើនសម្រាប់កាលៈទេសៈនីមួយៗ ។
ការទទួលបានចំណេះដឹងខាងវិញ្ញាណ ភាគ ៤
គោលបំណងមេរៀន ៖ គោលបំណងមេរៀននេះគឺដើម្បីជួយសិស្សរំឭកគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។
-
ការរៀបចំសិស្ស ៖ សិស្សអាចត្រូវបានអញ្ជើញឲ្យគិតអំពីសំណួរខាងវិញ្ញាណដែលពួកគេធ្លាប់មាន ឬមានក្នុងពេលបច្ចុប្បន្ន និងអ្វីដែលពួកគេបានធ្វើដើម្បីស្វែងរកចម្លើយចំពោះសំណួររបស់ពួកគេ ។
-
វីដេអូ ៖ « Divinely Appointed Sources » ( ៩:១៦ សូមមើលពីនាទីទី ២:៤៣ ដល់នាទីទី ៤:១៩, ៤:១៩ ដល់នាទីទី ៥:៣៥, និង ៥:៣៥ ដល់នាទីទី ៧:០១ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ មេរៀននេះមានស្ថានភាពប្រឌិដ្ឋពីរដែលអមមកជាមួយផ្នែកបីដែលត្រូវគ្នានឹងគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ ផ្នែកទាំងបីនីមួយៗមានសំណួរមួយឈុត ។ នៅក្នុងផ្នែកនីមួយៗ បន្ទាប់ពីសិស្សបានធ្វើការលើស្ថានភាពប្រឌិដ្ឋដែលអ្នកបានជ្រើសរើសរួចហើយ សូមពិចារណាដាក់វាចូលទៅក្នុងបមុខងារបំបែកក្រុមដើម្បីពិភាក្សាសំណួរនេះ ។ អ្នកអាចលាយបញ្ចូលក្រុមទាំងនោះជាមួយគ្នាម្តងមួយក្រុមៗក៏បាន ។