« អាលម៉ា ១៧ ៖ ‹ តាមព្រះបន្ទូល និងតាមព្រះចេស្ដានៃព្រះ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« អាលម៉ា ១៧ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
អាលម៉ា ១៧
« តាមព្រះបន្ទូល និងតាមព្រះចេស្ដានៃព្រះ »
សូមស្រមៃពីការព្យាយាមផ្សាយដំណឹងល្អដល់មនុស្សមួយក្រុមដែលអាចត្រូវបានពិពណ៌នាថា ជាមនុស្សព្រៃផ្សៃ រឹងរូស និងកាចសាហាវ ។ នេះជាអ្វីដែលពួកបុត្រារបស់ម៉ូសាយបានជ្រើសរើសធ្វើ នៅពេលពួកទ្រង់ទៅដែនដីនៃសាសន៍លេមិន ដើម្បីផ្សាយដំណឹងល្អដល់ពួកគេ ។ អាលម៉ា ១៧ ពិពណ៌នាអំពីជំនួយដែលអាំម៉ូនបានទទួលពីព្រះ នៅពេលទ្រង់បានចាប់ផ្តើមការបម្រើរបស់ទ្រង់ក្នុងចំណោមពួកលេមិននៅក្នុងដែនដីអ៊ីសម៉ាអែល ។ មេរៀននេះអាចជួយអ្នកឲ្យស្គាល់ជំនួយ និងកម្លាំងដែលព្រះអម្ចាស់ប្រទានឲ្យអ្នកក្នុងស្ថានភាពលំបាកដែលអ្នកជួបប្រទះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
តម្រូវការរបស់យើងសម្រាប់ជំនួយពីព្រះ
លូស៊ី មានអារម្មណ៍ថាត្រូវប្រែចិត្ត និងផ្លាស់ប្តូររបៀបរស់នៅរបស់នាង ប៉ុន្តែអ្វីៗដែលនាងបានព្យាយាមផ្លាស់ប្តូរហាក់ដូចជាមិនមានការផ្លាស់ប្តូរទេ ។
ហ្គីឡឺម៉ូ មានអារម្មណ៍បំផុសគំនិតដើម្បីបម្រើបេសកកម្ម ប៉ុន្តែឪពុកម្តាយរបស់គាត់មានការខកចិត្តដោយសារពួកគេត្រូវការជំនួយរបស់គាត់ក្នុងអាជីវកម្មគ្រួសារ ។
-
តើមានវិធីណាខ្លះដែលព្រះអាចជួយ លូស៊ី ឬ ហ្គីឡឺម៉ូ បាន ?
-
តើមានវិធីអ្វីខ្លះដែលពួកគេអាចស្វែងរក ឬទទួលស្គាល់ជំនួយរបស់ទ្រង់បាន ?
សូមចំណាយពេលបន្តិចដើម្បីសញ្ជឹងគិត ហើយសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកអំពីអារម្មណ៍ដែលអ្នកមានថា អ្នកត្រូវការជំនួយ ឬកម្លាំងពីព្រះនៅក្នុងជីវិតរបស់អ្នក ។ តើមានវិធីអ្វីខ្លះដែលអ្នកសង្ឃឹមថា ព្រះអាចជួយអ្នកបាន ? នៅពេលអ្នកសិក្សា អាលម៉ា ១៧ ថ្ងៃនេះ សូមរកមើលវិធីដែលអ្នកអាចទទួលស្គាល់ និងយាងអញ្ជើញកម្លាំងរបស់ព្រះមកក្នុងជីវិតរបស់អ្នក ។
ពួកបុត្រារបស់ម៉ូសាយ
ជំពូកទី ១–១៦ នៅក្នុងព្រឹត្តិការណ៍ដែលអាលម៉ាបានរៀបរាប់ឡើងវិញក្នុងជីវិតរបស់លោកក្នុងអំឡុងពេល ១៤ ឆ្នាំដំបូងនៃរជ្ជកាលរបស់ពួកចៅក្រម ។ នៅក្នុង អាលម៉ា ១៧–២៧ យើងរៀនអំពីដំណើរផ្សព្វផ្សាយសាសនារបស់ពួកបុត្រាម៉ូសាយទៅកាន់ពួកសាសន៍លេមិនក្នុងអំឡុងពេលដំណាលគ្នានោះ ។ អាលម៉ា ១៧ ចាប់ផ្ដើមជាមួយអាលម៉ា និងមិត្តភក្តិរបស់គាត់ ជាបុត្រារបស់ម៉ូសាយ ដែលជួបគ្នាជាលើកដំបូងបន្ទាប់ពីបែកគ្នាអស់រយៈពេល ១៤ ឆ្នាំនោះ ( សូមមើល អាលម៉ា ១៧:២–៤; ២៧:១៦ ) ។ ឈ្មោះបុត្រារបស់ម៉ូសាយគឺ អាំម៉ូន អើរ៉ុន អោមណើរ និង ហិមណៃ ។
សូមអានខគម្ពីរខាងក្រោម ដោយរកមើលព័ត៌មានលម្អិតសំខាន់ៗអំពីបេសកកម្មរបស់ អាំម៉ូន អើរ៉ុន អោមណើរ និង ហិមណៃ ។
-
ហេតុផលរបស់ពួកទ្រង់ក្នុងការទៅផ្សព្វផ្សាយ ៖ ម៉ូសាយ ២៨:១–៣
-
ការសន្យាដែលពួកទ្រង់បានទទួល ៖ ម៉ូសាយ ២៨:៥–៧
-
អ្វីដែលពួកទ្រង់បានធ្វើដើម្បីក្លាយជាឧបករណ៍នៅក្នុងព្រះហស្តរបស់ព្រះអម្ចាស់ ៖ អាលម៉ា ១៧:២–៣, ៩–១២
-
មនុស្សដែលពួកទ្រង់បានកំពុងផ្សាយទៅកាន់ ៖ អាលម៉ា ១៧:១៣–១៥
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះអំពីពួកបុត្រារបស់ម៉ូសាយពីខគម្ពីរទាំងនេះ ?
-
តើភស្ដុតាងអ្វីខ្លះដែលអ្នករកឃើញអំពីជំនួយ ឬកម្លាំងរបស់ព្រះដែលមានក្នុងជីវិតរបស់ពួកទ្រង់ ? សូមពិចារណាគូសសម្គាល់ភស្តុតាងនេះនៅក្នុងព្រះគម្ពីររបស់អ្នក ។
អាំម៉ូន និងស្ដេចឡាម៉ូណៃ
មុនពេលអ្នកផ្សព្វផ្សាយសាសនាទាំងនេះបានបែកគ្នាទៅផ្សព្វផ្សាយដំណឹងល្អនៅតំបន់ផ្សេងៗ អាំម៉ូនបានបង្រៀន និងប្រទានពរដល់ពួកគេ ។ បន្ទាប់មកអាំម៉ូនបានទៅដែនដីមួយឈ្មោះអ៊ីសម៉ាអែល ។ ពេលទ្រង់ចូលទៅក្នុងដែនដីនោះ ទ្រង់ត្រូវបានចាប់យកទៅនៅចំពោះព្រះភក្ត្រស្តេចដែលមានព្រះនាមថា ឡាម៉ូណៃ ( សូមមើល អាលម៉ា ១៧:១៧–២០ ) ។
សូមអាន អាលម៉ា ១៧:២១–២៥ ដោយរកមើលការផ្តល់ជូនដែលអាំម៉ូនបានធ្វើដល់ស្តេចឡាម៉ូណៃ ។ អ្នកប្រហែលជាចង់មើលវីដេអូ « Ammon Becomes the Servant of King Lamoni » ( ៣:៤៧ ) ដែលមាននៅ ChurchofJesusChrist.org ។
-
តើអាំម៉ូនអាចទូលប្រាប់ស្ដេចថា « ទូលបង្គំនឹងធ្វើជាអ្នកបម្រើរបស់ទ្រង់វិញ » ( អាលម៉ា ១៧:២៥ ) បានអនុញ្ញាតឲ្យអាំម៉ូនធ្វើជាអ្នកផ្សព្វផ្សាយសាសនាកាន់តែមានប្រសិទ្ធភាពដោយរបៀបណា ?
ខណៈដែលអាំម៉ូន និងអ្នកបម្រើរបស់ស្ដេចដទៃទៀតកំពុងមើលហ្វូងចៀមនោះពួកគេបានជួបនឹងស្ថានភាពដ៏លំបាក ។
សូមអាន អាលម៉ា ១៧:២៦–៣៩ ហើយរកមើលថាតើអាំម៉ូនមានប្រតិកម្មយ៉ាងណាចំពោះស្ថានភាពនេះ ។ អ្នកក៏អាចមើល « Ammon Defends the King’s Flocks » ចាប់ពីនាទីទី ០:០០ ដល់នាទីទី ៣:១០ ។ វីដេអូនេះមាននៅ ChurchofJesusChrist.org ។
-
តើទំនុកចិត្តរបស់អាំម៉ូនក្នុងស្ថានភាពនេះទាក់ទងនឹងការសន្យាដែលព្រះអម្ចាស់បានប្រទានដល់ម៉ូសាយ ជាបិតារបស់អាំម៉ូនដោយរបៀបណា នៅក្នុង ម៉ូសាយ ២៨:៧ ?
-
បើអ្នកបាននៅទីនោះ តើអ្នកគិតយ៉ាងណាចំពោះអាំម៉ូន ?
សូមអាន អាលម៉ា ១៨:១–៣ ដោយរកមើលអ្វីដែលអ្នកបម្រើសាសន៍លេមិនផ្សេងទៀតបានប្រាប់ស្ដេចឡាម៉ូណៃអំពីបទពិសោធន៍នេះ ។
-
តើអ្នកបម្រើរបស់ស្ដេចបានពិពណ៌នាអំពីអាំម៉ូនយ៉ាងដូចម្ដេច ?
ទោះបីជាអ្នកបម្រើរបស់ស្តេចមានការលំបាកក្នុងការពិពណ៌នាអំពីមូលហេតុ ដែលអាំម៉ូនអាចរក្សាហ្វូងចៀមរបស់ស្តេចតាមរបៀបអព្ភូតហេតុក៏ដោយ ពួកគេបានទទួលស្គាល់ថា អាំម៉ូនមានអំណាចដែលធំជាងមនុស្សដែលអាចមានបាន ។
ចេញពីបទពិសោធន៍របស់អាំម៉ូនយើងអាចរៀនថា ព្រះអម្ចាស់ប្រទានកម្លាំង និងព្រះចេស្តារបស់ទ្រង់ដល់អ្នកបម្រើរបស់ទ្រង់ដែលខិតខំធ្វើតាមព្រះទ័យទ្រង់ ។
នៅជិតចុងបញ្ចប់នៃបេសកកម្មរយៈពេល ១៤ ឆ្នាំរបស់ទ្រង់ អាំម៉ូនបានគិតពិចារណាពីកម្លាំង និងព្រះចេស្តាដែលព្រះបានប្រទានដល់ទ្រង់ពេញរយៈពេលដែលទ្រង់បម្រើដល់សាសន៍លេមិន ។
សូមអាន អាលម៉ា ២៦:១២ ដោយរកមើលអ្វីដែលអាំម៉ូនបានមានបន្ទូលអំពីប្រភពនៃកម្លាំងរបស់ទ្រង់ ។
-
តើមានឧទាហរណ៍អ្វីខ្លះនៃស្ថានភាពដែលយើងត្រូវការជំនួយ ឬកម្លាំងពីព្រះអម្ចាស់ក្នុងជីវិតរបស់យើង ?
-
តើមានវិធីអ្វីខ្លះដែលព្រះអម្ចាស់អាចប្រទានពរដល់យើងដោយមានជំនួយ ឬកម្លាំងរបស់ទ្រង់ ?
-
តើអ្នកអាចធ្វើអ្វីខ្លះដើម្បីអញ្ជើញ ឬទទួលបានជំនួយ ឬកម្លាំងរបស់ព្រះក្នុងជីវិតរបស់អ្នក ?