ថ្នាក់​សិក្ខាសាលា
អាលម៉ា ៣៩ ៖ « ចៀសវាង​នូវ​អំពើ​ទាំង​នេះ​ចុះ »


« អាលម៉ា ៣៩ ៖ ‹ ចៀសវាង​នូវ​អំពើ​ទាំង​នេះ​ចុះ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« អាលម៉ា ៣៩ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

អាលម៉ា ៣៩

« ចៀសវាង​នូវ​អំពើ​ទាំង​នេះ​ចុះ »

អាលម៉ា​កំពុង​និយាយ​ទៅកាន់​កូរីអានតុន

ជា​រហូតមក សាតាំង​បានដឹកនាំ​មនុស្ស​ជាច្រើន​ឲ្យ​ជឿ​ថា ទំនាក់ទំនង​ផ្លូវភេទ​ក្រៅ​អាពាហ៍ពិពាហ៍​គឺ​អាច​ទទួល​យកបាន ។⁠ ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​បានប្រទាន​ដល់​យើង​នូវ​ច្បាប់​ព្រហ្មចារីភាព​សម្រាប់​ការការពារ សេចក្តី​សុខសាន្ត និង​សុភមង្គល​របស់យើង ។⁠ ព្យាការី អាលម៉ា បាន​ទូន្មាន​កូនប្រុស​របស់លោក កូរីអានតុន ⁠ដោយ​ក្ដី​ស្រឡាញ់ ឲ្យ​បោះបង់ចោល ហើយ​ប្រែចិត្ត​ពី​អំពើបាប​របស់គេ ដោយ​រួមទាំង​ការបំពាន​ច្បាប់​ព្រហ្មចារីភាព​ផងដែរ ។⁠ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​អំពី​ភាពធ្ងន់ធ្ងរ​នៃ​អំពើបាប​ខាង​ផ្លូវ​ភេទ និង​របៀប​ទប់ទល់​នឹង​ការល្បួង​ឲ្យ​បំពាន​លើ​ច្បាប់​ព្រហ្មចារីភាព​នេះ ។⁠

ជួយ​អ្នក​សិក្សា​ឲ្យ​យល់ និង​ស្វែងរក​ការប្រែចិត្ត​ជឿ ។⁠ ការប្រែចិត្ត​ជឿ​គឺជា​ដំណើរការ​បន្ត​នៃ​ការផ្លាស់ប្តូរ និង​ការរីកចម្រើន​ខាងវិញ្ញាណ​ដែល​យើង​បង្ហាញ​ឲ្យ​ច្បាស់​ដោយ​ការខិតខំ​ប្រឹងប្រែង​ដ៏​សុចរិត​ពេញមួយ​ជីវិត​យើង ។ សូម​រកមើល​ឱកាស​ផ្តល់​បទពិសោធន៍​ដែល​សិស្ស​អាច​ស្គាល់ ស្រឡាញ់ និង​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដែល​បាន​ស្តារឡើងវិញ​របស់ទ្រង់ ។⁠

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ច្បាប់ព្រហ្មចារីភាព ថាតើ​ពួកគេ​មាន​អារម្មណ៍​យ៉ាងណា​អំពី​ច្បាប់​នេះ និង​សំណួរ​ទាំងឡាយ​ណា​ដែល​ពួកគេ​អាច​មាន ។⁠

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ច្បាប់​ព្រហ្មចារីភាព

សូម​ពិចារណា​សរសេរ​សេចក្តីថ្លែងការណ៍​ខាងក្រោម​នៅលើ​ក្ដារខៀន ។ សូម​ផ្លាស់ប្តូរ ឬ​បន្ថែម​សេចក្តី​ថ្លែងការណ៍​ដែល​អាច​នឹង​រៀបចំ​សិស្ស​របស់អ្នក​ដើម្បី​ស្វែងយល់​អំពី​ច្បាប់​ព្រហ្មចារីភាព​បាន​កាន់តែ​ប្រសើរ ។⁠

សូម​អាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម ហើយ​កំណត់​ថា​តើ​សេចក្តី​ថ្លែងការណ៍​មួយណា​ដែល​តំណាង​ឲ្យ​អារម្មណ៍​អ្នក​បានច្បាស់​បំផុត ៖

  • ខ្ញុំ​មិន​យល់​ស្រប

  • ខ្ញុំ​មិន​យល់​ស្រប​ភាគច្រើន

  • ខ្ញុំ​យល់​ស្រប​ភាគ​ច្រើន

  • ខ្ញុំ​យល់ស្រប

  1. យុវវ័យ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​យល់​យ៉ាងច្បាស់​អំពី​ច្បាប់​ព្រហ្មចារីភាព ឬ​ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់​ស្ដីពី​ភាពបរិសុទ្ធ​ខាងផ្លូវភេទ ។

  2. ពួកគេ​យល់​ពី​មូលហេតុ​ដែល​វា​មាន​សារៈសំខាន់ និង​មូលហេតុ​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​យើង​រស់នៅ​តាម​ច្បាប់​នេះ ។

  3. ការគោរព​តាម​ច្បាប់​ព្រហ្មចារីភាព​ក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ​⁠អាច​ជា​ការលំបាក ។⁠

  4. យុវវ័យ​ក្នុង​សាសនាចក្រ​ដឹង​អំពី​របៀប​ទប់ទល់​នឹង​ការល្បួង ហើយ​រក្សាភាព​បរិសុទ្ធ​ខាងផ្លូវភេទ​របស់​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ថាតើ​ពួកគេ​បាន​យល់ស្រប ឬ​មិន​យល់​ស្រប​តាម​សេចក្តី​ថ្លែងការណ៍​ខាងលើ និង​មូលហេតុ​ជាប់ទាក់ទង ។

ច្បាប់​ព្រហ្មចារីភាព​⁠គឺជា​ច្បាប់​ស្ដីពី​ភាពបរិសុទ្ធ​ខាង​ផ្លូវភេទ​របស់​ព្រះអម្ចាស់ ។⁠ ការគោរព​តាម​ច្បាប់​ព្រហ្មចារីភាព​⁠មាន​ន័យ​ថា ការរក្សាខ្លួន​អ្នក​ឲ្យ​ស្អាតស្អំ ទាំង​ការគិត ពាក្យសម្ដី និង​សកម្មភាព ដោយ​រួម​មាន​ទាំង​ការ​នៅ​ឲ្យ​ឆ្ងាយ​ពី​ការណ៍​អាសក្រាម​ណា​មួយ​ផងដែរ ។ វា​មាន​ន័យ​សំដៅ​ដល់​ការចៀសវាង​មាន​ទំនាក់ទំនង​ផ្លូវភេទ​មុន​ពេល​រៀបការ និង​ស្មោះត្រង់​ទាំងស្រុង​ចំពោះ​ប្រពន្ធ ឬ​ស្វាមី​របស់អ្នក​ក្នុង​អំឡុងពេល​នៃ​ចំណង​អាពាហ៍ពិពាហ៍ ។ « ក៏​ដូចជា​ការរំលោភ​បំពាន​ដទៃ​ទៀត​ដែរ សកម្មភាព​នៃ​ការរួមភេទ​ដូចគ្នា​គឺជា​អំពើបាប​ដ៏​ធ្ងន់ធ្ងរ ។ វា​ផ្ទុយ​ទៅនឹង​គោលបំណង​នៃ​ភេទ​របស់​មនុស្ស » ( Gospel Topics « Chastity » មាន​នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ) ។

សូម​ចំណាយពេល​បន្តិច​ដើម្បី​សញ្ជឹងគិត​អំពី​ការយល់ដឹង និង​អារម្មណ៍​របស់អ្នក​អំពី​ច្បាប់​ព្រហ្មចារីភាព ។⁠ តើ​អ្នក​មាន​សំណួរ​អ្វី​ខ្លះ ? ហេតុ​អ្វី​បាន​ជា​វា​មាន​សារៈសំខាន់​ចំពោះ​អ្នក ? តើ​ការល្បួង​អ្វីខ្លះ​អំពី​ព្រហ្មចារីភាព​ដែល​អ្នក​ប្រឈមមុខ ?⁠ នៅពេល​ដែល​អ្នក​កំពុង​សិក្សា​មេរៀន​នេះ សូម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក និង​ជំនួយ​ដើម្បី​យកឈ្នះ​លើ​ការល្បួង ។⁠

អាលម៉ា​⁠ផ្ដល់​ដំបូន្មាន​ដល់​កូន​ប្រុស​របស់លោក កូរីអានតុន ។

អាលម៉ា ៣៩ គឺជា​ជំពូក​ទីមួយ​ក្នុង​ចំណោម​ជំពូក​បួន​ដែល​មាន​ដំបូន្មាន បទបញ្ញត្តិ និង​ការបង្រៀន​ពី​អាលម៉ា​ដល់​កូនប្រុស​របស់លោក កូរីអានតុន ។ កូរីអានតុន​⁠បានអម​ដំណើរ​ឪពុក និង​បងប្រុស​លោក ស៊ិបឡុន ⁠ដើម្បី​ផ្សព្វផ្សាយ​ដំណឹងល្អ​ក្នុង​ចំណោម​ពួកសាសន៍​សូរាំ ។⁠ ទោះយ៉ាង​ណា​ក៏ដោយ អំឡុងពេល​នៃ​បេសកកម្ម​នេះ កូរីអានតុន ⁠បាន​ប្រព្រឹត្ត​អំពើ​បាប​ធ្ងន់ធ្ងរ​មួយ​ចំនួន​ដែរ ។⁠

សូម​អាន អាលម៉ា ៣៩:១–៥⁠ ដោយ​រកមើល​កំហុស​ដែល​កូរីអានតុន បានធ្វើ និង​របៀប​ដែល​អាលម៉ា និង​ព្រះអម្ចាស់​គិត និង​មាន​ព្រះទ័យ​អំពី​កំហុស​ទាំងនោះ ។ ( ពាក្យ​ថា ស្រីខូច នៅ ខទី ៣ សំដៅ​ទៅលើ​ស្ត្រី​អសីលធម៌ ឬ​ស្រីពេស្យា ) ។⁠

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពាក្យ ឬ​ឃ្លា​ដែល​បង្ហាញ​ពី​អ្វី​ដែល កូរីអានតុន​⁠បានធ្វើ និង​ពី​របៀប​ដែល​អាលម៉ា និង​ព្រះអម្ចាស់​គិត និង​មាន​ព្រះទ័យ​អំពី​រឿង​នេះ ។

ដើម្បី​ជួយ​អ្នក​ឲ្យ​សញ្ជឹងគិត​ពី​មូលហេតុ​ដែល​ការបំពាន​ច្បាប់​ព្រហ្មចារីភាព​ធ្វើ​ឲ្យ​ឪពុក​ម្នាក់ និង​ជា​ព្យាការី « ព្រួយ​បារម្ភ » ( អាលម៉ា ៣៩:៣ ) និង « អំពើ​គួរ​ខ្ពើម​ឆ្អើម​នៅ​ចំពោះ​ព្រះ​នេត្រ​នៃ​ព្រះ​អម្ចាស់ » ( អាលម៉ា ៣៩:៥ ) វា​អាច​មាន​ប្រយោជន៍​ក្នុង​ការយល់​ពី​ពរជ័យ​ពី​ការគោរព​តាម​ច្បាប់​នេះ ។ សូម​អាន​អំពី​ពរជ័យ និង​អំណាច​នៅក្នុង « ការរស់នៅ​តាម​ច្បាប់​ព្រហ្មចារីភាព » នៅទំព័រ ២៦ ក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​សម្រាប់​ធ្វើ​ការជ្រើសរើស ( កូន​សៀវភៅ ឆ្នាំ ២០២២ ) ។⁠

សូម​អនុញ្ញាត​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។⁠

  • តើ​ការគោរពតាម​ច្បាប់​ព្រហ្មចារីភាព​អាច​រៀបចំ​យើង​ឲ្យ​ទទួល​បានពរជ័យ​ដ៏​អស្ចារ្យ​ពី​ព្រះ​ក្នុង​ជីវិត​នេះ និង​ក្នុង​ពិភពលោក​ខាងមុខ​យ៉ាង​ដូចម្ដេច ?⁠

សូម​ពិចារណា​រាយបញ្ជី​សំណួរ​ពីរ​ខាងក្រោម​នៅលើ​ក្ដារខៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​កិច្ចការ​ជាគូ ⁠ឬ​ក្រុមតូចៗ ដើម្បី​ស្វែងរក​ចម្លើយ​នៅក្នុង​ព្រះគម្ពីរ ។⁠ បន្ទាប់មក សូម​ពិភាក្សា​សំណួរ​ពីរ​បន្ទាប់ទៀត​នៅក្នុង​ថ្នាក់​ទាំងមូល ។

  • តើ​នឹង​មាន​អ្វី​កើត​ឡើង បើ​មនុស្ស​ម្នាក់​មិន​ប្រែចិត្ត​ពី​អំពើបាប​ខាងផ្លូវភេទ​ទេ​នោះ ?⁠ ( អាលម៉ា ៣៩:៧–៩ )

  • តើ​មាន​ផលវិបាក​អ្វីខ្លះ​ដែល​ត្រូវ​បាន​មើល​រំលង​ជាញឹកញាប់​ចំពោះ​ការបំពាន​ច្បាប់​ព្រហ្មចារីភាព ? ( អាលម៉ា ៣៩:១១–១៣ )

  • ដោយ​ផ្អែកលើ​អ្វី​ដែល​អ្នក​បានរៀន​រួចហើយ តើ​ហេតុអ្វី​បាន​ជា​ឪពុក ឬ​ម្តាយ ព្យាការី និង​ព្រះអម្ចាស់​ខ្វល់ខ្វាយ​យ៉ាង​ខ្លាំង​អំពី​ព្រហ្មចារីភាព ?⁠

  • តើ​ច្បាប់​ព្រហ្មចារីភាព​បង្ហាញពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​បុត្រាបុត្រី​របស់ទ្រង់​យ៉ាងដូចម្ដេច ?

« កុំ​ទៅ​តាម​សេចក្ដី​សម្រើប​នៃ​ភ្នែក​របស់​ខ្លួន​ទៀត​ឡើយ »

បន្ថែមពី​លើ​ការបង្រៀន​កូន​ប្រុស​របស់​លោក​អំពី​ភាពធ្ងន់ធ្ងរ​នៃ​អំពើ​បាប​ខាង​ផ្លូវភេទ អាលម៉ា​ក៏​បានបង្រៀន​កូរីអានតុន អំពី​របៀប​ដើម្បី​ចៀសវាង​ការធ្វើខុស​ដូចគ្នា​នេះ​ម្ដងទៀត​នៅ​ថ្ងៃ​អនាគត​ផងដែរ ។

សូមមើល អាលម៉ា ៣៩:៩ និង អាលម៉ា ៣៩:១៣⁠ ដោយ​រកមើល​ពាក្យ ឬ​ឃ្លា​ដែល​អាច​ជួយ​អ្នក​ឲ្យ​ទប់ទល់​នឹង​ការល្បួង និង​គោរពតាម​ច្បាប់​ព្រហ្មចារីភាព ។ ( ឃ្លា « ចៀសវាង » នៅក្នុង ខទី ៩ សំដៅ​ដល់​ការគ្រប់គ្រង​ខ្លួនឯង ឬ​ការមាន​វិន័យ​លើ​ខ្លួនឯង ) ។

អាលម៉ា ៣៩:៩ គឺជា​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។⁠ សូម​ពិចារណា​គូសចំណាំ​វគ្គ​បទគម្ពីរស​ចំណេះចំណាន​ខាង​គោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ ។ អ្នក​នឹង​មាន​ឱកាស​នៅក្នុង​មេរៀន​បន្ទាប់​ដើម្បី​អនុវត្ត​តាម​គោលលទ្ធិ​ដែល​បានបង្រៀន​នៅក្នុង​វគ្គបទគម្ពីរ​នេះ​ចំពោះ​សំណួរ ឬ​ស្ថានភាព​មួយ ។

សូម​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បានរកឃើញ ។

  • តើ​គោលការណ៍​អ្វី​ដែល​អាលម៉ា​បានបង្រៀន កូរីអានតុន ⁠នៅក្នុង​ខគម្ពីរ​ទាំងនេះ ?⁠

គោលការណ៍​មួយ​ដែល​អាច​អនុវត្ត​បាន​មកពី​ខគម្ពីរ​ទាំងនេះ​គឺថា នៅពេល​យើង​អនុវត្ត​ការគ្រប់គ្រង​ខ្លួន​ឯង​បាន ហើយ​ងាក​ទៅរក​ព្រះអម្ចាស់ យើង​នឹង​អាច​យក​ឈ្នះ​លើ​ការល្បួង​ឲ្យ​បំពាន​ច្បាប់​ព្រហ្មចារីភាព​របស់​ព្រះ​បាន ។

ការអនុវត្ត​ការគ្រប់គ្រង​ខ្លួនឯង និង​ការងាក​ទៅរក​ព្រះអម្ចាស់​ដើម្បី​យកឈ្នះ​លើ​ការល្បួង ពេលខ្លះ​អាច​ជា​ការលំបាក ។⁠ ការគិត​ពី​វិធី​ផ្សេងៗ​ជាច្រើន​ដើម្បី​ធ្វើ​រឿងនេះ ហើយ​បន្ទាប់មក​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​អំពី​អ្វី​ដែល​មាន​ប្រយោជន៍​បំផុត​សម្រាប់​អ្នក​នោះ​⁠អាច​ជួយ​ទៅបាន ។⁠

មុន​ពេល​ធ្វើ​សកម្មភាព​ដូច​ខាងក្រោម សូម​ពិចារណា​អញ្ជើញ​យុវវ័យ​ឲ្យ​គិត​អំពី​របៀប​ដែល​ពួកគេ​អាច​ងាក​ទៅរក​ព្រះអម្ចាស់ ហើយ​យក​ឈ្នះលើ​ការល្បួង​ឲ្យ​បំពាន​ច្បាប់​ព្រហ្មចារីភាព ។⁠ បន្ទាប់មក អ្នក​អាច​ឲ្យ​ពួកគេ​ធ្វើរឿង​ពីរ​ខាងក្រោម ដើម្បី​បញ្ជាក់ ឬ​បន្ថែម​គំនិត​ពួកគេ ៖

សូម​ពិចារណា​រាយបញ្ជី​ខាងក្រោម​នៅលើ​ក្ដារខៀន ។⁠ សូម​ពិចារណា​ដក​វីដេអូ​នេះ​ចេញពី​បញ្ជី ហើយ​សួរ​សិស្ស​ក្នុង​ថ្នាក់​បន្ទាប់ពី​ការសិក្សា​ថា តើ​ពួកគេ​ចង់មើល​វា​ទៀត​ឬ​អត់ ។⁠

  1. សូម​អាន​ដំបូន្មាន​អំពី​ភាពបរិសុទ្ធ​ខាងផ្លូវ​ភេទ​ដែល​នៅ​សល់​ក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ⁠៖ សេចក្តីណែនាំ​សម្រាប់​ធ្វើការ​ជ្រើសរើស ( សូមមើល « ភាពបរិសុទ្ធ​ខាង​ផ្លូវភេទ » នៅផ្នែក « ចុះចំណែក … ? » ) ។⁠ ដើម្បី​ទទួល​បាន​ដំបូន្មាន​បន្ថែម​ពី​សមាជិក​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ សូម​ពិចារណា​អាន « Personal Purity » ( ជែហ្វ្រី អ័រ ហូឡិន Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៧៥–៧៨ ) ឬ « We Believe in Being Chaste » ( ដេវីឌ អេ បែដណា Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤១–៤៤ ) ។

  2. សូម​រកមើល​បទគម្ពីរ​ដែល​អ្នក​មាន​អារម្មណ៍​ថា​⁠អាច​ពង្រឹង​អ្នក​ប្រឆាំង​នឹង​ការល្បួង​ឲ្យ​បំពាន​ច្បាប់​ព្រហ្មចារីភាព​បាន ។ ⁠អ្នក​ក៏​អាច​រាយបញ្ជី​ទំនុកតម្កើង ⁠ឬ​បទចម្រៀង​អង្គការ​បឋមសិក្សា ដែល​អ្នក​អាច​នឹង​ចង់​ងាកទៅរក​ដើម្បី​ទទួល​បាន​កម្លាំង​នៅពេល​មាន​ការល្បួង​ផងដែរ ។

  3. សូម​ធ្វើ​បញ្ជី​នៃ​វិធី​ដែល​អ្នក​អាច​ព្យាយាម « បែរ​ទៅ​រក​ព្រះ​អម្ចាស់ » ដោយ​អស់​ពី « ដួង​ចិត្ត និង​អស់​សមត្ថ​ភាព និង​អស់​កម្លាំង » ( អាលម៉ា ៣៩:១៣ ) ។⁠ សូម​បញ្ចូល​នូវ​អ្វី​ដែល​អ្នក​បាន​ធ្វើ​កាលពី​អតីតកាល​រហូត​ដល់​អ្នក​មាន​អារម្មណ៍​ថា​បានពង្រឹង​កម្លាំង​អ្នក ។

  4. សូម​សរសេរ​ដំបូន្មាន​ដែល​អ្នក​បានទទួល​ពី​ឪពុកម្ដាយ និង​ថ្នាក់ដឹកនាំ​សាសនាចក្រ​ដែល​អាច​ជួយ​ឲ្យ​អ្នក​ប្រឆាំង​នឹង​ការល្បួង​បាន ។

  5. សូមមើល​វីដេអូ « Chastity: What are the Limits? » ( ៣:៥៩ ) ដែល​មាននៅ​លើ​គេហទំព័រ ChurchofJesusChrist.org ។

    3:59

    Chastity: What Are the Limits?

    Latter-day Saint teens are counseled to stay sexually pure, but what exactly are the limits? Using teachings of modern prophets, this presentation shows how we can find happiness and peace through staying chaste.

បន្ទាប់ពី​រយៈពេល​ជាច្រើន​នាទី​មក សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​បានច្រើននាក់​ឲ្យ​ចែកចាយ​អំពីគំនិត​ពួកគេ និង​របៀប​ដែល​គំនិត​ទាំងនេះ​អាច​ជួយពួកគេ​ឲ្យ​យកឈ្នះ​លើ​ការល្បួង ។ បើ​អ្នក​មាន​អារម្មណ៍​ថា ថ្នាក់​របស់អ្នក​អាច​នឹង​ពិបាក​ក្នុង​ការពិភាក្សា​ពី​ប្រធានបទ​នេះ​ដោយ​បើក​ចំហ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អំពី​គំនិត​របស់ពួកគេ​បែប​អនាមិក​នៅលើ​ក្រដាស​មួយសន្លឹក ។⁠ សូម​ប្រមូល​ក្រដាស​ទាំងអស់​មក⁠ ហើយ​អាន​វា​ម្ដងមួយៗ​នៅក្នុង​ថ្នាក់​ទាំងមូល ។

ការពិចារណា​ផ្ទាល់ខ្លួន

សូម​ចំណាយពេល​បន្តិច​ដើម្បី​ពិចារណា​អំពី​មូលហេតុ​ដែល​អ្នក​ចង់​រក្សាភាពបរិសុទ្ធ​ខាងផ្លូវភេទ ។⁠ បន្ទាប់មក សូម​កត់ត្រា​ជំហាន​នានា​ដែល​អ្នក​នឹង​ធ្វើ ដើម្បី​បន្ត​គោរព​តាម​ច្បាប់​ព្រហ្មចារីភាព​របស់​ព្រះអម្ចាស់​ជា​ដរាប​រៀង​ទៅ ។⁠ សូម​ពិចារណា​អំពី​អ្វី​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​បំផុស​គំនិត​អ្នក​ឲ្យ​ធ្វើ ហើយ​កត់ត្រា​គំនិត​បន្ថែម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ។⁠ បើ​អ្នក ឬ​នរណាម្នាក់​ដែល​អ្នក​ស្គាល់​បានបំពាន​ច្បាប់​ព្រហ្មចារីភាព សូម​ចាំ​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន « យាង​មក ដើម្បី​យក​អំពើ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​លោក​ចេញ » ( អាលម៉ា ៣៩:១៥ ) ហើយ​នឹង​អត់ទោស​ដល់​អស់​អ្នក​ដែល​ប្រែចិត្ត​ដោយស្មោះ ហើយ​លះបង់​អំពើបាប​របស់ខ្លួន ( សូមមើល ម៉ូសាយ ២៦:៣០, អាលម៉ា ៣៩:៩ ) ។⁠

សូម​ពិចារណា​ថ្លែង​ទីបន្ទាល់​របស់អ្នក ។