ថ្នាក់​សិក្ខាសាលា
អាលម៉ា ៣៦–៣៨ ៖ ទិដ្ឋភាពទូទៅ


« អាលម៉ា ៣៦–៣៨ ៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« អាលម៉ា ៣៦–៣៨ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

អាលម៉ា ៣៦–៣៨

ទិដ្ឋភាព​ទូទៅ

នៅក្នុង អាលម៉ា ៣៦–៣៩ អាលម៉ា បានឲ្យ​ដំបូន្មាន​ដល់​កូន​ប្រុសៗ​របស់​លោក ហេលេមិន ស៊ិបឡុន និង​កូរីអានតុន ។ លោក​បានរៀបរាប់​ឡើងវិញ​ពី​បទពិសោធន៍​របស់​លោក​ពី​ការមើលឃើញ​ទេវតា​មួយអង្គ ការមាន​អារម្មណ៍​រងទុក្ខ​ដោយសារ​អំពើបាប​របស់​លោក និង​ការស្វែងរក​ការរំដោះ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ។⁠ លោក​បាន​បង្រៀន​ថា ជា​ញឹកញាប់​ព្រះអម្ចាស់​ប្រើប្រាស់​កិច្ចការ​តូចតាច និង​ងាយ​ដើម្បី​ធ្វើ​កិច្ចការ​ដ៏​ធំៗ ដូចជា​ការអនុញ្ញាត​ឲ្យ​បទគម្ពីរ​បង្ហាញ « ផ្លូវ ដែល [ យើង ] ត្រូវ​ទៅ » នៅក្នុង​ជីវិត​របស់​យើង ( អាលម៉ា ៣៧:៤៩ ) ។ លោក​បាន​ទូន្មាន​កូនៗ​របស់​លោក​ឲ្យ​គោរព​ព្រះបញ្ញត្តិ​នៃ​ព្រះ ។ លោក​បានទូន្មាន​កូនប្រុស​របស់លោក កូរីអានតុន ដោយ​ក្ដីស្រឡាញ់​ឲ្យ​បោះបង់ចោល ហើយ​ប្រែចិត្ត​ពី​អំពើបាប​របស់គាត់ រួមទាំង​ការបំពាន​ច្បាប់​ព្រហ្មចារីភាព​ផងដែរ ។⁠

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាងក្រោមនេះ​ផ្តល់​ជា​គំនិត​ដល់​គ្រូ​បង្រៀន​អំពី​អ្វី​ដែល​អាច​ត្រូវរៀបចំទុក​ជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

អាលម៉ា ៣៦

គោលបំណង​មេរៀន ៖ មេរៀន​នេះ​មាន​គោលបំណង​ជួយ​ឲ្យ​សិស្ស​ងាកទៅ​រក​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​សេចក្តីជំនឿ ហើយ​ទទួល​អារម្មណ៍​នៃ​សេចក្ដី​អំណរ​ពី​ការរំដោះ​របស់​ទ្រង់ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​មករៀន​ដោយ​បាន​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយពី​ឧទាហរណ៍​នៃ​នរណា​ម្នាក់ ដែល​បានរកឃើញ​សេចក្តី​សុខសាន្ត​នៅក្នុង​ព្រះគ្រីស្ទ​បន្ទាប់ពី​ការរងទុក្ខ​មួយ​រយៈ ។ តើ​អ្វី​ទៅ​ដែល​បានជួយ​ឲ្យ​បុគ្គល​ម្នាក់​នេះ​រកឃើញ​សេចក្តី​សុខសាន្ត ?

  • រូបភាព​ដែល​ត្រូវបង្ហាញ ៖ រូបភាព​អាលម៉ា​ជា​កូន និង​ទេវតា

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ ខណៈពេល​ដែល​សិស្ស​អនុវត្ត​ការគូស​ចំណាំ​ពាក្យ និង​ឃ្លាតាម​វិធី​ផ្សេងៗ​គ្នា អ្នក​អាច​អញ្ជើញ​អស់​អ្នក​ដែល​ប្រើ​ខគម្ពីរ​ឌីជីថល​ឲ្យចែកចាយ​អេក្រង់​ពួកគេ ដើម្បី​បង្ហាញ​ពី​វិធី​ដ៏​មាន​ប្រសិទ្ធភាព​ដែល​ពួកគេ​បានរកឃើញ​ដើម្បី​គូស​ចំណាំ​ព្រះគម្ពីរ​ពួកគេ ។

អាលម៉ា ៣៧

គោលបំណង​មេរៀន ៖ មេរៀន​នេះ​មាន​គោលបំណង​ជួយ​ឲ្យ​សិស្ស​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​ដែល​ពួកគេ​សិក្សា​ព្រះបន្ទូល​ទ្រង់​នៅក្នុង​ព្រះគម្ពីរ ។

  • ការរៀបចំ​សិស្ស ⁠៖ សូម​លើកទឹកចិត្ត​សិស្ស​⁠នៅពេល​ពួកគេ​សិក្សា​ព្រះគម្ពីរ​ប្រចាំថ្ងៃ ឲ្យ​គិតពិចារណា​អំពី​ពរជ័យ​ដែល​វា​នាំមក​ក្នុង​ជីវិត​របស់​ពួកគេ ជាពិសេស​អំពី​របៀប​ដែល​វា​ជួយ​ឲ្យ​ពួកគេ​ចូលមករក​ព្រះគ្រីស្ទ ។⁠

  • រូបភាព​ដែល​ត្រូវបង្ហាញ ៖ រូបភាព​របស់របរ​តូចៗ និង​សាមញ្ញ ដូចជា ច្រាស​ដុសធ្មេញ សារ​ជា​អក្សរ លំហាត់ ឬ​សកម្មភាព​ការបម្រើ​ធម្មតាៗ រូបថត​របស់ លីហៃ និង លីអាហូណា

  • វីដេអូ ៖ « Alma Counsels His Sons » ( ១៧:០៥ សូមមើល​ពី​នាទី​ទី ៣:១៥ ដល់​នាទី​ទី ៥:០៥ ); « Reflecting God’s Love—What Scripture Mean to Me » ( ៣:២៧ សូមមើល​ពី​នាទី​ទី ២:៣៦ ដល់​នាទី​ទី ៣:២៧ ); « Continuous Conversion—What Scriptures Mean to Me » ( ២:៤២ )

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ ដើម្បី​ចាប់ផ្ដើម​មេរៀន​នេះ សូម​ពិចារណា​បង្ហាញ​សិស្ស​នូវ​ឧទាហរណ៍​មួយ ឬ​ពីរ​អំពី​កិច្ចការ​ដែល​តូចតាច និង​ងាយ ដែល​ធ្វើឲ្យ​មាន​ភាពខុសគ្នា​យ៉ាង​ខ្លាំង​នៅក្នុង​ជីវិត​របស់​យើង ។ បន្ទាប់មក សូម​ទុកពេល ៣០ វិនាទី​ដល់​សិស្ស ដើម្បី​រកមើល​ឧទាហរណ៍​មួយទៀត​នៅផ្ទះ​ពួកគេ ហើយ​យក​វា​មកបង្ហាញ​ដល់​សិស្ស​ក្នុងថ្នាក់ ។

អាលម៉ា ៣៧–៣៨

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ដឹង​ថា ការរស់នៅ​តាម​បទបញ្ញត្តិ​នាពេល​នេះ​នឹង​ផ្ដល់​ពរជ័យ​ដល់​ពួកគេ​ពេញមួយ​ជីវិត​ពួកគេ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន ឬ​ទន្ទេញ អាលម៉ា ៣៧:៣៥ និង​ឲ្យ​មក​រៀន​ដោយ​ត្រៀម​ខ្លួន​ចែកចាយ​ពី​មូលហេតុ​ដែល​ពួកគេ​គិត​ថា វា​មាន​សារៈសំខាន់​ដើម្បី « រៀន​នៅ​ក្នុង​យុវវ័យ [ របស់​ពួកគេ ] ឲ្យ​ចេះ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ » ។

  • រូបភាព ដែល​ត្រូវ​បង្ហាញ ៖ រូបភាព​កូន​ឈើ​មួយ​ដើម

  • វីដេអូ ៖ « Standing by Our Promises and Covenants » ( ១៤:៣៩ សូមមើល​ចាប់ពី​នាទី​ទី ៧:២៩ ដល់​នាទី​ទី ៨:៣៥ )

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ នៅពេល​សិស្ស​ឆ្លើយ​នឹង​សំណួរ​អំពី​ដំបូន្មាន​ដ៏​ល្អបំផុត​ដែល​ពួកគេ​បាន​ទទួល​ពី​ឪពុកម្តាយ ឬ​ថ្នាក់ដឹកនាំ​សាសនាចក្រ សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​ចុះផ្សាយ​ដំបូន្មាន​នោះ​នៅក្នុង​ឈែត ។ ការណ៍​នេះ​នឹង​អនុញ្ញាត​ឲ្យ​ពួកគេ​មើលឡើងវិញ​នូវ​មតិយោបល់​របស់​គ្នា​ទៅវិញ​ទៅមក​បាន ។ បន្ទាប់មក អ្នក​អាច​នឹង​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ថា តើ​ពួកគេ​បាន​ទទួល​ដំបូន្មាន​នេះ​មកពី​នរណា និង​របៀប​ដែល​វា​បានផ្ដល់​ពរជ័យ​ដល់​ពួកគេ ។

អាលម៉ា ៣៩

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​អំពី​ភាពធ្ងន់ធ្ងរ​នៃ​អំពើបាប​ខាងផ្លូវភេទ និង​របៀប​ទប់ទល់​នឹង​ការល្បួង​ឲ្យ​បំពាន​លើ​ច្បាប់ព្រហ្មចារី​ភាព​នេះ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ច្បាប់ព្រហ្មចារីភាព ថាតើ​ពួកគេ​មាន​អារម្មណ៍​យ៉ាងណា​អំពី​ច្បាប់​នេះ និង​សំណួរ​ទាំងឡាយ​ណា​ដែល​ពួកគេ​អាច​មាន ។⁠

  • វីដេអូ ៖ « I Choose to Be Pure » ( ៤:១៩ )

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សូម​ឲ្យ​សិស្ស​ប្រើ​មុខងារ​ឈែត​ដើម្បី​ប្រមូលផ្ដុំ​គំនិត​ពី​របៀប​ដែល​ពួកយុវវ័យ​សព្វថ្ងៃនេះ​អាច​អនុវត្ត​ការគ្រប់គ្រង​ខ្លួនឯង និង​យក​ឈ្នះលើ​ការល្បួង​បាន ។ អ្នក​ក៏​អាច​ពិចារណា​ប្រើ​កម្មវិធី​ចល័ត​ដែល​អនុញ្ញាត​ឲ្យ​សិស្ស​អាច​ចែកចាយ​គំនិត​របស់​ពួកគេ​បែប​អាណាមិក​បាន​ផងដែរ ។

ចំណេះចំណាន​ខាងគោលលទ្ធិ ៖ អាលម៉ា⁠ ៣៩:៩

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ អាលម៉ា ៣៩:៩ ពន្យល់​ពី​គោលលទ្ធិ​ដែល​បានបង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​នេះ និង​អនុវត្ត​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិត​ពិត ។⁠

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចាប់ផ្ដើម​ទន្ទេញ​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ អាលម៉ា ៣៩:៩ ។ អ្នក​ក៏​អាច​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ព្យាយាម​ទន្ទេញ​ខគម្ពីរ​ទាំងមូល​ផងដែរ ។

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សម្រាប់​សកម្មភាព​រៀន​អនុវត្ត សូម​ពិចារណា​ដាក់​សិស្ស​ជាក្រុម​នៅ​មុខងារ​បំបែក​ក្រុម ដើម្បី​ឲ្យ​ពួកគេ​អាច​ពិភាក្សា​ពី​របៀប​ជួយ អ៊ីវ៉ាន បាន ។ សូម​ចុះផ្សាយ​សំណួរ​ដូច​ខាងក្រោម​នេះ​នៅក្នុង​ឈែត ៖ « តើ​វា​មាន​សភាព​បែប​ណា​ទៅ​សម្រាប់ អ៊ីវ៉ាន ដើម្បី​ដកពិសោធន៍​ស្ថានភាព​របស់​គាត់​ជាមួយ​នឹង​ទស្សនវិស័យ​ដ៏​នៅ​អស់កល្ប​ជានិច្ច ? តើ​មាន​ឧទាហរណ៍​អ្វីខ្លះ អំពី​ពួក​អ្នក​ដែល​ព្រះ​ចាត់​មក​ដែល​អាច​នឹង​ជួយ​ដល់ អ៊ីវ៉ាន បាន ? តើ អ៊ីវ៉ាន អាច​ធ្វើអ្វី​ខ្លះ​ដើម្បី​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ ‹ កុំ​ទៅ​តាម​សេចក្ដី​សម្រើប​នៃ​ភ្នែក [ របស់គាត់ ] ទៀត​ឡើយ › ( អាលម៉ា ៣៩:៩ ) ? » សូម​ពិចារណា​ចូលទៅ​មើល​តាម​មុខងារ​បំបែកក្រុម​នីមួយៗ បើអាចធ្វើ​ទៅបាន ។ តាម​តម្រូវការ សូម​ពិចារណា​ចុះផ្សាយ​នៅក្នុង​ឈែត​រាល់​សំណួរ​បន្ថែម​ណាមួយ​ដែល​បាន​រាយបញ្ជី​នៅក្នុង​មេរៀន​នេះ ដែល​អាច​ជួយ​ដល់​សិស្ស​បាន ។