« ចំណេះចំណានខាងគោលលទ្ធិ ៖ អាលម៉ា ៣៩:៩—‹ កុំទៅតាមសេចក្ដីសម្រើបនៃភ្នែករបស់ខ្លួនទៀតឡើយ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ចំណេះចំណានខាងគោលលទ្ធិ ៖ អាលម៉ា ៣៩:៩ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ចំណេះចំណានខាងគោលលទ្ធិ ៖ អាលម៉ា ៣៩:៩
« កុំទៅតាមសេចក្ដីសម្រើបនៃភ្នែករបស់ខ្លួនទៀតឡើយ »
នៅក្នុងការសិក្សារបស់អ្នកអំពី អាលម៉ា ៣៩ អ្នកបានស្វែងយល់អំពីសារៈសំខាន់នៃការរស់នៅតាមច្បាប់ព្រហ្មចារីភាព និងរបៀបទប់ទល់នឹងការល្បួងដោយការពឹងផ្អែកលើព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះអាចជួយអ្នកឲ្យទន្ទេញសេចក្តីយោងនៃចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ អាលម៉ា ៣៩:៩ ពន្យល់ពីគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរនេះ ហើយអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណទៅនឹងស្ថានភាពជីវិតជាក់ស្តែង ។
សកម្មភាពរៀនសូត្រដែលអាចមាន
ពន្យល់ និងទន្ទេញ
ឃ្លាបទគម្ពីរគន្លឹះចំណេះចំណានខាងគោលលទ្ធិសម្រាប់ អាលម៉ា ៣៩:៩ គឺ « កុំទៅតាមសេចក្ដីសម្រើបនៃភ្នែករបស់ខ្លួនទៀតឡើយ » ។ សូមប្រើវិធីសាស្រ្តខាងក្រោម ឬវិធីសាស្រ្តផ្សេងទៀតដែលអ្នកជ្រើសរើស ដើម្បីជួយឲ្យអ្នកទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះ ។
សូមស្រមៃថាអ្នកជាអ្នកផ្សព្វផ្សាយសាសនាដែលបង្រៀននរណាម្នាក់អំពីច្បាប់ព្រហ្មចារីភាពជាលើកដំបូង ។ សូមរៀបរាប់យ៉ាងខ្លីអំពីច្បាប់ព្រហ្មចារីភាព ហើយប្រើ អាល់ម៉ា ៣៩:៩ ដើម្បីពន្យល់អំពីរបៀបគោរពតាមច្បាប់នោះ ។
រៀនអនុវត្ត
អ៊ីវ៉ាន រីករាយនឹងការចំណាយពេលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមសង្គម ។ គាត់មានភាពច្នៃប្រឌិត និងប្រើប្រាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីចែកចាយសារលិខិតដែលវិជ្ជមាន ។ ប៉ុន្តែគាត់ក៏ឃើញមាតិកាមិនសមរម្យជាច្រើន ដែលពេលខ្លះមានសូម្បីតែរូបអាសគ្រាមផងដែរ ។ ដំបូងឡើយ វាធ្វើឲ្យគាត់ធុញទ្រាន់ ប៉ុន្តែយូរៗទៅគាត់កាន់តែចូលចិត្តការណ៍ទាំងនោះ ។ ថ្មីៗនេះ គាត់ថែមទាំងស្វែងរកមាតិកាបែបនេះថែមទៀតផង ។ គាត់មិនបារម្ភពីអ្វីដែលគាត់ជ្រើសរើសធ្វើឥឡូវនេះទេ ។
សូមប្រមូលផ្ដុំគំនិតពីរបៀបដែលការយល់ដឹង និងការអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណអាចជួយឲ្យអ៊ីវ៉ាន មើលឃើញពីកង្វល់នៃសកម្មភាពបច្ចុប្បន្នគាត់បាន ។ សំណួរ និងធនធានខាងក្រោមអាចនឹងជួយបាន ។
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បជានិច្ច
-
តើ អ៊ីវ៉ាន អាចនឹងពិនិត្យមើលស្ថានភាពរបស់គាត់ដោយទស្សវិស័យដ៏នៅអស់កល្បជានិច្ចដោយរបៀបណា ?
-
តើការខិតខំរបស់គាត់ដើម្បីរក្សាគំនិតគាត់ឲ្យស្អាតស្អំអាចនឹងធ្វើឲ្យមានការផ្លាស់ប្តូរពេញមួយជីវិតគាត់នៅលើផែនដី និងជីវិតក្រោយទៀតដោយរបៀបណា ?
-
តើការខិតខំរបស់គាត់នឹងមានឥទ្ធិពលលើទំនាក់ទំនងរបស់គាត់ជាមួយនឹងព្រះវរបិតាសួគ៌យ៉ាងដូចម្ដេច ?
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
-
តើមានឧទាហរណ៍អ្វីខ្លះ អំពីពួកអ្នកដែលព្រះចាត់មកដែលអាចនឹងជួយដល់ អ៊ីវ៉ាន បាន ? តើ អាលម៉ា ៣៩:៩ អាចជួយបានឬទេ ?
-
ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំសម្រាប់ធ្វើការជ្រើសរើស ( កូនសៀវភៅ ឆ្នាំ ២០២២ ) « អ្វីដែលត្រូវធ្វើក្នុងពេលនេះ »
-
ម៉ូសាយ ៤:៣០; នីហ្វៃទី៣ ១២:២៨–៣០; គោលលទ្ធិ និងសេចក្ដីសញ្ញា ៤២:២៣; ១២១:៤៥
-
សុន្ទរកថាសន្និសីទទូទៅអំពីបរិសុទ្ធភាពខាងផ្លូវភេទ ការណ៍អាសក្រាម ឬប្រព័ន្ធផ្សព្វផ្សាយសង្គមដែលអ្នករកឃើញនៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ឬនៅលើគេហទំព័រ ChurchofJesusChrist.org
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
-
តើ អ៊ីវ៉ាន អាចធ្វើអ្វីបានខ្លះដើម្បីធ្វើសកម្មភាពដោយសេចក្តីជំនឿ ដើម្បី « កុំទៅតាមសេចក្ដីសម្រើបនៃភ្នែករបស់ [ គាត់ ] ទៀតឡើយ » ? ( អាលម៉ា ៣៩:៩ ) ។
-
តើការប្រឹងប្រែងបែរមករកព្រះគ្រីស្ទអាចនឹងជួយដល់ការខិតខំរបស់គាត់បានយ៉ាងដូចម្ដេច ?
-
តើគោលលទ្ធិអ្វីពីផែនការរបស់ព្រះវរបិតាសួគ៌ដែលអាចនឹងជួយ អ៊ីវ៉ាន បាន ហើយតើហេតុអ្វី ?
-
តើអ្នកគិតថា គោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណអាចនឹងជួយឲ្យអ៊ីវ៉ាន ដឹងពីគ្រោះថ្នាក់នៃសកម្មភាពបច្ចុប្បន្នរបស់គាត់បានតាមរបៀបណា ?
-
តើគាត់អាចធ្វើអ្វីបានខ្លះដើម្បីធ្វើការផ្លាស់ប្តូរជាយូរអង្វែង ?