ថ្នាក់​សិក្ខាសាលា
អាលម៉ា 39–42 ៖ ទិដ្ឋភាពទូទៅ


«អាលម៉ា 39–42⁠៖ ទិដ្ឋភាពទូទៅ» សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន (2024)

« អាលម៉ា 39–42 » សៀវភៅ​ណែនាំ​គ្រូបង្រៀន​ព្រះគម្ពីរ​មរមន

អាលម៉ា 39–42

ទិដ្ឋភាព​ទូទៅ

បន្ទាប់ពីឪពុករបស់គាត់បានហៅគាត់ឲ្យប្រែចិត្តហើយ កូរីអានតុនបានសួរសំណួរមួយចំនួនអំពីផែនការរបស់ព្រះដែលមានជាអាទិ៍ អ្វីដែលកើតឡើងចំពោះយើងបន្ទាប់ពីយើងស្លាប់ទៅ។ អាលម៉ាបានបង្រៀនកូរីអានតុននូវសេចក្ដីពិតសំខាន់ៗ ដើម្បីជួយគាត់ឲ្យយល់ពីផែនការនៃការស្ដារឡើងវិញរបស់ព្រះវរបិតាសួគ៌។ នៅពេលនោះ⁠កូរីអានតុន (Corianton) ក៏បានកំពុងព្យាយាមយល់ពីការពិតនៃយុត្តិធម៌ និងសេចក្ដីមេត្តាករុណារបស់ព្រះដែរ។ អាលម៉ាបានជួយគាត់ឲ្យពង្រីកទស្សនៈគាត់អំពីព្រះវរបិតាសួគ៌ជាទីស្រឡាញ់នៃយើង និងផែនការរបស់ទ្រង់សម្រាប់យើង ។ 

រៀបចំ​បង្រៀន

ព័ត៌មានខាងក្រោមនេះផ្តល់ជាប្រភេទគំនិតឲ្យដល់គ្រូបង្រៀនអាចត្រូវការរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។ 

អាលម៉ា 40

គោលបំណងមេរៀន៖មេរៀននេះអាចជួយសិស្សឱ្យកាន់តែស៊ីជម្រៅនូវការដឹងគុណរបស់ពួកគេចំពោះអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើសម្រាប់ពួកគេ ហើយនឹងផ្តល់ឱ្យពួកគេនូវឱកាសមួយដើម្បីពន្យល់ពីអ្វីដែលកើតឡើងបន្ទាប់ពីយើងស្លាប់ទៅ។

  • ការរៀបចំសិស្ស៖ សូមហៅសិស្សឲ្យសញ្ជឹងគិតលើសំណួរដែលពួកគេអាចនឹងមានអំពីអ្វីដែលកើតឡើងបន្ទាប់ពីយើងស្លាប់ទៅ ហើយមករៀបចំត្រៀមខ្លួនផ្សព្វផ្សាយ។

  • កម្រងខ្សែវីដេអូ៖ «ផ្នូរគ្មានជ័យជម្នះលើឡើយ» (9:18; មើលចាប់ពីកូដម៉ោង 4:21 ដល់ 5:13); «តើមានអ្វីដែលកើតមានឡើងចំពោះសាកសព⁠និងព្រលឹងវិញ្ញាណយើង⁠នៅក្រោយពេលដែលយើងស្លាប់ទៅ?» (4:19)

  • ក្រដាសចែកឲ្យសិស្ស៖ «ពិភពវិញ្ញាណ»; «ការរស់ឡើងវិញ»

  • ការណែនាំប្រាប់អំពីការប្រៀនតាមវីដេអូ៖ បន្ទាប់ពីមានការបែងចែកសិស្សពីរៗនាក់រួច⁠និងមានពេលត្រៀមរៀបចំអ្វីដែលពួកគេត្រូវបង្រៀនលើប្រធានបទមួយក្នុងចំណោមប្រធានបទទាំងពីរនោះ សូមដាក់ដៃគូនីមួយៗឲ្យនៅក្នុងបន្ទប់បំបែកជាមួយដៃគូមួយទៀតដែលបានសិក្សាប្រធានបទផ្សេង។ ចូរហៅដៃគូសិស្សពីរៗនាក់ឲ្យងាកមករកការបង្រៀនគ្នាទៅវិញទៅមក។ នៅពេលដែលសិស្សបានត្រឡប់មកវិញជុំគ្នាហើយ សូមហៅពួកគេឲ្យឡើងនិយាយប្រាប់⁠ឬផ្សព្វផ្សាយអ្វីដែលពួកគេបានចូលចិត្តអំពីរបៀបដែលដៃគូសិស្សផ្សេងៗទៀតបានបង្រៀនពួកគេ។

អាលម៉ា 41

គោលបំណងមេរៀន៖ មេរៀននេះនឹងជួយសិស្សឱ្យយល់ឃើញពីរបៀបដែលអំពើទុច្ចរិតមិនអាចដឹកនាំទៅសេចក្ដីសុខសុភមង្គលបាន។

  • ការរៀបចំសិស្ស៖ ចូរហៅសិស្សឲ្យគិតអំពីរបៀបដែលការគោរពតាមក្រឹត្យវិន័យ⁠(ព្រះបញ្ញត្តិ)⁠បាននាំមកឲ្យពួកគេនូវសេចក្ដីសុខសុភមង្គល ហើយជួយពួកគេឲ្យមានអារម្មណ៍ត្រៀមខ្លួនជួបនឹងព្រះបន្ទាប់ពីជីវិតនេះ។

  • វីដេអូ៖ «ផែនការសុភមង្គលដ៏អស្ចារ្យ» (9:18; មើលចាប់ពីកូដម៉ោង 3:07 ដល់ 3:46)

  • ការណែនាំប្រាប់អំពីការប្រៀនតាមវីដេអូ៖ ចូរពិចារណាលើការប្រើមុខងារពិសេស «ក្ដារខៀន» ដើម្បីបង្កើតបញ្ជីពីរដែលមានចំណងជើងថា៖ «សុភមង្គល» និង «ទុក្ខវេទនា» ហើយអនុញ្ញាតឱ្យសិស្សបន្ថែមលក្ខណៈនានាទៅក្នុងបញ្ជីនីមួយៗដែលនាំទៅរកសុភមង្គល ឬទុក្ខវេទនា។

ចំណេះចំណានខាងគោលលទ្ធិ៖ អាលម៉ា 41:10

គោលបំណងមេរៀន៖ មេរៀននេះអាចជួយឲ្យសិស្សទន្ទេញចាំវគ្គចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរសំខាន់ៗសម្រាប់ អាលម៉ា 41:10 ពន្យល់អំពីគោលលទ្ធិ និងអនុវត្តជាក់ស្ដែងចំពោះការប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងព្រលឹងវិញ្ញាណក្នុងស្ថានភាពជីវិតពិត។

  • ការរៀបចំសិស្ស៖ ចូរហៅសិស្សឱ្យទន្ទេញចាំ អាលម៉ា⁠41:10

  • ចំណុច ដែលត្រូវបង្ហាញ៖ សេណរីយោនៅក្នុងការអនុវត្តជាក់ស្ដែង

  • ការណែនាំអំពីការបង្រៀនតាមវីដេអូ៖ ចូរពិចារណាលើការបង្ហាញ និងការប្រើប្រាស់មុខងារពិសេស «ទន្ទេញ» នៃកូនកម្មវិធី Doctrinal Mastery (ចំណេះចំណានខាងគោលលទ្ធិ)⁠ដើម្បីជួយសិស្សអនុវត្តជាក់ស្ដែងលើការទន្ទេញចាំវគ្គចំណេះចំណានខាងគោលលទ្ធិទាំងមូល។ នៅរាល់ពេលដែលសិស្សសូត្រវគ្គនេះ អ្នកអាចប្រើមុខងារពិសេសបញ្ចាំងស្លាយដ៍នៅផ្នែកខាងក្រោមនៃអេក្រង់ ដើម្បីដកពាក្យមួយចេញ រហូតដល់សល់តែអក្សរទីមួយនៃពាក្យនីមួយៗ។

អាលម៉ា 42 (ភាគ 1)

គោលបំណងមេរៀន៖ មេរៀននេះមានគោលបំណងជួយឲ្យសិស្សយល់កាន់តែច្បាស់អំពីលក្ខណៈរបស់ព្រះវរបិតាសួគ៌ថាពិតជាសភាវៈមានសុចរិត និងមេត្តាករុណា។

អាលម៉ា 42 (ភាគ 2)

គោលបំណងមេរៀន៖ មេរៀននេះអាចជួយសិស្សឱ្យយល់ពីរបៀបដែលដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទអនុញ្ញាតឱ្យពួកគេទទួលបានសេចក្ដីមេត្តាករុណាដែលបានសន្យានៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌។

  • ការៀបចំសិស្ស៖ ចូរហៅសិស្សឲ្យរកមើលគំរូមួយនៅក្នុងព្រះគម្ពីរនៃមនុស្សម្នាក់ ឬក្រុមមនុស្សដែលបានបង្ហាញពីការប្រែចិត្តដោយស្មោះ។

  • វត្ថុ⁠ឬចំណុចដែលត្រូវបង្ហាញ៖ រូបគំនូរជញ្ជីង

  • ការណែនាំប្រាប់អំពីការប្រៀនតាមវីដេអូ៖ចូរពិចារណាលើការបង្ហាញរូបភាពជញ្ជីង និងដាក់ស្លាកលើវានៅអំឡុងពេលនៃការធ្វើបទបង្ហាញ។ អ្នកអាចនឹងប្រើមុខងារពិសេស «ក្ដារខៀន» ឬបង្កើតបទបង្ហាញមួយដែលនឹងនាំឲ្យឃើញរូបជញ្ជីង ហើយបន្ទាប់មកបន្ថែមស្លាកម្តងមួយៗ។