ថ្នាក់​សិក្ខាសាលា
អាលម៉ា 41⁠៖ ព្រះយេស៊ូវគ្រីស្ទស្ដារឡើងវិញគ្រប់ការណ៍ទាំងអស់


«អាលម៉ា 41⁠៖ ព្រះយេស៊ូវគ្រីស្ទស្ដារឡើងវិញគ្រប់ការណ៍ទាំងអស់» សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន (2024)

«អាលម៉ា 41» សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន

អាលម៉ា 41

ព្រះយេស៊ូវគ្រីស្ទស្ដារឡើងវិញគ្រប់ការណ៍ទាំងអស់

ពួកក្មេងជំទង់ដ៏រីករាយ

បន្ទាប់ពីការបង្រៀនកូរីអានតុន (Corianton)⁠អំពីគ្រោះថ្នាក់នៃអំពើបាបរបស់គេមក អាលម៉ាបានធ្វើការកែតម្រូវលើការបង្រៀនមិនពិត។ គាត់បានបង្រៀនសេចក្តីពិតសំខាន់ៗដល់កូរីអានតុន ដើម្បីជួយគេឱ្យយល់ពីផែនការនៃការស្ដារឡើងវិញរបស់ព្រះវរបិតាសួគ៌ និងជួយរូបគេឱ្យប្រែចិត្ត។ មេរៀននេះនឹងជួយអ្នកមើលឃើញពីរបៀបដែលអំពើទុច្ចរិតមិនអាចនាំទៅរកសុភមង្គលបាន។

ចូរបង្រៀនព្រះគម្ពីរ/បទគម្ពីរតាមរបៀបកសាងសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ។ គោលបំណងមួយសម្រាប់ព្រះគម្ពីរគឺជួយយើងឲ្យខិតកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ (សូមមើល នីហ្វៃទី 1 6:4)។ សូមឆ្លៀតពេលជួយសិស្សឲ្យមើលឃើះញពីរបៀបដែលបុគ្គលម្នាក់ៗនៅក្នុងព្រះគម្ពីរ/បទគម្ពីរទទួលបានការប្រទានពរតាមរយៈចេស្ដា សេចក្ដីមេត្តាករុណា និងសេចក្ដីស្រឡាញ់របស់ព្រះ។ សូមលើកទឹកចិត្តសិស្សឲ្យទទួលស្គាល់ពរជ័យស្រដៀងៗគ្នានេះនៅក្នុងជីវិតពួកគេផ្ទាល់ នៅពេលដែលពួកគេអនុវត្តសេចក្តីជំនឿពួកគេលើព្រះយេស៊ូវគ្រីស្ទ។

ការរៀបចំសិស្ស៖ ចូរហៅសិស្សឲ្យគិតអំពីរបៀបដែលការគោរពតាមក្រឹត្យវិន័យ⁠(ព្រះបញ្ញត្តិ)⁠បាននាំមកឲ្យពួកគេនូវសេចក្ដីសុខសុភមង្គល ហើយជួយពួកគេឲ្យមានអារម្មណ៍ត្រៀមខ្លួនជួបនឹងព្រះអង្គសង្រ្គោះ⁠និងព្រះវរបិតាសួគ៌បន្ទាប់ពីជីវិតនេះ។

សកម្មភាពរៀនសូត្រដែលអាចកើតមាន

ជំនឿអំពីជីវិតក្រោយការស្លាប់ទៅ

ខាងក្រោមនេះអាចជួយសិស្សឲ្យគិតដល់ផលវិបាកដ៏អស់កល្បនៃជម្រើសពួកគេ។ សូមពិចារណាលើការផ្អាកបន្ទាប់ពីការថ្លែងនីមួយៗដែលអនុញ្ញាតឱ្យសិស្សឆ្លើយតប។

ត្រូវគិតដល់របៀបដែលសកម្មភាពអ្នកអាចនឹងមានការរងឥទ្ធិពល បើអ្នកបានជឿលើការថ្លែងមិនត្រឹមត្រូវណាមួយក្នុងចំណោមទាំងពីរខាងក្រោម៖

មិនមានជីវិតក្រោយការស្លាប់ទៅឡើយ។

បន្ទាប់ពីយើងស្លាប់ទភ យើងនឹងត្រូវបានលើកតម្កើងដោយមិនគិតពីកិច្ចការយើងនៅលើផែនដីនេះទេ។

  • ហេតុអ្វីបានជាការយល់ដឹងត្រឹមត្រូវអំពីអ្វីដែលនឹងកើតឡើងចំពោះយើងបន្ទាប់ពីយើងស្លាប់ទៅ⁠មានសារៈសំខាន់?

  • តើអ្នកដឹងអ្វីខ្លះអំពីជីវិតក្រោយពីការស្លាប់ទៅដែលមានឥទ្ធិពលលើសកម្មភាពអ្នកនៅទីនេះ និងឥឡូវនេះ?

អត្ថន័យនៃការស្តារឡើងវិញ

ត្រូវចាំថា⁠នៅពេលនោះអាលម៉ាកំពុងបង្រៀនកូនប្រុសគាត់កូរីអានតុន (Corianton) ដែលបានប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរ (សូមមើល អាលម៉ា 39) និងមានចម្ងល់អំពីបញ្ហាដំណឹងល្អ។ នៅក្នុង អាលម៉ា 41 យើងដឹងថា កូរីអានតុន (Corianton) មានការភាន់ច្រឡំតាមរយៈការបង្រៀនរបស់មនុស្សដែលបានវង្វេងចេញពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ។

សូម អាលម៉ា 41:1 ដោយការរកមើលអ្វីដែលកូរីអានតុន (Corianton) មិនបានយល់នៅពេលនោះ។ (នៅក្នុងការបង្រៀនរបស់អាលម៉ា ពាក្យថា៖ ការស្ដារឡើងវិញ⁠មានន័យសំដៅដល់អ្វីមួយដែលមានការនាំយកមកវិញ ឬដាក់ត្រឡប់ទៅក្នុងស្ថានភាពពីមុនវិញ។ វាប្រហែលជាមានប្រយោជន៍ផងដែរក្នុងការដឹងថា⁠ការបង្ខំយកតាមព្រះគម្ពីរ/បទគម្ពីរ គឺការបង្វែរ បង្ខូចទ្រង់ទ្រាយ ឬផ្លាស់ប្តូរអត្ថន័យរបស់វា)។

  • តើកូរីអានតុន (Corianton) មិនបានយល់អំពីអ្វីខ្លះ?

ដើម្បីជួយឲ្យកូរីអានតុន (Corianton) ចេះប្រែចិត្តបាន⁠អាលម៉ាបានបង្រៀនគេអំពីគោលលទ្ធិពិត។ គាត់បានដឹងថា៖ «គោលលទ្ធិពិត, បានយល់, កែប្រែឥរិយាបថ⁠និងអាកប្បកិរិយា» ( ប៊យដ៏ ឃេ ផាកកឺ⁠(Boyd K. Packer) «កុំភ័យខ្លាច» Liahona (លីអាហូណា), ឧសភា 2004,⁠ទំព័រ 79)។ ការយល់ដឹងអំពីគោលលទ្ធិនៃការស្ដារឡើងវិញ⁠ជួយយើងឱ្យយល់អំពីមូលហេតុនៃជម្រើសដែលយើងបង្កើតនៅជាតិនេះមានសារៈសំខាន់ណាស់។

ចូរពិចារណាលើការអាន ខគម្ពីរ 2–9 រួមគ្នាមួយថ្នាក់រៀនតែម្ដង⁠និងការផ្អាកម្ដងម្កាល⁠ប្រយោជន៍ជួយឲ្យសិស្សយល់បាននូវអ្វីដែលពួកគេបានអាន។ បន្ទាប់ពីបានអានហើយ ការវាយតម្លៃពីអ្វីដែលសិស្សយល់អំពីការស្ដារឡើងវិញដែលអាលម៉ាបានលើកឡើងនោះ⁠មានសារៈសំខាន់ណាស់។ ចូរពិចារណាលើការសរសេរពាក្យថា៖ ការស្តារឡើងវិញ នៅលើក្ដារខៀន និងការហៅសិស្សក្នុងថ្នាក់រៀនឲ្យបង្កើត⁠និងចម្រាញ់យកកំណត់និយមន័យមួយនៅខណៈពេលកំពុងសិក្សាមេរៀននេះ។

សូមអាន អាលម៉ា 41:2–9 ដើម្បីមើលដឹងនូវអ្វីដែលអាលម៉ាបានបង្រៀនដើម្បីដោះស្រាយបញ្ហានៃការព្រួយបារម្ភរបស់កូរីអានតុន (Corianton)។

  • នៅក្រោយពេលដែលយើងស្លាប់ទៅ តើនឹងមានការស្ដារយើងមកវិញឲ្យទៅជាអ្វី?

  • ដោយយោងតាមអាលម៉ា តើការស្ដារឡើងវិញនេះអាចធ្វើទៅបានដោយរបៀបណា?

  • តើចំណេះដឹងអំពីការស្ដារឡើងវិញនេះអាចលើកទឹកចិត្តនរណាម្នាក់ដូចជា កូរីអានតុន (Corianton) ឲ្យងាកទៅរកផ្លូវទៅកាន់សេចក្ដីសញ្ញាវិញយ៉ាងដូចម្ដេច?

« សេចក្ដីទុច្ចរិតពុំដែលជាសុភមង្គលឡើយ » 

សូមអាន អាលម៉ា 41:10 ដោយការរកមើលអ្វីដែលអាលម៉ាបានបង្រៀនអំពីការស្ដារឡើងវិញ អំពើទុច្ចរិត និងសុភមង្គល។

  • តើមានការយល់ខុសអ្វីខ្លះដែលអាលម៉ាបានកែតម្រូវចំពោះកូរីអានតុន (Corianton)?

ដោយការផ្ដើមចេញពី អាលម៉ា 41:10 យើងដឹងថា សេចក្ដីទុច្ចរិតគឺមិនមែនជាសុភមង្គលទេ

  • នៅពេលដែលអ្នកពិចារណាលើការបង្រៀនអំពីច្បាប់នៃការស្ដារឡើងវិញរបស់អាលម៉ា ហេតុអ្វីបានជាអ្នកគិតថាវាជាការពិតដែលថា៖ «សេចក្ដីទុច្ចរិតគឺមិនមែនជាសុភមង្គលទេ»?

ការចង្អុលបង្ហាញថា⁠មនុស្សមួយចំនួនគិតថាពួកគេអាចត្រឡប់ទៅរស់នៅជាមួយព្រះដោយពុំចាំបាច់មានការទទួលខុសត្រូវផ្ទាល់ខ្លួនចំពោះទង្វើ/សកម្មភាពពួកគេ⁠អាចនឹងមានសារៈសំខាន់ណាស់។ ពួកគេអាចនឹងនិយាយថា⁠ការជ្រើសរើសដែលប្រព្រឹត្តបាបកម្មរបស់ពួកគេគឺពិតជាសេចក្ដីសប្បាយរីករាយ។ ជួនកាល⁠អ្នកទាំងឡាយណាដែលសម្រេចជ្រើសអំពើបាបអាចនឹងមើលទៅហាក់ដូចជាសប្បាយចិត្តពិតមែន។

ការយល់ដឹងអំពីលក្ខណៈរបស់ព្រះ

ផែនការការស្ដារឡើងវិញរបស់ព្រះគឺពិតជាលើសពីផែនការមួយដើម្បីឲ្យយើងរស់រានមានជីវិតម្តងទៀត។ ការជួយយើងឲ្យក្លាយដូចជាទ្រង់ ហើយជួបប្រទះនូវសុភមង្គលរបស់ទ្រង់⁠គឺជាពិតជាផែនការមួយ។

សូមអាន អាលម៉ា 41:11 ដោយការរកមើលមូលហេតុដែលការសប្បាយចិត្តពិតប្រាកដនៅពេលដែលកំពុងបង្កើតឲ្យមានជម្រើសខុស⁠ពិតជាមិនអាចមានទៅរួច។ ការដឹងថា «gall of bitterness» (ខគម្ពីរ 11) មានន័យសំដៅដល់ការជួបប្រទះនូវទុក្ខព្រួយខ្លាំងឥតឧបមា ឬវេទនារម្មណ៍/ទុក្ខព្រួយផ្លូវចិត្តយ៉ាងខ្លាំងដែលជាលទ្ធផលនៃអំពើបាប។

  • តើរហូតមកដល់ពេលនេះអ្នកបានឃើញភាពខុសគ្នាអ្វីខ្លះរវាងសុភមង្គលដែលព្រះផ្ដល់ឲ្យ និងសុភមង្គលរបស់លោកិយ?

  • តើមានគំនិតមិនពិតអ្វីខ្លះដែលអ្នកឃើញថាបានផ្សព្វផ្សាយថាមិននាំមកនូវសុភមង្គល ទោះបីជាពួកគេល្បួងក៏ដោយ?

អែលឌើរ ម៉ាកឺស ប៊ី ណាស (Marcus B. Nash) nSពួកចិតសិបនាក់ បានពន្យល់អំពីទំនាក់ទំនងរវាងលក្ខណៈព្រះ និងសុភមង្គលថា៖

2:3

ត្រូវកត់ចំណាំថា ការស្ថិតនៅដោយគ្មានព្រះលើលោកិយ—និយាយម្យ៉ាងទៀត ការបដិសេធមិនរស់នៅតាមដំណឹងល្អរបស់ទ្រង់ និងការខ្វះភាពជាដៃគូនៃព្រះវិញ្ញាណយ៉ាងដូច្នោះ—គឺត្រូវស្ថិតក្នុងស្ថានភាពផ្ទុយពីធម្មជាតិនៃសុភមង្គល។ តាមពិត ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ គឺជា —ត្រូវកត់ចំណាំថា⁠ពាក្យនេះឯកវចនៈ ដោយមានន័យថា វាមាន តែមួយគត់—«មហាផែនការសុភមង្គល» (អាលម៉ា 42:8)។ បើអ្នកជ្រើសយកផ្លូវជីវិតណាមួយផ្សេងទៀត ឬព្យាយាមរស់នៅតែតាមផ្នែកនៃដំណឹងល្អដែលហាក់ដូចជាងាយស្រួល នោះជម្រើសបែបនេះនឹងបោកប្រាស់អ្នកដោយមហាសេចក្ដីសុខផ្លូវអារម្មណ៍ និងសុភមង្គលដ៏បរិបូណ៌ដែលអ្នកត្រូវបានរចនាឡើងដោយព្រះវរបិតាសួគ៌ជាទីស្រឡាញ់នៃយើង និងបុត្រារបស់ទ្រង់បានគ្រោងសម្រាប់យើង។ (ម៉ាកឺស⁠ប៊ី⁠ណាស⁠(Marcus B. Nash) «មហាផែនការសុភមង្គល» Liahona (លីអាហូណា), វិច្ឆិកា 2006,⁠ទំព័រ 49)

ត្រូវជួយសិស្សឲ្យយល់ថា លក្ខណៈនៃព្រះវរបិតាសួគ៌គឺជាសុភមង្គល ហើយថាយើងអាចទទួលបានសុភមង្គលពិតទៅបាន នៅពេលដែលយើងខិតខំប្រែក្លាយខ្លួនឲ្យដូចជាទ្រង់។

វិធីបង្រៀនរឿងនេះមួយគឺត្រូវសរសេរពាក្យថា៖ សុភមង្គល និង ទុក្ខវេទនា នៅលើក្ដារខៀន។ ចូរហៅសិស្សឲ្យឡើងសរសេរបុគ្គលិកលក្ខណៈរបស់ព្រះវរបិតានៅក្រោមពាក្យថា៖ សុភមង្គល និងពន្យល់ប្រាប់អំពីមូលហេតុដែលបុគ្គលិកលក្ខណៈទាំងនេះដឹកនាំទៅរកសុភមង្គល។ ឧទាហរណ៍ៈ អ្នកអាចនឹងពិភាក្សាអំពីរបៀបដែលភាពបរិសុទ្ធ អំណត់ធ្មត់ ឬភាពឧស្សាហ៍ព្យាយាមនាំទៅរកសុភមង្គលកាន់តែច្រើន។ បន្ទាប់មកទៀត សិស្សអាចនឹងសរសេរសកម្មភាព និងបុគ្គលិកលក្ខណៈដែលដឹកនាំទៅរកទុក្ខវេទនា និងពន្យល់ពីរបៀបដែលពាក្យទាំងនេះផ្ទុយពីបុគ្គលិកលក្ខណៈរបស់ព្រះ។

ដើម្បីជួយអ្នកឱ្យមើលឃើញពីរបៀបដែលលក្ខណៈរបស់ព្រះជាសុភមង្គល សូមធ្វើបញ្ជីនៃបុគ្គលិកលក្ខណៈ ឬគុណលក្ខណៈមួយចំនួនរបស់ទ្រង់។ នៅពេលដែលអ្នកបានធ្វើបញ្ជីមួយរួចហើយ ចូរគិតអំពីរបៀបដែលបុគ្គលិកលក្ខណៈទាំងនេះនាំមកនូវសុភមង្គលសម្រាប់ទាំងព្រះវរបិតាសួគ៌ ទាំងអ្នកផ្សេងៗទៀត។ ឧទាហរណ៍ៈ⁠ព្រះមានព្រះហឫទ័យមេត្តាករុណាណាស់។ ដោយសារព្រះមានព្រះហឫទ័យមេត្តាករុណាខ្លាំង ទ្រង់អាចមានសេចក្តីអំណរក្នុងព្រលឹងនៃពួកអ្នកប្រែចិត្ត ហើយពង្រីកសេចក្តីអំណរនៃការអភ័យទោសដល់អ្នកដទៃៗទៀត (សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា 18:13)។ ត្រូវជ្រើសយកយ៉ាងហោចណាស់បុគ្គលិកលក្ខណៈមួយ ឬព្រះបញ្ញត្តិ⁠(ក្រឹត្យវិន័យ)⁠របស់ព្រះ ហើយបរិយាយអំពីរបៀបដែលការរស់នៅជាមួយលក្ខណៈនោះ ឬការរក្សាការគោរពតាមក្រឹត្យវិន័យនោះអាចនាំមកនូវសុភមង្គលបាន។

ត្រូវមានការស្ដារឲ្យទៅជាល្អវិញ

កូរីអានតុន (Corianton) បានគិតថា⁠រូបគេអាចរស់នៅក្នុងជីវិតទុច្ចរិត ហើយនៅតែត្រូវបានប្រោសឱ្យរស់ឡើងវិញក្នុងសិរីរុងរឿង។ ដោយយោងតាមច្បាប់ព្រះ រឿងនេះមិនអាចនឹងកើតមានឡើងបានទេ (សូមមើល កាឡាទី 6:7–8)។ អាលម៉ាបានកែតម្រូវកូរីអានតុន (Corianton) ហើយបានហៅរូបគេឲ្យចាប់ផ្តើមការចាត់វិធានការដើម្បីត្រឡប់ទៅរកព្រះ និងសុភមង្គលនៅទីបំផុត។ សូមអាន អាលម៉ា 41:12–15 ដោយការរកមើលពីរបៀបដែលអាលម៉ាបានលើកទឹកចិត្តកូរីអានតុន (Corianton)⁠ឱ្យរស់នៅ ដើម្បីអាចមានលទ្ធភាពនៃការស្ដារឡើងវិញនូវសេចក្ដីល្អ និងសុភមង្គលឲ្យដល់រូបគេ។

  • ដោយការផ្ដើមចេញពីអ្វីដែលអ្នកបានអាន តើមនុស្សម្នាក់អាច «បញ្ជូនចេញ» អ្វីខ្លះ បើពួកគេចង់បានសុភមង្គលកាន់តែច្រើនដើម្បី « ត្រឡប់ទៅរក [ទ្រង់ទាំងពីរព្រះអង្គ] ម្ដងទៀត»? (អាលម៉ា 41:15)។

  • តើពេលណាដែលអ្នកបានជួបប្រទះនូវសុភមង្គលពិតពីការរស់នៅតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ?

ខាងក្រោមនេះអាចជួយសិស្សឱ្យប្រព្រឹត្តទៅតាមចំណាប់អារម្មណ៍ដែលពួកគេមាន។

ចូរគិតអំពីអ្វីដែលអ្នកបានស្វែងយល់ដឹងនៅក្នុង អាលម៉ា 41 និងបំណងប្រាថ្នាអ្នកដើម្បីឲ្យមានសុភមង្គល។ បណ្ដាសំណួរខាងក្រោមអាចជួយអ្នកធ្វើផែនការដើម្បីរកបានសុភមង្គលកាន់តែច្រើន៖

  • តើអ្វីទៅជារឿងមួយដែលខ្ញុំអាចចាប់ផ្តើមការធ្វើដែលអាចនឹងជួយខ្ញុំឱ្យមានសុភមង្គល និងមានការស្ដារឡើងវិញមករកសេចក្ដីល្អ?

  • តើអ្វីទៅជារឿងមួយដែលខ្ញុំអាចបញ្ឈប់ការធ្វើដែលអាចនឹងជួយខ្ញុំឱ្យមានសុភមង្គល⁠និងការស្ដារឡើងវិញមករកសេចក្ដីល្អ?

សូមយាងព្រះវិញ្ញាណបរិសុទ្ធឲ្យដឹកនាំគំនិត និងអារម្មណ៍គិតឃើញរបស់អ្នក។ ចូរពិចារណាលើការកត់ត្រាចំណាប់អារម្មណ៍របស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សា⁠(ទិនានុប្បវត្តិ)⁠ផ្ទាល់ខ្លួនអ្នក ឬព្រះគម្ពីរ/បទគម្ពីរដែលអ្នកអាចពិនិត្យមើលវាឡើងវិញបាន។ ចូររៀបចំបង្កើតផែនការដែលធ្វើសកម្មភាព ដោយការបូករួមទាំងពេលវេលាដែលអ្នកត្រូវចាប់ផ្តើម និងរបៀបដែលអ្នកត្រូវវាយតម្លៃលើការរីកមច្រើន⁠ឬវឌ្ឍនភាពរបស់អ្នក។