ថ្នាក់​សិក្ខាសាលា
ចំណេះចំណានខាងគោលលទ្ធិ៖ អាលម៉ា 41:10—«សេចក្ដីទុច្ចរិតគឺមិនមែនជាសុភមង្គលទេ»


«ចំណេះចំណានខាងគោលលទ្ធិ ៖⁠អាលម៉ា 41:10—‘សេចក្ដីទុច្ចរិតគឺមិនមែនជាសុភមង្គលទេ’» សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន (2024)

«ចំណេះចំណានខាងគោលលទ្ធិ៖ អាលម៉ា 41:10» សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន

ចំណេះចំណានខាងគោលលទ្ធិ៖ អាលម៉ា 41:10

« សេចក្ដីទុច្ចរិតគឺមិនមែនជាសុភមង្គលទេ » 

រូបគំនូរអំពីយុវជនកំសត់ម្នាក់

នៅក្នុង អាលម៉ា 41:10 អ្នកបានស្វែងយល់ដឹងថា៖ «សេចក្ដីទុច្ចរិតគឺមិនមែនជាសុភមង្គលទេ»។ មេរៀននេះអាចជួយឲ្យអ្នកទន្ទេញចាំវគ្គចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរសំខាន់ៗសម្រាប់ អាលម៉ា 41:10 ពន្យល់អំពីគោលលទ្ធិ និងអនុវត្តជាក់ស្ដែងចំពោះការប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងព្រលឹងវិញ្ញាណក្នុងស្ថានភាពជីវិតពិត។

ត្រូវជួយសិស្សឲ្យក្លាយជាអ្នកចូលរួមដ៏សកម្ម។ សិស្សសកម្ម នៅពេលពួកគេភ្ជាប់ចិត្តគំនិតពួកគេនៅក្នុងការសិក្សាដំណឹងល្អ។ វិធីមួយចំនួនដើម្បីហៅឲ្យមានការចូលរួមយ៉ាងសកម្មបាន⁠មានជាអាទិ៍⁠ការជួយសិស្សឲ្យរកឃើញភាពសំខាន់ជាប់ពាក់ព័ន្ធក្នុងសេចក្ដីពិតនៃដំណឹងល្អ លើកទឹកចិត្តពួកគេឱ្យសួរសំណួរ និងស្វែងរកចម្លើយ ហើយនិងការហៅពួកគេឲ្យឡើងនិយាយប្រាប់⁠ឬផ្សព្វផ្សាយការយល់ដឹង បទពិសោធន៍ និងអារម្មណ៍គិតឃើញរបស់ពួកគេ ហើយអនុវត្តជាក់ស្ដែងជំនាញសិក្សាព្រះគម្ពីរ ហើយចំណាយពេលសញ្ជឹងគិត និងអធិស្ឋាន។

ការរៀបចំសិស្ស៖ ចូរហៅសិស្សឱ្យទន្ទេញចាំ អាលម៉ា⁠41:10

សកម្មភាពរៀនសូត្រដែលអាចកើតមាន

មេរៀនវគ្គចំណេះចំណានខាងគោលលទ្ធិនេះត្រូវបានរៀបចំឡើងដើម្បីយកទៅបង្រៀនបន្ទាប់ពីមេរៀន « អាលម៉ា 41» ដែលជាមេរៀនបរិបទសម្រាប់វគ្គចំណេះចំណានខាងគោលលទ្ធិ អាលម៉ា 34:9–10 ។  បើមេរៀនវគ្គចំណេះចំណានខាងគោលលទ្ធិនេះត្រូវមានការប្តូរទៅសប្តាហ៍ផ្សេង សូមប្រាកដថា មេរៀនបរិបទដែលត្រូវគ្នានេះត្រូវបានបង្រៀននៅអំឡុងសប្តាហ៍នោះផងដែរ ។ 

ទន្ទេញ និងពន្យល់

ចូរពិចារណាលើការលើកទឹកចិត្តសិស្សឱ្យទន្ទេញវគ្គចំណេះចំណានខាងគោលលទ្ធិឱ្យបានច្រើនតាមដែលពួកគេអាចធ្វើបាន។

ចូរប្រើសកម្មភាពខាងក្រោម ឬវិធីដ៏មានប្រសិទ្ធភាពមួយទៀត ដើម្បីជួយឲ្យសិស្សទន្ទេញចាំសេចក្ដីយោងនៃបទគម្ពីរ និងឃ្លាបទគម្ពីរសំខាន់ៗសម្រាប់ អាលម៉ា 41:10 ហើយពន្យល់អំពីគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរនេះ។

សូមបែងចែកសិស្សជាក្រុមៗមានគ្នាពីរៗនាក់ ។  ចូរឲ្យសិស្សទីមួយនិយាយពាក្យទីមួយឲ្យឮៗថា៖ « អំពើទុច្ចរិត »។ ចូរឲ្យអ្នកទីពីរនិយាយពាក្យទីមួយ⁠និងទីពីរឲ្យឮៗថា៖ «កុំប្រព្រឹត្តអំពើទុច្ចរិត»។ ចូរបន្តការបន្ថែមពាក្យរាល់ពេល ហើយចុងក្រោយជាសេចក្ដីយោង ដើម្បីឲ្យសិស្សចុងក្រោយនិយាយឃ្លា និងសេចក្ដីយោងទាំងស្រុងថា៖ «អំពើទុច្ចរិតមិនដែលមានសុភមង្គលឡើយ (អាលម៉ា 41:10)»។

ចូរហៅសិស្សឱ្យធ្វើដំណើរការនេះឡើងវិញច្រើនដង ដោយផ្លាស់ប្តូរចុះឡើងឆ្លាស់គ្នាសិស្សណាទៅមុនរាល់ពេល។

ត្រូវគិតអំពីស្ថានភាពមួយដែលវានឹងមានប្រយោជន៍សម្រាប់ឲ្យនរណាម្នាក់ដឹងអំពីគោលលទ្ធិដែលបានបង្រៀននៅក្នុង អាលម៉ា 41:10។ បន្ទាប់មក ត្រូវពន្យល់ពីរបៀបដែលវាអាចជួយនៅក្នុងស្ថានភាពនេះបាន។

ចូរពិចារណាលើការហៅសិស្សឲ្យមានទំនាក់ទំនងគ្នាទៅវិញទៅមកដោយការឡើងនិយាយប្រាប់មិត្តរួមថ្នាក់អំពីស្ថានភាពដែលពួកគេបានគិតដល់។ នៅពេលដែលមានការនិយាយប្រាប់អំពីស្ថានភាពនេះ⁠មិត្តរួមថ្នាក់អាចពន្យល់អំពីរបៀបដែលសេចក្ដីពិតនៅក្នុង អាលម៉ា 41:10 អាចនឹងជួយដោះស្រាយបញ្ហាបាន។

អនុវត្តជាក់ស្ដែង

សូមបែងចែកសិស្សជាក្រុមៗមានគ្នាបីៗនាក់ ។  ត្រូវឲ្យសិស្សម្នាក់ៗជ្រើសរើសយកគោលការណ៍ផ្សេងគ្នានៃការទទួលបានចំណេះដឹងខាងព្រលឹងវិញ្ញាណ ហើយអានកថាខណ្ឌដែលត្រូវគ្នាសម្រាប់គោលការណ៍របស់គេម្នាក់ៗនៅក្នុង ឯកសារសំខាន់សម្រាប់ចំណេះចំណានខាងគោលលទ្ធិ (2022)។ នៅពេលសិស្សបានបញ្ចប់ហើយ សូមហៅពួកគេឲ្យឡើងពន្យល់ពីគោលការណ៍ដល់ក្រុមពួកគេ។ លំហាត់ដែលត្រូវគ្នាខាងក្រោមអាចនឹងជួយឲ្យសិស្សរំលឹកពីអ្វីដែលពួកគេបានរៀន។ ចម្លើយចំពោះសំណួរនៃលំហាត់ដែលត្រូវគ្នាគឺ (1) B, F; (2) C, E; និង (3) A, D។

ត្រូវរំលឹកឡើងវិញនូវគោលការណ៍នីមួយៗក្នុងចំណោមគោលការណ៍ទាំងបីខាងក្រោមអំពីការទទួលបានចំណេះដឹងខាងព្រលឹងវិញ្ញាណនៅក្នុង ឯកសារសំខាន់សម្រាប់ចំណេះចំណានខាងគោលលទ្ធិ (2022)។ បន្ទាប់មកទៀត⁠ត្រូវផ្គូផ្គងការថ្លែងពី A–F ទៅនឹងគោលការណ៍ដែលត្រឹមត្រូវ។ គោលការណ៍នីមួយៗមានការថ្លែងចំនួនពីរដែលទាក់ទងនឹងវា។

  1. «ធ្វើសកម្មភាភាពដោយសេចក្ដីជំនឿ»

  2. «ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនៈអស់កល្បជានិច្ចមួយ»

  3. «ស្វែងរកការយល់ដឹងបន្ថែមតាមរយៈពួកអ្នកដែលព្រះចាត់មក»

  1. «គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់—ពួកព្យាការីរបស់ព្រះអម្ចាស់នៅលើផែនដីសព្វថ្ងៃនេះ—គឺជាប្រភពដ៏សំខាន់នៃសេចក្ដីពិត» ។ 

  2. «នៅពេលដែលយើងស្វែងបង្កើតឲ្យមានការយល់ដឹងរបស់យើង និងដើម្បីដោះស្រាយបញ្ហាកង្វល់ វាជារឿងសំខាន់ដែលយើងត្រូវពឹងផ្អែកលើទីបន្ទាល់ដែលយើងមានរួចហើយអំពីព្រះយេស៊ូវគ្រីស្ទ»។

  3. « យើងត្រូវពិចារណាលើ [ កម្រងសំណួរ ] ក្នុងបរិបទអំពីផែនការនៃសេចក្ដីសង្គ្រោះ និងការបង្រៀនរបស់ព្រះអង្គសង្គ្រោះ » ។ 

  4. «ការរៀនស្គាល់ និងចៀសចេញពីប្រភពមិនគួរឲ្យទុកចិត្ត អាចការពារយើងព័ត៌មានខុស និងពីអ្នកទាំងឡាយដែលព្យាយាមបំផ្លាញសេចក្ដីជំនឿយើង» ។ 

  5. «យើងស្វែងរកជំនួយពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីមើលឃើញនូវរឿងទាំងឡាយដូចជាព្រះអម្ចាស់ទតឃើញវាដែរ» ។ 

  6. «នៅពេលដែលយើងបន្ដស្វែងរកចម្លើយ យើងត្រូវតែរស់នៅដោយសេចក្ដីជំនឿ—ដោយការជឿទុកចិត្តថា យើងនឹងទទួលបានចម្លើយដែលយើងស្វែងរកនៅទីបំផុត» ។ 

បើមានការដាក់សិស្សជាក្រុមៗឲ្យរំលឹកឡើងវិញនូវគោលការណ៍នៃការទទួលបានចំណេះដឹងខាងព្រលឹងវិញ្ញាណ ការរក្សាពួកគេឲ្យនៅជាក្រុមៗមានសារៈសំខាន់ណាស់។

ចូរបង្ហាញសេណារីយោខាងក្រោម ដើម្បីសិស្សអាចមើលវាបាន នៅពេលពួកគេធ្វើកិច្ចការអំពីវាជាមួយគ្នា។

ខាឡូស (Carlos)⁠ដែលជាសមាជិកសាសនាចក្រ កំពុងប្រឹងពិនិត្យមើលភាពសំខាន់នៃការរក្សាការគោរពតាមក្រឹត្យវិន័យ⁠(បទបញ្ញត្តិ)⁠របស់ព្រះ។ ថ្មីៗនេះ គាត់បាននិយាយទៅកាន់អ្នកថា៖ «ខ្ញុំស្គាល់មនុស្សជាច្រើនដែលបំពានលើក្រឹត្យវិន័យ⁠(ព្រះបញ្ញត្តិ/បទបញ្ញត្តិ) ហើយហាក់ដូចជាមានជីវិតដ៏អស្ចារ្យ។ តើអ្នកអាចនិយាយបានយ៉ាងណាថាអ្នកត្រូវរក្សាការគោរពតាមក្រឹត្យវិន័យ⁠(ព្រះបញ្ញត្តិ/បទបញ្ញត្តិ)⁠ដើម្បីឲ្យមានសុភមង្គល? អ្នកអាចមើលឃើញពីភាពស្មោះត្រង់នៃសំណួររបស់ខាឡូស (Carlos) ក៏ប៉ុន្តែមានអារម្មណ៍គិតថា⁠អ្នកត្រូវការពេលវេលាខ្លះដើម្បីទទួលយកគំនិតគិតឃើញរបស់អ្នកទាំងអស់គ្នាដើម្បីឆ្លើយតបបាន។ អ្នកទាំងពីរយល់ព្រមពិគ្រោះពិភាក្សាគ្នាបន្ថែមអំពីសំណួររបស់គាត់នៅថ្ងៃបន្ទាប់។

ចូរប្រើនូវអ្វីដែលអ្នកបានស្វែងយល់ដឹង និងមានអារម្មណ៍គិតឃើញនៅខណៈពេលកំពុងសិក្សា អាលម៉ា 41:10 និងគោលការណ៍នៃការទទួលបានចំណេះដឹងខាងព្រលឹងវិញ្ញាណ ដើម្បីរៀបចំត្រៀមពិភាក្សាអំពីសំណួររបស់ខាឡូស (Carlos)។

សូមស្វះស្វែងរកការយល់ដឹងបន្ថែមទៀតតាមរយៈពួកអ្នកដែលព្រះចាត់មក

  1. ព្រះគម្ពីរគឺនិយាយអំពីពួកអ្នកដែលព្រះចាត់មកដែលអាចជួយឲ្យយើងឆ្លើយសំណួររបស់យើង។ សូមអាន អាលម៉ា 41:10 ហើយស្វែងរកយ៉ាងហោចណាស់វគ្គចំណេះចំណានខាងគោលលទ្ធិមួយផ្សេងទៀតដែលអាចនឹងជួយឲ្យអ្នកឆ្លើយតបបាន។

    សិស្សអាចនឹងធ្វើកិច្ចការតាមក្រុមពួកគេ ដើម្បីស្វែងរក និងពិភាក្សាវគ្គចំណេះចំណានខាងគោលលទ្ធិបន្ថែមដែលអាចនឹងជួយដល់ខាឡូស (Carlos) បាន។ វគ្គគម្ពីរសំខាន់ៗមួយចំនួនមានជាអាទិ៍ នីហ្វៃទី 2 2:25, 27 និង ម៉ូសាយ 2:41

  2. ចូរគិតដល់ប្រភពមួយចំនួនដែលអ្នកត្រូវហៅឲ្យខាឡូស (Carlos) រំលឹក⁠ឬពិនិត្យមើលឡើងវិញលើព័ត៌មានបន្ថែម។ អ្នកពិតជាអាចនឹងពន្យល់បានពីអ្វីដែលធ្វើឱ្យប្រភពមួយអាចគួរឱ្យទុកចិត្តដែលទាក់ទងនឹងបញ្ហាខាងព្រលឹងវិញ្ញាណ។

ពិនិត្យមើលគោលគំនិត/សញ្ញាណ ឬសំណួរនានាដោយប្រើទស្សនៈអស់កល្បជានិច្ច

សិស្សនៅតាមក្រុមអាចនឹងឆ្លើយរៀងៗខ្លួននូវសំណួរមួយក្នុងចំណោមសំណួរខាងក្រោមតែម្នាក់ឯង បន្ទាប់មកឡើងនិយាយប្រាប់⁠ឬផ្សព្វផ្សាយចម្លើយប្រាប់ដល់ក្រុមពួកគេ។

ត្រូវជួយឲ្យសិស្សកំណត់ការថ្លែងសេចក្ដីពិតដែលខាឡូស (Carlos) អាចនឹងមាន។ បើសិស្សចាំបាច់ត្រូវការជំនួយ សូមពិចារណាលើការនិយាយប្រាប់មួយ ឬច្រើនដូចខាងក្រោមនេះ ៖ ខាឡូស (Carlos) អាចនឹងគិតថា⁠ក្រឹត្យវិន័យ⁠(ព្រះបញ្ញត្តិ/បទបញ្ញត្តិ)⁠មានកំហិតលក្ខខណ្ឌ ឬថាវាកំណត់លទ្ធភាពសម្រេចរបស់គាត់។ គាត់ប្រហែលជាគិតខុសថាសុភមង្គលអាចរកបានក្នុងការសប្បាយខាងសាច់ឈាម⁠ឬដែលមិនអស់កល្បជានិច្ច។

សំណួរខាងក្រោមអាចជួយឲ្យអ្នកកំណត់បាននូវប្រភេទនៃការថ្លែងសេចក្ដីពិតដែលខាឡូស (Carlos) កំពុងធ្វើ៖

  • តើការថ្លែងសេចក្ដីពិតបែបណាខ្លះអំពីបទបញ្ញត្តិ ឬសុភមង្គលដែលគាត់អាចនឹងមាន?

  • តើការបង្រៀនដំណឹងល្អអ្វីខ្លះទាក់ទងនឹង ឬផ្តល់ចម្លើយចំពោះសំណួរគាត់?

  • តើអ្នកគិតថា ខាឡូស⁠(Carlos) ត្រូវការដឹងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ ផែនការរបស់ទ្រង់ និងរបៀបដែលទ្រង់ប្រោសលោះកូនចៅទ្រង់?

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

សិស្សនៅតាមក្រុមអាចនឹងមានការហៅឱ្យធ្វើការតែម្នាក់ឯងដើម្បីកំណត់ប្រភេទក្រឹត្យវិន័យ (ព្រះបញ្ញត្តិ/បទបញ្ញត្តិ)⁠បន្ទាប់មក⁠ជួបប្រជុំគ្នាផ្សព្វផ្សាយគំរូ⁠ឬឧទាហរណ៍របស់ពួកគេ។ បន្ទាប់មកទៀត ពួកគេអាចនឹងធ្វើកិច្ចការរួមគ្នាដើម្បីផ្តល់ជាមតិយោបល់អំពីរបៀបដែលខាឡូស (Carlos) អាចនឹងប្រព្រឹត្តដោយសេចក្តីជំនឿ តាមរយៈការស្វែងរកនូវការយល់ដឹងឲ្យកាន់តែច្រើន ឬដោយការបង្កើតផែនការធ្វើតាមក្រឹត្យវិន័យ (ព្រះបញ្ញត្តិ/បទបញ្ញត្តិ)។

ខាឡូស (Carlos)⁠អាចប្រព្រឹត្តដោយសេចក្តីជំនឿ តាមរយៈការស្វែងយល់ឲ្យកាន់តែច្បាស់អំពីក្រឹត្យវិន័យរបស់ព្រះវរបិតាសួគ៌។ ការសម្រេចរក្សាការគោរពតាមក្រឹត្យវិន័យ⁠(ព្រះបញ្ញត្តិ/បទបញ្ញត្តិ)⁠នៅពេលដែលគាត់ស្វែងរកនូវការយល់ដឹងឲ្យកាន់តែច្រើនអំពីភាពសំខាន់របស់វាក៏នឹងត្រូវធ្វើការប្រព្រឹត្តដោយសេចក្តីជំនឿផងដែរ។ ចូរជ្រើសយកយ៉ាងហោចណាស់ក្រឹត្យវិន័យ⁠(ព្រះបញ្ញត្តិ/បទបញ្ញត្តិ)⁠ចំនួនពីរ ហើយកំណត់ពីរបៀបដែលការរក្សាគោរពតាមវាអាចនឹងជួយឲ្យខាឡូស (Carlos) ជួបប្រទះសុភមង្គល ឬរបៀបដែលការបំពានវាអាចនឹងនាំទៅរកទុក្ខវេទនា។ លើសពីនេះ⁠អ្នកអាចនឹងផ្សព្វផ្សាយពីរបៀបដែលការរក្សានូវការគោរពតាមក្រឹត្យវិន័យ⁠(ព្រះបញ្ញត្តិ/បទបញ្ញត្តិ)⁠ទាំងនេះបាននាំមកនូវសុភមង្គលដល់អ្នក។

សូមហៅសិស្សឲ្យឡើងនិយាយប្រាប់នូវអ្វីដែលពួកគេបានរៀបចំត្រៀមទុក។ បើមានពេល សូមពិចារណាលើការហៅសិស្សក្នុងថ្នាក់រៀនឲ្យគិតពីវិធីនានាដែលខាឡូស (Carlos) អាចនឹងឆ្លើយតបាន។ បន្ទាប់មក សូមឲ្យសិស្សត្រឡប់ចូលតាមក្រុមពួកគេវិញដើម្បីកែតម្រូវផែនការរបស់ពួកគេ។ សិស្សអាចនឹងដើរតួនៅចំពោះមុខសិស្សក្នុងថ្នាក់រៀនទាំងមូល ឬនៅតាមក្រុមពួកគេ។ លើសពីនេះ⁠ពួកគេអាចនឹងផ្ញើសារជាអក្សរឲ្យគ្នាទៅវិញទៅមកក្នុងនាមជាអ្នកដើរតួសម្ដែង។

ការរំឭកចំណេះចំណានខាងគោលលទ្ធិ

ការរំលឹក⁠ឬពិនិត្យឡើងវិញខាងក្រោមអាចមានការធ្វើឡើងនៅក្នុងមេរៀននាពេលខាងមុខ។ ចូរសួរសិស្សថាតើពួកគេអាចចងចាំឃ្លាខគម្ពីរសំខាន់ៗអំពី អាលម៉ា 41:10⁠ឬអត់។ តាមតែតម្រូវការ សូមរំលឹកពួកគេអំពីសកម្មភាពទន្ទេញចាំដែលពួកគេបានបំពេញបញ្ចប់នៅក្នុងមេរៀននេះ។ សូមហៅសិស្សឲ្យសូត្រឡើងវិញនូវសេចក្ដីយោងបទគម្ពីរ និងឃ្លាសំខាន់ៗឲ្យបានពីរបីដងរហូតដល់ពួកគេបានទន្ទេញវាចាំ ។