«វាយតម្លៃលើការសិក្សាទី 6របស់អ្នក៖ អាលម៉ា 17–អាលម៉ា 52» សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន (2024)
«វាយតម្លៃលើការសិក្សាទី 6របស់» សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន (2024)
វាយតម្លៃវគ្គរៀនសូត្រទី6របស់អ្នក
មេរៀននេះមានគោលបំណងជួយឲ្យអ្នកវាយតម្លៃគោលដៅដែលអ្នកបានកំណត់ និងការរីកចម្រើនដែលអ្នកបានជួបប្រទះក្នុងអំឡុងពេលនៃការសិក្សាព្រះគម្ពីរមរមនថ្មីៗរបស់អ្នក។
សកម្មភាពរៀនសូត្រដែលអាចកើតមាន
ការវាយតម្លៃលើការរីកចម្រើន
-
តើគេប្រើមធ្យោបាយដូចខាងក្រោមនេះដើម្បីធ្វើអ្វី?
-
តើឧបករណ៍ឬមធ្យោបាយទាំងនេះមានតម្លៃនិងសារៈសំខាន់យ៉ាងដូចម្ដេចខ្លះ?
ដូចគ្នានេះដែរការវាយតម្លៃលើសុខភាពរាងកាយ និងការរីកចម្រើន ហើយនិងវាយតម្លៃលើសុខភាពខាងព្រលឹងវិញ្ញាណនិងការរីកចម្រើនរបស់អ្នកមានសារៈសំខាន់ណាស់។ មេរៀននេះនឹងផ្ដល់ឱកាសឲ្យអ្នកធ្វើរឿងនេះបាន។
-
តើអ្នកបានរៀនអ្វីខ្លះនៅពេលថ្មីៗនេះដែលអ្នកដឹងគុណខ្លាំងដល់?
-
តើអ្នកបានកត់សម្គាល់ឃើញការប្រែប្រួលអ្វីខ្លះក្នុងអារម្មណ៍ និងអាកប្បកិរិយាអ្នកនាពេលថ្មីៗនេះ?
-
តើមានវិធីណាខ្លះដែលអ្នកបានអនុវត្តនូវអ្វីដែលអ្នកបាននិងកំពុងរៀន?
ចូរបំពេញបណ្ដាសកម្មភាពខាងក្រោម ដើម្បីវាយតម្លៃការរៀនសូត្រ និងការរីកចម្រើនខាងព្រលឹងវិញ្ញាណអ្នក។ សូមពិចារណាលើការសុំព្រះវរបិតាសួគ៌ឲ្យជួយអ្នកកំណត់ប្រភេទការរីកចម្រើនដែលអ្នកបានធ្វើ និងផ្នែកនានាដែលអ្នកអាចនឹងត្រូវការកែលម្អបញ្ចូល។
ចូរពន្យល់ពីសេចក្តីពិតសំខាន់ៗអំពីផែនការនៃសេចក្តីសង្គ្រោះ និងតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទ
ដោយផ្ដើមចេញពីការសិក្សារបស់អ្នកអំពីអាលម៉ា អ្នកប្រហែលជាបានស្វែងយល់ដឹងរឿងមួយចំនួនដែលអាចជួយអ្នកពន្យល់កាន់តែច្បាស់នូវសេចក្តីពិតអំពីផែនការសេចក្តីសង្គ្រោះ និងតួនាទីដ៏សំខាន់របស់ព្រះយេស៊ូវគ្រីស្ទ។
សូមជ្រើសរើសសកម្មភាពមួយក្នុងចំណោមសកម្មភាពខាងក្រោមដើម្បីបំពេញ ។
សកម្មភាពទី 1៖ ផែនការនៃសេចក្តីសង្គ្រោះ
សូមស្រមើស្រមៃគិតមើលថាមិត្តភក្តិម្នាក់របស់អ្នកទើបនឹងមានមនុស្សជាទីស្រឡាញ់ម្នាក់បានទទួលមរណភាពនៅពេលថ្មីៗនេះ។
សកម្មភាពទី ២៖ តួនាទីរបស់ព្រះយេស៊ូវគ្រីស្ទ
ចូរស្រមើស្រមៃគិតអំពីការនិយាយជាមួយនរណាម្នាក់ដែលមានការសង្ស័យអំពីជំនឿអ្នកលើព្រះយេស៊ូវគ្រីស្ទ។
ត្រូវមានអារម្មណ៍គិតចង់កាន់តែផ្លាស់ប្តូរឬកែប្រែដោយសារព្រះយេស៊ូវគ្រីស្ទ
នៅក្នុងការសិក្សាថ្មីៗរបស់អ្នក អ្នកបានស្វែងយល់ដឹងអំពីមនុស្សជាច្រើនដែលបានផ្លាស់ប្តូរឬកែប្រែ ដោយសារពួកគេបានរៀនសូត្រស្វែងយល់ដឹងអំពីព្រះយេស៊ូវគ្រីស្ទ។
-
អាំម៉ូនបានបង្រៀនពួកសាសន៍លេមិនថា៖ អាលម៉ា 17:13–16 (ពីមុន); អាលម៉ា 19:33, 36 (ក្រោយមក)
-
ព្រះបិតារបស់ស្តេចឡាម៉ូណៃ៖ អាលម៉ា 20:8–14 (ពីមុន); អាលម៉ា 22:15–18 (ក្រោយមក)
-
អាលម៉ាជាកូន៖ អាលម៉ា 36:6 (ពីមុន); អាលម៉ា 36:18, 24–26 (ក្រោយមក)
-
តើអ្នកបានកត់សម្គាល់ឃើញមានអ្វីខ្លះអំពីឆន្ទៈផ្លាស់ប្តូររបស់ពួកគេ?
ចូរឆ្លុះបញ្ចាំងមើលលើបំណងប្រាថ្នាផ្លាស់ប្តូររបស់អ្នក ដោយសារព្រះយេស៊ូវគ្រីស្ទ។ សំណួរខាងក្រោមនេះអាចនឹងជួយអ្នកធ្វើរឿងនេះបាន។ អ្នកអាចនឹងពិចារណាលើការឆ្លើយតបនឹងសំណួរទាំងនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាអ្នកបាន។
-
តើអ្នកដែលមានអារម្មណ៍គិតដល់បំណងប្រាថ្នាដូចៗគ្នាដែលមនុស្សទាំងនេះបានធ្វើនៅក្នុងព្រះគម្ពីរមរមនដែរឬទេ? តើហេតុអ្វីបានជាអ្នកធ្លាប់មានអារម្មណ៍គិតឃើញបែបនេះ?
-
តើអ្នកគិតឃើញថាមានអ្វីខ្លះដែលអាចនឹងដឹកនាំ ឬបានដឹកនាំឱ្យអ្នកមានអារម្មណ៍គិតចង់បានដូចគ្នានេះ?
ការទទួលបានការបើកបង្ហាញ (វិវរណៈ) ពីព្រះវិញ្ញាណបរិសុទ្ធ
គោលបំណងសំខាន់មួយនៅក្នុងសិក្ខាសាលា គឺដើម្បីជួយអ្នកឲ្យបង្កើនសមត្ថភាពរបស់អ្នកដើម្បីទទួលវិវរណៈផ្ទាល់ខ្លួនពីព្រះវិញ្ញាណបរិសុទ្ធ ។
ចូរឆ្លុះបញ្ចាំងមើលលើបទពិសោធន៍ថ្មីៗដែលអ្នកធ្លាប់មាន នៅពេលកំពុងទទួលបានការបើកបង្ហាញ (វិវរណៈ) ផ្ទាល់ខ្លួនពីព្រះវិញ្ញាណបរិសុទ្ធ ។ អ្នកអាចនឹងពិនិត្យមើលឡើងវិញលើកំណត់ចំណាំមួយចំនួនដែលអ្នកបានសរសេរនៅក្នុងព្រះគម្ពីរអ្នក ឬសៀវភៅកំណត់ហេតុការការសិក្សា នៅពេលដែលអ្នកបានសិក្សានៅក្នុងថ្នាក់ ឬនៅផ្ទះ។
-
តើមានការយល់ធ្លុះជ្រៅ (សុភវិនិច្ឆ័យ)អ្វីខ្លះដែលអ្នកបានទទួលពីព្រះវិញ្ញាណបរិសុទ្ធនៅក្នុងការសិក្សាថ្មីៗរបស់អ្នកអំពីព្រះគម្ពីរមរមន?
-
តើព្រះវិញ្ញាណបានជួយអ្នកឲ្យយល់ ឬទទួលអារម្មណ៍អ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
-
តើមានសកម្មភាពសុចរិតអ្វីខ្លះដែលព្រះវិញ្ញាណបរិសុទ្ធបានជំរុញអ្នកឲ្យប្រកាន់យកនាពេលថ្មីៗនេះ?