« នីហ្វៃទី៣ ១១:១–១១ ៖ ‹ យើងគឺព្រះយេស៊ូវគ្រីស្ទ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី៣ ១១:១–១១ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ខណៈពេលដែលពួកសាសន៍នីហ្វៃប្រមូលផ្តុំនៅជុំវិញព្រះវិហារបរិសុទ្ធនិយាយអំពីសញ្ញានៃការសុគតរបស់ព្រះយេស៊ូវគ្រីស្ទ ព្រះអង្គសង្គ្រោះ « យាងចុះមកឈរនៅកណ្ដាលពួកគេ » ( នីហ្វៃទី៣ ១១:៨ ) ។ ទ្រង់បានបង្រៀនពួកគេអំពីបេសកកម្មរបស់ទ្រង់ និងអ្វីៗទាំងអស់ដែលទ្រង់បានធ្វើសម្រាប់ពួកគេ ។ មេរៀននេះអាចជួយឲ្យបង្កើនសេចក្តីស្រឡាញ់ និងការដឹងគុណរបស់អ្នកកាន់តែខ្លាំងថែមទៀតចំពោះព្រះយេស៊ូវគ្រីស្ទ ដោយសារទ្រង់គឺជានរណា និងអ្វីដែលទ្រង់បានធ្វើសម្រាប់អ្នក ។
សូមផ្តល់តម្លៃចំពោះសិស្សទាំងអស់ ។ នៅពេលដែលសិស្សដែលមានប្រវត្តិខុសៗគ្នា ទទួលបានអារម្មណ៍នៃសេចក្តីស្រឡាញ់ និងទទួលស្គាល់ ពួកគេនឹងមានចិត្តចង់ចែកចាយនូវទស្សនៈយល់ឃើញ និងបទពិសោធន៍របស់ពួកគេនៅក្នុងថ្នាក់រៀនកាន់តែខ្លាំង ។ សូមព្យាយាមធ្វើឲ្យបានល្អបំផុតដើម្បីឲ្យសិស្សគ្រប់គ្នាទទួលបានអារម្មណ៍ថា ពួកគេមាននូវភាពមានចំណែក ។ ស្វែងរកវិធីដើម្បីបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះសរដូចជាព្រះគ្រីស្ទស្រឡាញ់ដល់សិស្សទាំងអស់គ្នា ជាពិសេសចំពោះអ្នកដែលប្រហែលជាកំពុងជួបការលំបាក ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យស្វែងរកបទគម្ពីរ ឬសេចក្ដីថ្លែងការណ៍មកពីថ្នាក់ដឹកនាំសាសនាចក្រ ដែលជួយឲ្យពួកគេយល់ដឹងបន្ថែមទៀតអំពីអ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើសម្រាប់ពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
មេរៀននេះផ្តោតទៅលើព្រឹត្តិការណ៍ និងការបង្រៀនដែលបានកត់ត្រានៅក្នុង នីហ្វៃទី៣ ១១:១–១១ ។ មេរៀនបន្ថែមមួយទៀតនឹងផ្តោតទៅលើបទពិសោធន៍របស់ប្រជាជនជាមួយនឹងព្រះអង្គសង្គ្រោះ ដូចដែលបានកត់ត្រានៅក្នុង នីហ្វៃទី៣ ១១:១២–១៧ ។ ប្រសិនបើអ្នកគ្មានពេលបង្រៀនមេរៀនទាំងពីរដាច់ដោយឡែកពីគ្នាទេ សូមពិចារណាដោយយោងទៅលើ « មេរៀន នីហ្វៃទី៣ ១១: ១២–១៧ » សម្រាប់ទទួលបានគំនិតដែលអ្នកអាចបញ្ចូលទៅក្នុងមេរៀននេះ ។
សូមពិចារណាចែកចាយបទពិសោធន៍មកពីកុមារភាព ឬវ័យជំទង់របស់អ្នក នៅពេលដែលអ្នកបានទន្ទឹងរង់ចាំឲ្យមានអ្វីមួយកើតឡើងយ៉ាងខ្លាំង ។ ឧទាហរណ៍អាចមានដូចជាព្រឹត្តិការណ៍ទាក់ទងទៅនឹងវប្បធម៌ ឬកីឡាដ៏សំខាន់ ឬអ្វីមួយដែលធ្វើឲ្យអ្នកមានភាពរំភើបរីករាយនៅក្នុងការទទួលបាន ។ ជួយសិស្សឲ្យយល់អំពីអារម្មណ៍របស់អ្នកនៅក្នុងពេលដែលនាំមកទៅដល់ពេលនេះ ហើយវាមានលក្ខណៈយ៉ាងណាដើម្បីទទួលបានបទពិសោធន៍ចុងក្រោយនេះ ។ បន្ទាប់មក អ្នកអាចអញ្ជើញសិស្សឲ្យចែកចាយដោយសង្ខេបជាមួយសិស្សផ្សេងទៀត នៅក្នុងថ្នាក់រៀនអំពីពេលវេលាដែលពួកគេបានរំពឹងទុកចំពោះអ្វីមួយ ។
នៅក្នុងព្រះគម្ពីរមរមន យើងរៀនមកថា ព្រឹត្តិការណ៍មួយដែលពួកសាសន៍នីហ្វៃទន្ទឹងរង់ចាំអស់ជាច្រើនជំនាន់មកហើយ គឺជាការយាងមកនៃព្រះរាជបុត្រានៃព្រះមកកាន់ផែនដី ។ ចាប់តាំងពីពេលដែលលីហៃ និងសារ៉ាយបាននាំកូនរបស់ពួកលោកទៅកាន់ទីរហោស្ថាននៅក្រៅក្រុងយេរូសាឡិម ពួកលោកបានដឹងថា នៅក្នុងរយៈពេល ៦០០ ឆ្នាំទៀត ព្រះនឹងចាត់ព្រះរាជបុត្រារបស់ទ្រង់ដែលជា « ព្រះអង្គសង្គ្រោះនៃពិភពលោក » ( នីហ្វៃទី១ ១០:៤ ) ។
បន្ទាប់ពីចែកចាយប្រយោគបន្ទាប់ សូមពិចារណាអញ្ជើញសិស្សពីរបីនាក់ឲ្យប្ដូរវេនគ្នាអានបទគម្ពីរដែលបានរាយក្នុងវង់ក្រចកឲ្យឮៗ ។
ពួកគេក៏បានយល់ដែរផងដែរថា នៅថ្ងៃណាមួយព្រះយេស៊ូវគ្រីស្ទនឹងយាងមកនៅក្នុងចំណោមពួកសាសន៍នីហ្វៃនៅក្នុងដែនដីសន្យា ( សូមមើល នីហ្វៃទី១ ១២:៦ ; នីហ្វៃទី២ ២៦:១ ; អាលម៉ា ៤៥:៩–១០ ) ។ នៅក្នុង នីហ្វៃទី៣ ១១ យើងអាចអានអំពីទិដ្ឋភាពនៃការរង់ចាំជាយូរមកហើយនេះបាន ។
មិនមែនប្រជាជនគ្រប់គ្នានៅក្នុងចំណោមពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិនទាំងអស់មានការយល់ដឹងបានត្រឹមត្រូវអំពីព្រះយេស៊ូវគ្រីស្ទនោះទេ ។ ដូចគ្នានេះដែរ បច្ចុប្បន្ននេះប្រជាជនមានការយល់ដឹងខុសអំពីព្រះយេស៊ូវគ្រីស្ទ ហើយអ្នកខ្លះថែមទាំងបដិសេធអំពីវត្តមានរបស់ទ្រង់ថែមទៀតផង ។ អ្នកខ្លះជឿថាព្រះយេស៊ូវគឺជាអ្នកដឹកនាំដ៏អស្ចារ្យ ប៉ុន្តែមិនព្រមទទួលស្គាល់ទ្រង់ថាជាព្រះរាជបុត្រានៃព្រះទេ ។
តើហេតុអ្វីបានជាអ្នកគិតថាវាមានសារៈសំខាន់សម្រាប់ពួកយើងនៅក្នុងការយល់ដឹងឲ្យបានត្រឹមត្រូវអំពីព្រះយេស៊ូវគ្រីស្ទជានរណានោះ ?
តើមានអ្វីខ្លះដែលអាចជួយយើងឲ្យយល់ដឹងកាន់តែច្បាស់ថាព្រះយេស៊ូវគ្រីស្ទជានរណា ហើយតើទ្រង់បានធ្វើអ្វីខ្លះសម្រាប់ពួកយើង ?
នៅពេលដែលព្រះយេស៊ូវគ្រីស្ទបានបង្ហាញព្រះកាយដល់ពួកសាសន៍នីហ្វៃ ទាំងព្រះអង្គ និងព្រះវរបិតាសួគ៌បានធ្វើសេចក្តីប្រកាសសំខាន់ៗអំពីទ្រង់ថាជានរណា ។ នៅពេលអ្នកសិក្សាថ្ងៃនេះ សូមយកចិត្តទុកដាក់លើអ្វីដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទចង់ឲ្យអ្នកដឹងថា ព្រះអង្គសង្រ្គោះជានរណា ហើយមានអ្វីខ្លះដែលទ្រង់បានធ្វើសម្រាប់អ្នក ។
នៅក្នុងមេរៀនពីមុន អ្នកប្រហែលជាបានចាប់ផ្តើមបង្កើតបញ្ជីអំពីអ្វីៗដែលអ្នកកំពុងរៀនអំពីព្រះយេស៊ូវគ្រីស្ទនៅក្នុងការសិក្សារបស់អ្នកនៅក្នុងនីហ្វៃទីបី ។ ប្រសិនបើអ្នកមិនទាន់បានចាប់ផ្តើមបង្កើតបញ្ជីមួយទេ សូមចាប់ផ្តើមបង្កើតបញ្ជីមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ហើយដាក់បញ្ចូលវាទៅក្នុងមេរៀនទាំងមូល ។
សេចក្តីលម្អិតបន្ថែមអំពីបញ្ជីដែលបានលើកឡើងនៅក្នុងកថាខណ្ឌមុន ដែលមាននៅក្នុងមេរៀននេះ « នីហ្វៃទី៣ ៨–១០ » ។
ព្រះយេស៊ូវគ្រីស្ទបង្ហាញព្រះកាយដល់ពួកសាសន៍នីហ្វៃ
សូមអាន នីហ្វៃទី៣ ១១:១–១១ ដោយស្វែងរកសេចក្តីលម្អិតអំពីការយាងមករបស់ព្រះយេស៊ូវគ្រីស្ទទៅដល់ប្រជាជនមួយក្រុមដែលបានប្រមូលផ្តុំគ្នានៅព្រះវិហារបរិសុទ្ធនៅក្នុងដែនដីបរិបូរណ៍ ។ អ្នកក៏អាចមើលនៅ « Jesus Christ Appears in the Ancient Americas » ចាប់ពី នាទីទី ១១:១៩–១៣:២៩ ។ វីដេអូនេះអាចរកមើលបាននៅគេហទំព័រ ChurchofJesusChrist.org ។
16:44
តើមានអ្វីខ្លះដែលអ្នកចាប់អារម្មណ៍ចេញមកពីការសិក្សារបស់អ្នកអំពីខគម្ពីរទាំងនេះ ?
ប្រសិនបើអ្នកមានវត្តមាននៅទីនោះ តើមានពាក្យអ្វីខ្លះដែលអ្នកនឹងប្រើដើម្បីពិពណ៌នាអំពីអ្វីដែលអ្នកកំពុងគិត ឬកំពុងមានអារម្មណ៍ ? ហេតុអ្វី ?
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពិពណ៌នាអំពីការយាងមករបស់ព្រះយេស៊ូវគ្រីស្ទ និងអ្វីដែលទ្រង់បានប្រាប់ដល់ប្រជាជនតាមរបៀបនេះ ៖
ការបង្ហាញព្រះកាយនោះ និងការប្រកាសនោះបានបង្កើតជាចំណុចប្រសព្វដ៏សំខាន់ ជាគ្រាដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្ររទាំងមូល នៃព្រះគម្ពីរ មរមន ។ …
មនុស្សគ្រប់គ្នា បាននិយាយអំពីទ្រង់ ច្រៀងអំពីទ្រង់ សុបិន្តអំពីទ្រង់ និងអធិស្ឋានសម្រាប់ការបង្ហាញព្រះកាយរបស់ទ្រង់—ប៉ុន្តែពេលនេះ ទ្រង់ពិតជានៅទីនេះពិតមែន ។ ថ្ងៃនេះ ពិតជាវិសេសណាស់ ! ព្រះដែលធ្វើឲ្យរាល់យប់ដ៏ងងឹតឲ្យទៅជាពន្លឺនាពេលព្រឹក បានយាងមកដល់ហើយ ។ ( ជែហ្វ្រី អ័រ ហូឡិន Christ and the New Covenant ៖ The Messianic Message of the Book of Mormon [ ឆ្នាំ ១៩៩៧ ] ទំព័រ ២៥០–២៥១ )
ព្រះបន្ទូលដំបូងរបស់ព្រះយេស៊ូវគ្រីស្ទដែលបានមានព្រះបន្ទូលទៅកាន់ពួកសាសន៍នីហ្វៃ ដើម្បីជួយដល់ពួកយើងឲ្យយល់ថា ទ្រង់ជានរណា និងអ្វីខ្លះដែលទ្រង់បានធ្វើសម្រាប់យើង ។
សូមអាន នីហ្វៃទី៣ ១១:១០–១១ ម្តងទៀត សូមយកចិត្តទុកដាក់ទៅលើពាក្យ និងឃ្លាដែលព្រះយេស៊ូវគ្រីស្ទបានប្រើដើម្បីពិពណ៌នាអំពីទ្រង់ផ្ទាល់ និងអ្វីដែលទ្រង់បានធ្វើសម្រាប់យើង ។ សូមប្រាកដថា បន្ថែមសេចក្តីពិតទាំងនេះចូលទៅនៅក្នុងសៀវភៅកំណត់ហេតុសិក្សារបស់អ្នក ។
នីហ្វៃទី៣ ១១:១០–១១ គឺជាវគ្គចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិតាមរបៀបដែលងាយចំណាំ ដើម្បីអ្នកអាចងាយរកវាឃើញ ។ អ្នកនឹងមានឱកាសនៅក្នុងមេរៀនបន្ទាប់ដើម្បីអនុវត្តតាមគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរនេះចំពោះសំណួរ ឬស្ថានភាពមួយ ។
ព្រះយេស៊ូវគ្រីស្ទធ្វើតាមព្រះទ័យរបស់ព្រះវរបិតាសួគ៌
សេចក្ដីពិតមួយដែលយើងអាចរៀនមកពីខគម្ពីរទាំងនេះគឺ ថា ព្រះយេស៊ូវគ្រីស្ទបានធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតាសួគ៌ដោយទទួលយកអំពើបាបនៃពិភពលោកមកដាក់លើព្រះអង្គផ្ទាល់ ។
យើងអាចយល់ដឹងបានកាន់តែស៊ីជម្រៅអំពីសេចក្ដីពិតនេះ តាមរយៈការពិនិត្យមើលឲ្យបានកាន់តែដិតដល់ទៅលើឃ្លាដែលព្រះយេស៊ូវគ្រីស្ទបានប្រើដើម្បីពិពណ៌នាអំពីអ្វីដែលទ្រង់បានធ្វើ ។ ចម្លងឃ្លាខាងក្រោមមកពី នីហ្វៃទី៣ ១១:១១ ដាក់ចូលនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកដោយទុកចន្លោះដែលនៅជាប់ ឬខាងក្រោមសម្រាប់សរសេរ ។
សូមបង្ហាញសេចក្ដីថ្លែងការណ៍ និងបញ្ជីនៃសេចក្ដីយោងបទគម្ពីរខាងក្រោមនៅលើក្ដារខៀន ។ អ្នកដាក់សិស្សទៅជាក្រុមតូចៗ ហើយចាត់ពួកគេឲ្យសិក្សាទៅលើឯកសារយោងបទគម្ពីរមួយចំនួននៅក្នុងបញ្ជីនោះ ។ ពួកគេអាចកត់ត្រាចូលទៅនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ហើយពិភាក្សាអំពីរបៀបដែលខគម្ពីរដែលពួកគេបានសិក្សាជួយឲ្យពួកគេកាន់តែយល់ដឹងស៊ីជម្រៅបន្ថែមទៀតអំពីឃ្លាមួយ ឬច្រើនដែលចេញពី នីហ្វៃទី៣ ១១:១១ ។
ហើយយើងបានផឹកនូវពែងល្វីងដែលព្រះវរបិតាបានប្រគល់ដល់យើង ។
[ យើង ] ហើយបានតម្កើងព្រះវរបិតាដោយបានទទួលមកដាក់លើខ្លួននូវបាបទាំងឡាយនៃមនុស្សលោក ។
យើងបានធ្វើការនេះ ដោយបានស៊ូទ្រាំតាមព្រះហឫទ័យនៃព្រះវរបិតាចំពោះគ្រប់ការណ៍ទាំងអស់ ចាប់តាំងពីដើមដំបូងមក ។
សូមអនុញ្ញាតឲ្យសិស្សចែកចាយគំនិតរបស់ពួកគេចេញពីសកម្មភាពសិក្សានេះសម្រាប់ឃ្លានីមួយៗ ។
បន្ទាប់ពីការពិភាក្សានេះ សូមពិចារណាបង្ហាញសំណួរខាងក្រោម ហើយអញ្ជើញសិស្សឲ្យកត់ត្រាចម្លើយរបស់ពួកគេចំពោះសំណួរមួយ ឬច្រើនទៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
តើអ្នកចង់ប្រាប់អ្វីខ្លះទៅដល់មនុស្សអំពីព្រះយេស៊ូវគ្រីស្ទដោយផ្អែកទៅលើអ្វីដែលអ្នកមានអារម្មណ៍នៅថ្ងៃនេះ ?
តើអ្នកចង់ធ្វើអ្វីខ្លះនៅក្នុងជីវិតរបស់អ្នក ដោយសារតែអ្វីដែលអ្នកបានយល់ ឬមានអារម្មណ៍អំពីព្រះយេស៊ូវគ្រីស្ទ ?
តើមូលហេតុអ្វីបានការដើរតាមព្រះយេស៊ូវគ្រីស្ទពេញមួយជីវិតរបស់អ្នកមានតម្លៃ ?
សូមពិចារណាអញ្ជើញសិស្សពីរបីនាក់ដែលស្ម័គ្រចិត្តឲ្យចែកចាយចម្លើយរបស់ពួកគេចំពោះសំណួរទាំងនេះ ។ សូមថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដែលអ្នកបានពិភាក្សាអំពីព្រះយេស៊ូវគ្រីស្ទនៅថ្ងៃនេះ ។
យើងត្រូវបានគេប្រាប់ថា ការបំផ្លិចបំផ្លាញនៅទ្វីបអាមេរិកនៅក្នុងអំឡុងពេលនៃការសុគតរបស់ព្រះអង្គសង្គ្រោះ ដែលបានកើតឡើងនៅថ្ងៃទីបួននៃខែដំបូងនៃឆ្នាំទីសាមសិបបួន ( នីហ្វៃទី៣ ៨:៥ ) ហើយថា ព្រះអម្ចាស់ដែលមានព្រះជន្មរស់ឡើងវិញបានលេចមកដល់ពួកសាសន៍នីហ្វៃនៅ « ចុងឆ្នាំទីសាមសិបបួន » ( នីហ្វៃទី៣ ១០:១៨ ) ។ នេះមានន័យថា ការយាងមកវិញរបស់ព្រះអម្ចាស់ដែលមានព្រះជន្មរស់ឡើងវិញចំពោះពួកសាសន៍នីហ្វៃបានកើតឡើងជាច្រើនខែបន្ទាប់ពីការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ( សូមមើល ប្រ៊ូស អ័រ ម៉ាក់ខន់ឃី The Mortal Messiah ៖ From Bethlehem to Calvary វ៉ុលទី ៤ [ ឆ្នាំ ១៩៨១ ] ៤:៣០៧ ) ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានលើកទឹកចិត្តថា ៖
14:10
សូមទទួលទានសាក្រាម៉ង់រៀងរាល់សប្ដាហ៍ ហើយប្រកាន់ខ្ជាប់តាមសេចក្ដីសន្យាដ៏ល្អឥតខ្ចោះនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ ចូរជឿលើអព្ភូតហេតុនានា ។ ខ្ញុំបានឃើញមនុស្សជាច្រើនចូលមក ដែលគ្រប់ការបញ្ជាក់ផ្សេងៗទៀតប្រាប់ថា សេចក្ដីសង្ឃឹមបានបាត់ហើយ ។ សេចក្ដីសង្ឃឹម មិនដែល បាត់បង់ឡើយ ។ បើអព្ភូតហេតុទាំងនោះ មិនបានកើតមានភ្លាមៗទេនោះ សូមចងចាំពីគំរូនៃការរងទុក្ខរបស់ព្រះគ្រីស្ទថា ៖ ទោះពែងល្វីងមិនអាចរំលងបានក្ដី សូមផឹកវា ហើយរឹងមាំឡើង ដោយទុកចិត្តនៅលើថ្ងៃដ៏រីករាយដែលមាននាពេលអនាគត ។ ( ជែហ្វ្រី អ័រ ហូឡិន « Like a Broken Vessel » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២៣ ទំព័រ. ៤១ )
អែលឌើរ អូលីសេស សូរ៉េស ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
11:9
ព្រះគ្រីស្ទបានបំពេញតាមព្រះហឫទ័យរបស់ព្រះវរបិតាតាមរយៈពលិកម្មជានិរន្តរ និងដ៏មានសេចក្ដីមេត្តាករុណារបស់ទ្រង់ ។ ទ្រង់យកឈ្នះទ្រនិចនៃសេចក្ដីស្លាប់ខាងរូបកាយ និងខាងវិញ្ញាណដែលបានកើតមានក្នុងពិភពលោកនេះដោយសារការធ្លាក់ ហើយផ្ដល់ឱកាសឲ្យយើងទទួលបានសេចក្ដីសង្គ្រោះដ៏នៅអស់កល្បជានិច្ច ។
ព្រះយេស៊ូវគឺជាអង្គតែមួយដែលមានសមត្ថភាពដើម្បីសម្រេចពលិកម្មដ៏អស់កល្បជានិច្ច និងដ៏ល្អឥតខ្ចោះសម្រាប់យើងគ្រប់គ្នា ។ ទ្រង់ត្រូវបានជ្រើសរើស និងតែងតាំងមុនកំណើតលោកិយនៅក្នុងក្រុមប្រឹក្សាដ៏ធំនៅឯស្ថានសួគ៌ពីមុនពិភពលោកនេះត្រូវបានបង្កើតឡើងមកម្ល៉េះ ។ ( អូលីសេស សូរ៉េស « ព្រះយេស៊ូវគ្រីស្ទ ៖ អង្គមើលថែនៃព្រលឹងរបស់យើង » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៨២ )
សិស្សអាចនឹងទទួលបានអត្ថប្រយោជន៍មកពីការពិភាក្សាអំពីការសិក្សាពីរបៀបស្តាប់ព្រះសូរសៀងរបស់ព្រះតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ អ្នកប្រហែលជាចាប់ផ្តើមថ្នាក់ដោយការនិយាយតិចៗ ដើម្បីឲ្យសិស្សត្រូវយកចិត្តទុកដាក់ដើម្បីស្ដាប់ឮអ្វីដែលអ្នកកំពុងនិយាយ ។ វាក៏ប្រហែលជាអាចមានប្រយោជន៍សម្រាប់សិស្សនៅក្នុងស្វែងយល់អំពីឧបសគ្គនានា នៅក្នុងការស្តាប់ឮព្រះសូរសៀងរបស់ព្រះដែលកំពុងមានព្រះបន្ទូលទៅកាន់ពួកគេផងដែរ ។ នីហ្វៃទី៣ ១១:១–៧ ពិពណ៌នាអំពីអ្វីដែលត្រូវធ្វើសម្រាប់ពួកសាសន៍នីហ្វៃ អាចស្តាប់ឮព្រះ កំពុងណែនាំអំពីព្រះយេស៊ូវគ្រីស្ទ ។ សូមអញ្ជើញសិស្សឲ្យរកមើលគោលការណ៍ដែលអាចជួយដល់ពួកគេនៅពេលដែលពួកគេព្យាយាមដើម្បី ស្តាប់ព្រះមានព្រះបន្ទូលមកកាន់ពួកគេ ។ សូមពិចារណាអំពីការប្រើសុន្ទរកថារបស់ប្រធាន ណិលសុន « Hear Him » ( Liahona ខែ មេសា ឆ្នាំ ២០២០ ) ឬទីបន្ទាល់មួយ ឬច្រើនមកពីថ្នាក់ដឹកនាំសាសនាចក្រផ្សេងទៀតចេញពីបណ្តុំវីដេអូ « Hear Him » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
សូមអញ្ជើញសិស្សឲ្យសរសេររាយបញ្ជីគ្រឿងផ្សំដែលអាចបន្ថែមជាមួយគ្នាដើម្បីធ្វើភេសជ្ជៈដ៏ « ល្វីង » បំផុតដែលពួកគេអាចរកនឹកឃើញបាន ។ សូមគិតពិចារណារកគ្រឿងផ្សំមួយចំនួនដែលមានសម្រាប់ឲ្យសិស្សដើម្បីយកមកដាក់បំពេញពែង ។ សូមជួយឲ្យសិស្សប្រៀបធៀបអំពីពែងនេះជាមួយនឹងពែងល្វីងដែលព្រះយេស៊ូវគ្រីស្ទបានសោយ ការរងទុក្ខ និងការសុគតរបស់ទ្រង់ ។ សូមអញ្ជើញឲ្យពួកគេពិភាក្សាអំពីមូលហេតុដែលពួកគេគិតថា រូបភាពនេះត្រូវបានប្រើប្រាស់ដើម្បីបង្រៀនយើងអំពីការពលិកម្មដ៏ធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
សូមពិចារណាដោយផ្តល់ការណែនាំជាជំហានៗដល់គម្រោងបត់សត្វក្រដាស ហើយពិភាក្សាអំពីសារៈសំខាន់នៃជំហាននីមួយៗ ដើម្បីឈានទៅដល់គោលដៅចុងក្រោយ ។ អ្នកអាចអញ្ជើញឲ្យសិស្សពិភាក្សាអំពីមូលហេតុដែលវាមានសារៈសំខាន់ដែលព្រះយេស៊ូវគ្រីស្ទបានគោរពប្រតិបត្តិតាមព្រះរាជបំណងរបស់ព្រះវរបិតាសួគ៌ « គ្រប់ការណ៍ទាំងអស់ » ។ អ្នកអាចប្រើសេចក្តីថ្លែងការណ៍មកពីអែលឌើរ អូលីសេស សូរ៉េស នៅក្នុងផ្នែក « វិចារណកថា និង ព័ត៌មានសាច់រឿង » ដើម្បីជួយដល់សិស្សឲ្យទទួលបាននូវអារម្មណ៍ដឹងគុណចំពោះការគោរពប្រតិបត្តិដ៏ល្អឥតខ្ចោះរបស់ព្រះយេស៊ូវគ្រីស្ទ ។