« នីហ្វៃទី ៣ ២០–២៦ ៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី ៣ ២០–២៦ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី៣ ២០–២៦
ទិដ្ឋភាពទូទៅ
នៅក្នុងអំឡុងពេលនៃការងារបម្រើរបស់ព្រះអង្គសង្គ្រោះនៅក្នុងចំណោមពួកសាសន៍នីហ្វៃ ទ្រង់បានប្រកាសថា ព្រះវរបិតាសួគ៌នឹងចងចាំសេចក្តីសញ្ញារបស់ទ្រង់ ដើម្បីប្រមូលពួកអ៊ីស្រាអែលដែលបានខ្ចាត់ខ្ចាយ ហើយទ្រង់បានបើកបង្ហាញទីសម្គាល់ ដើម្បីជួយដល់យើងឲ្យស្គាល់ ពេលដែលការប្រមូលនៅថ្ងៃចុងក្រោយបានចាប់ផ្តើម ។ ទ្រង់បានបញ្ជាក់អំពីសារៈសំខាន់នៃការរក្សាទុក និងការសិក្សាបទគម្ពីរ និងពាក្យពេចន៍របស់ព្យាការី ។ ទ្រង់បានប្រើប្រាស់ពាក្យពេចន៍របស់ព្យាការីម៉ាឡាគីដើម្បីបង្រៀនពួកសាសន៍នីហ្វៃអំពីច្បាប់របស់ដង្វាយមួយភាគក្នុងដប់ និងពរជ័យនៃការរស់នៅតាមបទបញ្ញត្តិនេះ ។ ទ្រង់ក៏បានដកស្រង់សារលិខិតមួយ ដែលទ្រង់បានចែកចាយដំបូងជាមួយម៉ាឡាគី ដែលបានបញ្ចូលអំពីការវិលត្រឡប់មកវិញរបស់អេលីយ៉ា និងតួនាទីដ៏សំខាន់របស់លោកនៅក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិផងដែរ ។
រៀបចំខ្លួនដើម្បីបង្រៀន
ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតយោបល់ដល់គ្រូបង្រៀនអំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
នីហ្វៃទី៣ ២០–២២
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយដល់សិស្សឲ្យចូលរួមនៅក្នុងការប្រមូលសាសន៍អ៊ីស្រាអែល ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតនៅក្នុងអំឡុងពេលកំពុងអានបទគម្ពីរប្រចាំថ្ងៃរបស់ពួកគេអំពីរបៀបដែលព្រះគម្ពីរមរមនបានជួយពួកគេឲ្យចូលទៅកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ។
-
សម្ភារ ៖ ឈើមួយបាច់ ឬឈើចាក់ធ្មេញ ក្តារឈើមួយបន្ទះ និងដែកគោល ឬដែកសន្លឹកផ្សេងទៀត ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាបង្ហាញ សកម្មភាពផ្គូរផ្គង ហើយទុកពេលឲ្យសិស្សដើម្បីអានខគម្ពីរ ។ បន្ទាប់មក អញ្ជើញសិស្សឲ្យប្ដូរវេនគ្នាដោយប្រើមុខងារគូរូប ដើម្បីផ្គូផ្គងខគម្ពីរនីមួយៗទៅនឹងការពណ៌នារបស់វា ។ ឬអញ្ជើញសិស្សឲ្យសរសេរចម្លើយដែលត្រឹមត្រូវដោយប្រើប្រាស់មុខងារឈែត ។
នីហ្វៃទី ៣ ២៣
គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយដល់សិស្សឲ្យសិក្សាព្រះបន្ទូលរបស់ព្រះអម្ចាស់កាន់តែឧស្សាហ៍ព្យាយាមជាងមុន ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យចំណាយពេលសិក្សាបទគម្ពីរមុនពេលចាប់ផ្តើមរៀនមេរៀននេះ ដោយយកចិត្តទុកដាក់ជាពិសេសទៅលើអ្វី ដែលពួកគេធ្វើ ដែលធ្វើឲ្យការសិក្សារបស់ពួកគេកាន់តែមានអត្ថន័យ ។ សូមលើកទឹកចិត្តពួកគេឲ្យវាយតម្លៃទៅលើគុណតម្លៃ និងគុណភាពនៃការសិក្សារបស់ពួកគេ និងផលប៉ះពាល់ដែលវាមាន ឬមិនមាននៅក្នុងជីវិតរបស់ពួកគេ ។
-
សម្ភារ ៖ មានវត្ថុផ្សេងៗសម្រាប់លាក់នៅគ្រប់កន្លែងទាំងអស់នៅក្នុងបន្ទប់
-
រូបភាព ៖ រូបភាពរបស់ព្រះអង្គសង្គ្រោះកំពុងសុំឲ្យនីហ្វៃសរសេរកំណត់ត្រាទុក
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ ដើម្បីចាប់ផ្តើមមេរៀននេះ សូមពិចារណាបង្ហាញបញ្ជីសង្ខេបអំពីវត្ថុដែលសិស្សនឹងត្រូវស្វែងរកនៅក្នុងបន្ទប់ ឬផ្ទះរបស់ពួកគេ ។ វត្ថុទាំងនេះអាចរាប់បញ្ចូលទាំង ទូរសព្ទ សៀវភៅ រូបភាព ពែង ខ្នើយ ស្បែកជើង ឬវត្ថុគ្មានឈ្មោះផ្សេងទៀត ដែលពួកគេអាចចូលប្រើប្រាស់បាន ។ សូមប្រាប់ឲ្យសិស្សកំណត់ម៉ោង ( ឧទាហរណ៍ មួយនាទី ) ហើយសុំឲ្យពួកគេស្វែងរកវត្ថុឲ្យបានច្រើនឲ្យអស់ពីលទ្ធភាព ។ បន្ទាប់មក សួរសំណួរដែលបានរាយនៅខាងដើមមេរៀន ដោយចាប់ផ្តើមដោយ « តើវាមានអត្ថន័យយ៉ាងដូចម្តេចចំពោះការស្វែងរកនេះ ? »
នីហ្វៃទី ៣ ២៤
គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយដល់សិស្សឲ្យទទួលបានអារម្មណ៍ថា ចង់ថ្វាយដង្វាយមួយភាគក្នុងដប់ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សអាន នីហ្វៃទី ៣ ២៤:៨–១០ ហើយគិតអំពីបទពិសោធន៍ដែលពួកគេ ឬអ្នកដទៃទៀតមានចំពោះច្បាប់ដង្វាយមួយភាគក្នុងដប់របស់ព្រះអម្ចាស់ ។
-
សម្ភារសម្រាប់សិស្ស ៖ ច្បាប់ចម្លងនៃផ្នែក « Lesson Number 1—Significant but Subtle Blessings » មាននៅក្នុងសន្ទរកថារបស់ ដេវីឌ អេ បែដណា « The Windows of Heaven » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ១៧–១៨
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាបង្ហាញសាច់រឿងដែលបានរាយនៅខាងដើមមេរៀន នៅពេលអ្នកសួរថាតើមួយណាដែលសិស្សទទួលបានអារម្មណ៍ថា មានអត្ថន័យបំផុតចំពោះពួកគេ និងមូលហេតុផងដែរ ។ បន្ទាប់មក សូមអញ្ជើញសិស្សឲ្យប្រើមុខងារឈែតដើម្បីចែកចាយសំណួរ ឬការព្រួយបារម្ភដែលពួកគេអាចនឹងមានអំពីដង្វាយមួយភាគក្នុងដប់ ។
នីហ្វៃទី ៣ ២៥
គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយសិស្សឲ្យចូលរួមនៅក្នុងកិច្ចការពង្សប្រវត្តិ និងកិច្ចការព្រះវិហារបរិសុទ្ធ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យរៀបចំចែកចាយម្នាក់ម្តងៗអំពីអ្វីដែលពួកគេបានរៀនសូត្រអំពីពង្សប្រវត្តិ អ្នកនៅរស់ ឬមរណជនរបស់ពួកគេ ។ វាអាចមានប្រយោជន៍សម្រាប់សិស្សនៅក្នុងការនិយាយជាមួយនឹងឪពុកម្តាយ ឬជីដូនជីតា ឬប្រើប្រាស់កម្មវិធី កម្មវិធីនៃកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ។
-
សំណៅមេរៀន ៖ តារាងគំនូពង្សាវលីបួនជំនាន់
-
វីដេអូ ៖ « The Promised Blessings of Family History 2 » ( ៤:០៤ )
-
យោបល់សម្រាប់បង្រៀនតាមសន្និសីទវីដេអូ ៖ ជំនួសឲ្យការចែកចាយតារាងគំនូពង្សាវលីបួនជំនាន់ជាសំណៅមេរៀនចែកជូន សូមពិចារណាបង្ហាញតារាងគំនូពង្សាវលីនេះឲ្យសិស្សចម្លងវិញ ។ បន្ទាប់ពីសិស្សមានឱកាសចែកចាយអំពីនរណាម្នាក់នៅក្នុងពង្សប្រវត្តិរបស់ពួកគេ សូមពិចារណាអញ្ជើញសិស្សម្នាក់ឲ្យចូលទៅក្នុងគេហទំព័រ FamilySearch.org ចែកចាយអេក្រង់របស់ខ្លួន ហើយបង្ហាញអំពីគ្រួសារបួនជំនាន់របស់ខ្លួន ។
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ទី ២១
គោលបំណងមេរៀន ៖ មេរៀននេះនឹងផ្ដល់ឱកាសឲ្យសិស្សពង្រឹងការយល់ដឹងរបស់ពួកគេ និងពន្យល់អំពីសេចក្តីពិតចេញពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ឬច្រើនមកពីព្រះគម្ពីរមរមន ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យមកដើម្បីរៀបចំខ្លួនចែកចាយអំពីបញ្ជីអ្វីដែលពួកគេធ្វើ ដើម្បីជួយឲ្យយល់កាន់តែច្បាស់អំពីបទគម្ពីរនៅក្នុងការសិក្សារបស់ពួកគេ ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាទាក់ទងទៅសិស្សពីរបីនាក់នៅមុនពេលចូលរៀន ហើយសុំឲ្យពួកគេរៀបចំខ្លួនចែកចាយអំពីទេពកោសល្យ ឬនិយាយអំពីចំណុចដែលពួកគេបានយល់ដឹងច្រើន ។ សុំឲ្យពួកគេពន្យល់អំពីរបៀប ដែលពួកគេទទួលបានការយល់ដឹង និងសមត្ថភាពរបស់ពួកគេ ។ សូមសួរទៅពួកគេថាតើពួកគេអាចធ្វើអ្វីខ្លះបាន ដើម្បីបន្តការរីកចម្រើននៅក្នុងចំណុចទាំងនោះ ។ ចាប់ផ្តើមថ្នាក់រៀនដោយអញ្ជើញពួកគេឲ្យចែកចាយ ។