ថ្នាក់​សិក្ខាសាលា
ការរំឭក​ចំណេះចំណាន​ខាងគោលលទ្ធិ​ទី ២១ ៖ ស្វែងយល់ និងពន្យល់


« ការរំឭក​ចំណេះចំណាន​ខាងគោលលទ្ធិ​ទី ២១ ៖ ស្វែងយល់ និងពន្យល់ » ព្រះគម្ពីរ​មរមន សៀវភៅសិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ទី ២១ » ព្រះគម្ពីរ​មរមន សៀវភៅសិក្សា​សម្រាប់​គ្រូបង្រៀន

ការរំឭក​ចំណេះចំណាន​ខាងគោលលទ្ធិ ទី ២១

យល់ និង​ពន្យល់

យុវជនម្នាក់​កំពុងសិក្សា​ព្រះគម្ពីរ

គោលបំណង​មួយ​នៃ​ចំណេះចំណាន​ខាងគោលលទ្ធិ គឺ​ដើម្បី​ជួយ​ដល់​អ្នក​ឲ្យ​យល់​ពី​សេចក្តីពិត​នៃ​ដំណឹងល្អ​របស់​ព្រះអង្គសង្គ្រោះ ហើយអាច​ពន្យល់​វា​ចេញ​ពី​ចិត្ត​របស់​អ្នក​ផ្ទាល់​បាន ។ មេរៀន​នេះ​នឹង​ផ្តល់​ឱកាស​ដល់​អ្នក​ឲ្យ​ស្វែងយល់ និង​ពន្យល់​ពី​សេចក្តីពិត​របស់អ្នក​ឲ្យ​កាន់តែ​ស៊ីជម្រៅ ចេញ​ពី​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ​មួយ ឬ​ច្រើន​ពី​ព្រះគម្ពីរ​មរមន ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យមក​ដើម្បី​រៀបចំខ្លួន​ចែកចាយ​អំពីបញ្ជី​អ្វី​ដែល​ពួកគេធ្វើ ដើម្បី​ជួយឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​បទគម្ពីរ​នៅ​ក្នុង​ការសិក្សា​របស់​ពួកគេ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

មេរៀនវគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ អាច​នឹង​ត្រូវ​បង្រៀន​ជំនួស​ឲ្យ​មេរៀន​រំឭក​ឡើង​វិញ​នេះ ។ សូម​មើល​តារាង​កាលវិភាគ​ល្បឿន​ដែល​នាយក​ប្រចាំ​តំបន់ ឬ​អ្នកសម្រប​សម្រួល​ប្រចាំ​ភូមិភាគ​ផ្តល់​ឲ្យ ដើម្បី​ធានា​ថា​មេរៀន​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នីមួយៗ​នឹង​ត្រូវបាន​បង្រៀន​នៅក្នុង​អំឡុង​ពេល​ដែល​ថ្នាក់សិក្ខាសាលា​កំពុង​សិក្សា ។

ការស្វែងយល់​ពី​ព្រះគម្ពីរ

ជា​ជម្រើស​ជំនួស​ឲ្យ​សកម្មភាព​ខាងក្រោម សូម​ពិចារណា​ស្វែងយល់​ពី​ចំណុច​យល់ដឹង ឬ​ទេពកោសល្យ​ដ៏​អស្ចារ្យ ដែល​សិស្ស​របស់​អ្នក​មាន ។ សូម​សុំ​ឲ្យ​ពួកគេ​ពន្យល់​អំពី​អ្វី ដែល​ពួកគេ​បានធ្វើ ដើម្បី​បង្កើន​សមត្ថភាព​ទាំងអស់​នោះ ។ សូម​សាកសួរ​ទៅ​ពួកគេ​អំពី​អ្វីខ្លះ​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​បន្តការ​រីកចម្រើន​នៅ​ក្នុង​ចំណុច​ទាំងនោះ ។

សូម​មើល​រូបភាព​ខាងក្រោម ៖

រូបភាព​កីឡាករ​បាល់ទាត់​វ័យក្មេង​នៅ​ជិត​នឹង​រូបភាព​កីឡាករ​បាល់ទាត់​ជើងចាស់
  • តើ​មាន​ចំណុច​អ្វីខ្លះ​ដែល​តម្រូវ​ឲ្យ​កីឡាករ​បាល់ទាត់​វ័យក្មេង​អភិវឌ្ឍ​ខ្លួន​ទៅ​ជាកីឡាករ​អាជីព​បាន ?

  • តើ​ដំណើរការ​នេះ​អាច​ទាក់ទង​នឹង​សមត្ថភាព​របស់​យើង​ក្នុង​ការស្វែងយល់​ពី​បទគម្ពីរ​ដោយ​របៀប​ណា ?

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន មក​ពីកូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បានបង្រៀន​ថា ៖

ដើម្បី​ឲ្យ​ដំណឹងល្អ​ចរិក​ក្នុង​ដួងចិត្ត​របស់អ្នក អ្នក​ត្រូវ​ដឹង​ថាដំណឹងល្អ​ជា​អ្វី ហើយ​កាន់តែ​យល់​ពី​ដំណឹងល្អ​ឲ្យ​បាន​ពេញលេញ ។ នោះ​មាន​ន័យថា អ្នក​នឹង​សិក្សា​អំពី​ដំណឹងល្អ ។ នៅពេល​ខ្ញុំ​និយាយ​ថា « សិក្សា » ខ្ញុំ​ចង់​សំដៅ​លើស​ពី​ការអាន​ទៅ​ទៀត ។ ( ឌី ថត គ្រីស្តូហ្វឺសិន « When Thou Art Converted » Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ១១ )

  • តើ​ការយល់ដឹង​របស់អ្នក​អំពី​ដំណឹងល្អ​បាន​រីកចម្រើន​ពេញ​មួយ​ជីវិត​របស់អ្នក​ដោយ​របៀប​ណា ? តើ​ការសិក្សា​បទគម្ពីរ​បាន​ជួយ​ដល់​អ្នក​ដោយ​របៀប​ណា ?

    សូម​ជួយ​ដល់​សិស្ស​ឲ្យ​ដឹង​ថា វា​ជា​រឿង​ធម្មតា​ទេ ដែល​មិន​យល់​បទគម្ពីរ​ទាំងស្រុង​ជា​ដំបូង​នោះ ។ អ្នក​អាច​ណែនាំ​ពួកគេ​ទៅ​សិក្សា​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ នីហ្វៃ ទី ២២៨: ៣០ ដែលជា​ផ្នែក​នៃ​ការពិភាក្សា​នេះ ។ ការណ៍​នេះ​អាច​ជា​កន្លែង​ដ៏​ល្អ​មួយ ដើម្បី​តាមដាន​សកម្មភាព​ការរៀបចំ ។

  • តើ​វិធីសាស្ត្រ​សិក្សា​អ្វីខ្លះដែល​អ្នក​បាន​ប្រើប្រាស់​ដើម្បី​ពង្រឹង​ការយល់ដឹង​របស់អ្នក​ពី​វគ្គបទគម្ពីរ ឬ​ប្រធានបទ​ដំណឹងល្អ ?

ដើម្បី​មើល​គំរូ​នៃ​វិធីសាស្រ្ត​សិក្សា សូម​ពិចារណា​មើលវីដេអូ « Advice for Studying the Scriptures » ( ២:០៦ ) ពី​អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់ ។

2:3

ទោះបីជា​អ្នក​ប្រហែលជា​អាច​ស្គាល់​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ខ្លះៗ និង​គោលលទ្ធិ​ដែល​បទគម្ពីរ​បង្រៀន​ក៏​ដោយ ក៏​ព្រះអង្គសង្គ្រោះ​មាន​សេចក្តីប្រាថ្នា​ចង់ឃើញ​ការយល់ដឹង​របស់អ្នក​បន្ត​រីកចម្រើន​ដែរ ។ ចំណុច​នេះ​តម្រូវ​ឲ្យ​មាន​ការខិតខំ​ពី​អ្នក ។ នៅក្នុង​មេរៀននេះ អ្នក​នឹង​មាន​ឱកាស​អនុវត្ត​នូវ​ជំនាញ​សិក្សា​បទគម្ពីរ ដែល​អាច​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្រើន​ឡើង​អំពី​វគ្គបទ​គម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​ផ្សេងៗ ។

ជំនាញ​សិក្សា​ព្រះគម្ពីរ

សូម​ពិនិត្យមើល​ដោយ​សង្ខេប​នូវ​វគ្គ​បទគម្ពីរ​ចំណេះ​ចំណានខាង​គោលលទ្ធិ និង​ឃ្លាបទ​គម្ពីរ​គន្លឹះ​ខាងក្រោម​នេះ​នីមួយៗ ។

សូម​ពិចារណា​បង្រួម​តារាង​ខាងក្រោម​ទៅ​វគ្គ​បទគម្ពីរ​មួយ​ចំនួន ដែល​អ្នក​គិត​ថា សិស្ស​ត្រូវការ​សិក្សា​បំផុត ។ សិស្ស​អាច​ពិនិត្យមើល​វគ្គបទគម្ពីរ​ទាំងនេះ​ជា​លក្ខណៈ​បុគ្គល ជា​ដៃគូ ឬ​ជា​ថ្នាក់​ក៏​បាន ។

ចំណេះចំណាន​ខាង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ៖ អាលម៉ា–មរ៉ូណៃ

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

សេចក្តីយោង​បទគម្ពីរ

ឃ្លា​បទគម្ពី​គន្លឹះ

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៧:១១–១៣

ឃ្លា​បទគម្ពី​គន្លឹះ

« ហើយ​ទ្រង់នឹង​យាងទៅ​ដោយរងការ​ឈឺចាប់ និងទុក្ខ​វេទនា និង ការល្បួង​គ្រប់បែប​យ៉ាង » ។

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៣៤:៩–១០

ឃ្លា​បទគម្ពី​គន្លឹះ

« នោះ​ត្រូវតែ​មានដង្វាយ​ធួន​មួយ​កើតឡើង …ការបូជា​មួយ​ដ៏និរន្តរ៍ និង​អស់កល្ប​ជានិច្ច » ។

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៣៩:៩

ឃ្លា​បទគម្ពី​គន្លឹះ

« កុំទៅ​តាម​សេចក្តី​សម្រើប​នៃ​ភ្នែក​របស់​ខ្លួន​ឡើយ » ។

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៤១:១០

ឃ្លា​បទគម្ពី​គន្លឹះ

« សេចក្ដី​ទុច្ចរិត​ពុំដែល​ជា​សុភមង្គល​ឡើយ » ។

សេចក្តីយោង​បទគម្ពីរ

ហេលេមិន ៥:១២

ឃ្លា​បទគម្ពី​គន្លឹះ

« គឺ​នៅលើ​សិលា​នៃ​ព្រះ​ដ៏ប្រោសលោះ​នៃ​យើង…ដែល​កូន​ត្រូវ​សង់គ្រឹះ​របស់កូន » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី ៣ ១១:១០–១១

ឃ្លា​បទគម្ពី​គន្លឹះ

« យើង​បាន​ធ្វើការ​នេះ ដោយ​បាន​ស៊ូទ្រាំ​តាម​ព្រះហឫទ័យ​នៃ​ព្រះវរបិតា​ចំពោះ​គ្រប់ការណ៍​ទាំងអស់ ចាប់តាំង​ពី​ដើម​ដំបូង​មក » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី ៣ ១២:៤៨

ឃ្លា​បទគម្ពី​គន្លឹះ

« បាន​ល្អ​ឥត​ខ្ចោះ​ដូច​ជា​យើង ឬ​ដូច​ជា​ព្រះ​វរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់នៅ​ស្ថានសួគ៌ ទ្រង់​ល្អ​ឥត​ខ្ចោះ​ដែរ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី ៣ ២៧:២០

ឃ្លា​បទគម្ពី​គន្លឹះ

« ចូរ​មករក​យើង ហើយ​ទទួល​បុណ្យជ្រមុជទឹក … ប្រយោជន៍​ឲ្យ​អ្នករាល់គ្នា​អាច​បាន​ញែកចេញ​បរិសុទ្ធ ដោយ​ការទទួល​នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ »°។

សេចក្តីយោង​បទគម្ពីរ

អេធើរ ១២:៦

ឃ្លា​បទគម្ពី​គន្លឹះ

« ដ្បិត​អ្នក​រាល់គ្នា​ពុំ​ទទួល​សាក្សី​ឡើយ លុះ​ដល់​ពេល​ក្រោយ​ពី​ការសាកល្បង​នៃ​សេចក្តី​ជំនឿ​របស់​អ្នកសិន » ។

សេចក្តីយោង​បទគម្ពីរ

អេធើរ ១២:២៧

ឃ្លា​បទគម្ពី​គន្លឹះ

« ហើយ​បើសិនជា​មនុស្ស​លោក​មករក​យើង … នោះ​យើង​នឹង​ធ្វើឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយទៅជា​ខ្លាំងពូកែ​ចំពោះ​ពួកគេ​វិញ » ។

សេចក្តីយោង​បទគម្ពីរ

មរ៉ូណៃ ៧:៤៥–៤៨

ឃ្លា​បទគម្ពី​គន្លឹះ

« សេចក្តី​សប្បុរស​គឺជា​សេចក្ដី​ស្រឡាញ់​ដ៏សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ » ។

សេចក្តីយោង​បទគម្ពីរ

មរ៉ូណៃ ១០:៤–៥

ឃ្លា​បទគម្ពី​គន្លឹះ

« សូម​សួរ​ដោយ​ចិត្ត​ស្មោះសរ គឺ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ … [ និង ] ដោយ​ព្រះចេស្ដានៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​អ្នករាល់​គ្នា​អាច​ស្គាល់​សេចក្ដី​ពិត​នៃ​គ្រប់ការណ៍​ទាំងអស់ » ។

សូម​ពិចារណា​បែងចែក​ទៅ​ជា​ក្រុម​តូចៗ ដើម្បី​បំពេញ​សកម្មភាព​ដូច​ខាងក្រោម ។ ប្រសិនបើ​សិស្ស​ទទួល​បាន​អត្ថប្រយោជន៍​ពី​គំរូ​មួយ សូម​ពិចារណា​បង្កើត​គំរូ​មួយ ឬ​ច្រើន​ថែមទៀត​អំពី​ជំនាញ​សិក្សា​ខាងក្រោម​ជាមួយ​នឹង​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ អ្នក​ក៏​អាច​ដាក់​ជំនាញ​មួយ​ក្នុង​ចំណោម​ជំនាញ ដែល​បាន​រាយ​ខាងក្រោម​ជំនួស ដោយ​មាន​ការជ្រើសរើស​ផ្សេងទៀត​របស់អ្នក​បាន​ដែរ ។

សូម​ជ្រើសរើស​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ណា​មួយ​នៅក្នុង​តារាង​នេះ ដែល​អ្នក​ចង់​ស្វែងយល់​ឲ្យ​កាន់តែ​ច្បាស់ ។ បន្ទាប់មក ប្រើប្រាស់​ជំនាញ​សិក្សា​បទគម្ពីរ​មួយ ឬ​ច្រើន​ខាងក្រោម ដើម្បី​ជួយ​ដល់​ការយល់ដឹង​របស់​អ្នក​អំពី​វគ្គបទគម្ពីរ​នោះ​ដើម្បី​ឲ្យ​មាន​រីកចម្រើន ។ សូម​ត្រៀមខ្លួន ដើម្បី​ពន្យល់​បទគម្ពីរ​ដែល​អ្នក​បាន​សម្រាប់​អ្នក​ដទៃ ។

សកម្មភាព ក ៖ សេចក្តី​យោងបទគម្ពីរ

សូម​ប្រើប្រាស់​លេខយោង​បទគម្ពីរ សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ, Topical Guide ឬ​ធនធាន​ផ្សេងទៀត ដើម្បី​ស្វែងរក​បទគម្ពីរ​បន្ថែមទៀត​ដែល​អាច​បង្កើន​ការយល់ដឹង​របស់អ្នក​ពី​វគ្គបទគម្ពីរ​មួយ ។ សូម​ពិចារណា​សរសេរ​សេចក្តីយោង​បទគម្ពីរ​នៅ​ក្នុង​បទគម្ពីរ​របស់អ្នក​នៅ​ជិត​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ឬ​ភ្ជាប់​វា​នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ​របស់អ្នក ។ សូម​សរសេរ​ចូល​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ឬ​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ​សម្រាប់​សេចក្តី​យោង​បទគម្ពីរ ដែល​អ្នក​បាន​ជ្រើសរើស និង​ចំណេះដឹង ដែល​អ្នក​ទទួល​បាន​ពី​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ពី​ការសិក្សា​តាមវិធី​នេះ ។

សកម្មភាព ខ ៖ ការ​ឲ្យ​និយមន័យ​ពាក្យ និង​ឃ្លា

សូម​ស្វែងរក​ពាក្យ​នៅក្នុង​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ដែល​អ្នក​ចង់​ស្វែងយល់​ឲ្យ​កាន់តែ​ច្បាស់ ។ សូម​ស្វែងរក​និយមន័យ​នៃពាក្យ ឬ​ឃ្លា​ទាំងនោះ​នៅក្នុង​ធនធាន​ដែល​មាន ដូចជា សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ, Bible Dictionary ឬ​វចនានុក្រម​ទូទៅ ។ សូម​កត់ត្រានៅក្នុង​សៀវភៅកំណត់ហេតុ​ការសិក្សា​របស់​អ្នក រឹមព្រះគម្ពីរ ឬកម្មវិធី​បណ្ណាល័យ​ដំណឹងល្អ​នូវ​និយមន័យ​ដែលអ្នកបាន​រកឃើញ រួមជាមួយ​នឹង​ការយល់ដឹង​ថ្មីៗ​ណាមួយ​អំពី​វគ្គបទ​គម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ផងដែរ ។

សកម្មភាព គ ៖ ការយល់​អំពី​បរិបទ និង​ខ្លឹមសារ

ដើម្បី​ស្វែងយល់​ពីបរិបទ និង​ខ្លឹមសារ​នៃ​វគ្គបទគម្ពីរ​មួយ អ្នក​អាច​អាន​ចំណងជើង​ជំពូក និង​ខគម្ពីរ​ដែល​ជុំវិញ​នៃ​វគ្គបទគម្ពីរ​ដែល​អ្នក​កំពុង​សិក្សា ។ ស្វែងយល់​ថា អ្នក​ណាកំពុង​និយាយ ហើយ​មូលហេតុអ្វី ។ រកមើល​ពី​តម្រុយ​ដើម្បី​យល់ពី​ស្ថានភាព ឬ​ប្រវត្តិ​នៃ​ខគម្ពីរ និង​សារៈសំខាន់​ដែល​អ្នកនិពន្ធ​កំពុង​ព្យាយាម​បង្ហាញ ។ សូម​កត់ត្រា​នូវ​អ្វី​ដែល​អ្នក​យល់កាន់​តែ​ច្បាស់​ពី​វគ្គបទគម្ពីរ ដោយសារ​តែអ្វី​ដែល​អ្នក​បាន​ពិចារណា ។

ប្រសិនបើ​ពេលវេលា​អនុញ្ញាត សូម​សាកល្បង​ប្រើ​ជំនាញ​ផ្សេង​មួយ​ទៀត​លើវគ្គ​បទគម្ពីរ​ផ្សេងទៀត ។

បន្ទាប់​ពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពន្យល់​ដល់​សិស្ស​នៅ​ក្រុម​ផ្សេងៗ​នូវ​ជំនាញ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ និង​អ្វី​ដែល​ពួកគេ​យល់​កាន់តែ​ច្បាស់ អំពី​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​របស់ពួកគេ​ដោយសារ​ការ​ប្រើ​ជំនាញ​សិក្សា​នេះ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យ​ពន្យល់​វគ្គបទគម្ពីរ​របស់​ពួកគេ​ទៅ​កាន់​សិស្ស​ក្នុង​ថ្នាក់​ទាំង​មូល ។

សូម​រំឭក​សិស្ស​ថា ព្រះអម្ចាស់​នឹង​ជួយ ពួកគេ​យល់​បទគម្ពីរ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​ពិចារណា​ថ្លែង​ទីបន្ទាល់​អំពី​សារៈសំខាន់​នៃ​ការស្វែងរក​ជំនួយ​របស់​ព្រះអម្ចាស់ នៅពេល​ដែល​ពួកគេ​សិក្សា ។