« នីហ្វៃទី ៣ ២៧–នីហ្វៃទី ៤ ១ ៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី ៣ ២៧–នីហ្វៃទី ៤ ១ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី ៣ ២៧នីហ្វៃទី ៤ ១
ទិដ្ឋភាពទូទៅ
ព្រះយេស៊ូវគ្រីស្ទបានបង្រៀនដល់ពួកសិស្សសាសន៍នីហ្វៃរបស់ទ្រង់ថា សាសនាចក្ររបស់ទ្រង់គួរតែត្រូវបានហៅបម្រើតាមព្រះនាមរបស់ទ្រង់ ហើយបានសង់ឡើងលើដំណឹងល្អរបស់ទ្រង់ ។ ទ្រង់បានពន្យល់ពីពរជ័យសំខាន់ៗ ដែលមានសម្រាប់អស់អ្នកដែលធ្វើតាមដំណឹងល្អរបស់ទ្រង់ រួមមានការញែកខ្លួនជាបរិសុទ្ធតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ សិស្សសាសន៍នីហ្វៃបីនាក់ប្រាថ្នាចង់នៅលើផែនដី ហើយនាំព្រលឹងមករកព្រះយេស៊ូវគ្រីស្ទ រហូតដល់ការយាងមកជាលើកទីពីររបស់ទ្រង់ ហើយបំណងប្រាថ្នានេះត្រូវបានប្រទានឲ្យ ។ ប្រជាជនបានទទួលឥទ្ធិពលពីការងារបម្រើរបស់ព្រះអង្គសង្គ្រោះក្នុងចំណោមពួកគេយ៉ាងខ្លាំង ហើយពួកគេបានរស់នៅក្នុងសេចក្ដីសុចរិតជិត ២០០ ឆ្នាំមកហើយ ។
រៀបចំខ្លួនដើម្បីបង្រៀន
ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតយោបល់ដល់គ្រូបង្រៀនអំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
នីហ្វៃទី ៣ ២៧ ផ្នែក ទី ១
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យយល់ពីអ្វីជាដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ និងសារៈសំខាន់នៃឈ្មោះរបស់សាសនាចក្រ ។
-
ការរៀបចំសិស្ស ៖ អ្នកអាចអញ្ជើញសិស្សឲ្យអាន នីហ្វៃទី ៣ ២៧:១–១០ ហើយស្វែងយល់ពីអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀនដល់ពួកសិស្សសាសន៍នីហ្វៃរបស់ទ្រង់អំពីសាសនាចក្ររបស់ទ្រង់ ។
-
វីដេអូ ៖ « ឈ្មោះត្រឹមត្រូវរបស់សាសនាចក្រ » ( ១៥:៤៣ សូមមើលពីនាទីទី ៣:២៦ ដល់នាទីទី ៤:៤៥ )
-
រូបភាព ៖ រូបគំនូរព្រះវិហារ
-
យោបល់សម្រាប់បង្រៀនតាមសន្និសីទវីដេអូ ៖ រហូតដល់ចុងបញ្ចប់មេរៀន សូមអញ្ជើញឲ្យសិស្សគូររូបព្រះវិហារមួយ ហើយរាយបញ្ជីសេចក្ដីពិតអំពីដំណឹងល្អរបស់ព្រះអង្គសង្គ្រោះនៅខាងក្រោមរូបព្រះវិហារនោះ ។ អ្នកអាចបង្ហាញរូបភាពព្រះវិហារនៅលើអេក្រង់របស់អ្នក ហើយប្រើប្រាស់មុខងារកំណត់ចំណាំ ដើម្បីអាចឲ្យសិស្សបន្ថែមចំណេះដឹងរបស់ពួកគេបាន ។
នីហ្វៃទី៣ ២៧ ផ្នែកទី ២
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យទទួលបានព្រះចេស្តានៃញែកចេញជាបរិសុទ្ធរបស់ព្រះអង្គសង្គ្រោះ នៅពេលដែលពួកគេខិតខំព្យាយាមរស់នៅតាមដំណឹងល្អរបស់ទ្រង់ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យពិភាក្សាជាមួយសិស្សផ្សេងទៀតពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធបានជួយដល់ពួកគេឲ្យបានញែកជាបរិសុទ្ធ ឬឲ្យបានកាន់តែដូចជាព្រះអង្គសង្គ្រោះ ។
-
វីដេអូ ៖ « ចងចាំដល់អង្គដែលយើងទុកចិត្ត » ( ១០:២៥ សូមមើលពី នាទីទី ០:០០ ដល់នាទីទី ២:០៩ )
-
មាតិកាដែលត្រូវបង្ហាញ ៖ របៀបដែលសិស្សអាចអនុវត្តពីសេចក្តីពិត ដែលពួកគេបានសិក្សានៅក្នុងជីវិតរស់នៅរបស់ពួកគេ ( មានរាយនៅចុងបញ្ចប់នៃមេរៀននេះ )
-
យោបល់សម្រាប់បង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាអញ្ជើញសិស្សឲ្យប្រើប្រាស់មុខងារឈែតដើម្បីឆ្លើយតបនឹងសំណួរ « តើមានរបៀបអ្វីខ្លះដែលយើងអាចអញ្ជើញភាពជាគូគននៃព្រះវិញ្ញាណបរិសុទ្ធបានជានិច្ច ដើម្បីឲ្យយើងអាចទទួលបានពរជ័យជាប្រចាំតាមរយៈឥទ្ធិពលនៃការញែកចេញជាបរិសុទ្ធរបស់ទ្រង់ ? » ការណ៍នេះអាចជួយដល់អ្នកបង្កើតបញ្ជីអំពីគំនិតដែលអាចជួយដល់សិស្សបានយ៉ាងឆាប់រហ័ស ។
ចំណេះចំណានខាងគោលលទ្ធិ ៖ នីហ្វៃទី ៣ ២៧: ២០
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សក្នុងការទន្ទេញសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ នីហ្វៃទី ៣ ២៧:២០ ដោយពន្យល់ពីគោលលទ្ធិ ដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរនេះ និងអនុវត្តនូវគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតពិត ។
-
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យចាប់ផ្តើមទន្ទេញសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ នីហ្វៃទី ៣ ២៧:២០ ៖ « ចូរមករកយើង ហើយទទួលបុណ្យជ្រមុជទឹក … ប្រយោជន៍ឲ្យអ្នករាល់គ្នាអាចបានញែកចេញបរិសុទ្ធ ដោយការទទួលនូវព្រះវិញ្ញាណបរិសុទ្ធ » ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាបង្ហាញកម្មវិធីចំណេះចំណានខាងគោលលទ្ធិ ដើម្បីជួយដល់សិស្សឲ្យទន្ទេញសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះ ។
នីហ្វៃទី ៣ ២៨
គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយដល់សិស្សឲ្យមានអារម្មណ៍ថា មានសេចក្តីប្រាថ្នាដើម្បីនាំអ្នកដទៃមករកព្រះយេស៊ូវគ្រីស្ទកាន់តែខ្លាំងឡើង ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីបទពិសោធន៍ ដែលពួកគេបានចែកចាយដំណឹងល្អ និងអ្វីដែលបានជួយដល់ពួកគេឲ្យមានសេចក្តីប្រាថ្នាចង់ធ្វើអ្វីដែលពួកគេបានធ្វើ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ សំណួរស្វ័យវាយតម្លៃ នៅជិតនឹងមេរៀនខាងដើម សេចក្ដីយោងបទគម្ពីរ សម្រាប់សកម្មភាពសិក្សានៅជិតចុងបញ្ចប់នៃមេរៀននេះ
-
វីដេអូ ៖ « Your Day for a Mission » ( ៣:៣១ ); « By Small and Simple Things: Sharing the Gospel » ( ៣:១៩ )
នីហ្វៃទី ៤
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យមានអារម្មណ៍ស្រឡាញ់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទកាន់តែខ្លាំងឡើង ដើម្បីឲ្យពួកគេអាចប្រែចិត្តកាន់តែស៊ីជម្រៅចំពោះទ្រង់ ។
-
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យសិក្សាពីអត្ថន័យនៃពាក្យការប្រែចិត្តជឿនៅក្នុងធនធានសាសនាចក្រដែលអាចប្រើប្រាស់បាន ។ ម្យ៉ាងវិញទៀត អ្នកអាចអញ្ជើញសិស្សឲ្យសួរសិស្សណាម្នាក់ដែលពួកគេដឹងថាអ្វីទៅជាការប្រែចិត្តជឿលើព្រះគ្រីស្ទមានន័យចំពោះពួកគេ ។
-
វីដេអូ ៖ « ទ្រព្យសម្បត្តិច្រើនណាស់ » ( ១២:៤៤ សូមមើលពីនាទី ទី ៧:០២ ដល់នាទី ៨:១៩ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ ប្រសិនបើអ្នកជ្រើសរើសអាន នីហ្វៃទី ៤ ១:២–១៨ ជាមួយសិស្សទាំងអស់ក្នុងថ្នាក់ អ្នកអាចកំណត់អេក្រង់របស់អ្នកទៅជាទិដ្ឋភាពវិចិត្រសាលរូបភាព ដើម្បីអ្នកអាចមើលឃើញសិស្សក្នុងថ្នាក់ទាំងមូល ។ បន្ទាប់ពីសិស្សអានខគម្ពីរមួយរួចហើយ សូមអញ្ជើញគាត់ឲ្យចង្អុលទៅកាន់សិស្សណាម្នាក់ ។ បន្ទាប់មក សូមឲ្យសិស្សដែលត្រូវបានគេចង្អុលត្រូវនៅលើអេក្រង់របស់អ្នកឲ្យអានខគម្ពីរបន្ទាប់ ។ សិស្សដែលមិនទាន់មានទំនុកចិត្តក្នុងការអាន គួរតែអនុញ្ញាតឲ្យគេបដិសេធបាន ។