« នីហ្វៃទី ៣ ២៨ ៖ សេចក្តីប្រាថ្នានាំអ្នកដទៃមករកព្រះយេស៊ូវគ្រីស្ទ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី ៣ ២៨ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី ៣ ២៨
សេចក្តីប្រាថ្នានាំអ្នកដទៃមករកព្រះយេស៊ូវគ្រីស្ទ
សេចក្តីប្រាថ្នាដ៏ធំបំផុតមួយ ដែលយើងមាននៅក្នុងជីវិតរស់នៅរបស់យើង គឺជួយមនុស្សដទៃទៀតឲ្យទទួលបានពរជ័យ ដែលផ្ដល់មកតាមរយៈព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១៥:៦ ) ។ ពួកសិស្សសាសន៍នីហ្វៃទាំងបីនាក់បានពន្យល់បង្ហាញពីការណ៍នេះតាមរបៀបដ៏ពិសេសមួយ នៅពេលពួកគាត់ប្រាថ្នាចង់នៅផែនដី ហើយនាំព្រលឹងមនុស្សឲ្យមករកព្រះយេស៊ូវគ្រីស្ទរហូតដល់ការយាងមកជាលើកទីពីររបស់ទ្រង់វិញ ។ មេរៀននេះ មានគោលបំណងជួយអ្នកបង្កើនសេចក្តីប្រាថ្នាចង់នាំអ្នកដទៃឲ្យមករកព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើអ្នកមានសេចក្តីប្រាថ្នាអ្វីខ្លះ ?
-
តើអ្នកនឹងឆ្លើយតបបែបណា ប្រសិនបើព្រះយេស៊ូវបានបង្ហាញអង្គទ្រង់មកជួបអ្នក ហើយសួរថា « តើអ្នករាល់គ្នាប្រាថ្នាអ្វីពីយើង បន្ទាប់ពីយើងទៅជួបព្រះវរបិតាវិញ ? »
-
ហេតុអ្វីបានជាអ្នកជ្រើសរើសអ្វីដែលអ្នកបានធ្វើ ?
នៅក្នុងអំឡុងពេលនៃការងារបម្រើរបស់ព្រះអង្គសង្គ្រោះដល់ពួកសាសន៍នីហ្វៃ ទ្រង់បានសួរសំណួរនេះទៅដល់ពួកសិស្សរបស់ទ្រង់ ( សូមមើល នីហ្វៃទី ៣ ២៨:១ ) ។
សូមអាន នីហ្វៃទី ៣ ២៨:២–៦ ដោយរកមើលពីរបៀបដែលពួកសិស្សសាសន៍នីហ្វៃបានឆ្លើយសំណួររបស់ព្រះអង្គសង្គ្រោះ ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
នៅក្នុង ខទី ៦ ព្រះអង្គសង្គ្រោះបានលើកឡើងថា ពួកសិស្សសាសន៍នីហ្វៃទាំងបីនាក់មានសេចក្តីប្រាថ្នាដូចគ្នានឹងអ្វីដែលយ៉ូហានដ៏ជាទីស្រឡាញ់ប្រាថ្នាចង់បានផងដែរ ។ សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៧:១–៣ ដោយស្វែងរកសេចក្តីប្រាថ្នារបស់យ៉ូហាន ។
-
តើហេតុអ្វីបានជាអ្នកគិតថា សិស្សទាំងបីនាក់នេះចង់បន្តរស់នៅលើផែនដីនេះ ?
សូមគិតពីសេចក្តីប្រាថ្នារបស់អ្នកផ្ទាល់ក្នុងការចង់នាំមនុស្សផ្សេងៗមករកព្រះយេស៊ូវគ្រីស្ទ ។ ស្វ័យវាយតម្លៃខាងក្រោមនេះអាចជួយអ្នកឲ្យធ្វើរឿងនេះបាន ។
សូមឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍នីមួយៗខាងក្រោមដោយប្រើចម្លើយមួយក្នុងចំណោមចម្លើយទាំងនេះ ៖ « ទៀងទាត់ » « ពេលខ្លះ » ឬ « កម្រណាស់ » ។
-
ខ្ញុំស្វែងរកឱកាសដើម្បីប្រាប់អ្នកដទៃអំពីព្រះគ្រីស្ទ ។
-
ខ្ញុំអធិស្ឋានស្វែងរកឱកាសស្វែងរកមនុស្ស ដើម្បីនិយាយអំពីព្រះគ្រីស្ទ ។
-
ខ្ញុំមានសេចក្តីប្រាមួយចង់ជួយដល់អ្នកដទៃឲ្យដើរតាមព្រះយេស៊ូវគ្រីស្ទ ។
បង្កើនសេចក្តីប្រាថ្នារបស់អ្នកដើម្បីជួយដល់អ្នកដទៃឲ្យចូលមករកព្រះគ្រីស្ទ
នៅពាក់កណ្តាលទំព័រនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមគូររូបដំបងតូចមួយ ដែលតំណាងឲ្យក្មេងជំទង់ ដែលមិនមានសេចក្តីប្រាថ្នាចង់ចែកចាយដំណឹងល្អជាមួយអ្នកដទៃ ។ នៅក្នុងចន្លោះទទេជុំវិញរូបដំបងនោះ សូមសរសេរមូលហេតុមួយចំនួន ដែលក្មេងជំទង់ម្នាក់នេះប្រហែលជាមិនមានសេចក្តីប្រាថ្នាចង់ចែកចាយដំណឹងល្អ ។ សូមទុកចន្លោះ ដើម្បីសរសេរសេចក្តីពិត ដែលអ្នករៀន នៅពេលដែលអ្នកសិក្សានៅថ្ងៃនេះ ។
នៅពេលដែលអ្នកបន្តសិក្សា សូមស្វែងរកមើលការបង្រៀន ដែលអាចជួយដល់នរណាម្នាក់ឲ្យមានចិត្តប្រាថ្នាចង់ចែកចាយដំណឹងល្អកាន់តែខ្លាំងឡើង ។
សូមអាន នីហ្វៃទី ៣ ២៨:៧–១០ ដោយរកមើលអ្វីដែលព្រះអម្ចាស់បានសន្យាដល់ពួកសិស្សសាសន៍នីហ្វៃ ដែលមានសេចក្តីប្រាថ្នាចង់រស់នៅលើផែនដី ដើម្បីនាំព្រលឹងទាំងឡាយមករកទ្រង់ ។
-
តើព្រះយេស៊ូវបានប្រទានពរជ័យអ្វីខ្លះដល់ពួកគេនៅក្នុង ខទី ៧–៨ ដើម្បីឲ្យពួកគេអាចបំពេញតាមសេចក្តីប្រាថ្នារបស់ពួកគេ ?
-
តើព្រះអង្គសង្គ្រោះបានសន្យាអ្វីខ្លះ ដល់ពួកសិស្សរបស់ទ្រង់ ដែលពួកគេនឹងទទួលបាននៅក្នុង ខទី ៩–១០ ដោយសារសេចក្តីប្រាថ្នាដ៏ស្មោះត្រង់របស់ពួកគេ ?
នៅក្នុងគ្រាកាន់កាប់ត្រួតត្រារបស់យើងព្រះអម្ចាស់បានសន្យាប្រទានពរជ័យដល់អស់អ្នកដែលស្វែងរកដើម្បីនាំព្រលឹងទាំងឡាយមករកទ្រង់ ។ សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១៨:១៥–១៦ ដោយស្វែងរកព្រះពរ ដែលយើងអាចទទួលបានសម្រាប់ការនាំព្រលឹងមនុស្សចូលមករកព្រះយេស៊ូវគ្រីស្ទ ។
-
តើសេចក្ដីពិតអ្វីខ្លះ ដែលយើងអាចរៀនបានចេញពីខគម្ពីរទាំងនេះអំពីរបៀប ដែលយើងអាចទទួលបានពរជ័យ នៅខណៈពេល ដែលយើងខិតខំស្វែងរកព្រលឹងទាំងឡាយឲ្យមករកព្រះយេស៊ូវគ្រីស្ទ ?
សេចក្តីពិតមួយដែលយើងអាចរៀនបានពីខគម្ពីរទាំងនេះគឺ នៅពេលយើងខិតខំនាំព្រលឹងមនុស្សមករកព្រះយេស៊ូវគ្រីស្ទ នោះយើងអាចទទួលបានអំណរ ។ សូមពិចារណាសរសេរសេចក្តីពិតនេះនៅលើរូបភាពដែលអ្នកបានបង្កើត ។
-
ហេតុអ្វីបានជាអ្នកគិតថា ការនាំព្រលឹងទាំងឡាយមករកព្រះយេស៊ូវគ្រីស្ទ គឺជាប្រភពនៃអំណរ ?
-
តើការយល់ដឹងពីសេចក្ដីពិតនេះអាចជួយដល់នរណាម្នាក់ឲ្យមានអារម្មណ៍ថា មានសេចក្តីប្រាថ្នាខ្លាំងចង់ការចែកចាយដំណឹងល្អនេះដោយរបៀបណា ?
សូមស្វែងរកបទគម្ពីរ ឬសេចក្តីថ្លែងការណ៍ផ្សេងទៀតពីថ្នាក់ដឹកនាំសាសនាចក្រ ដែលអាចជួយដល់ការបង្កើនសេចក្តីប្រាថ្នារបស់យើងក្នុងការចែកចាយដំណឹងល្អ ។ អ្នកអាចប្រើប្រាស់ឧបករណ៍សិក្សាដូចជា ប្រធានបទដំណឹងល្អ ឬ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ដើម្បីស្វែងរកប្រធានបទ ដូចជា « ផ្សាយសាសនា, កិច្ចការផ្សាយសាសនា » ឬអ្នកអាចសិក្សាខគម្ពីរមួយចំនួន ឬខគម្ពីរទាំងអស់នៅខាងក្រោមនេះ ។ សូមបន្ថែមចូលទៅក្នុងសេចក្តីពិតដែលអ្នករកឃើញទៅក្នុងរូបភាពក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
តើមានការបង្រៀនអ្វីខ្លះ ដែលអ្នកបានរកឃើញ ដែលអាចជួយដល់នរណាម្នាក់ឲ្យមានសេចក្តីប្រាថ្នាខ្លាំងចង់ចែកចាយដំណឹងល្អ ? តើហេតុអ្វីបានជាអ្នកគិតថា ការបង្រៀនទាំងអស់នេះអាចជួយបាន ?
-
តើមានបទពិសោធន៍អ្វីខ្លះ ដែលបានជួយអ្នកឲ្យមើលឃើញពីពរជ័យដែលអាចទទួលបាន នៅពេលយើងចែកចាយដំណឹងល្អ ?
ដើម្បីមើលឧទាហរណ៍អំពីរបៀបដែលបុគ្គលម្នាក់ៗទទួលបានពរជ័យតាមរយៈការខិតខំប្រឹងប្រែងជាអ្នកផ្សព្វផ្សាយសាសនា សូមពិចារណាមើលវីដេអូ « Your Day for a Mission » ( ៣:៣១ ) ឬ « By Small and Simple Things: Sharing the Gospel » ( ៣:១៩ ) ។ វីដេអូទាំងពីរអាចរកបាននៅលើគេហទំព័រ ChurchofJesusChrist.org ។
សូមគិតពីអ្វីដែលអ្នកបានរៀន ឬមានអារម្មណ៍នៅថ្ងៃនេះ ដែលអាចមានឥទ្ធិពលលើសេចក្តីប្រាថ្នារបស់អ្នកផ្ទាល់ក្នុងការជួយអ្នកដទៃឲ្យមករកព្រះគ្រីស្ទ ។ សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកអំពីគំនិត ឬចំណាប់អារម្មណ៍ខាងវិញ្ញាណ ដែលអ្នកមាន ហើយធ្វើផែនការ ដើម្បីធ្វើសកម្មភាពទៅលើចំណាប់អារម្មណ៍របស់អ្នក ។