នៅពេលដែលអ្នកព្យាយាមធ្វើតាមព្រះគ្រីស្ទ ជួនកាលអ្នកអាចសម្គាល់ឃើញថា អ្នកមានអាកប្បកិរិយាខុសពីមនុស្សនៅជុំវិញអ្នក ។ ប្រហែលជាអ្នកគិតថា « តើខ្ញុំអាចរឹងមាំគ្រប់គ្រាន់ដើម្បីធ្វើតាមព្រះគ្រីស្ទដោយរបៀបណា នៅពេលដែលអ្នកដទៃមើលទៅហាក់ដូចជាមិនធ្វើតាមទ្រង់ផងនោះ ? ព្យាការីមរមនបានជួបកាលៈទេសៈស្រដៀងគ្នានេះកាលលោកនៅវ័យកុមារ ។ មេរៀននេះអាចជួយអ្នកឲ្យយល់ពីគំរូរបស់មរមនអំពីរបៀបធ្វើតាមព្រះគ្រីស្ទ ដោយមិនគិតអំពីអ្វី ដែលអ្នកផ្សេងទៀតជ្រើសរើសនោះទេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការមានភាពលេចធ្លោក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ
-
តើអ្នកអាចប្រៀបធៀបបានអ្វីខ្លះរវាងរូបភាពនេះ និងនរណាម្នាក់ដែលព្យាយាមធ្វើតាមព្រះគ្រីស្ទក្នុងពិភពលោកសព្វថ្ងៃនេះ ?
-
តើស្ថានភាពអ្វីខ្លះដែលយុវវ័យត្រូវតែជ្រើសរើសរវាងការធ្វើអ្វីដែលត្រឹមត្រូវ និងការធ្វើតាមអ្វីដែលអ្នកដទៃនៅជុំវិញខ្លួនកំពុងធ្វើ ?
នៅពេលដែលអ្នកចាប់ផ្តើមការសិក្សា និងការបង្រៀនអំពីជីវិតរបស់ព្យាការីមរមន សូមរកមើលចំណេះដឹងដែលអាចជួយអ្នកឲ្យធ្វើតាមព្រះអង្គសង្គ្រោះ នៅពេលដែលអ្នកដទៃទៀតនៅជុំវិញរបស់អ្នកអាចជ្រើសរើសធ្វើខុសពីអ្នក ។
ព្រះបានជ្រើសរើសមរមនដើម្បីថែរក្សា និងការពារកំណត់ត្រាដ៏ពិសិដ្ឋនៃប្រជាជនរបស់លោក និងដើម្បីបន្ថែមប្រវត្តិ និងបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកទៅក្នុងកំណត់ត្រាពិសិដ្ឋនេះ ។ កំណត់ត្រាមួយចំនួនដែលលោកបានសរសេរ សង្ខេប និងរក្សាទុកដែលក្រោយមកព្យាការី យ៉ូសែប ស្ម៊ីធ បានបកប្រែជាព្រះគម្ពីរមរមន ។
សូមអានវគ្គបទគម្ពីរខាងក្រោម ដើម្បីរៀនសូត្រពីរឿងមួយចំនួនអំពីមរមន ៖
សូម្បីតែកាលនៅវ័យក្មេងក៏ដោយ មរមនត្រូវតែសម្រេចចិត្តថា តើលោកនឹងធ្វើតាមអ្វីដែលមនុស្សជាច្រើននៅជុំវិញលោកកំពុងធ្វើ ឬបើសិនលោកមានឆន្ទៈក្នុងការបង្ហាញពីការខិតខំព្យាយាម ក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទមួយរូប ។
អ្នកប្រហែលជាចាំពីការរៀនសូត្រអំពីអរិយធម៌ដ៏សុចរិត ដែលបានបង្កើតឡើងបន្ទាប់ពីការធ្វើដំណើររបស់ព្រះអង្គសង្គ្រោះទៅកាន់ទ្វីបអាមេរិក ។ គួរសោកស្ដាយ បន្ទាប់ពីការរស់នៅដោយសុចរិតជិត ២០០ ឆ្នាំ សាសន៍នីហ្វៃ និងសាសន៍លេមិនបានចាប់ផ្ដើមមានការឆ្មើងឆ្មៃ ។ នៅទីបំផុត ពួកគេបានក្លាយជាមនុស្សអាក្រក់ ហើយការទាស់ទែងគ្នាយ៉ាងខ្លាំង ( សូមមើល នីហ្វៃទី ៤ ១:២៤–៤៩ ) ។
សូមអាន មរមន ១:១៣–១៤, ១៦; ២:១៨–១៩ ស្វែងរកការពិណ៌នារបស់មរមនអំពីសង្គមដែលលោកបានធំដឹងក្តីឡើង ។
ដោយសារភាពសុចរិតរបស់មរមន លោកបានទទួលពរជ័យដ៏អស្ចារ្យមកពីព្រះ សូម្បីតែនៅក្នុងវ័យជំទង់ក៏ដោយ ។ សូមអាន មរមន ១:១៥ រកមើលពរជ័យមួយក្នុងចំណោមពរជ័យទាំងនេះ ។
-
តើមានរបៀបណាខ្លះដែលក្មេងជំទង់នៅសម័យសព្វថ្ងៃនេះអាចនឹងទទួលបានពរជ័យដើម្បី « [ ភ្លក់ ] ហើយ [ ស្គាល់ ] នូវសេចក្ដីល្អសប្បុរសនៃព្រះយេស៊ូវ » ?
-
តើព្រះវរបិតាសួគ៌បានប្រទានពរជ័យដល់អ្នកឲ្យធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទដូចម្តេចខ្លះទោះបីជាអ្នកដទៃទៀតមិនបានធ្វើតាមក៏ដោយ ?
គំរូរបស់មរមនអាចជួយដល់អ្នករកឃើញវិធីជាក់លាក់មួយចំនួន ដែលអ្នកអាចធ្វើតាមព្រះគ្រីស្ទ ទោះបីជាអ្នកដទៃទៀតនៅជុំវិញអ្នកមិនធ្វើក៏ដោយ ។ សកម្មភាពខាងក្រោមនេះអាចជួយដល់អ្នកឲ្យយល់កាន់តែស៊ីជម្រៅអំពីបុគ្គលិកលក្ខណៈរបស់មរមន និងស្វែងយល់អំពីរបៀបដើម្បីអនុវត្តតាមការធ្វើតាមព្រះគ្រីស្ទ ។
ជំនួយ និងកម្លាំងក្នុងការរក្សានូវភាពស្មោះត្រង់
ដើម្បីជួយអ្នកកំណត់អំពីរបៀបដើម្បីអនុវត្តគុណកលក្ខណៈឲ្យដូចជាព្រះគ្រីស្ទទាំងនេះនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នក សូមរាយបញ្ជីបញ្ហាប្រឈមមុខយ៉ាងតិចបំផុតពីរ ដែលយុវវ័យកំពុងប្រឈមមុខក្នុងការរស់នៅក្នុងពិភពលោកសព្វថ្ងៃនេះ ។ បន្ទាប់មក សូមសរសេរអំពីរបៀបដែលគុណលក្ខណៈមួយ ឬទាំងពីរ ដែលអ្នកបានសិក្សាដែលអាចជួយដល់យុវវ័យឲ្យទទួលបានជំនួយ និងកម្លាំងមកពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។