« មរមន ១–៦ ៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« មរមន ១–៦ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
មរមន ១–៦
ទិដ្ឋភាពទូទៅ
នៅពេលដែលមរមនមើលឃើញអំពើទុច្ចរិតរបស់ប្រជាជនលោក នោះលោកបានបង្រៀនអំពីអ្នកដែលនឹងជំនុំជម្រះពួកយើង និងរបៀបដែលយើងនឹងត្រូវជំនុំជម្រះនៅក្នុងសេចក្ដីជំនុំជម្រះចុងក្រោយ ។ ថ្លែងទៅកាន់ប្រជាជនដែលនៅជុំវិញលោក លោកបាននិយាយថា « ខ្ញុំបានដឹកនាំពួកគេ … ហើយបានស្រឡាញ់ពួកគេ … ដោយអស់ពីដួងចិត្តខ្ញុំ » ( មរមន ៣:១២ ) ។ ប៉ុន្តែលោកបានព្រួយបារម្ភ និងកាន់ទុក្ខចំពោះប្រជាជនរបស់លោក នៅពេលដែលពួកគេបានផ្លាស់ប្តូរទៅរកសេចក្តីបំផ្លិចបំផ្លាញ ដោយសារពួកគេបានបដិសេធមិនត្រឡប់ទៅរកព្រះឲ្យជួយ ។ នៅទីបំផុត សាសន៍នីហ្វៃត្រូវបានបំផ្លាញដោយពួកលេមិន ។
រៀបចំខ្លួនដើម្បីបង្រៀន
ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀនអំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
មរមន ១–២
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយដល់សិស្សឲ្យយល់អំពីគំរូរបស់មរមន អំពីរបៀបដើរតាមព្រះគ្រីស្ទដោយមិនគិតពីអ្វី ដែលអ្នកផ្សេងទៀតជ្រើសរើសធ្វើឡើយ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយបានរៀបចំខ្លួនដើម្បីចែកចាយបទពិសោធន៍ អំពីពេលដែលពួកគេបានជ្រើសរើសខុសគ្នាពីអ្នកដទៃ ដើម្បីធ្វើតាមព្រះយេស៊ូវគ្រីស្ទ ហើយមូលហេតុអ្វីបានជាវាមានតម្លៃ ។
-
រូបភាពត្រូវបង្ហាញ ៖ រូបភាពអ្វីមួយដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង ដោយសារខុសប្លែកពីអ្វីៗផ្សេងទៀតដែលនៅជុំវិញរូបនោះ ដូចជារូបភាពរបស់មរមនកំពុងសរសេរនៅលើផ្ទាំងមាស ។
-
សំណៅមេរៀន ៖ « ការមានភាពម៉ឺងម៉ាត់ » និង « ការមានភាពរហ័សក្នុងការសង្កេតមើល »
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ ប្រសិនបើអ្នកសុំឲ្យសិស្សរៀបចំកម្រងព័ត៌មានប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់ព្យាការីមរមននៅពេញមួយមេរៀន សូមដាក់ពួកគេនៅក្នុងមុខងារបំបែកក្រុម ដើម្បីឲ្យពួកគេអាចបង្ហាញនូវអ្វី ដែលពួកគេបានរៀបចំទៅដល់សិស្សពីរបីនាក់ផ្សេងទៀត ។
មរមន ៣
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយរៀបចំសិស្សឲ្យឈរដោយមានទំនុកចិត្ត និងអំណរនៅចំពោះព្រះយេស៊ូវគ្រីស្ទនៅឯសេចក្ដីជំនុំជម្រះចុងក្រោយ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយរៀបចំខ្លួនត្រៀមចែកចាយសំណួរ ដែលពួកគេមានទាក់ទងនឹងសេចក្ដីជំនុំជម្រះចុងក្រោយ ។ សូមពិចារណាប្រើការស្ទង់មតិមិនបញ្ចេញឈ្មោះ ដើម្បីអនុញ្ញាតឲ្យសិស្សផ្ញើសំណួររបស់ពួកគេមុនពេលចូលរៀន ។ សំណួររបស់ពួកគេអាចដឹកនាំអ្នកក្នុងការរៀបចំមេរៀន ដើម្បីបំពេញតម្រូវការរបស់ពួកគេ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ ការណែនាំដែលហាក់ដុចជាបង្ហាញអំពីការប្រឡងចុងក្រោយ ឬការវាយតម្លៃដែលគួរឲ្យភ្ញាក់ផ្អើលក្នុងអំឡុងពេលសិក្សាមេរៀននេះ ។ តារាង សំណួរ និងចម្លើយទាក់ទងនឹងសេចក្ដីជំនុំជម្រះចុងក្រោយ ។
-
វីដេអូ ៖ « ផែនការដ៏មហិមា » ( ១៦:០៣ សូមមើលចាប់ពីនាទី ទី ១៤:០៦ ដល់ ១៤:៥០ ) ។ « Divine Love in the Father’s Plan » ( ១៤:៤៦; សូមមើលចាប់ពីនាទី ទី ១:៤៤ ដល់ ៣:៣១ ) « បានស្អាតស្អំតាមរយៈការប្រែចិត្ត » ( ១៥:២៧ សូមមើលចាប់ពីនាទី ទី ៨:០៩ ដល់ ១២:០៣ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាដាក់សិស្សនៅក្នុងមុខងារបំបែកក្រុម សម្រាប់រយៈពេលពីរបីនាទី ដើម្បីឲ្យពួកគេអាចសរសេរបញ្ជីសំណួរដែលពួកគេមានទាក់ទងនឹងសេចក្ដីជំនុំជម្រះចុងក្រោយ ។ ឲ្យពួកគេមកជុំគ្នាវិញ ហើយប្រើមុខងារក្តារខៀន ដើម្បីអនុញ្ញាតឲ្យពួកគេសរសេរ ឬវាយបញ្ចូលសំណួររបស់ពួកគេ ។ សូមអញ្ជើញសិស្សឲ្យថតរូបអេក្រង់ពីសំណួរទាំងអស់ ហើយបន្ទាប់មកបង្ហាញបញ្ជីធនធាន ដែលពួកគេអាចស្វែងរកចម្លើយ ។ សូមផ្តល់ពេលឲ្យពួកគេដើម្បីស្វែងរកចម្លើយដោយប្រើធនធានដែលបានផ្តល់ជូន ឬប្រភពដែលបានតែងតាំងដ៏ទេវភាពផ្សេងទៀតដែលពួកគេដឹង ។
មរមន ៣–៦
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យដឹងក្នុងចិត្តអំពីសារៈសំខាន់នៃត្រឡប់ទៅរកព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះនៅក្នុងជីវិតរបស់ពួកគេ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យព្យាយាមនឹកគិតពីពេលមួយដែលព្រះបានជួយដល់ពួកគេឆ្លងកាត់ការលំបាក ដោយព្រោះពួកគេបានទូលសុំជំនួយពីទ្រង់ ។
-
រូបភាពត្រូវបង្ហាញ ៖ រូបភាពមរមន និងមរ៉ូណៃសម្លឹងមើលការបំផ្លិចបំផ្លាញរបស់ពួកសាសន៍នីហ្វៃ
-
វីដេអូ ៖ « Prophets Warning » ( ១:២៤; សូមមើលចាប់ពីនាទី ទី ០:០០ ដល់ ០:៥៨ )
វាយតម្លៃការរៀនសូត្ររបស់អ្នក ទី ៨
គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងដើម្បីជួយសិស្សឲ្យវាយតម្លៃគោលដៅដែលពួកគេបានដាក់ និងការរីកចម្រើនដែលពួកគេបានដកពិសោធន៍កន្លងមក ក្នុងអំឡុងពេលការសិក្សាថ្មីៗនេះរបស់ពួកគេអំពីសារលិខិតនៅ នីហ្វៃទី ៣ ៨ រហូតដល់ មរមន ៦ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយត្រៀមខ្លួនដើម្បីចែកចាយអំពីអ្វីដែលពួកគេបានរៀនសូត្រ ឬរបៀបដែលពួកគេទទួលបានការរីកចម្រើនខាងព្រលឹងវិញ្ញាណក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ។ ការឲ្យសិស្សពិនិត្យមើលឡើងវិញក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ឬកំណត់ចំណាំនៅក្នុងព្រះគម្ពីររបស់ពួកគេអាចមានអត្ថប្រយោជន៍ ។
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ទី ២២
គោលបំណងមេរៀន ៖ មេរៀននេះនឹងផ្តល់ឱកាសឲ្យសិស្សអនុវត្តវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរមរមនចំពោះស្ថានភាពជីវិតពិត ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិត ហើយរៀបចំខ្លួនដើម្បីចែកចាយសេចក្ដីពិត ឬសេចក្ដីបង្រៀនណាមួយមកពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ដែលវាអនុវត្តចំពោះជីវិតរបស់ពួកគេ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ សូម បំពេញចន្លោះសាច់រឿង; សេចក្តីថ្លែងការណ៍ ដោយអែលឌើរ ក្រេហ្គ ស៊ី គ្រីស្ទីនសិន តារាងឃ្លាបទគម្ពីរគន្លឹះពីអាលម៉ាទៅដល់មរ៉ូណៃ
-
សម្ភារសម្រាប់សិស្ស ៖ ចែកក្រដាសមួយសន្លឹកសម្រាប់សិស្សម្នាក់ៗ
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាបែងចែកសិស្សជាក្រុមដែលមានគ្នាបួននាក់ក្នុងមុខងារបំបែកក្រុម ដើម្បីបំពេញសកម្មភាពនៅក្រោមចំណងជើងថា « ការអនុវត្តបទគម្ពីរ » ។ សូមប្រើប្រាស់មុខងារផ្ញើសារ ដើម្បីផ្តល់ការណែនាំដល់ក្រុមនីមួយៗ ។