« មរមន ៧–៩ ៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« មរមន ៧–៩ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
មរមន ៧–៩
ទិដ្ឋភាពទូទៅ
មរមនបានបញ្ចប់ចំណាររបស់លោកតាមរយៈការបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងសុភមង្គលដ៏នៅអស់កល្បជានិច្ច ដែលកំពុងរង់ចាំអស់អ្នកដែលដើរតាមទ្រង់ ។ បន្ទាប់ពីមរណភាពរបស់លោក មរ៉ូណៃ ដែលជាកូនប្រុសរបស់លោកបានទទួលផ្ទាំងទាំងឡាយ ហើយបានធ្វើអ្វីៗទាំងអស់ដែលលោកអាចធ្វើបាន ដើម្បីការពារផ្ទាំងទាំងនោះ ។ នៅទីបំផុត លោកបានកប់វានៅក្នុងដីដោយទុកចិត្តថាវាត្រូវបាន « លាក់ទុកថ្វាយព្រះអម្ចាស់ » ( ទំព័រចំណងជើងនៃព្រះគម្ពីរមរមន ) ដើម្បីនឹងនាំយកមកវិញនៅថ្ងៃមួយ « ដោយព្រះហស្តនៃព្រះអម្ចាស់ » ( មរមន ៨:២៦ ) ។ ព្រះអម្ចាស់បានបង្ហាញមរ៉ូណៃជំនាន់របស់យើង ហើយមរ៉ូណៃបានពិពណ៌នាពីអំពើបាប និងអាកប្បកិរិយាដែលនឹងមានជាទូទៅនៅថ្ងៃចុងក្រោយ ។ លោកបានអញ្ជើញយើងឲ្យ « បែរមករកព្រះអម្ចាស់ចុះ » ( មរមន ៩:៦ ) ហើយបានផ្តល់ដំបូន្មានផ្សេងទៀត ដើម្បីជួយយើងឲ្យធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។
រៀបចំខ្លួនដើម្បីបង្រៀន
ព័ត៌មានខាងក្រោមនេះ ផ្តល់ជាគំនិតដល់គ្រូបង្រៀនអំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
មរមន ៧
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយដល់សិស្សឲ្យធ្វើតាមព្រះយេស៊ូវគ្រីស្ទ ហើយរៀបចំខ្លួនដើម្បីរស់នៅជាមួយព្រះដោយសុភមង្គលដ៏នៅអស់កល្បជានិច្ច ។
-
ការរៀបចំសិស្ស ៖ អ្នកអាចអញ្ជើញសិស្សឲ្យមករៀនដោយបានត្រៀមខ្លួន ដើម្បីចែកចាយអ្វីដែលធ្វើឲ្យពួកគេសប្បាយចិត្ត ។ សិស្សក៏អាចនិយាយជាមួយសមាជិកគ្រួសារ អំពីអ្វីដែលធ្វើឲ្យសមាជិកគ្រួសារនោះសប្បាយចិត្តផងដែរ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ សំណួរ អំពី មរមន ស្វ័យវាយតម្លៃ នៅចុងបញ្ចប់មេរៀន
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាបង្ហាញឃ្លាដែលមិនពេញលេញ « ខ្ញុំអាចរស់នៅជាមួយព្រះក្នុងសុភមង្គលដ៏នៅអស់កល្បជានិច្ច នៅពេលខ្ញុំ… » រួចហើយអញ្ជើញសិស្សឲ្យបំពេញឃ្លានៅក្នុងមុខងារឈែតដោយប្រើប្រាស់អ្វីដែលពួកគេរកឃើញនៅក្នុង មរមន ៧:៨–១០ ។
មរមន ៨:១–២៦
គោលបំណងមេរៀន ៖ មេរៀននេះ អាចជួយដល់សិស្សឲ្យយល់អំពីសារៈសំខាន់នៃព្រះគម្ពីរមរមននៅក្នុងជីវិតរបស់ពួកគេ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យពិចារណាអំពីរបៀបដែលថ្មីៗនេះ ពួកគេបានខិតខំសិក្សាព្រះគម្ពីរមរមនដោយចង្អុលបង្ហាញអំពីរបៀបដែលពួកគេឲ្យតម្លៃព្រះគម្ពីរមរមន ។
-
សម្ភារ ៖ ផែនទីរករតនសម្បត្ដិ សេចក្តីណែនាំសម្រាប់កន្លែង ដើម្បីជួយសិស្សឲ្យយល់អំពីតម្លៃនៃព្រះគម្ពីរមរមន
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ នៅពេលសិស្សកំពុងសិក្សាស្វែងយល់អំពីតម្លៃនៃព្រះគម្ពីរមរមន សូមអញ្ជើញពួកគេឲ្យចែកចាយអំពីអ្វីដែលពួកគេកំពុងរៀនសូត្រ ។ សូមពិចារណាប្រើប្រាស់មុខងារឈែតដើម្បីអនុញ្ញាតឲ្យពួកគេរាយបញ្ជីព្រះគម្ពីរ ឬខគម្ពីរ ការបង្រៀន ឬដំណើររឿងដែលពួកគេចូលចិត្តដែលមានតម្លៃសម្រាប់ពួកគេ ។ បន្ទាប់មក សូមឲ្យសិស្សពីរបីនាក់ពន្យល់អំពីជម្រើសរបស់ពួកគេ ។
មរមន ៨:២៧–៤១; ៩:១–៦, ២៧–៣៧
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សយល់ថា ព្រះគម្ពីរមរមនត្រូវបាននិពន្ធឡើងដើម្បីជួយដល់ពួកយើងនៅថ្ងៃចុងក្រោយនេះឲ្យបែរមករកព្រះអម្ចាស់វិញ ។
-
ការរៀបចំសិស្ស ៖ សូមពិចារណាឲ្យសិស្សមករៀនដោយត្រៀមខ្លួនដើម្បីចែកចាយបទគម្ពីរមួយមកពីព្រះគម្ពីរមរមន ដែលអាចជួយយើងឲ្យបែរមករកព្រះយេស៊ូវគ្រីស្ទ ។
-
សម្ភារ ៖ ប្រអប់ ឬវត្ថុផ្សេងទៀតដើម្បីតំណាងឲ្យកន្សោមពេលវេលា
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាការបែងចែកសិស្សទៅក្នុងមុខងារបំបែកក្រុម ដើម្បីចែកចាយវគ្គបទគម្ពីរមកពីព្រះគម្ពីរមរមន ដែលបង្រៀនពួកយើងអំពីព្រះយេស៊ូវគ្រីស្ទ ហើយជួយដល់យើងឲ្យជឿលើទ្រង់ ។
មរមន ៩:៧–២៧
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យយល់អំពីរបៀប ដែលការមានជំនឿលើព្រះអាចឲ្យទ្រង់ធ្វើអព្ភូតហេតុអស្ចារ្យនៅក្នុងជីវិតរបស់ពួកគេ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន ឬស្ដាប់សុន្ទរកថាដោយអែលឌើរ រ៉ូណល អេ រ៉ាសបាន « មើលចុះ ! យើងជាព្រះនៃអព្ភូតហេតុទាំងឡាយ » ហើយគិតអំពីអ្វីដែលពួកគេរៀន ឬសំណួរអ្វីដែលពួកគេមានអំពីអព្ភូតហេតុទាំងឡាយនោះ ។ សុន្ទរកថានេះមាននៅលើគេហទំព័រ ChurchofJesusChrist.org°។
-
សម្ភារសម្រាប់សិស្ស ៖ ក្រដាស ប្រដាប់ប្រដាសម្រាប់សរសេរ រូបភាព កាវបិទ និងកន្ត្រៃសម្រាប់សិស្សបង្កើតខិត្តបណ្ណ
-
វីដេអូ ៖ « Sanctify Yourselves » ( ៤:៣៧ ) « By Divine Design » ( ១៤:៥១ សូមមើលពីនាទីទី ៧:១៦ ដល់ ៨:១៩ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ នៅពេលពិភាក្សាអំពីអព្ភូតហេតុទាំងឡាយពីពេលអតីតកាល សូមពិចារណាបង្ហាញវីដេអូអំពីព្រះយេស៊ូវគ្រីស្ទធ្វើអព្ភូតហេតុជាច្រើន ។ នៅពេលដែលពិភាក្សាអំពីអព្ភូតហេតុដែលកើតឡើងនៅថ្ងៃនេះ អ្នកប្រហែលជាអាចបង្ហាញនូវវីដេអូមួយក្នុងចំណោមវីដេអូដែលបានណែនាំនៅក្នុងមេរៀននេះ ។
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ទី ២៣
គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងដើម្បីជួយសិស្សឲ្យទន្ទេញនូវសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះជាច្រើន ឬវគ្គចំណេះចំណានខាងគោលលទ្ធិទាំងមូលចាប់ពីនៅពាក់កណ្តាលទីពីរនៃព្រះគម្ពីរមរមន ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យជ្រើសរើសឃ្លាបទគម្ពីរគន្លឹះនៃចំណេះចំណានខាងគោលលទ្ធិ និងជាឯកសារយោងដើម្បីទន្ទេញ ហើយមករៀនដោយត្រៀមខ្លួនដើម្បីចែកចាយ ។
-
រូបភាព ៖ រូបភាពមរ៉ូណៃបង្ហាញខ្លួននៅចំពោះ យ៉ូសែប ស្មីធ
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមឲ្យសិស្សដឹងថា ពួកគេនឹងត្រូវសុំឲ្យចែកចាយបទគម្ពីរដែលពួកគេចង់ទន្ទេញចាំ ។ អ្នកអាចផ្តល់ពេលវេលាគ្រប់គ្រាន់ឲ្យពួកគេចែកចាយគ្នាទៅវិញទៅមកនូវអ្វីដែលពួកគេកំពុងទន្ទេញ ឬអ្នកអាចជ្រើសរើសរបៀបទន្ទេញមួយសម្រាប់សិស្សទាំងអស់ដើម្បីប្រើប្រាស់ ។