« អេធើរ ១២–១៥ ៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« អេធើរ ១២–១៥ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
អេធើរ ១២–១៥
ទិដ្ឋភាពទូទៅ
នៅពេលដែលមរ៉ូណៃបានបន្តធ្វើការសង្ខេបគម្ពីរអេធើរ លោកមានការបារម្ភថា ពួកសាសន៍ដទៃនឹងមើលងាយដល់កិច្ចការរបស់លោក ដោយសារលោកមិនពូកែខាងការសរសេរ ។ ព្រះអម្ចាស់បានមានបន្ទូលតបថា នៅពេលដែលយើងចូលមករកទ្រង់ដោយការបន្ទាបខ្លួន និងដោយសេចក្តីជំនឿ នោះទ្រង់អាចបង្វែរភាពទន់ខ្សោយរបស់យើងឲ្យក្លាយទៅជាភាពខ្លាំងបាន ។ បន្ទាប់ពីបានរៀនពីការបំផ្លិចបំផ្លាញរបស់ពួកសាសន៍យ៉ារេឌ និងបានឃើញពីការបំផ្លិចបំផ្លាញនៃពួកសាសន៍នីហ្វៃហើយ មរ៉ូណៃបានសុំអង្វរទៅដល់អ្នកអានទាំងអស់របស់លោកឲ្យស្វែងរកព្រះយេស៊ូវគ្រីស្ទ និងពរជ័យដែលទ្រង់ចង់ប្រទានមក ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀន អំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
អេធើរ ១២:២៣–២៧
គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយសិស្សឲ្យចូលមករកព្រះយេស៊ូវគ្រីស្ទ ដើម្បីយកឈ្នះលើភាពទន់ខ្សោយតាមរយៈព្រះគុណរបស់ទ្រង់ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន អេធើរ ១២:២៧ ហើយគិតអំពីភាពទន់ខ្សោយក្នុងជីវិតរបស់ពួកគេ ដែលពួកគេចង់យកឈ្នះដោយមានជំនួយរបស់ព្រះអង្គសង្គ្រោះ ។
-
សម្ភារ ៖ ក្រដាសមួយសន្លឹកសម្រាប់សិស្សម្នាក់ៗ
ចំណេះចំណានខាងគោលលទ្ធិ ៖ អេធើរ ១២:២៧
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ អេធើរ ១២:២៧ ពន្យល់គោលលទ្ធិ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្តែង ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យព្យាយាមទន្ទេញ អេធើរ ១២: ២៧ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ ផ្នែកមួយនៃមេរៀននេះក្រោមចំណងជើងថា « យុវជនចំណាយពេលលេងទូរសព្ទច្រើនពេក »
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមអញ្ជើញសិស្សឲ្យសាកល្បងវាយសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះនៅក្នុងឈែតក្នុងរយៈពេល ៦០ វិនាទី ថាពួកគេអាចវាយបានប៉ុន្មានដង ។ សូមប្រាកដថា ពួកគេដឹងថា ពួកគេត្រូវវាយបញ្ចូលសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះនោះម្តងទៀតគ្រប់ពេល ជាជាងគ្រាន់តែចម្លង និងដាក់ចូល ។ បន្ទាប់មក សូមអញ្ជើញពួកគេឲ្យសាកល្បងមើលថា តើពួកគេអាចសូត្រវាឮៗចេញពីការចងចាំបានដែរឬទេ ។
អេធើរ ១២:២៨–៤១
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យមានអារម្មណ៍ថា មានសេចក្តីប្រាថ្នាកាន់តែខ្លាំងក្នុងការស្វែងរកព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតរបស់ពួកគេផ្ទាល់ ។
-
ការរៀបចំសិស្ស ៖ សូមពិចារណាផ្តល់ច្បាប់ចម្លងមេរៀនអំពី បទពិសោធន៍របស់អែលឌើរ មែលវិន ជេ បាឡឺដ ដែលមានក្នុងមេរៀននេះទៅដល់សិស្ស ។ សូមអញ្ជើញពួកគេឲ្យមករៀនដោយបានរៀបចំខ្លួនត្រៀមចែកចាយអ្វីដែលពួកគេបានរៀនសូត្រ និងទទួលអារម្មណ៍អំពីព្រះយេស៊ូវគ្រីស្ទ តាមរយៈការអានបទពិសោធន៍របស់អែលឌើរ បាឡឺដ ។
-
រូបភាព ៖ ប្រភពទឹក
-
វីដេអូ ៖ « Jesus Forgives Sins and Heals a Man Stricken with Palsy » ( ២:៥៧ )
-
មាតិកាដែលត្រូវបង្ហាញ ៖ សេចក្តីថ្លែងការណ៍មកពីអែលឌើរ មែលវិន ជេ បាឡឺដ
អេធើរ ១៣–១៥
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យយកឈ្នះលើការល្បួងឲ្យធ្វើសកម្មភាពដោយកំហឹងពេញមួយជីវិតរបស់ពួកគេ ។
-
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យជញ្ជឹងគិតពីអត្ថន័យដែលថា ព្រះយេស៊ូវគ្រីស្ទគឺជា « ម្ចាស់នៃមេត្រីភាព » ( អេសាយ ៩:៦ ) និងអ្វីដែលជាអត្ថន័យសម្រាប់ពួកយើងក្នុងការធ្វើជាអ្នកដើរតាមទ្រង់ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ ការណែនាំសម្រាប់ ជម្រើស ក, ជម្រើស ខ ឬជម្រើសទាំងពីរ ( ប្រសិនបើអនុញ្ញាតឲ្យសិស្សជ្រើសរើសរវាងជម្រើសទាំងពីរនេះ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ ប្រសិនបើអ្នកអនុញ្ញាតឲ្យសិស្សជ្រើសរើសរវាងជម្រើស ក និងជម្រើស ខ សូមពិចារណាប្រើប្រាស់បន្ទប់បំបែកជាក្រុមសម្រាប់ជម្រើសទាំងពីរ ។ សូមផ្តល់ការណែនាំតាមរយៈអ៊ីម៉ែល ឬនៅក្នុងឈែត មុនពេលដែលសិស្សចូលទៅបន្ទប់បំបែកជាក្រុមរបស់ពួកគេ ។
វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៩
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យចងចាំ និងវាយតម្លៃពីរបៀបដែលបទពិសោធន៍របស់ពួកគេជាមួយ មរមន ៧–អេធើរ ១៥ បានជួយពួកគេឲ្យរីកចម្រើនខាងវិញ្ញាណ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យរំឭកឡើងវិញនូវអ្វីដែលពួកគេបានរៀនសូត្រ ដោយការបញ្ចប់សេចក្ដីថ្លែងការណ៍ដូចតទៅនេះ ៖ « មេរៀនមួយពី មរមន ៧–អេធើរ ១៥ ដែលខ្ញុំចង់ចែកចាយជាមួយមិត្តភក្តិម្នាក់គឺ … »
-
រូបភាព ៖ ក្រយៅដើមឈើ
-
សម្ភារ ៖ ចម្រៀកក្រដាសដែលមានសរសេរឈ្មោះនៃទីកន្លែងដែលសិស្សអាចនឹងត្រូវបានហៅឲ្យបម្រើជាអ្នកផ្សព្វផ្សាយសាសនា
-
មេរៀនដែលប្រើវត្ថុ ៖ នំប៉័ងមួយដុំ ចានគោមមួយសម្រាប់លាយ និងគ្រឿងផ្សំដែលត្រូវការដើម្បីធ្វើនំប៉័ង
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ នៅក្នុងផ្នែកមួយនៃមេរៀននេះក្រោមចំណងជើងថា « សូមពិចារណាពីផែនការទាំងឡាយដើម្បីអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ » សូមពិចារណាអនុញ្ញាតឲ្យសិស្សមើលអ្នកធ្វើការផ្សំគ្រឿងធ្វើនំប៉័ង ។ លើសពីនេះទៀត ប្រសិនបើសិស្សរស់នៅជិតតំបន់របស់អ្នក នោះអ្នកអាចអញ្ជើញពួកគេឲ្យមកផ្ទះរបស់អ្នកនៅពេលក្រោយបាន ដើម្បីយកនំប៉័ងមួយដុំ បន្ទាប់ពីដុតនំនោះរួចហើយ ។ អ្នកអាចសុំឲ្យពួកគេនិយាយអំពីអ្វី ដែលពួកគេបានរៀនសូត្រនៅក្នុងមេរៀននេះ នៅពេលដែលពួកគេញ៉ាំនំប៉័ងរបស់ពួកគេ ។