ថ្នាក់​សិក្ខាសាលា
មរ៉ូណៃ ២–៣ ៖ សិទ្ធិ​អំណាច​បព្វជិតភាព


« មរ៉ូណៃ ២–៣ ៖ សិទ្ធិ​អំណាច​បព្វជិតភាព » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« មរ៉ូណៃ ២–៣ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

មរ៉ូណៃ ២–៣

សិទ្ធិ​អំណាច​បព្វជិតភាព

ក្មេងស្រី​កំពុង​ទទួល​ពិធី​បញ្ជាក់

សិទ្ធិអំណាច​បព្វជិតភាព​ដ៏ពិត​មកពីព្រះ គឺសំខាន់​នៅក្នុង​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ ។ នៅក្នុង​ពាក្យចុងក្រោយ​មួយចំនួនរបស់​មរ៉ូណៃទៅកាន់​មនុស្ស​ជំនាន់​ក្រោយ លោកបាន​បង្រៀន​អំពីសិទ្ធិអំណាច​ក្នុងការធ្វើ​ពិធីបរិសុទ្ធ​បព្វជិតភាព ។ ដើម្បីធ្វើដូច្នេះ លោកបានរក្សា​សេចក្ដីពិត​សំខាន់ៗ​អំពីរបៀប​ប្រើប្រាស់​បព្វជិតភាព ។ មេរៀននេះ​អាចជួយ​ឲ្យអ្នកយល់​អំពីសិទ្ធិអំណាច​បព្វជិតភាព​នៅក្នុង​សាសនាចក្រ​របស់ព្រះអង្គ​សង្គ្រោះ ។

ចូរជួយ​សិស្សឲ្យផ្តោត​ជាសំខាន់លើ​ព្រះយេស៊ូវគ្រីស្ទ ។ សូមជញ្ជឹង​គិតពីរបៀបដែល​ព្រះគម្ពីរបង្រៀន​គោលការណ៍ ដែលជួយយើង​ឲ្យយល់កាន់តែ​ច្បាស់​អំពី​ព្រះអង្គ​សង្គ្រោះ ។ សូមអញ្ជើញ​សិស្សឲ្យស្វែករក​អ្វីដែលពួកគេ​អាចរៀនសូត្រ​បានអំពី​ព្រះចេស្ដា សេចក្ដី​មេត្តា​ករុណា និងឥទ្ធិពលនៃ​ព្រះយេស៊ូវគ្រីស្ទមកពី​គោលការណ៍​នៃ​ដំណឹងល្អ ដែលពួកគេ​រកឃើញនៅ​ក្នុង​ព្រះគម្ពីរ ។

ការរៀបចំ​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្សឲ្យ​និយាយ​ជាមួយនឹង​អ្នកកាន់​បព្វជិតភាព​ម្នាក់ ឬ​នរណាម្នាក់​ដែល​បម្រើ​នៅក្នុង​ការហៅ​បម្រើ​មួយ​ក្នុង​សាសនាចក្រ ។ សិស្សអាច​សួរសំណួរបុគ្គលនោះ​ពីអារម្មណ៍​របស់គាត់អំពី​ការទទួល​បាន​សិទ្ធិអំណាច​របស់​ព្រះអង្គសង្គ្រោះ​ដើម្បីអនុវត្ត​ទំនួលខុសត្រូវ​របស់គាត់ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

មុនពេលរៀន សូមលាក់វត្ថុមួយ​ដែលអ្នកនឹង​ត្រូវការក្នុង​ពេលបង្រៀន ដូចជា ដីស ហ្វឺត ឬព្រះគម្ពីរ​របស់អ្នក​ជាដើម ។ សូម​អញ្ជើញ​សិស្សឲ្យ​ស្វែងរក​វត្ថុទាំងនោះ ហើយសួរថា ហេតុ​អ្វីបានជា​វាចាំបាច់​សម្រាប់​មេរៀន​នេះ ។

សូមរំឭក​ដល់សិស្ស​ថា សេចក្ដីពិតដ៏ច្បាស់ និង​ពិសេសៗ​ជាច្រើន​ត្រូវបាន​បាត់បង់ក្នុង​អំឡុងពេល​នៃការក្បត់​សាសនា​ដ៏ធំ ( សូមមើល នីហ្វៃ​ទី​១ ១៣:២៦–២៧, ៣២ ) ។ ការសរសេរ​របស់​មរ៉ូណៃ​បង្រៀន​សេចក្ដីពិត​សំខាន់ៗអំពី​ការរៀបចំ​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ ដែលបាន​បាត់បង់ក្នុង​អំឡុងពេល​ក្បត់​សាសនា ។

« មាន​ប្រយោជន៍ »

មរ៉ូណៃ គឺជា​អ្នកកាន់បព្វជិតភាព​ចុងក្រោយមួយរូប​នៃគ្រាកាន់កាប់​ត្រួតត្រា​របស់លោកនៅ​ទ្វីបអាមេរិក ។ លោកបាន​ដឹងថា នៅពេល​លោកស្លាប់ទៅ ចំណេះដឹង​សំខាន់ៗអំពី​សាសនាចក្ររបស់​ព្រះអង្គ​សង្គ្រោះ និង​សិទ្ធិ​អំណាច​បព្វជិតភាពរបស់ទ្រង់​នឹងត្រូវ​បាត់បង់ ។ នៅក្នុង​ពាក្យចុងក្រោយ​មួយចំនួន​របស់លោក មរ៉ូណៃបាន​សរសេរអ្វី​ដែលលោកគិត​ថា​អាចនឹង « មាន​ប្រយោជន៍ » សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ( មរ៉ូណៃ ១:៤ ) ។ លោកបាន​សរសេរ​អំពីសិទ្ធិអំណាច​បព្វជិតភាព និង​ពិធីបរិសុទ្ធ​ដែល​មានតែ​នៅក្នុង​សាសនាចក្រ​របស់ព្រះអង្គ​សង្គ្រោះ​ប៉ុណ្ណោះ ។

នៅពេលព្រះអង្គសង្គ្រោះ​ដែល​មានព្រះជន្ម​រស់ឡើងវិញ​បាន​យាងទៅ​ជួបប្រជាជននីហ្វៃ « ទ្រង់ពាល់​ពួកសិស្ស​ដែលទ្រង់​បានរើស​ម្ដងម្នាក់ៗ » ហើយ « ទ្រង់បាន​ប្រទាន​ពួកគេនូវ​អំណាច​ដើម្បីប្រគល់​ព្រះវិញ្ញាណ​បរិសុទ្ធ » ( នីហ្វៃ​ទី​៣ ១៨:៣៦–៣៧ ) ។ មរ៉ូណៃ​បានបញ្ចូល​ក្នុងកំណត់ត្រា​របស់លោក​អំពីការណែនាំ​មួយចំនួន​របស់​ព្រះអង្គ​សង្គ្រោះ​ដល់ពួកសិស្ស​​សាសន៍នីហ្វៃ​ទាំងដប់ពីរ​នាក់ អំពី​របៀប​ផ្តល់​អំណោយទាន​នៃព្រះវិញ្ញាណ​បរិសុទ្ធ ។

ដើម្បីបង្កើន​កិច្ចសហការ​របស់សិស្ស សូមពិចារណា​អញ្ជើញសិស្ស​ឲ្យធ្វើការ​ជាមួយមិត្ត​រួមថ្នាក់ ឬជាក្រុមតូចៗ​សម្រាប់​សកម្មភាព​ខាងក្រោម ។ សិស្សអាច​សិក្សា មរ៉ូណៃ ២ ក៏បាន ឬ  ក៏បាន ហើយ​បន្ទាប់មក​ចែកចាយ​នូវអ្វីដែល​ពួកគេបាន​រៀនសូត្រ​ជាមួយ​នរណាម្នាក់ ដែលបាន​សិក្សា​ជំពូក​ផ្សេងទៀត ។ អ្នក​អាច​ប្រាប់​ព័ត៌មាន​ខាងក្រោម​នេះ​ដើម្បីណែនាំ​សិស្ស​ក្នុង​ការសិក្សា​របស់​ពួកគេ ។

សិទ្ធិអំណាច​ក្នុង​ការប្រគល់​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ

សូម​អាន មរ៉ូណៃ ២:១–៣ ដោយ​រកមើល​អ្វីដែល​មរ៉ូណៃ​បាន​បង្រៀន​ដែល​មាន​ប្រយោជន៍ ។

  • តើ​អ្នក​បាន​រកឃើញ​អ្វី​ខ្លះនៅក្នុង​ខគម្ពីរ​ទាំងនេះ ដែលអ្នក​មាន​អារម្មណ៍​ថា​មាន​ប្រយោជន៍ ?

  • ដោយ​ផ្អែកលើ​អ្វី​ដែល​អ្នក​ដឹង​រួចហើយ តើអ្នកណា​ត្រូវការ​សិទ្ធិអំណាច​បព្វជិតភាព​អ្វី​ដើម្បី​ប្រគល់​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដល់​នរណាម្នាក់ ?

  • តើ​សេចក្ដីពិត​អ្វីខ្លះ ដែលយើង​អាច​រៀនសូត្រ​បានពី មរ៉ូណៃ ២ ?

សេចក្តីពិត​មួយ គឺថា អ្នកកាន់​បព្វជិតភាព​ម៉ិលគីស្សាដែក​ផ្តល់​អំណោយទាន​នៃព្រះវិញ្ញាណ​បរិសុទ្ធដល់​សមាជិក​សាសនាចក្រ​ដែល​បាន​ទទួល​ពិធី​ជ្រមុជទឹក​តាមរយៈ​ការដាក់​ដៃ​លើ ។

  • ហេតុអ្វី​បានជា​អ្នកគិត​ថា ការប្រគល់​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង ? ( សម្រាប់​ដំណើររឿង​ដែលបង្ហាញពី​ការណ៍នេះ អ្នកអាច​អាន​ក្នុង កិច្ចការ ៨:១៤–២៤ ) ។

  • តើ​ការដឹងថា សិទ្ធិអំណាច​ក្នុងការប្រគល់​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​មកពី​ព្រះអង្គសង្គ្រោះ មាន​ឥទ្ធិពល​លើ​អារម្មណ៍​របស់អ្នក​អំពី​អំណោយទាន​នេះ​យ៉ាង​ដូចម្តេច​ដែរ ?

  • តើ​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ផ្ដល់ពរជ័យ​ដល់​ជីវិត​របស់អ្នក​យ៉ាង​ដូចម្តេច ?

ការតែងតាំង​អ្នកដទៃ​ឲ្យកាន់​តំណែង​បព្វជិតភាព

បន្ទាប់មក មរ៉ូណៃ​បាន​ពន្យល់​អំពី​របៀប​តែងតាំង​សង្ឃ និង​គ្រូ ។

សូមអាន មរ៉ូណៃ ៣:១–៤ ដោយ​រកមើល​ពីរបៀប​ដែល​បុគ្គល​ម្នាក់ៗទទួល​បានការតែងតាំង​ក្នុងតំណែង​បព្វជិតភាព ។

  • តើអ្នកបាន​កត់សម្គាល់​ឃើញ​អ្វីខ្លះ អំពីរបៀប​ដែលបុគ្គល​ម្នាក់ៗ​ត្រូវបាន​តែងតាំង​ឲ្យកាន់​តំណែង​បព្វជិតភាព ?

សិស្សអាចអាន និងភ្ជាប់ មាត្រានៃ​សេចក្ដីជំនឿ ១:៥ ទៅ​នឹង មរ៉ូណៃ ៣ បាន ។

ទោះបីជា មរ៉ូណៃ ៣ លើកឡើងជា​ពិសេសអំពី​ការតែងតាំង​ឲ្យកាន់​តំណែង​បព្វជិតភាព​ថ្នាក់សង្ឃ និងគ្រូ​ក៏ដោយ ក៏​សិទ្ធិ​អំណាចនេះ​អនុវត្តចំពោះអស់អ្នក​ដែល​មាន​ការហៅបម្រើ​នៅក្នុង​សាសនាចក្ររបស់​ព្រះអង្គ​សង្គ្រោះ​ប៉ុណ្ណោះ ។

  • ហេតុអ្វី​បានជា​វាចាំបាច់​សម្រាប់បុគ្គល​ដែលបម្រើក្នុង​សាសនាចក្រ​របស់​ព្រះអង្គសង្គ្រោះ​ត្រូវមាន​សិទ្ធិអំណាច​របស់ទ្រង់ ?

បើសិនអាច​ធ្វើបាន សូមនាំយក​ឯកសារ​ខ្សែ​ស្រឡាយនៃ​សិទ្ធិអំណាច​បព្វជិតភាព​មកថ្នាក់រៀន​ផង ។

សិទ្ធិអំណាច​បព្វជិតភាព​កើតចេញមកពី​ព្រះយេស៊ូវគ្រីស្ទ ។ ខណៈ​គ្រប់គ្នាដែល​មានតួនាទីបម្រើ​នៅក្នុងសាសនាចក្រ​មាន​សិទ្ធិអំណាច​បព្វជិតភាព ប៉ុន្តែអ្នកដែល​ត្រូវបានតែងតាំង​ឲ្យកាន់តំណែង​​បព្វជិតភាព​អើរ៉ុន ឬម៉ិលគីស្សាដែក មានទំនាក់ទំនង​ពិសេសមួយ​ទៅនឹងខ្សែ​ស្រឡាយនៃ​សិទ្ធិអំណាច​បព្វជិតភាព ។ ខ្សែ​ស្រឡាយនេះ​កត់ត្រា​សិទ្ធិអំណាចរបស់អ្នក​កាន់បព្វជិតភាព​ទៅ​ដល់ព្រះយេស៊ូវ​គ្រីស្ទ ។ អ្នកកាន់​បព្វជិតភាព​ម៉ិលគីស្សាដែក​អាចស្នើសុំបញ្ជី​ខ្សែ​ស្រឡាយ​​សិទ្ធិអំណាច​របស់ពួកគេ​បាន នៅលើគេហទំព័រ ChurchofJesusChrist.org ។ សាសនាចក្រ​មិនផ្តល់បញ្ជី​ខ្សែស្រឡាយនៃ​សិទ្ធិអំណាច​សម្រាប់​អ្នកកាន់​បព្វជិតភាព​អើរ៉ុន​ទេ​ ។ ប៉ុន្តែ ប្រសិនបើ​អ្នកកាន់​បព្វជិតភាព​អើរ៉ុន​ត្រូវបាន​តែងតាំង​ដោយ​អ្នកកាន់​​បព្វជិតភាព​ម៉ិលគីស្សាដែក នោះគាត់អាច​ដឹង​ពី​ខ្សែ​ស្រឡាយនៃ​សិទ្ធិអំណាច​របស់បុគ្គល​ដែល​បានតែងតាំង​គាត់​បាន ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃ​ពួកសាវក​ដប់ពីរ​នាក់​បានពន្យល់ ៖

ការធ្វើសកម្មភាព​ជាមួយនឹង​សិទ្ធិអំណាច​ដ៏ទេវភាព​ទាមទារច្រើន​ជាងកិច្ច​សន្យាសង្គម ។ វាមិនអាច​ត្រូវបាន​បង្កើតឡើង​ដោយ​ការបណ្ដុះបណ្ដាល​ខាងទ្រឹស្ដី ឬ​ដោយ​គណៈកម្មការ​ពីក្រុមជំនុំ​នោះទេ ។ អត់ទេ នៅក្នុង​កិច្ចការដែល​មាន​ការអនុញ្ញាត​ពីព្រះត្រូវតែ​មាន​អំណាចធំ​ជាងអ្វី​ដែល​អ្នកចូលរួម​ថ្វាយបង្គំ ឬអ្នកមិនជឿ ឬអ្នកទទួល​បានការបង្រៀន​សិក្ខាសាលា—ជាការពិត​គឺ​អ្នកស្មោះត្រង់​ខាងសាសនា​ជាច្រើន​បានស្គាល់ និង​ទទួល​ស្គាល់​ដោយបើកចំហ​អំពីរឿងនេះ​អស់រយៈពេល​ជាយូរ មុន​ពេល​ការស្ដារឡើងវិញ​បានកើតឡើង ។ …

… [ ខ្សែ​ស្រឡាយនៃ​សិទ្ធិអំណាច​បព្វជិតភាពនៃ​អ្នកកាន់​បព្វជិតភាព​នីមួយៗនៅ​ក្នុងសាសនាចក្រ ] អាចត្រូវបាន​តាមដានតាម​ខ្សែស្រឡាយ​ជាប់តៗមក ដែលមាន​ចាប់តាំង​ពីពួកទេវតា​ធ្វើការងារ​បម្រើ ដែលមកពី​ព្រះរាជបុត្រានៃ​ព្រះផ្ទាល់ ដោយទទួល​បានអំណោយទាន​ដែលមិនអាច​ប្រៀបផ្ទឹមបាន​ពីស្ថានសួគ៌ ។ ( ជែហ្វ្រី អ័រ ហូឡិន « Our Most Distinguishing Feature » Liahona ខែ ឧសភា ឆ្នាំ ២០០៥ ទំព័រ ៤៤ )

សូមពិចារណា​បង្ហាញ​សិស្សនូវ​ច្រវ៉ាក់មួយ ។ សូមពន្យល់ថា តំណទីមួយ​នៃច្រវ៉ាក់​តំណាងឲ្យ​ព្រះយេស៊ូវគ្រីស្ទ និង​តំណទីពីរ គឺអ្នកដែល​ទ្រង់បានតែងតាំង​បព្វជិតភាព ។ តំណទីបី​តំណាងឲ្យអ្នក​ទាំងឡាយដែល​ពួកគេ​បានតែងតាំង និងមាន​បន្ត​បន្ទាប់ទៀត​ពីរាប់​ជំនាន់មក​ដល់​អ្នកកាន់បព្វជិតភាព​នៅពេល​សព្វថ្ងៃនេះ ដែលតំណាងឲ្យ​តំណ​ចុងក្រោយ​នៃ​ច្រវ៉ាក់ ។

  • ហេតុអ្វី​បានជា​វា​សំខាន់ ដើម្បី​ឲ្យ​សិទ្ធិអំណាច​បព្វជិតភាព​​អាចត្រូវបាន​តាមដានតាម​ខ្សែស្រឡាយ​ជាប់តៗ​រហូតមកដល់​ព្រះយេស៊ូវគ្រីស្ទ ?

  • តើការដឹង​អំពីទំនាក់ទំនងនេះ​ជាមួយ​ព្រះយេស៊ូវគ្រីស្ទ អាច​មាន​ឥទ្ធិពលលើ​អារម្មណ៍របស់អ្នក​អំពីពិធីបរិសុទ្ធ ការហៅ​បម្រើ ឬពរជ័យ ដែលអ្នកទទួល​បាន​តាមរយៈបព្វជិតភាព​យ៉ាង​ដូចម្ដេច ?

សិស្សអាច​រាយការណ៍​អំពីសកម្មភាព​រៀបចំខ្លួន​សម្រាប់​ថ្នាក់រៀន​បាន ។

សិស្សក៏អាច​រំឭកគម្ពីរ មរ៉ូណៃ ២ និង  បាន​ផងដែរ ដោយ​ស្វែងរកភាព​ស្រដៀងគ្នា​រវាងជំពូក​ទាំងនេះ ហើយរាយការណ៍​ពីអ្វីដែល​ពួកគេ​បានរកឃើញ ។

ចែកចាយ​ពីអ្វីដែល​អ្នកបានរៀន

ប្រសិនបើវា​មានប្រយោជន៍​សម្រាប់សិស្សដើម្បីបង្ហាញ​ពីការយល់ដឹង​របស់​ពួកគេ​អំពីអ្វីដែល​ពួកគេបាន​សិក្សា​នៅក្នុង មរ៉ូណៃ ២–៣ សូម​ពិចារណា​ពិភាក្សាអំពី​សាច់រឿង​ខាងក្រោម​នេះ ។

សូម​ស្រមៃ​ថា អ្នកមាន​សមាជិកគ្រួសារ​ដែលនឹង​ត្រូវ​ទទួល​ពិធីជ្រមុជទឹក និងពិធី​បញ្ជាក់ ការតែងតាំង​បព្វជិតភាព ឬ​ការញែកចេញ​សម្រាប់​ការហៅ​បម្រើ​មួយ ។ តើអ្នកអាច​ចែកចាយ​អ្វីខ្លះ​ជាមួយពួកគេមកពី មរ៉ូណៃ ២ ឬ  ដើម្បី​ជួយ​ពួកគេ​ឲ្យយល់​ពីសារៈសំខាន់​នៃ​ព្រឹត្តិការណ៍​នេះ ?