ថ្នាក់​សិក្ខាសាលា
មរ៉ូណៃ ១ ៖ ខ្ញុំ​នឹង​ពុំ​បដិសេធ​ព្រះគ្រីស្ទ​ទេ


« មរ៉ូណៃ ១ ៖ ខ្ញុំ​នឹង​ពុំ​បដិសេធ​ព្រះគ្រីស្ទ​ទេ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« មរ៉ូណៃ ១ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

មរ៉ូណៃ ១

ខ្ញុំ​នឹង​ពុំ​បដិសេធ​ព្រះគ្រីស្ទ​ទេ

មរ៉ូណៃ

ការធ្វើជា​អ្នកដើរតាម​ព្រះយេស៊ូវគ្រីស្ទ​មិន​ជាការណ៍​ងាយស្រួល​ទេ ។ នៅជិតចុងបញ្ចប់​នៃព្រះគម្ពីរមរមន ព្យាការីមរ៉ូណៃ​បាន​លាតត្រដាង​ថា អ្នកដើរតាម​ព្រះគ្រីស្ទ​ត្រូវគេ​សម្លាប់ លុះត្រាតែ​ពួកគេព្រម​បដិសេធ​ព្រះអង្គ​សង្គ្រោះ ( សូមមើល មរ៉ូណៃ ១:២ ) ។ ដោយសារ​មរ៉ូណៃមិន​ព្រមបដិសេធ​ព្រះយេស៊ូវគ្រីស្ទ លោក​ត្រូវ​បង្ខំ​ចិត្ត​រត់គេច​ដោយគ្មាន​ទិសដៅ​ទៅគ្រប់ទីកន្លែង​ដែល​លោក​អាច​ស្វែងរក​កន្លែង​សុវត្ថិភាព ដើម្បី​លាក់ខ្លួនពី​ពួកសាសន៍​លេមិន ។ ប្រហែលជា​អ្នកមាន​អារម្មណ៍ឯកោ នៅពេលដែល​ព្យាយាមរស់នៅ​តាម​សេចក្តីជំនឿ​របស់អ្នក ហើយនៅស្មោះត្រង់​ចំពោះ​ព្រះអង្គ​សង្គ្រោះ និង​សាសនាចក្រ​របស់ទ្រង់ ។ មេរៀននេះ​អាចជួយជំរុញ​អ្នកឲ្យដើរតាម​ព្រះយេស៊ូវគ្រីស្ទ​ជានិច្ច ហើយមិន​បដិសេធ​ទ្រង់ឡើយ ។

សូម​សួរ​សំណួរ​ដែល​នាំឲ្យ​មាន​វិចារណញាណ ។ សំណួរដែល​អញ្ជើញសិស្សឲ្យ​ជញ្ជឹងគិតអំពី​បទគម្ពីរ ស្ថានភាពបច្ចុប្បន្ន​របស់ពួកគេ អារម្មណ៍របស់ពួកគេ​ចំពោះ​ព្រះអង្គសង្គ្រោះ ឬការអនុវត្ត​គោលការណ៍​ដែលអាច​យាង​ព្រះវិញ្ញាណ​ឲ្យមកបង្រៀន​ពួកគេ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្សឲ្យ​គិត​អំពី​បទពិសោធន៍​មួយ នៅពេល​ដែល​ពួកគេ ឬ​នរណាម្នាក់​ដែល​ពួកគេ​ស្គាល់​បាន​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ ទោះបីជា​ពួកគេមាន​អារម្មណ៍​ឯកោ ឬ​ត្រូវ​គេ​បៀតបៀន​ក៏ដោយ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការប្រឈម​មុខនឹង​ការប្រឆាំង

សូមចំណាយ​ពេលបន្តិច​ដើម្បីគិត​អំពីរបៀប​ដែល​អ្នក​ទំនង​ជានឹង​ប្រព្រឹត្ត នៅពេល​ដែលអ្នក​នៅជាមួយ​អ្នកដែល​មិនមាន​បទដ្ឋាន ឬ​ជំនឿ​អំពី​ព្រះ​ដូចនឹងអ្នក ។

សូមពិចារណា​បង្ហាញដ្យាក្រាមនេះ​នៅលើ​ក្តារខៀន ។ ជម្រើសមួយទៀត គឺត្រូវមាន​ក្រដាសពណ៌​រាងការ៉េបួន​ជ្រុង​ផ្សេងគ្នា​សម្រាប់​ចែក​ឲ្យសិស្ស​ប្រើនៅ​ពេលធ្វើ​សកម្មភាព​នេះ ។ ការធ្វើដូច្នេះ​ប្រហែលជា​អាចជួយឲ្យ​សិស្សចូលរួម​ក្នុងសកម្មភាព​មេរៀន ។

ក្រដាសរាង​ការ៉េបួនជ្រុង​ដែលមាន​ពណ៌​បៃតង លឿង ទឹកក្រូច និង​ក្រហម

ពណ៌នៅក្នុង​ដ្យាក្រាមនេះ​អាចជួយអ្នក​ឲ្យស្រមៃពីកម្រិត​ផ្សេងគ្នា​នៃ​ការប្រឆាំង ដែលសិស្សរបស់​ព្រះយេស៊ូវគ្រីស្ទ​អាច​នឹងប្រឈមមុខ ។ ពណ៌បៃតង​អាចតំណាង​ឲ្យគ្មាន​ការប្រឆាំង ។ ពណ៌លឿង និងពណ៌ទឹកក្រូច អាចបង្ហាញពី​កម្រិត​ប្រឆាំង​កាន់តែ​ខ្លាំង ចំណែក​ឯដែល​ពណ៌ក្រហមអាច​តំណង​ឲ្យ​ការប្រឆាំង​ដ៏ខ្លាំង​ជាងគេ​បំផុត ។

បន្ទាប់ពី​ការណែនាំ​អំពី​អត្ថន័យ​ដែលពណ៌​នៅក្នុង​ដ្យាក្រាមតំណាង​ហើយ សូម​ពិចារណា​ចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន ឬបទពិសោធន៍ ដែល​បានចែកចាយ​នៅក្នុង​សន្និសីទទូទៅ ដែល​នរណាម្នាក់​ប្រឈមមុខ​នឹង​ការប្រឆាំងក្នុង​នាមជា​សិស្សរបស់​ព្រះគ្រីស្ទ ។ សូមអញ្ជើញ​សិស្សឲ្យ​ជ្រើសរើស​ពណ៌ ដែលពួកគេមាន​អារម្មណ៍ថា នឹង​ពិពណ៌នា​បាន​ល្អ​បំផុត​អំពីកម្រិតនៃ​ស្ថានភាព​នីមួយៗ ។ ការណ៍នេះអាចជួយ​ចាប់ផ្តើម​ការសន្ទនាអំពីភាពស្មោះត្រង់​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ ។

ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–២០១៨ ) បានបម្រើក្នុង​យោធាកាលនៅ​យុវជន ហើយ​បានឃើញទង្វើនៃ​ភាពក្លាហាន​ជាច្រើន​ផងដែរ ។ លោកបាន​ចែកចាយឧទាហរណ៍​ខាងក្រោម ។

សូមគិតអំពី​ពណ៌ដែលអ្នក​នឹងជ្រើសរើស ដើម្បីធ្វើជា​តំណាងឲ្យ​កម្រិត​នៃ​ការប្រឆាំងដែល​យុវជនរូបនេះ​បានជួប ។ តើអ្នកគិតថា ក្នុងស្ថានភាព​ស្រដៀងគ្នានេះ​អ្នកនឹង​ធ្វើបែបណា ?

16:18

ឧទាហរណ៍​មួយដែល​ខ្ញុំមិនអាច​បំភ្លេចបាន​នោះ គឺភាពក្លាហាន​បែប​ស្ងាត់ស្ងៀម​របស់​នាវិក​ដែលមាន​អាយុ ១៨ ឆ្នាំ​ម្នាក់—ដែល​មិនមែន​ជា​សមាជិក​យើង​ទេ—បានអធិស្ឋាន​ដោយ​គ្មាន​ភាពខ្មាស់អៀន ។ នៅក្នុង​ចំណោម​មនុស្ស​ប្រុសៗ​ចំនួន ២៥០ នាក់ គាត់ជា​មនុស្សតែ​ម្នាក់​គត់ ដែលលុតជង្គង់​អធិស្ឋាន​នៅក្បែរគ្រែ​របស់​គាត់​រាល់យប់ ពេលខ្លះ​មាន​ពួកអ្នកមិនជឿ​ជេរប្រមាថ និងសើចចំអក​ដាក់គាត់​ទៀតផង ។ គាត់បាន​ឱនក្បាល​អធិស្ឋាន​ដល់ព្រះ ។ គាត់​ពុំ​ដែល​រេរា​ឡើយ ។ គាត់មិន​ដែល​រអាក់រអួលទេ ។ គាត់មាន​ភាពក្លាហាន ។ ( ថូម៉ាស អេស ម៉នសុន « ចូរ​រឹងមាំ ហើយ​ក្លាហាន » លីអាហូណា ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៦៧ )

  • តើអ្នក​ចាប់អារម្មណ៍​អ្វីខ្លះអំពី​ឧទាហរណ៍នេះ ?

  • តើអ្នកគិតថា មានចំណុចអ្វី​ខ្លះដែលពិបាក​ក្នុងការធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ​ជានិច្ច ? តើមាន​ចំណុចអ្វីខ្លះ​ដែលជួយអ្នក​បាន ?

សូម​រាយ​បញ្ជីស្ថានភាព​មួយចំនួន​ផ្សេងទៀត​ដែលអាច​នឹងលំបាក​ក្នុងការ​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ ។ សូមព្យាយាម​គិតពី​ព័ត៌មាន​លម្អិតជាក់លាក់ ហើយ​ពិចារណាមើល តើ​ពណ៌មួយណានៅ​លើដ្យក្រាម​សាកសមបំផុត​ទៅនឹង​ស្ថានភាព​នីមួយៗ ។

ជាការពិតណាស់ ការនិយាយ​ពី​ការ​តាំងចិត្ត​របស់យើង​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ​ងាយស្រួល​ជាង​ការធ្វើតាម នៅពេល​ដែលយើង​ជួប​នឹង​ឧបសគ្គ ។ នៅពេល​ដែលអ្នក​សិក្សា សូមស្វែងរក​ការលើកទឹកចិត្ត ដែលអ្នកត្រូវការ​ដើម្បីបន្ដ​នៅពិតចំពោះ​ជំនឿរបស់អ្នក​លើព្រះយេស៊ូវគ្រីស្ទ និងតាមបទដ្ឋាននៃ​សាសនាចក្រដែល​បានស្ដារឡើង​វិញរបស់​ទ្រង់ ។

មរ៉ូណៃ​ត្រូវបាន​ពួកសាសន៍​លេមិន​តាមប្រមាញ់

នៅពេលដែល​មរ៉ូណៃទទួល​បានភារកិច្ច​ឲ្យទទួលខុសត្រូវលើ​ការរក្សា​ទុក​កំណត់ត្រា​របស់ប្រជាជន​សាសន៍នីហ្វៃ លោកក៏​ប្រឈមមុខ​នឹងការប្រឆាំង​ផងដែរ ។

សូមអាន មរ៉ូណៃ ១:១–៤ ដោយ​ពិចារណា​ពីរបៀប​ដែលអ្នក​អាច​វាយតម្លៃលើ​ការប្រឆាំង ដែលលោកបាន​ប្រឈមមុខ ។

ដើម្បីជួយ​អ្នកឲ្យ​ដឹងថា ជីវិតរបស់​មរ៉ូណៃអាច​ទៅជា​យ៉ាងណា អ្នកអាច​មើល​វីដេអូ « Moroni Invites All to Come unto Christ » ចាប់ពី​នាទី​ទី ០:០០ ដល់​នាទី​ទី ៣:៥៩ ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

8:38
  • តើអ្នក​វាយតម្លៃលើ​ការប្រឆាំង​របស់មរ៉ូណៃ​ថា​មាន​ខ្លាំងកម្រិត​ប៉ុណ្ណា​ដែរ ?

  • តើយើង​អាច​រៀនសូត្រ​បានអ្វីខ្លះពី​គំរូរបស់​មរ៉ូណៃ ?

សេចក្តីពិតមួយ ដែលយើង​អាចរៀន គឺថា យើងអាច​ស្មោះត្រង់​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ​ក្នុងគ្រប់កាលៈទេសៈ​ទាំងអស់ ហើយមិន​បដិសេធទ្រង់​ឡើយ 

សូមពិចារណា​សរសេរសេចក្តី​ពិតនេះដាក់នៅ​លើក្តារខៀន ។ តាម​របៀប​នេះ សិស្សអាច​ឃើញ​សេចក្តីពិត នៅពេល​ដែលពួកគេ​អានឧទាហរណ៍​ផ្សេងៗអំពី​មនុស្សដែល​រស់នៅតាម​សេចក្តីពិត​នេះ ។

  • ហេតុ​អ្វី​បានជាវា​សំខាន់​ដែល​យើង​ត្រូវ​ពិតត្រង ឬ​ស្មោះត្រង់​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើអ្នក​គិតថា មរ៉ូណៃមាន​បទពិសោធន៍​អ្វីខ្លះ​ដែលបានជួយ​លោកឲ្យមាន​ភាពស្មោះត្រង់​យ៉ាង​ខ្លាំង​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​អ្នក​ដឹង​អ្វីខ្លះអំពី​ព្រះយេស៊ូវគ្រីស្ទ ដែលអាច​ជំរុញឲ្យអ្នក​មិនឲ្យ​បដិសេធ​ទ្រង់ ?

សូមពិចារណា​គូសចំណាំ​ពាក្យ​របស់មរ៉ូណៃ​នៅក្នុង ខទី ៣ ។ អ្នកក៏អាច​សរសេរឈ្មោះ​របស់អ្នកនៅ​ជាប់នឹងមរ៉ូណៃ ដើម្បីជួយ​ជំរុញអ្នកឲ្យ​ដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ​ជាប់ជានិច្ច​ផងដែរ ។

សូមអញ្ជើញ​សិស្សឲ្យចែកចាយ​ឧទាហរណ៍អំពី​បុគ្គលម្នាក់ៗនៅក្នុង​ព្រះគម្ពីរ ដែល​ពិត​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ​ពេលស្ថិត​នៅក្នុង​ស្ថានភាព​លំបាក ។ សូម​ពិចារណា​ប្រើប្រាស់​ឧទាហរណ៍​មួយចំនួន​ខាងក្រោម ។ សូម​ផ្តល់បរិបទ​តាមដែល​ចាំបាច់ ។ សូមជួយ​សិស្សឲ្យ​ទទួលស្គាល់ថា ព្រះយេស៊ូវគ្រីស្ទ​តែងតែ​ស្មោះត្រង់ និងពិត​ត្រង់​ជានិច្ច ។ ទ្រង់ស្ម័គ្រ​ព្រះទ័យ​សុគត​សម្រាប់​យើងម្នាក់ៗ ។

ការបង្ហាញ​ការប្តេជ្ញាចិត្ត​របស់យើង

នេះប្រហែល​ជាពេលវេលា​ដ៏ល្អសម្រាប់​សិស្សរាយការណ៍​អំពី​ការរៀបចំ​របស់​ពួកគេ​សម្រាប់​ថ្នាក់ ។ អ្នកអាច​ជួយសិស្ស​ឲ្យធ្វើការណ៍នេះ​តាមរយៈ​ការសួរសំណួរ​ដូច​ខាងក្រោម ។

  • តើ​នៅពេលណា​ដែលអ្នក ឬនរណាម្នាក់​ដែល​អ្នកស្គាល់​បាន​បង្ហាញពី​ការប្តេជ្ញាចិត្ត​​ចំពោះ​ព្រះគ្រីស្ទ​ក្នុង​កាលៈទេសៈ​ដ៏លំបាក ?

    សូមពិចារណា​ឲ្យសិស្ស​ឆ្លើយ​សំណួរ​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

  • តើ​មាន​ស្ថានភាព​ណាមួយ ដែល​អ្នកកំពុង​ប្រឈមមុខ​នឹង​ការបៀតបៀន​ដោយសារ​ការដើរតាម​ព្រះយេស៊ូវ​គ្រីស្ទដែរ​ឬទេ ?

  • តើអ្នកអាច​ធ្វើអ្វីខ្លះដើម្បីបន្ដ​នៅ​ពិត​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​ដែលស្ថិតក្នុង​ស្ថានភាព​ទាំងនោះ ?

ដើម្បីជួយសិស្ស​ឲ្យពិចារណាពីអ្វី​ដែលពួកគេ​បានរៀនសូត្រ​នៅក្នុងមេរៀននេះ សូមពិចារណា​អញ្ជើញពួកគេឲ្យ​បង្កើតប័ណ្ណ​ប្រកាស ឬការចុះផ្សាយតាម​ប្រព័ន្ធផ្សព្វ​ផ្សាយសង្គម ដែលអាច​ជំរុញទឹកចិត្ត​ពួកគេ និងអ្នកដទៃ​ឲ្យបន្ដ​នៅ​ពិត​ចំពោះព្រះគ្រីស្ទ ទោះក្នុង​ស្ថានភាព​ណាក៏ដោយ ។ ពួកគេអាច​ដាក់បិតប័ណ្ណ​ប្រកាសនេះ​នៅកន្លែងណាមួយ​សម្រាប់​ការលើកទឹកចិត្ត ឬ​ចែកចាយ​វាជាមួយ​អ្នកដទៃ ។ សូមផ្តល់​សម្ភារ​ដែល​សិស្ស​ត្រូវការ និង​ការណែនាំ​សម្រាប់​ធ្វើសកម្មភាព​នេះ ។ ប្រសិនបើ​អាច សូម​បង្ហាញ​ឧទាហរណ៍​ថ្មីៗ​ពីទស្សនាវដ្ដី ដើម្បី​កម្លាំង​យុវជន ។ ខាងក្រោមនេះ​ជាឧទាហរណ៍​មួយ ។

ប័ណ្ណ​ប្រកាសអំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ

សិស្ស​អាច​ចាប់ផ្តើម​ស្វែងរក​រូបភាព ដើម្បី​ប្រើ​នៅ​ក្នុង​ផ្នែក « បណ្តុំរូបភាព » នៅលើ​គេហទំព័រ www.ChurchofJesusChrist.org/media ។ បន្ទាប់មក សូម​ជួយ​សិស្សឲ្យស្វែងរក​បទគម្ពីរ​អំពី​ការបន្ដ​នៅ​ពិត​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​បញ្ចូល​ទៅក្នុង​សារលិខិត​របស់ពួកគេ ។ ពួកគេ​អាចប្រើខ​គម្ពីរមួយពី មរ៉ូណៃ ១ ជា​បទគម្ពីរមួយ​ដែល​អ្នក​បានរកឃើញ​ដោយខ្លួនឯង ឬយកពីបញ្ជី​ខាងក្រោម ។

សូម​ផ្តល់ពេលវេលា​គ្រប់គ្រាន់​ឲ្យ​សិស្ស​បង្កើតសារចុះផ្សាយ ឬ​ប័ណ្ណ​ប្រកាស​របស់​ពួកគេ ហើយអនុញ្ញាត​ឲ្យពួកគេ​ចែកចាយអ្វី​ដែលពួកគេបាន​បង្កើតជាមួយ​មិត្តរួមថ្នាក់​របស់ពួកគេ ។ សូមកុំភ្លេចស្វែងរក​វិធីក្នុងការបង្កើត​បរិយាកាស​មួយ​ដែល​មានសុវត្ថិភាព ដែលសិស្ស​ដឹងថា អ្វីដែល​ពួកគេបាន​បង្កើតមានតម្លៃ និងមាន​អត្ថន័យ ។