ថ្នាក់​សិក្ខាសាលា
មរ៉ូណៃ ១–៦ ៖ ទិដ្ឋភាព​ទូទៅ


« មរ៉ូណៃ ១–៦ ៖ ទិដ្ឋភាព​ទូទៅ» ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« មរ៉ូណៃ ១–៦ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

មរ៉ូណៃ ១–៦

ទិដ្ឋភាព​ទូទៅ

ដោយសារ​មរ៉ូណៃ​មិន​ព្រម​បដិសេធ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​លោក​ត្រូវ​បង្ខំ​ចិត្ត​រត់​គេច​ដោយ​គ្មាន​ទិសដៅ នៅ​ទីរហោស្ថាន​តែ​ម្នាក់​ឯង ហើយ​លាក់ខ្លួន​ពី​ពួកសាសន៍​លេមិន ។ នៅក្នុង​ពាក្យ​ចុងក្រោយ​មួយចំនួន​របស់លោក​ទៅកាន់​មនុស្ស​ជំនាន់​ក្រោយ លោកបាន​បង្រៀនអំពី​សិទ្ធិអំណាច​ក្នុងការធ្វើ​ពិធីបរិសុទ្ធ​បព្វជិតភាព ។ ដើម្បី​ធ្វើ​ដូច្នេះ លោកបាន​រក្សាទុក​នូវ​សេចក្ដីពិត​សំខាន់ៗ​អំពី​របៀប​ប្រើ​បព្វជិតភាព ហើយ​លោកក៏បាន​ផ្ដល់​ការណែនាំ​ដើម្បី​ជួយពង្រឹង និង​ស្ថាបនា​សាសនាចក្រ​ផងដែរ ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាងក្រោម​នេះ​ផ្តល់ជា​គំនិត​ដល់​គ្រូបង្រៀន អំពី​អ្វី​ដែល​អាច​ត្រូវ​រៀបចំ​ទុក​ជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

មរ៉ូណៃ ១

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាចជួយ​ជំរុញ​សិស្ស​ឲ្យ​ដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ​ជានិច្ច ហើយមិន​បដិសេធ​ទ្រង់​ឡើយ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្សឲ្យ​គិត​អំពី​បទពិសោធន៍​មួយ នៅពេល​ដែល​ពួកគេ ឬ​នរណាម្នាក់​ដែល​ពួកគេ​ស្គាល់​បាន​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ ទោះបីជា​ពួកគេមាន​អារម្មណ៍​ឯកោ ឬ​ត្រូវ​គេ​បៀតបៀន​ក៏ដោយ ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ ដ្យាក្រាម​ពណ៌ ឬ​ក្រដាស​ពណ៌​ដែលមាន​ពណ៌​បៃតង លឿង ទឹកក្រូច និងក្រហម​សម្រាប់​ចែក​ឲ្យ​សិស្ស ។ ក្រដាស​ពណ៌​ទាំងនេះ​ប្រៀប​ដូចជា​ប័ណ្ណ​ប្រកាស ឬ​ការចុះផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​អាច​ជំរុញ​សិស្ស​ឲ្យ​មាន​ភាពស្មោះត្រង់​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ​ដែរ

  • វីដេអូ ៖ « Be Strong and of a Good Courage » ( ១៦:១៨; សូមមើល​ចាប់ពី​នាទី​ទី ៥:៤១ ដល់​នាទី​ទី ៦:២២ ); « Moroni Invites All to Come unto Christ » ( ៨:៣៧; សូមមើល​ចាប់ពី​នាទី​ទី ០:០០ ដល់​នាទី​ទី ៣:៥៩ )

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ នៅពេល​ពិភាក្សាអំពី​ការប្រឆាំង​ដែល​ពួកសិស្ស​របស់​ព្រះគ្រីស្ទ​អាចនឹង​ប្រឈមមុខ សូម​ពិចារណា​ឲ្យសិស្ស​ទាំងអស់​គ្នា​ចូលរួម​តាម​របៀប​ណាមួយ ។ អ្នក​អាច​សុំឲ្យ​សិស្ស​វាយបញ្ចូល​ពណ៌​ដែល​ត្រូវនឹង​ស្ថានភាព​នីមួយៗ​បំផុត​ចូលទៅ​ក្នុង​​ឈែត ។ អ្នក​ក៏អាច​អនុញ្ញាតឲ្យ​សិស្សប្រមូល​វត្ថុ​ដែលមានពណ៌​ដូច​នឹង​ពណ៌​ទាំងបួននៅ​ក្នុងបន្ទប់របស់​ពួកគេ​ផងដែរ ឬ​ប្រើ​មុខងារ​ផ្ទៃ​ខាងក្រោយ​ដើម្បី​បង្ហាញ​ពណ៌​បៃតង លឿង ទឹកក្រូច ឬ​ក្រហម ។

មរ៉ូណៃ ២–៣

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​អំពី​សិទ្ធិអំណាច​បព្វជិតភាព​នៅក្នុង​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ ។

  • ការរៀបចំ​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្សឲ្យ​និយាយ​ជាមួយនឹង​អ្នកកាន់​បព្វជិតភាព​ម្នាក់ ឬ​នរណាម្នាក់​ដែល​បម្រើ​នៅក្នុង​ការហៅ​បម្រើ​មួយ​ក្នុង​សាសនាចក្រ ។ សិស្ស​អាច​សួរបុគ្គល​នោះ​ពី​អារម្មណ៍​របស់​គាត់​អំពី​ការទទួល​បាន​សិទ្ធិអំណាច​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​អនុវត្ត​តាម​ទំនួល​ខុសត្រូវ​របស់គាត់ ។

  • មេរៀន​ដែល​ប្រើ​វត្ថុ ៖ ច្បាប់​ចម្លង​អំពី​ពូជពង្សនៃ​សិទ្ធិអំណាច​បព្វជិតភាព; ច្រវ៉ាក់​មួយ

  • យោបល់​សម្រាប់​ការបង្រៀន​តាមសន្និសីទ​វីដេអូ ៖ ដើម្បី​លើក​ទឹកចិត្តឲ្យ​មាន​ការចូលរួម អ្នក​អាចអញ្ជើញ​សិស្សឲ្យ​ប្រើប្រាស់​មុខងារ​ក្តារខៀន ដើម្បី​សរសេរ​ពី​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ប្រទានពរ​ដល់ជីវិត​របស់​ពួកគេ ។ បន្ទាប់មក អ្នកអាច​អញ្ជើញ​សិស្ស​ជាច្រើននាក់​ឲ្យចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន​បាន ។

មរ៉ូណៃ ៤–៥

គោលបំណង​មេរៀន ៖ មេរៀននេះ​អាច​ជួយ​សិស្ស​ឲ្យ​រក្សា​សេចក្ដីសញ្ញា​ដែល​ពួកគេ​បានធ្វើ នៅពេល​ពួកគេ​ទទួលទាន​សាក្រាម៉ង់ ដើម្បី​ឲ្យ​ពួកគេ​អាច​មាន​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​គង់​នៅ​ជាមួយ​នឹង​ពួកគេ ។

  • ការរៀបចំ​សិស្ស ៖ សូម​ពិចារណា​អញ្ជើញសិស្ស​ឲ្យ​ត្រៀមខ្លួន​រួច​ជាស្រេច​មុនមកថ្នាក់ ដើម្បី​សូត្រ​ការអធិស្ឋាន​សាក្រាម៉ង់ឲ្យ​បាន​ច្រើន​តាម​ដែលពួកគេ​អាចធ្វើ​បាន ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ តារាង​ដែល​មាន​ចំណងជើង​ថា « សេចក្ដីសញ្ញា​សាក្រាម៉ង់ »

  • យោបល់​សម្រាប់​ការបង្រៀន​តាមសន្និសីទ​វីដេអូ ៖ សូម​ពិចារណា​បែងចែក​សិស្សទៅជា​បី​ក្រុម ដោយ​ប្រើ​មុខងារ​បំបែក​ក្រុម ដើម្បី​ពិភាក្សា​អំពី​ការសន្យា​មួយក្នុង​ចំណោម​ការសន្យា​ទាំងបី​ដែល​យើងធ្វើ នៅពេល​យើង​ទទួលទាន​សាក្រាម៉ង់ ។ បន្ទាប់មក អ្នក​អាច​ដាក់សិស្ស​ចូល​ទៅក្នុង​ក្រុម​បំបែក​ថ្មី​ជាមួយ​សិស្ស​ដែលបាន​សិក្សា​ការសន្យា​មួយ​ទៀត​ក្នុង​ចំណោម​ការសន្យា​ផ្សេងទៀត ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​បង្រៀន​គ្នា​ទៅវិញទៅមក​អំពី​ការសន្យា ដែល​ពួកគេ​បានពិភាក្សា​ជាមួយ​នឹង​ក្រុមដើម​របស់​ពួកគេ ។

មរ៉ូណៃ ៦

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាចជួយ​សិស្សឲ្យ​ខិតខំ​បម្រើ​អ្នកដទៃ និង​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ​ក្នុងនាមជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទនៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

  • ការរៀបចំ​សិស្ស ៖ សិស្ស​អាច​មករៀន​ដោយ​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​ចែកចាយ​របៀប​ដែល​សមាជិក​សាសនាចក្រ​ទាំងអស់​អាច​ពង្រឹង​គ្នាទៅវិញ​ទៅមក​បាន ទោះបីជា​មិនមាន​ការហៅជា​ផ្លូវការ​នៅ​ក្នុងវួដ ឬ​សាខា​ក៏ដោយ ។

  • រូបភាព ៖ ក្រុមជំនុំ​សាសនាចក្រ​ចម្រុះ

  • វីដេអូ ៖ « The Needs before Us » ( ១២:០៦; សូមមើល​ចាប់ពី​នាទី​ទី ៧:៤០ ដល់​នាទី​ទី ៨:២៥ ); « Eyes to See » ( ៩:៤៤; សូមមើល​ចាប់ពី​នាទី​ទី ៤:៥៥ ដល់​នាទី​ទី ៦:៥៥ )

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សូម​អញ្ជើញ​សិស្ស​ឲ្យប្រើ​មុខងារ​ឈែត ដើម្បី​ចែកចាយ​គោលការណ៍​ដែល​ពួកគេ​រកឃើញ​នៅក្នុង មរ៉ូណៃ ៦:៤–៩ ។

ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ២៥

គោលបំណង​មេរៀន ៖ មេរៀន​នេះ​នឹង​ផ្តល់​ឱកាស​ឲ្យ​សិស្ស​រៀន​អនុវត្ត​តាម​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ជាក់ស្ដែង​ចំពោះ​គោលដៅ​របស់ពួកគេ ដើម្បី​ក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ ។

  • ការរៀបចំ​សិស្ស ៖ សូម​ពិចារណា​ឲ្យ​សិស្ស​និយាយ​ជាមួយ​ឪពុក​ម្តាយ​របស់​ពួកគេ ឬ​អ្នកដឹកនាំ​សាសនាចក្រ​ម្នាក់​អំពី​គោលដៅ​ដែល​ពួកគេ​បាន​កំណត់ ។ ពួកគេ​អាច​ពិភាក្សាអំពី​ភាពជោគជ័យ និង​បញ្ហា​ប្រឈម ដែល​ពួកគេ​កំពុងតែ​ជួបប្រទះ ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ ច្បាប់​ចម្លង​នៃ ការអភិវឌ្ឍ​ផ្ទាល់ខ្លួន ៖ សៀវភៅ​មគ្គុទ្ទេសក៍​សម្រាប់​យុវវ័យ