ថ្នាក់​សិក្ខាសាលា
មរ៉ូណៃ ៧–៩ ៖ ទិដ្ឋភាព​ទូទៅ


« មរមន ៧–៩ ៖ ទិដ្ឋភាព​ទូទៅ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សាសម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤)

« មរ៉ូណៃ ៧–៩ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សាសម្រាប់​គ្រូបង្រៀន

មរ៉ូណៃ ៧–៩

ទិដ្ឋភាព​ទូទៅ

មរ៉ូណៃ បាន​ធ្វើដំណើរ​ដោយ​គ្មាន​គោលដៅ​ជាក់លាក់​តែ​ម្នាក់​ឯង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ បន្ទាប់ពី​ប្រជាជន​របស់​លោក​ត្រូវបាន​បំផ្លាញ ក្នុងអំឡុង​ពេលនោះ លោក​បាន​កត់ត្រា​ពាក្យ​របស់​ឪពុក​លោក​អំពី​សេចក្តីសង្ឃឹម​ដែល​យើងអាច​មានក្នុង​ព្រះគ្រីស្ទ​អំពី​អ្វី​ដែល​អស្ចារ្យ​ជាងនេះ​នៅពេល​អនាគត ។ លោក​បាន​លើកទឹកចិត្ត​យើង​ឲ្យ​ប្រើ​ពន្លឺ​នៃ​ព្រះគ្រីស្ទ ដើម្បី​ដឹងខុសដឹងត្រូវ ។ លោក​បាន​បង្រៀន​អំពី​របៀប​ដើម្បី « ក្ដាប់​ជាប់​នូវ​គ្រប់​ទាំង​អ្វីៗ​ដែល​ល្អ » ( មរ៉ូណៃ ៧:២០, ២៥ ) ជាពិសេស​សេចក្ដីសប្បុរស « សេចក្ដីស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ » ( មរ៉ូណៃ ៧:៤៧ ) ។ លោកក៏បាន​ចែកចាយ​សំបុត្រ​មួយ​មកពី​ឪពុក​របស់​លោក​ដែលបាន​បង្រៀន​ថា កុមារ​តូចៗ​ទទួល​បាន​សេចក្ដីសង្គ្រោះ​តាមរយៈ​ដង្វាយ​ធួន​នៃ​ព្រះគ្រីស្ទ ហើយ​មិន​ចាំបាច់​ធ្វើ​ពិធីបុណ្យ​ជ្រមុជ​ទឹក​ឡើយ ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាងក្រោម​នេះ​ផ្តល់​ជា​គំនិត​ដល់​គ្រូបង្រៀន​អំពី​អ្វីដែល​អាច​រៀបចំ​ទុកជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

មរ៉ូណៃ ៧:១–១៩

គោល​បំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ពឹងផ្អែក​លើ​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​វិនិច្ឆ័យ​រវាង​សេចក្តីល្អ និង​សេចក្តីអាក្រក់ ។

  • ការរៀបចំ​សិស្ស ៖ សូមអញ្ជើញ​សិស្ស​ឲ្យ​មក​រៀន​ដោយ​រៀបចំខ្លួន​ចែកចាយ​អំពី​របៀប ដែល​ជម្រើស​ដែល​ពួកគេ​ជ្រើសរើស​ត្រូវបាន​ទទួល​ឥទ្ធិពល​មកពី​ជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

  • រូបភាព​ដែល​ត្រូវបង្ហាញ ៖ រូបភាព មាន រាង​ការ៉េ​ពីរ ដែល​ហាក់ដូចជា​មាន​ស្រមោល​ប្រផេះ​ផ្សេងគ្នា ។

  • វត្ថុ ៖ ពិល​ត្រូវបាន​ណែនាំ​ជា​សម្ភារ​ប្រើ​សម្រាប់​ការបង្រៀន

  • យោបល់​សម្រាប់​បង្រៀន​តាមសន្និសីទ​វីដេអូ ៖ ដើម្បី​ធ្វើ​មេរៀន​ដោយ​ប្រើ​វត្ថុ​ដែល​មាន​ពិល សូម​ប្រាកដ​ថា​បរិយាកាស​នៅ​ជុំវិញ​អ្នក​មាន​ភាពងងឹត ។ សូម​ពិចារណា​បិទ​ព្រិល​បង្អូច ប្តូរទៅកាន់​បន្ទប់​ដែលគ្មាន​បង្អួចច្រើន ឬ​ដាក់ភួយ​ពីលើ​កុំព្យូទ័រ និង​ខ្លួនអ្នក ។ ( អ្នក​ប្រហែលជា​ចង់​អនុវត្ត​វិធី​នេះ​ដោយ​ប្រើប្រាស់​កាមេរ៉ា​កុំព្យូទ័រ​របស់អ្នក​មុនពេល​ចូលរៀន ដើម្បី​ប្រាកដថា តំបន់​នោះ​ងងឹត ) ។ សូម​អញ្ជើញ​សិស្ស​ឲ្យអាន​ខគម្ពីរ ឬ​ប័ណ្ណ​ដែលអ្នក​កាន់​ដាក់​មុខ​កាមេរ៉ា ខណៈពេល​ដែល​កំពុង​តែងងឹត​នៅឡើយ ។ បន្ទាប់មក​បើក​ពន្លឺពិល​លើ​ប័ណ្ណ​ឬ​បទគម្ពីរ ហើយ​សុំ​សិស្ស​ឲ្យ​ព្យាយាម​ម្តងទៀត ។ វា​ក៏អាច​នឹង​មាន​ប្រសិទ្ធភាព​ផងដែរ​ក្នុង​ការអញ្ជើញ​សិស្ស​ជាមុន​ឲ្យ​ត្រៀមខ្លួន​បង្រៀន​សិស្សនៅ​ក្នុងថ្នាក់​ដោយ​ប្រើវត្ថុនេះ ។

មរ៉ូណៃ ៧:២០–៤៣

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​ថា កាន់តែ​មាន​សេចក្ដីសង្ឃឹម​តាម​រយៈ​ព្រះយេស៊ូវគ្រីស្ទ ។

  • ការរៀបចំ​សិស្ស ៖ សូមពិចារណា​អញ្ជើញ​សិស្ស​ឲ្យអាន ពេត្រុស ទី១ ៣:១៥ ហើយ​សញ្ជឹងគិត​អំពីរបៀប ដែល​ព្រះយេស៊ូវគ្រីស្ទ​ប្រទាន​សេចក្តីសង្ឃឹម​ដល់​ពួកគេ ។

  • វត្ថុ ៖ តារាង​ដែល​មាន​វត្ថុ​ច្រើន​ប្រភេទ រួម​មាន អាហារ​សម្រន់​ដែល​សិស្ស​អាច​ចាត់​ទុកថា ល្អ និង​អាក្រក់

  • វីដេអូ ៖ « Alma Testifies to His Son Helaman » ( ៧:០៩; សូមមើល​ចាប់ពីនាទី ទី ១:៣០ ដល់ ២:៣២ ); « Finding Hope through the Resurrection of Christ » ( ៤:៤១ ); « The Master Healer » ( ១៣:០០; សូមមើល​ចាប់ពី​នាទី ៨:៤៩ ដល់​នាទី ១១:៥៣ )

  • សំណៅ​ចែក ៖ « ការស្វែងរក​សេចក្ដី​សង្ឃឹមក្នុង​ព្រះយេស៊ូវគ្រីស្ទ »

  • យោបល់​សម្រាប់​បង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សូមពិចារណា​ប្រើ​កាមេរ៉ា​របស់អ្នក​ដើម្បី​បង្ហាញ​តារាង​ដែលបាន​រៀបចំ​សម្រាប់​មេរៀន​ដែល​មាន​ប្រើ​វត្ថុ ហើយ​សួរ​សិស្ស​ថា តើ​វត្ថុ​មួយ​ណា​ដែល​ពួកគេ​ចាត់​ទុកថា ល្អ និង​មួយណាដែល​ពួកគេ​ចាត់ទុកថា​មិនល្អ ។

មរ៉ូណៃ ៧:៤៤–៤៨

គោលបំណង​មេរៀន ៖ មេរៀន​នេះ មាន​គោល​បំណង​ជួយ​សិស្ស​ឲ្យយល់ និង​ស្វែងរក​សេចក្ដី​សប្បុរស​ក្នុង​ជីវិត​របស់​ពួកគេ ។

  • ការរៀបចំ​សិស្ស ៖ សូមអញ្ជើញ​សិស្ស​ឲ្យគិត​អំពី​គំរូ នៅពេល​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ​សេចក្ដីស្រឡាញ់ ក៏​ដូចជា​គំរូនៃ​សេចក្ដីស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ​នា​ពេល​បច្ចុប្បន្ន​នេះ ។

  • វីដេអូ ៖ « The Coat » ( ២:០៧ ); « Gordon Hinckley: Lessons I Learned as a Boy » ( ៤:០៤ ); « Charity: An Example of the Believers » ( ៤:៥០ ); « Charity Never Faileth » ( ១៩:៤៨; សូមមើល​ចាប់ពីនាទី ១៥:០៥ ដល់​នាទី ១៧:២២ )

  • រូបភាព​ដែល​ត្រូវ​បង្ហាញ ៖ រូបភាព​របស់​ព្រះអង្គ​សង្គ្រោះ

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ប្រើ​ប្រាស់​មុខងារ​ឈែត ដើម្បី​ចែកចាយ​សំណួរ​ដែល​ពួកគេ​មាន​អំពី​សេចក្តីសប្បុរស ។ ការធ្វើ​បែបនេះ​នឹង​ធ្វើ​ឲ្យ​មិត្ត​រួម​ថ្នាក់​របស់​ពួកគេ​អាច​អាន​សំណួរ​របស់ពួកគេ​នៅក្នុង​អំឡុង​ពេល​មេរៀន​បន្ទាប់ ។ បន្ទាប់មក​បង្ហាញ​សកម្មភាព​ដែល​សិស្ស​អាច​ធ្វើបាន ដើម្បី​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់ពួកគេ ។

ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ មរ៉ូណៃ ៧:៤៥–៤៨

គោល​បំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យទន្ទេញ​សេចក្តី​យោង​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ អាលម៉ា ៧:៤៥–៤៨ ពន្យល់​អំពី​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គបទគម្ពីរ​នេះ ហើយ​អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ទៅក្នុង​ស្ថានភាព​ជីវិត​ជាក់ស្តែង ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ស្ថានភាព​ដែល​ពួកគេ​ធ្លាប់មាន​បទពិសោធន៍ ឬ​បានឃើញ​ដោយ​ផ្ទាល់​ភ្នែក ដែល​ពួកគេ​អាច​អនុវត្ត​សេចក្តីសប្បុរស​បាន

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ គូរ​រូប​បេះដូង​មួយ​នៅលើ​ក្ដារខៀន​ដែលមាន​សេចក្តីយោង​បទគម្ពីរ​និង​ពាក្យនៃ​ឃ្លា​បទ​គម្ពីរ​គន្លឹះ​ដែល​បាន​សរសេរ​នៅ​ជុំវិញ​រូប​បេះដូង​តាម​លំដាប់​លំដោយ​ព្រាវៗ

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ ដើម្បី​ជួយ​សិស្ស​របស់អ្នក​ពិនិត្យ​ឡើង​វិញ​នូវ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ សូមពិចារណា​ដាក់​បញ្ចូល​ពាក្យ​ក្នុង​គោលការណ៍​នីមួយៗនៃ​គោលការណ៍​ទាំងបី​នេះ ។ វាយ​បញ្ចូល​គោលការណ៍​ចម្រុះ​ម្តងមួយៗ​នៅក្នុង​មុខងារ​ឈែត ហើយ​អញ្ជើញ​សិស្ស​ឲ្យឆ្លើយ​តប​ដោយ​ប្រើប្រាស់​ពាក្យ​ដែល​ត្រឹមត្រូវ​ឲ្យ​បាន​លឿន​តាម​ដែលអាច​ធ្វើ​ទៅ​បាន ។

មរ៉ូណៃ ៨

គោលបំណង​មេរៀន ៖ មេរៀននេះ​មាន​គោលបំណង​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​មូលហេតុ​ដែល​កុមារ​តូចៗ​មិន​ត្រូវការ​ពិធីបុណ្យ​ជ្រមុជទឹក និង​អ្វី​ដែល​បង្រៀន​យើង​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

  • ការរៀបចំ​សិស្ស ៖ អ្នក​អាច​ចែកចាយ​សាច់រឿង​ចាប់តាំងពី​ដើម​មេរៀន ឬ​អ្វី​មួយ​ដែល​ស្រដៀង​គ្នា​នេះ ហើយ​សុំ​ឲ្យ​សិស្ស​គិត​អំពី​របៀប ដែល​ពួកគេ​អាច​ឆ្លើយតប​ទៅនឹង​ស្ថានភាព​នេះ ។

  • វីដេអូ ៖ « And a Little Child Shall Lead Them » ( ១៦: ៥៥; សូមមើល​ចាប់ពី​នាទី ទី ៤: ៤០ ដល់ ៥: ៥៩ )

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ អ្នក​អាច​បង្កើត​តារាង​ឌីជីថល​ឡើងវិញ និង​ចែកចាយ​អេក្រង់​របស់អ្នក​ជាមួយ​សិស្ស ។ នៅ​ពេល​ដែល​ពួកគេ​រាយការណ៍​ពីអ្វី​ដែល​ពួកគេ​បាន​រកឃើញ​នៅក្នុង​ការសិក្សា​របស់​ពួកគេ អ្នក​អាច​វាយ​បញ្ចូល​ការរកឃើញ​របស់​ពួកគេ​នៅក្នុង​ជួរឈរ​ដែល​ត្រឹមត្រូវ ។