ថ្នាក់​សិក្ខាសាលា
មរ៉ូណៃ ៧:៤៤–៤៨ ៖ « សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ »


« មរ៉ូណៃ ៧:៤៤–៤៨ ៖ ‹ សេចក្ដីស្រឡាញ់​ដ៏សុទ្ធសាធ​នៃព្រះគ្រីស្ទ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សាសម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« មរ៉ូណៃ ៧:៤៤–៤៨ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សាសម្រាប់​គ្រូបង្រៀន

មរ៉ូណៃ ៧:៤៤–៤៨

« សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ »

ព្រះអង្គ​សង្គ្រោះ​កំពុង​ឱប​កុមារតូច

សូម​គិត​អំពី​ពេលវេលា​ដែល​អ្នក​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​ដូច​ព្រះគ្រីស្ទ ។ តើ​សេចក្ដី​ស្រឡាញ់​ដូច​ព្រះគ្រីស្ទ​មាន​ភាព​ខុស​គ្នា​អ្វីខ្លះ​ក្នុង​ជីវិត​របស់អ្នក ? មរ៉ូណៃ​បាន​កត់ត្រា​នូវ​សេចក្តី​បញ្ចប់​នៃ​ការបង្រៀន​ដែល​ឪពុក​របស់លោក គឺ​មរមន​បាន​ថ្លែង​នៅ​ក្នុង​សាលា​ប្រជុំ​មួយឆ្នាំ​មុន ។ មរមន​បាន​បង្រៀន​អំពី​របៀប​ដើម្បី « ក្ដាប់​ជាប់​នូវ​គ្រប់​ទាំង​អ្វីៗ​ដែលល្អ » ( មរ៉ូណៃ ៧:២០, ២៥ ) ជាពិសេស​សេចក្ដីសប្បុរស « សេចក្ដីស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ » ( មរ៉ូណៃ ៧:៤៧ ) ។ មេរៀន​នេះ មាន​គោល​បំណង​ជួយ​អ្នក​ឲ្យ​យល់ និង​ស្វែង​រក​សេចក្ដីសប្បុរស​ក្នុង​ជីវិត​របស់​អ្នក ។

ស្វែងរក​អំណោយ​ទាន​នៃ​សេចក្តី​សប្បុរស ។ មរមន​បាន​បង្រៀនថា យើង​អាច​អញ្ជើញ​អំណោយទាន​នៃ​សេចក្ដី​សប្បុរស​បាន​កាន់តែ​ពេញលេញ​ដោយ​ការអធិស្ឋាន​យ៉ាង​ស្មោះត្រង់​សម្រាប់​អំណោយទាន​នៃ​សេចក្ដី​សប្បុរស​នេះ ( សូមមើល មរ៉ូណៃ ៧:៤៨ ) ។ ទូល​សូម​ព្រះវរបិតា​សួគ៌​ឲ្យ​បំពេញ​ដួងចិត្ត​របស់​អ្នក​ដោយ​សេចក្ដី​សប្បុរស​សម្រាប់​សិស្សរបស់​អ្នក ។ ការខិតខំ​ដ៏​ស្មោះត្រង់​របស់អ្នក​ដើម្បី​បន្ថែម​សេចក្ដី​មេត្តា​ករុណា និង​ការយល់ដឹង​អាច​ជួយ​សិស្ស​របស់អ្នក​ឲ្យ​មាន​អារម្មណ៍​ថា មាន​សេចក្ដីស្រឡាញ់​ដ៏​សុទ្ធសាធ​របស់​ព្រះអង្គ​សង្គ្រោះ ។

ការរៀបចំ​សិស្ស ៖ សូមអញ្ជើញ​សិស្ស​ឲ្យគិត​អំពី​គំរូ នៅពេល​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ​សេចក្ដីស្រឡាញ់ ក៏​ដូចជា​គំរូនៃ​សេចក្ដីស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ​នា​ពេល​បច្ចុប្បន្ន​នេះ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

សេចក្តី​ស្រឡាញ់​ដូច​ព្រះគ្រីស្ទ

ប្រសិនបើ​អាច​ធ្វើបាន សូម​ពិចារណា​ចាប់ផ្តើម​ថ្នាក់រៀន​​ដោយ​ការបង្ហាញ ឬ​ការអាន​សាច់រឿង​យ៉ាង​ហោច​ណាស់​មួយ​ក្នុង​ចំណោម​សាច់រឿង​ខាងក្រោម​របស់​បុគ្កល​ម្នាក់​ដែល​ឈោង​ទៅ​ជួយ​ដោយ​សេចក្តី​ស្រឡាញ់។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​ពី​អ្វី​ដែល​ធ្វើ​ឲ្យ​សេចក្ដី​ស្រឡាញ់​ដូច​ព្រះគ្រីស្ទ​អាច​ធ្វើឲ្យ​មាន​ភាព​ខុស​គ្នា ។

  • ក្មេងប្រុស​ម្នាក់​បាន​ដាក់ទាន​ទៅដល់​ក្មេង​ម្នាក់​ទៀត​ដែល​ខ្វះខាត​ដោយ​មិន​ចង់​បាន​អ្វី​ត្រឡប់​មកវិញ​ទេ ។ មើល​វីដេអូ «°The Coat » (°២:០៧°) មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ឬ​អាន​សាច់រឿង​ដែល​ជា​ដំណើរ​រឿង​ពិត​អំពី​កុមារ​ភាព​របស់​ប្រធាន ហេប៊ើ ជេ ហ្គ្រេនត៍ (°« The Coat » Friend ខែ មីនា ឆ្នាំ ២០១២ ទំព័រ ១៦–១៧ ) ។

    2:7
  • ជំនួស​ឲ្យ​ការលេងសើច​ដាក់គ្នា ក្មេង​ប្រុស​ពីរ​នាក់ដែល​មិន​ស្គាល់​គ្នា​បាន​សម្រេច​ចិត្ត​ជួយ​ដល់​គាត់ ។ សូម​មើល​វីដេអូ «°Gordon Hinckley: Lessons I Learned as a Boy°» (°៤:០៤°) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org°។

    2:3
  • យុវនារី​មួយ​ក្រុម​ឈោង​ទៅ​ជួយ​ដោយ​សន្ដាន​ចិត្ត​ល្អ និង​សប្បុរសធម៌​ដល់​សិស្ស​ដែល​មាន​ពិការភាព ។ សូម​មើល​វីដេអូ «°Charity: An Example of the Believers°» (°៤:៥០°) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org°។

    4:50
  • តើ​ហេតុ​អ្វី​បានជា​អ្នក​គិតថា សេចក្តី​ស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ​អាច​មាន​ឥទ្ធិពល​ដ៏​មហិមា​បែប​នេះ​ក្នុង​ជីវិត​របស់​យើង ?

  • តើ​នរណា​ដែល​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ​នៅក្នុង​ជីវិត​របស់អ្នក ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​វាយតម្លៃ​ដោយ​ខ្លួនឯង​អំពី​របៀប​ដែល​ពួកគេ​កំពុង​អភិវឌ្ឍ​សេចក្តី​សប្បុរស ។ ខាងក្រោម​នេះ គឺជា​របៀប​មួយ​ដែល​អ្នក​អាច​ធ្វើ​វា​បាន ។

ទាំង​មរមន និង​សាវក​ប៉ុល​បាន​បង្រៀន​ថា​ការអភិវឌ្ឍន៍​សេចក្តី​ស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ គឺ​មាន​ភាព​ចាំបាច់​សម្រាប់​ការរីកចម្រើន​របស់យើង ( សូម​មើល មរ៉ូណៃ ៧:៤៤; កូរិនថូស ទី១ ១៣:២ ) ។ ដើម្បី​ជួយ​អ្នក​វាយ​តម្លៃ​ថា តើ​អ្នក​កំពុង​អភិវឌ្ឍ​សេចក្តី​ស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ​បាន​ល្អ​កម្រិត​ណា សូម​ជញ្ជឹង​គិត​ថា តើ​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​នេះ​ពិត​កម្រិត​ណា​សម្រាប់​អ្នក​នៅ​លើ​រង្វាស់ ១ ដល់ ៥ (១ = មិនពិត ៥ = ពិតជានិច្ច ) ៖

  • ខ្ញុំ​ព្យាយាម​ជួយ និង​បម្រើ​ដល់​អ្នកដទៃ ជាពិសេស​នៅពេល​ដែល​ពួកគេ​កំពុង​ជួប​ការលំបាក ឬ​បាក់​ទឹកចិត្ត ។

  • ខ្ញុំ​ខិតខំ​ព្យាយាម​ធ្វើជាមនុស្ស​ចិត្តល្អ អត់ធ្មត់ និង​អត់ឱន​ឲ្យ​អ្នកដទៃ ទោះបីជា​ពួកគេ​ពិបាក​នឹងចុះ​សម្រុង​គ្នា​ក៏ដោយ ។

  • ពេល​ដែល​សមរម្យ​ល្អ ខ្ញុំ​ប្រាប់​អ្នក​ផ្សេង​ទៀត​ថា ខ្ញុំ​ស្រឡាញ់​ពួកគេ ហើយ​ខ្វល់ខ្វាយ​ពី​ពួកគេ ។

នៅពេល​អ្នក​សិក្សា មរ៉ូណៃ ៧ សូម​ទូល​សូម​ដល់​ព្រះអម្ចាស់​ឲ្យ​ជួយ​អ្នក​ឲ្យ​យល់ និង​ស្វែងរក​សេចក្តី​សប្បុរស ។

សេចក្តី​អធិប្បាយ​របស់​មរមន​អំពី​សេចក្តី​សប្បុរស

នៅជិត​ចុងបញ្ចប់​នៃ​កំណត់ត្រា​របស់គាត់ មរ៉ូណៃ​បាន​បញ្ចូល​ការបង្រៀន​មួយ​ដែល​ឪពុករបស់លោក គឺ​មរមន​បាន​ផ្ដល់ដល់ « អ្នកដើរ​តាម​ព្រះគ្រីស្ទ​ដោយ​សុខសាន្ត » ( មរ៉ូណៃ ៧:៣ ) ។ មរមន​បាន​បង្រៀន​អំពី​គោលការណ៍​នៃ​សេចក្ដី​ស្រឡាញ់ ដែល​ប្រសិនបើ​ធ្វើ​តាម នោះ​អាចនឹង​ជួយ​ការពារ​ឲ្យ​រួចផុត​ពី​ការបំផ្លិចបំផ្លាញ​របស់​សាសន៍​នីហ្វៃ​បាន ។ ការបង្រៀន​ទាំងនេះ​ក៏​នឹង​ទាក់ទង​នឹង​មរ៉ូណៃ​ផងដែរ​ដែល​បាន​ឃើញ​ការបំផ្លិច​បំផ្លាញ​ដ៏​ឃោរឃៅ​របស់​សាសន៍​នីហ្វៃ​ពីសំណាក់​ពួកសាសន៍​លេមិន ហើយ​បាន​ធ្វើ​ដំណើរ​ដោយ​គ្មាន​គោលដៅ​តែ​ម្នាក់​ឯង​អស់​រយៈពេល​ជាច្រើនឆ្នាំ ។

សូមអាន មរ៉ូណៃ ៧:៤៧ ហើយ​គូស​ចំណាំ​ឃ្លា​ដែល​ពិពណ៌នា​អំពី​សេចក្ដី​ស្រឡាញ់​ដែល​មរមន​បាន​បង្រៀន ។

សូម​ពិចារណា​សរសេរ​សេចក្តីពិត​នេះ នៅលើ​ក្ដារខៀន ៖ សេចក្តី​សប្បុរស គឺជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃព្រះគ្រីស្ទ ។

ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើជា​គំរូ​ដ៏​ឥតខ្ចោះ​អំពី​របៀប​ស្រឡាញ់​ដល់​អ្នកដទៃ ។ សូមអាន មរ៉ូណៃ ៧:៤៥–៤៨ ដោយ​រកមើល​ឃ្លា​ដែល (១) ពិពណ៌នា​អំពី​សេចក្ដី​សប្បុរស​បន្ថែមទៀត ឬ​អំពី​របៀប​ស្រឡាញ់​ដូច​ព្រះអង្គសង្គ្រោះ និង (២) បង្កើន​នូវ​បំណង​ប្រាថ្នា​របស់​អ្នក​ដើម្បី​អភិវឌ្ឍ​សេចក្ដី​សប្បុរស​នៅក្នុង​ជីវិត​របស់អ្នក ។

មរ៉ូណៃ ៧:៤៥–៤៨ គឺជា​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​គូស​ចំណាំ​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​តាម​វិធី​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​រក​ឃើញ​វា​ដោយ​ងាយស្រួល ។ អ្នក​នឹង​មាន​ឱកាស​នៅក្នុង​មេរៀន​បន្ទាប់​ដើម្បី​អនុវត្ត​តាម​គោលលទ្ធិ​ដែល​បានបង្រៀន​នៅក្នុង​វគ្គបទគម្ពីរ​នេះ​ចំពោះ​សំណួរ ឬ​ស្ថានភាព​មួយ ។

ដើម្បី​បន្ថែម​ភាព​ចម្រុះ​គ្នា និង​អត្ថន័យ​ចំពោះ​សកម្មភាព​នេះ អ្នក​អាច​ដាក់​រូបភាព​ព្រះអង្គសង្គ្រោះ​នៅលើ​ក្តារខៀន ។ នៅ​ជុំវិញ​រូបភាព​នេះ សូម​សរសេរ​ឃ្លា​ដែល​សិស្ស​រកឃើញ ។ បើមាន​ប្រយោជន៍ សូម​ជួយ​សិស្ស​ឲ្យ​យល់​ពី​ព័ត៌មាន​ខាងក្រោម ។

និយមន័យ​ខាងក្រោមនេះ​អាចនឹង​មានប្រយោជន៍​ផងដែរ ៖

  • « តែងតែ​អត់ធ្មត់ » = ស៊ូទ្រាំ​នឹង​ការសាកល្បង​ដោយ​អត់ធ្មត់

  • « ពុំ​ចេះ​ឈ្នានីស » = មិន​ច្រណែន​នឹង​អ្នកដទៃ

  • « ពុំ​ចេះ​អួត​ខ្លួន » = បន្ទាប​ខ្លួន

  • « ពុំរក​ប្រយោជន៍​ផ្ទាល់​ខ្លួន » = ដាក់​ព្រះ និង​តម្រូវការ​របស់​អ្នកដទៃ​ជាមុន

  • « ពុំ​រហ័ស​ខឹង » = មិន​ងាយ​នឹង​ខឹង

  • « ជឿ​ដល់​ការណ៍​ទាំង​អស់ » = ទទួល​យក​សេចក្ដី​ពិត​ទាំងអស់

សូម​ពិចារណា​គូស​ចំណាំ​ចេញពី​ឃ្លា « សេចក្ដី​សប្បុរស​ពុំ​បាត់បង់​ទៅ​ឡើយ » នៅក្នុង ខទី ៤៦ តាមរយៈ​ឃ្លា « ស្ថិតស្ថេរ​នៅ​ជានិច្ច» នៅក្នុង ខទី ៤៧ ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃ​ពួកសាវក​ដប់ពីរនាក់​បានបង្រៀន ៖

ជីវិត​នាំ​មក​នូវ​ភាពភ័យខ្លាច និង​ភាពបរាជ័យ​ជាច្រើន ។ ពេលខ្លះ​អ្វីៗ​អាច​មិន​ដំណើរការ​ដូច​ការគ្រោងទុក​នោះទេ ។ មនុស្ស​អាចនឹង​ធ្វើ​ឲ្យ​យើង​ខកចិត្ត ហើយ​សេដ្ឋកិច្ច អាជីវកម្ម ឬ​រដ្ឋាភិបាល​អាចនឹង​ធ្វើឲ្យ​យើង​ខកចិត្ត ។ ប៉ុន្តែ មាន​រឿង​មួយ​ដែល​មិន​ដែល​ធ្វើ​ឲ្យ​យើង​ខកចិត្ត​មិនថា​ក្នុងជីវិត​នេះ ឬ​ជីវិត​ក្រោយ​ពេល​ស្លាប់​នោះ​ទេ—សេចក្ដី​ស្រឡាញ់​ដ៏​បរិសុទ្ធ​នៃ​ព្រះគ្រីស្ទ ។ ( ជែហ្វ្រី អ័រ ហូឡិន Christ and the New Covenant: The Messianic Message of the Book of Mormon [ ឆ្នាំ ១៩៩៧ ] ទំព័រ ៣៣៧ )

  • តើ​ហេតុអ្វី​បានជា​អ្នកគិតថា សេចក្ដី​ស្រឡាញ់​ដ៏សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ​នឹង​មិន​ធ្វើ​ឲ្យ​យើង​ខកចិត្ត​នោះទេ ?

  • តើ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គសង្គ្រោះ​អាច​ជួយ​ដល់​យើង​តាម​របៀប​ណា ដែល​គ្មាន​អ្វី​ផ្សេង​ទៀត​អាច​ធ្វើ​បាន​ដោយ​របៀបណា ?

ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–២០១៨ ) បានបង្រៀន​អំពី​សេចក្ដី​សប្បុរស​យ៉ាង​លម្អិត ។ បើសិន​ជាអាច សូម​មើល​វីដេអូ «°Charity Never Faileth°» ដែល​មាន​នៅ​លើ​គេហទំព័រ ChurchofJesusChrist.org ចាប់ពី​នាទី​ទី ១៥:០៥ ដល់​នាទី​ទី ១៧:២២°។ ឬ​អាន​សុន្ទរកថា​ដែល​ចាប់ផ្តើម​ជាមួយ « ខ្ញុំ​ចាត់ទុក​សេចក្ដី​សប្បុរស » ហើយ​បញ្ចប់​ដោយ « ទប់ទល់​នឹង​កម្លាំង​រុញច្រាន ដើម្បី​ចាត់​ថ្នាក់​អ្នក​ដទៃ » ( « Charity Never Faileth » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៤ ) ។ សូម​រក​មើល​ឃ្លា​បន្ថែមទៀត​ដែល​ប្រធាន ម៉នសុន បាន​ប្រើប្រាស់​ដើម្បី​ពិពណ៌នា​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ ។

2:3

សូម​ឲ្យ​សិស្ស​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​ឮ ឬ​អាន ហើយ​សរសេរ​ឃ្លា​បន្ថែម ឬ​ពាក្យគ​ន្លឹះ នៅជុំវិញ​រូបភាព​នៃ​ព្រះអង្គ​សង្គ្រោះ ។

សំណួរ​របស់​អ្នក​អំពី​សេចក្ដី​សប្បុរស

តើ​អ្នក​មានសំណួរ​អ្វីខ្លះ​អំពី​អ្វី​ដែល​ជា​សេចក្ដី​សប្បុរស ឬ​របៀប​បំពេញ​ដោយ​សេចក្តី​ស្រឡាញ់​នេះ ?

សូម​ពិចារណា​សរសេរ​សំណួរ​របស់​សិស្ស​នៅ​លើ​ក្ដារខៀន ។

ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ដឹង​ថា​តើ​សិស្ស​គួរធ្វើ​សកម្មភាព​ខាងក្រោម​ជា​បុគ្គល ឬជា​ក្រុម​តូចៗ​ឬអត់ ។

ដើម្បី​ជួយ​ឆ្លើយ​សំណួរ​របស់​អ្នក សូម​ធ្វើ​ដូច​ខាង​ក្រោម​នេះ ៖

  1. សិក្សា​ការបង្រៀន​ខាងក្រោម​របស់​ព្រះអង្គសង្គ្រោះ​អំពី​សេចក្ដី​ស្រឡាញ់ ឬ​សេចក្ដី​សប្បុរស ៖ ម៉ាថាយ ៥:៤៣–៤៤; ម៉ាថាយ ២២:៣៧–៤០; យ៉ូហាន ១៥:១២ ។

  2. សូម​គិត​អំពី​ដំណើររឿង​ព្រះគម្ពីរ នៅពេល​ដែល​ព្រះអង្គសង្គ្រោះ​បាន​បង្ហាញ​សេចក្ដីសប្បុរស ។ រក​ទីតាំង និង​អាន​ឧទាហរណ៍​ដែល​អ្នក​បាន​គិតដល់ ឬ​ប្រើ​ឧទាហរណ៍​មួយ​ខាង​ក្រោម​នេះ ៖

    1. ព្រះអង្គ​សង្គ្រោះបាន​បរិភោគ​អាហារ​ជាមួយ​ពួក​អ្នក​យក​ពន្ធ និង​មនុស្ស​មាន​បាប​ជាច្រើន ( សូមមើល ម៉ាថាយ ៩:១០–១៣ ) ។ ( អ្នក​យក​ពន្ធ​ម្នាក់​គឺជា​អ្នក​ប្រមូលពន្ធ​សម្រាប់​ជនជាតិ​រ៉ូម ដែល​បាន​យក​ជ័យជម្នះ​លើ​អ៊ីស្រាអែល​នៅពេលនោះ ) ។

    2. ព្រះអង្គសង្គ្រោះ​បាន​សង្គ្រោះ ហើយ​បាន​បង្រៀន​ស្ត្រី​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​អំពើ​ផិតក្បត់ ( សូម​មើល យ៉ូហាន ៨:១–១១ ) ។

    3. ព្រះអង្គសង្គ្រោះ​បាន​ទទួល​រងទុក្ខ បាន​ធ្វើ​ដង្វាយធួន និង​បានសោយ​ទិវង្គត​ជំនួស​មនុស្សជាតិ​ទាំង​មូល ( សូម​មើល លូកា ២២:៤១-៤៤ ; ២៣:៣៣–៣៤; នីហ្វៃទី១ ១៩:៩; គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៩:១៦-១៩ ) ។

    4. ព្រះអង្គសង្គ្រោះ​បាន​ព្យាបាល ហើយ​ប្រទានពរ​ដល់​ប្រជាជន​ទ្វីប​អាមេរិក ( សូម​មើល នីហ្វៃទី៣ ១៧:៥–១២, ២១–២៤ ) ។

  3. សូម​គិត​អំពី​បទពិសោធន៍​នានា នៅ​ពេល​ដែល​អ្នក​ទទួល​បាន​អារម្មណ៍​ពី​សេចក្តី​ស្រឡាញ់​ដ៏សុទ្ធសាធ​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​មាន​ចំពោះអ្នក ឬ​នៅ​ពេល​ដែល​អ្នក​មាន​ចិត្ត​សប្បុរស​ចំពោះ​អ្នក​ផ្សេង ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែក​ចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ឬចងចាំ និង​របៀប​ដែល​វាអាច​ជួយ​ឆ្លើយ​សំណួរ​របស់​ពួកគេ ។

របៀប​ដើម្បី​ទទួល​បាន និង​បង្ហាញ​សេចក្ដី​សប្បុរស

សូម​ពិចារណា​គូស​ចំណាំ​ទៅ​លើ​ការដាស់​តឿន​របស់​មរមន​ឲ្យ « ‏អធិស្ឋាន​ដល់​ព្រះវរបិតា ដោយ​អស់​ពី​កម្លាំង​ចិត្ត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ពោរ​ពេញ​ដោយ​សេចក្ដី​ស្រឡាញ់នេះ » ( មរ៉ូណៃ ៧:៤៨ )។

  • តើ​អ្នក​គិត​ថា ការអធិស្ឋាន​ទៅ​ព្រះវរបិតា​សួគ៌​អាច​ជួយ​បំពេញ​សេចក្ដី​សប្បុរស​មក​យើង​យ៉ាង​ដូច​ម្ដេច ?

វា​អាច​ជា​ប្រយោជន៍​ក្នុង​ការពន្យល់​បង្ហាញ​ដល់​សិស្ស​ថា សេចក្ដី​សប្បុរស គឺ​ជា​អំណោយទាន​ដ៏ទេវភាព​ដែល​មក​ពីព្រះវរបិតា​សួគ៌ ដើម្បី​ជួយ​ដល់​យើង​ឲ្យ​ប្រែក្លាយ​កាន់​តែ​ដូច​ព្រះយេស៊ូវគ្រីស្ទ ។ យើង​អាច​ខិតខំ​ប្រឹងប្រែង​អស់​ពី​សមត្ថភាព ដើម្បី​ធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ប៉ុន្តែ​នៅ​ទីបំផុត អំណោយ​ទាន​នៃសេចក្តី​សប្បុរស គឺ​មក​ពី​ព្រះវរបិតាសួគ៌ តាម​រយៈ​ដង្វាយ​ធួន​នៃព្រះរាជបុត្រា​របស់​ទ្រង់ ។

សូម​ជួយ​សិស្ស​បង្កើត​សាច់រឿង​ជាក់​ស្តែង​មួយ ដែល​អាច​ឲ្យ​ក្មេងវ័យ​ជំទង់​ឆ្លើយ​សំណួរ ដែល​ផ្តោត​ទៅ​លើថា​តើពួក​គេ​ពោរពេញ​ដោយ​សប្បុរស​ធម៌​ឬ​អត់ ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​ពិភាក្សា​ទៅ​លើ​សំណួរ​ខាង​ក្រោម ។

  • ដោយ​យោង​តាម​អ្វី​ដែល​អ្នក​បាន​រៀន​ចេញពី មរ៉ូណៃ ៧:៤៥, ៤៧–៤៨ និង​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ តើ​អ្នក​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូច​ព្រះគ្រីស្ទ​ក្នុង​ស្ថានភាព​នេះ​បាន​ដោយ​របៀប​ណា ?

  • តើ​ការអធិស្ឋាន​អស់​ពីចិត្ត​អាច​ជួយ​ដល់​អ្នក​ឆ្លើយ​តប​ដោយ​សេចក្ដីស្រឡាញ់​ក្នុង​ស្ថានភាព​នេះ​បាន​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​អាច​ប្រឈម​មុខ​នឹង​បញ្ហា​អ្វីខ្លះ នៅ​ពេល​ដែល​អ្នក​ព្យាយាម​អនុវត្ត​អ្វី​ដែល​អ្នក​បានរៀន ? តើ​អ្នក​អាច​ធ្វើសកម្ម​ដោយ​សេចក្ដី​ជំនឿ​បាន​ដោយ​របៀបណា ទោះបី​អ្នក​ស្ថិត​នៅ​ក្នុង​ស្ថានភាព​លំបាក​ទាំងនេះ​ក្តី ?

សូម​ចំណាយ​ពេល​បន្តិច ដើម្បី​សរសេរ​នូវ​អ្វី​ដែល​អ្នក​ចង់​ធ្វើ ដើម្បី​ឲ្យ​យល់​កាន់​តែ​ច្បាស់ និង​អភិវឌ្ឍ​គុណលក្ខណៈ​នៃ​សេចក្តីសប្បុរស ។