ថ្នាក់​សិក្ខាសាលា
មរ៉ូណៃ ៧:២០–៤៣ ៖ ស្វែងរក​សេចក្ដី​សង្ឃឹម​នៅក្នុង​ព្រះគ្រីស្ទ


« មរ៉ូណៃ ៧:២០–៤៣ ៖ ‹ ស្វែងរក​សេចក្ដី​សង្ឃឹម​នៅក្នុង​ព្រះគ្រីស្ទ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« មរ៉ូណៃ ៧:២០–៤៣ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

មរ៉ូណៃ ៧:២០–៤៣

ស្វែង​រក​សេចក្ដី​សង្ឃឹម​នៅក្នុង​ព្រះគ្រីស្ទ

ព្រះគ្រីស្ទ​ញញឹម​ដាក់​កុមារ

តើ​អ្នក​ធ្លាប់​ត្រូវការ​ឲ្យ​មាន​ក្តី​សង្ឃឹម​ច្រើន​ទៀត​ក្នុង​ជីវិត​របស់​អ្នក​ដែរ​ឬទេ ? មរ៉ូណៃ បាន​ធ្វើដំណើរ​ដោយ​គ្មាន​គោលដៅ​ជាក់លាក់​តែ​ម្នាក់​ឯង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ បន្ទាប់ពី​ប្រជាជន​របស់​លោក​ត្រូវបាន​បំផ្លាញ ក្នុងអំឡុង​ពេលនោះ លោក​បាន​កត់ត្រា​ពាក្យ​របស់​ឪពុក​លោក​អំពី​សេចក្តីសង្ឃឹម​ដែល​យើងអាច​មានក្នុង​ព្រះគ្រីស្ទ​អំពី​អ្វី​ដែល​អស្ចារ្យ​ជាងនេះ​នៅពេល​អនាគត ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ថា មាន​សេចក្ដី​សង្ឃឹម​កើនឡើង​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ ។

សូម​ជួយ​សិស្ស​ឲ្យ​ស្គាល់​ពី​ឥទ្ធិពល​របស់​ព្រះអង្គ​សង្រ្គោះ​នៅក្នុង​ជីវិត​របស់​ពួកគេ ។ សូម​ស្វែងរក​ឱកាស​បញ្ជាក់​អំពី​អំណាច​នៃ​ការលើក​តម្កើង និង​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអង្គ​សង្គ្រោះ ដូច​ដែល​បាន​កត់ត្រា​នៅក្នុង​ព្រះគម្ពីរ ។ សូមហៅ​សិស្ស​ឲ្យពិចារណា​អំពី​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​បានសម្រាល​បន្ទុក​របស់​ពួកគេ​ឲ្យ​ស្រាល ហើយ​បាន​ជួយ​ដល់​ពួកគេ​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ការលំបាក ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​បែរ​ត្រឡប់​មក​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ដោយ​សេចក្តី​ជំនឿ ។

ការរៀបចំ​សិស្ស ៖ សូមពិចារណា​អញ្ជើញ​សិស្ស​ឲ្យអាន ពេត្រុស ទី១ ៣:១៥ ហើយ​សញ្ជឹងគិត​អំពីរបៀប ដែល​ព្រះយេស៊ូវគ្រីស្ទ​ប្រទាន​សេចក្តីសង្ឃឹម​ដល់​ពួកគេ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ក្ដាប់​ជាប់​នូវ​គ្រប់​ទាំង​អ្វីៗ​ដែល​ល្អ ។

ប្រសិនបើ​អាច​ធ្វើ​បាន សូម​រៀបចំ​តុ​មួយ​ដែល​មាន​វត្ថុ​ដែល​សិស្ស​អាច​នឹង​ចង់​បាន និង​វត្ថុ​ដែល​សិស្ស​អាច​នឹង​មិន​ចង់​បាន ( ឧទាហរណ៍ អាច​ជា​អាហារ ឬ​បង្អែម​ឆ្ងាញ់ៗ​ដាក់​នៅលើ​តុ ព្រមទាំង​មាន​ដាក់​បន្លែ​ចាស់ៗ និង​សំបក​ថង់​ស្គរគ្រាប ) ។ សូម​ចាប់ផ្តើម​ដោយ​អញ្ជើញ​សិស្ស​ឲ្យមក ហើយ « ក្ដាប់​ជាប់ » ជម្រើស​មួយ​ដែល​ពួកគេ​បាន​ជ្រើសរើស​យក​វត្ថុ​មួយ​ពីលើ​តុ ។ សួរ​ពួកគេ​ថា ហេតុអ្វី​បានជា​ពួកគេ​ជ្រើសរើស​អ្វី​ដែល​ពួកគេ​បាន​រើសយក​នោះ ហើយ​តើ​ពួកគេ​ចាត់​ទុក​ថា​វា​ជា « អ្វីៗ​ដែល​ល្អ » ដែរឬអត់ ។

នៅក្នុង​គម្ពីរ មរ៉ូណៃ ៧ មរមន​បាន​និយាយ​ថា​លោក​ចង់​ជួយ​ដល់​ប្រជាជន​របស់លោក​ឲ្យ​ដឹង​អំពី​របៀប ដែល​ពួកគេ​អាច « ក្ដាប់​ជាប់​នូវ​គ្រប់​ទាំង​អ្វីៗ​ដែល​ល្អ » ( ខទី ២១ ) ។

  • នៅពេល​ដែល​មរមន​បាន​ប្រើ​ឃ្លា « អ្វីៗ​ដែល​ល្អ » តើ​អ្នក​គិត​ថា លោក​ចង់​សំដៅ​ទៅ​លើ​អ្វី?

  • តើ​អ្វី​ខ្លះ​ជា « អ្វីៗ​ដែល​ល្អ » ខាង​វិញ្ញាណ និង​អស់​កល្ប​ជានិច្ច​ដែល​អ្នក​ចង់​ក្តាប់​ជាប់ ឬ​ទទួល​យក​នៅក្នុង​ជីវិត​នេះ ឬ​ជីវិត​បន្ទាប់​ពីនេះ ?

អ្នក​ប្រហែល​ជា​ចងចាំ​ថា នៅក្នុង​គម្ពីរ មរ៉ូណៃ ៧:១២–១៩ មរមន​បាន​បង្រៀនថា គ្រប់​ទាំងអ្វីៗ​ដែល​ល្អ​កើត​ចេញ​ពី​ព្រះយេស៊ូវគ្រីស្ទ ។ សូមអាន មរ៉ូណៃ ៧:២០–២៦ ដោយ​រក​មើល​អ្វី​ដែល​មរមន​បាន​បង្រៀន​អំពី​របៀប​ទទួល​យក​អ្វីៗដែល​ល្អទាំងនេះ​មកពី​ព្រះគ្រីស្ទ ។

  • តើ​អ្នក​បាន​រក​ឃើញ​អ្វីខ្លះ ?

    បើ​ចាំបាច់ សូម​ពន្យល់​ថា មរមន​បាន​សង្កត់​ធ្ងន់​ថា​យើង​ត្រូវ​មាន​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ មរមន​បាន​បង្រៀន​ថា ដើម្បី​ជួយ​ដល់​យើង​ឲ្យ​មាន​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ ព្រះវរបិតា​សួគ៌​បាន​ចាត់​ពួក​ទេវតា​ឲ្យ​មក​បង្រៀន​អំពី​ព្រះរាជបុត្រា​របស់ទ្រង់ ។

  • តើ​ដំណើរ​រឿង​អ្វីខ្លះ​ដែល​អ្នក​អាច​គិត​អំពី​ការ​ដែល​ព្រះវរបិតាសួគ៌​បាន​បញ្ជូន​ទេវតា​មក​ប្រកាស​ថា​ព្រះយេស៊ូវគ្រីស្ទ គឺជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក ?

ចម្លើយ​ខ្លះ​អាច​មាន​បញ្ចូល​ទាំង​ទេវតា​ដែល​មក​ជួប​អ័ដាម និង​អេវ៉ា ( ម៉ូសេ ៥:៦–៩ ) ស្តេចបេនយ៉ាមីន ( ម៉ូសាយ ៣:១–១១ ) និង​អ្នក​គង្វាល ( លូកា ២:១០–១២ ) ។

អត្ថន័យ​នៃ​សេចក្តី​សង្ឃឹម

ដើម្បី​ជួយ​ដល់​អ្នក​ក្នុង​ការរៀបចំ​រៀន​បន្ថែម​ទៀត​អំពី​ការបង្រៀន​របស់​មរមន​ទាក់ទង​ទៅនឹង​សេចក្តី​សង្ឃឹម សូម​អាន​ដំណើរ​រឿង​នេះ​មកពី អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកដប់ពីរ​នាក់ ៖

មុន​ដល់​ខួប​អាយុ ១២ ឆ្នាំ​របស់​ខ្ញុំ គ្រួសារ​យើង​ត្រូវ​បង្ខំ​ឲ្យ​ចាក​ចេញពី​ផ្ទះ​ពីរដង ហើយ​ចាប់ផ្ដើម​ជីវិត​ឡើងវិញ​ក្នុង​ភាពចលាចល ការភ័យខ្លាច និង​ភាពមិន​ប្រាកដ​ប្រជា ដែល​បណ្ដាល​មកពី​សង្គ្រាម និង​ការបែងចែក​ខាង​នយោបាយ ។ ជា​ពេល​ដ៏​អន្ទះសា​មួយ​សម្រាប់​ខ្ញុំ ប៉ុន្ដែ​វា​​គួរឲ្យ​តក់ស្លុត​សម្រាប់​ឪពុក​ម្ដាយ​ជាទី​ស្រឡាញ់​របស់​ខ្ញុំ ។ …

ពេល​ដ៏​សោកសៅ​បន្ទាប់ពី​សង្គ្រាម​លោក​លើក​ទីពីរ​នេះ វា​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ពិភពលោក ។ វា​មាន​ឥទ្ធិពល​លើ​ខ្ញុំ ។

នៅ​គ្រា​នោះ ជា​គ្រា​ដ៏​ឯកោ​បំផុត​របស់​ខ្ញុំ ជារឿយៗ​ខ្ញុំ​ឆ្ងល់​ថា « តើ​នៅ​មានសល់​ក្ដីសង្ឃឹម​ខ្លះ​ទេ​នៅ​លើ​ពិភពលោក​នេះ ? » ( ឌៀថើរ អេហ្វ អុជដូហ្វ « ព្រះ​នៅ​ក្នុង​ចំណោម​ពួកយើង » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៨ )

  • តើ​មាន​មូលហេតុ​អ្វីខ្លះ​ដែល​បណ្តាល​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ថា ខ្វះ​សេចក្ដី​សង្ឃឹម​នៅ​សម័យ​បច្ចុប្បន្ន​នេះ ?

សូម​ពិចារណា​សរសេរ​ចម្លើយ​របស់​សិស្ស​ដាក់​នៅ​លើ​ក្ដារ​ខៀន ។

អែលឌើរ អុជដូហ្វ បានរំឭកថា « ខណៈ​ដែល​ពិភពលោក​បាន​លិចលង់​ក្នុង​ទុទិដ្ឋិនិយម ភាពល្វីង​ជូរចត់ ការស្អប់គ្នា និង​ភាពភ័យខ្លាច » លោក​បាន​រក​ឃើញ​អ្វី​មួយ​ដែល « បាន​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់ [ លោក ] » ( « ព្រះ​នៅ​ក្នុង​ចំណោម​ពួកយើង » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៨ ) ។

តើ​អ្នក​កំពុង​តែ​ខ្វះ​សេចក្តី​សង្ឃឹម​ក្នុង​ជីវិត​របស់​អ្នក​មែនទេ ? សូម​គិត​អំពី​អ្វី​ដែល​អាច​នាំ​សេចក្តី​សង្ឃឹម​ដល់​អ្នក​នៅក្នុង​ស្ថាន​ភាព​លំបាក​បំផុតនេះ ។ នៅពេល​ដែល​អ្នក​បន្ត​សិក្សា​មេរៀន​នេះ សូម​ស្វែងរក​សេចក្តីពិត​ដែល​អាច​ជួយ​ដល់​អ្នក​អាច​បំពេញ​ដោយ​ក្តី​សង្ឃឹម ។

មរមន​បង្រៀន​អំពី​សេចក្តី​សង្ឃឹម

សូម​អាន មរ៉ូណៃ ៧:៤០–៤៤ ដោយ​រក​មើល​អំពី​របៀប​ដែល​សេចក្តី​ជំនឿ​របស់​យើង​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ​ទាក់ទង​ទៅនឹង​សេចក្តី​សង្ឃឹម ។

ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​នេះ អ្នក​ប្រហែល​ជា​ចង់​បង្ហាញ​ថា មរមន​ក៏​បង្រៀន​ថា​សប្បុរសធម៌ គឺ​មាន​ភាព​ចាំបាច់​ដើម្បី​រក្សា​នូវ​គ្រប់​ទាំង​អ្វីៗ​ដែល​ល្អ​ដែល​កើត​ចេញ​មក​ពី​ព្រះគ្រីស្ទ ។ សប្បុរសធម៌​នឹង​ត្រូវ​លើក​ឡើង​នៅ​ក្នុង​មេរៀន​បន្ទាប់ ។

  • តើ​អ្នក​នឹង​សង្ខេប ខទី ៤១ ដោយ​ពាក្យ​ផ្ទាល់​ខ្លួន​របស់អ្នក​ដោយ​របៀបណា ?

សេចក្តី​ពិត​ចេញពី​ការ​បង្រៀន​របស់​មរមន

សេចក្តី​ពិត​មួយ​ដែល​យើង​អាច​រៀន​បាន​មកពី​មរមន គឺ​ប្រសិន​បើ​យើង​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​មាន​សេចក្តី​សង្ឃឹម​តាម​រយៈ​ដង្វាយ​ធួន​របស់​ទ្រង់ ដើម្បី​បាន​ប្រោស​ឲ្យមាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។

  • តើ​អ្នក​គិត​ថា ការ​មាន​សេចក្ដី​សង្ឃឹម​លើ​ព្រះយេស៊ូវគ្រីស្ទ​មានន័យ​ដូចម្ដេច ?

    នៅ​ពេល​ដែល​សិស្ស​ឆ្លើយ​តប សូម​ជួយ​ដល់​ពួកគេ​ឲ្យ​យល់​ពី​សេចក្តី​សង្ឃឹម​ប្រភេទ​នេះ​មិនមែន​ជា​បំណង​ប្រាថ្នា​ខាង​លោកិយ​នោះទេ ។ សេចក្តី​សង្ឃឹម​នៅ​ក្នុង​ព្រះយេស៊ូវគ្រីស្ទ គឺ​ត្រូវ​បាន​បំពេញ​ដោយ​ការ​ធានា​ថា នៅ​ទីបំផុត​យើង​នឹង​មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។

  • តើ​ហេតុអ្វី​បាន​ជា​យើង​ត្រូវ​បន្ទាប​ខ្លួន ឬ « ស្លូតបូត ហើយ​សុភាព​រាបសា » ( មរ៉ូណៃ ៧:៤៣ ) ដើម្បី​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​មាន​សេចក្ដី​សង្ឃឹម ?

ដើម្បី​មើល​ឃើញ​គំរូ​របស់​នរណា​ម្នាក់​ដែល​បាន​រកឃើញ​សេចក្ដី​សង្ឃឹម​តាម​រយៈ​សេចក្ដី​ជំនឿ​លើព្រះយេស៊ូវគ្រីស្ទ សូម​ពិនិត្យ​មើល​ដំណើរ​រឿង​មួយ​ក្នុងដំណើរ​រឿង​ដូច​ខាង​ក្រោម ។ នៅ​ខណៈ​ពេល​ដែល​អ្នក​ពិនិត្យ​មើល សូម​រក​មើល​អំពី​របៀប​ដែល​បុគ្គល​នោះ​ទទួល​បាន​បទពិសោធន៍​តាម​រយៈ​ព្រះយេស៊ូវគ្រីស្ទ ។

សូម​ជ្រើស​រើស​ដំណើរ​រឿង​មួយ​ក្នុង​ចំណោម​ដំណើររឿង​ខាងក្រោម ដើម្បី​ចែក​ចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ឬ​ត្រៀម​ដំណើរ​រឿង​ទាំង​អស់​ឲ្យ​បាន​រួច​រាល់ ហើយ​អនុញ្ញាត​ឲ្យ​សិស្ស​ជ្រើស​រើស​ដំណើរ​រឿង​ណា​មួយ​ដែល​ពួកគេ​ចង់​អាន ឬ​មើល ។

  • សូមអាន អាលម៉ា ២២:១២–១៨ ដែល​ជា​សាច់រឿង​របស់​បិតា​របស់​ស្តេច​ឡាម៉ូណៃ ។

  • សូមអាន អាលម៉ា ៣៦:១២–២១ ឬ​មើល​«°អាលម៉ា​ធ្វើទីបន្ទាល់​ទៅកាន់​កូនប្រុស​លោកគឺ ហេលេមិន°» មាន​នៅ​គេហទំព័រ ChurchofJesusChrist.org ចាប់ពី​នាទី​ទី ១:៣០ ដល់ ២:៣២°។

    7:12

    អាលម៉ាធ្វើទីបន្ទាល់ទៅកាន់កូនប្រុសលោកគឺ ហេលេមិន អាលម៉ា ៣៦-៣៧

    អាលម៉ាតូចពន្យល់ពីការផ្លាស់ប្រែចិត្តជឿរបស់លោក ទៅកាន់កូនប្រុសលោកគឺ ហេលេមិន ។ អាលម៉ាសន្យាថា បើសិន ហេលេមិន រក្សាបទបញ្ញតិនៃព្រះ នោះលោកនឹងរីកចម្រើន ។ អាលម៉ាស្នើសុំឲ្យ ហេលេមិន បន្តរក្សាបញ្ជីពិសិដ្ឋនៃប្រជាជន ។

  • មើល «°Finding Hope through the Resurrection of Christ°» (°៤:៤១°) មាន​នៅ​គេហទំព័រ ChurchofJesusChrist.org°។

    4:41

    Finding Hope Through the Resurrection of Christ

    Jesus Christ is central to our Heavenly Father’s plan of salvation. Through our Savior’s atonement and resurrection, He made it possible for us to live again with our loved ones for eternity.

  • មើល «°The Master Healer°» មាន​នៅ​លើគេហ​ទំព័រ ChurchofJesusChrist.orgចាប់ពី​នាទី​ទី ១១:៥៣°។

    13:0

    The Master Healer

    Sister Stephens testifies of the Savior’s power to heal us from our sins, from the unrighteous actions of others, and from difficulties of mortality.

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពី​ពេល​វេលា​មួយ​ដែល​ពួកគេ​ទទួល​បាន​សេចក្ដី​សង្ឃឹម តាមរយៈ​ការ​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ប្រសិនបើ​គ្មាន​សេចក្ដី​សង្ឃឹម តើ​ស្ថានភាព​នោះ​អាច​នឹង​ខុស​គ្នា​យ៉ាង​ដូចម្តេច ។

វា​មាន​សារៈ​សំខាន់​ក្នុង​ការ​កត់​សម្គាល់​ថា សូម្បី​តែ​នៅ​ពេល​ដែល​យើង​បង្ហាញ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​មាន​សេចក្តី​សង្ឃឹម​ចំពោះ​ពរជ័យ ដែល​ទ្រង់​ប្រទាន​មកនោះ យើង​ប្រហែល​ជា​នៅ​មាន​ពេលវេលា​ដែល​ជួប​ការ​លំបាក និង​ការ​ព្យាយាម​នៅក្នុង​ជីវិត​របស់​យើង​ផងដែរ ។ ប៉ុន្តែ នៅពេល​ដែល​យើង​បន្ត​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះអង្គ​សង្គ្រោះ ហើយ​ផ្តោត​លើ​ទ្រង់ និង​ផ្តោត​លើ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដែល​ព្រះអង្គ​សង្រ្គោះ​ប្រទាន​ដល់​ពួកយើង នោះយើងនឹង​ទទួល​បាន​សេចក្តី​សង្ឃឹម ដែល​យើង​ស្វែង​រក​មក​នេះ ។

រូបតំណាង​សំណៅចែក សម្រាប់​សកម្មភាព​ដូច​ខាងក្រោម​នេះ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​ការ​ជាមួយ​គ្នា​ជា​ក្រុម​តូចៗ ដើម្បី​បំពេញ​សំណៅ​មេរៀន​នេះ ។

ស្វែង​រក​សេចក្ដី​សង្ឃឹម​នៅក្នុង​ព្រះយេស៊ូវគ្រីស្ទ

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )—« មរ៉ូណៃ ៧:២០–៤៣ ៖ ស្វែងរក​សេចក្ដី សង្ឃឹម​នៅក្នុង​ព្រះគ្រីស្ទ »

ដើម្បី​ជួយ​ដល់​អ្នក​គិត​អំពី​របៀប​មាន​សេចក្ដី​សង្ឃឹម ដោយសារ​ព្រះគ្រីស្ទ​អាច​មាន​ឥទ្ធិពល​ដល់​ជីវិត​របស់យើង​ក្នុង​កាលៈទេសៈ​ផ្សេងៗ​គ្នា សូម​ជ្រើសរើស​សាច់រឿង​មួយ​នៅ​ក្នុង​ចំណោម​សាច់រឿង​ខាងក្រោម ( ឬ​បង្កើត​សាច់រឿង​មួយ​ដោយ​ខ្លួនឯង ) ៖

  • យ៉ាកុប​បាន​ធ្លាក់​ចូល​ក្នុង​ទម្លាប់​នៃ​ការប្រព្រឹត្ត​អំពើបាប​ម្តង​ទៀត ដែល​គាត់​បាន​គិត​ថា គាត់​បាន​ឈប់​រួច​ហើយ ។

  • ឪពុក​របស់ បេកកា បាន​ឈប់​មក​ព្រះវិហារ ហើយ​បាន​ប្រកាស​ថា គាត់​លែង​ជឿ​លើ​ព្រះ​ទៀត​ហើយ ។

  • អាណាលីស កំពុង​មាន​ការលំបាក់​ក្នុង​ការរក្សា​កាតព្វកិច្ច​នៅឯ​សាលា កន្លែង​ធ្វើការ និង​នៅឯ​ផ្ទះ ។

សូម​បំពេញ​ប្រយោគ​ទាំងនេះ ដោយ​រៀបរាប់​អំពី​របៀប​ដែល​បុគ្គល​ម្នាក់ៗ​អាច​មើលឃើញ​ស្ថានភាព​របស់​ពួកគេ​ខុស​ពី​នេះ ៖

  • ដោយ​គ្មាន​សេចក្ដីសង្ឃឹម​នៅ​ក្នុង​ព្រះយេស៊ូវគ្រីស្ទ

  • ដោយ​មាន​សេចក្ដីសង្ឃឹម​នៅ​ក្នុង​ព្រះយេស៊ូវគ្រីស្ទ

ចូរ​ពិភាក្សា​សំណួរ​ខាងក្រោម ៖

  • តើ​បុគ្គល​រូប​នេះ​អាច​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​បាន​ដោយ​របៀប​ណា ? សូម​ព្យាយាម​ស្វែង​រក​បទគម្ពីរ​មួយ​ចេញ​ពី​ព្រះគម្ពីរ​ដើម្បី​បញ្ចូល​ទៅ​ក្នុង​ចម្លើយ​របស់អ្នក ។

  • តើ​ការ​អនុវត្ត​សេចក្ដី​ជំនឿ​តាម​វិធី​បែប​នេះ​អាច​ជួយ​បុគ្គល​នេះ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​បន្ថែម​ទៀត​តាម​រយៈ​ព្រះយេស៊ូវគ្រីស្ទ​បាន​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​អាច​និយាយ​អ្វីខ្លះ​ទៅកាន់​បុគ្គល​នេះ ប្រសិនបើ​គាត់ ឬ​នាង​សួរ​អ្នកថា ហេតុអ្វី​អ្នក​មាន​សេចក្តី​សង្ឃឹម​លើ​ព្រះយេស៊ូវគ្រីស្ទ ? ( សូមមើល ពេត្រុស ទី១ ៣:១៥ ) ។

បន្ទាប់ពី​ក្រុម​ទាំងនោះ​បាន​បញ្ចប់​សកម្មភាព​រួច​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​មាន​អ្នក​និយាយ​ម្នាក់​ចែកចាយ​សាច់រឿង​មួយ ដែល​ពួកគេ​បាន​ពិភាក្សា ដែល​ពួកគេ​គិតថា មាន​ប្រយោជន៍​បំផុត ។

សូម​ចែកចាយ​ទី​បន្ទាល់​របស់​អ្នក​អំពី​ការ​មាន​សេចក្តី​សង្ឃឹម​លើ​ព្រះអង្គ​សង្គ្រោះ ។ សូម​ចង​ចាំ​ថា សិស្ស​មួយ​ចំនួន​របស់​អ្នក ប្រហែលជា​កំពុង​ស្វែង​រកសេចក្តី​សង្ឃឹម​បន្ថែម​ទៀត​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​ផងដែរ ។ ទី​បន្ទាល់​របស់អ្នក និង​ទីបន្ទាល់​ពី​មិត្តភក្តិ​របស់​ពួកគេ​អាចជា​ពរជ័យ​ដ៏​ធំ​មួយ​ដល់​ពួកគេ​ហើយ​ជួយ​លើកទឹកចិត្ត​ពួកគេ​ឲ្យ​មាន​សេចក្តី​សង្ឃឹម​បន្ថែម​ទៀត ។