« ចំណេះចំណានខាងគោលលទ្ធិ ៖ ការវាយតម្លៃទី ១ ៖ នីហ្វៃទី១ ៣:៧ រហូតដល់ ម៉ូសាយ ១៨:៨–១០ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ចំណេះចំណានខាងគោលលទ្ធិ ៖ ការវាយតម្លៃទី ១ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ចំណេះចំណានខាងគោលលទ្ធិ ៖ ការវាយតម្លៃទី ១
នីហ្វៃទី១ ៣:៧ រហូតដល់ ម៉ូសាយ ១៨:៨–១០
នៅក្នុងអំឡុងពេលពាក់កណ្តាលដំបូងនៃវគ្គសិក្សានេះ សិស្សបានសិក្សាអំពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរមរមនចំនួន ១២ ក្បាល ចាប់ពីនីហ្វៃទី១ រហូតដល់ ម៉ូសាយ ។ ការវាយតម្លៃនេះត្រូវបានរៀបចំឡើង ដើម្បីវាយតម្លៃទៅលើសមត្ថភាពរបស់សិស្សក្នុងការចងចាំសេចក្តីយោង និងឃ្លាបទគម្ពីរគន្លឹះសម្រាប់វគ្គបទគម្ពីរទាំងនេះ ព្រមទាំងសមត្ថភាពរបស់ពួកគេនៅក្នុងការអនុវត្តចំពោះស្ថានភាពជីវិតជាក់ស្តែង ។ វាក៏នឹងវាយតម្លៃការយល់ដឹងរបស់សិស្សអំពីគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណផងដែរ ។
ការវាយតម្លៃនេះគួរតែត្រូវបានធ្វើមុនពេលបញ្ចប់ពាក់កណ្តាលដំបូងនៃវគ្គសិក្សានេះ ។ ដើម្បីជួយរៀបចំសិស្ស សូមបង្រៀន « ចំណេះចំណានខាងគោលលទ្ធិ ៖ ការរំឭកអំពីការវាយតម្លៃទី ១ » ឬផ្តល់សៀវភៅណែនាំការសិក្សា ដែលមាននៅចុងបញ្ចប់នៃមេរៀនទៅដល់សិស្ស ។ លើសពីនេះទៀត សូមបង្រៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំងអស់ចាប់ពីនីហ្វៃទី ១ រហូតដល់ម៉ូសាយ នៅមុនពេលចាប់ផ្តើមដំណើរការលើការវាយតម្លៃនេះ ។ វាប្រហែលជាមានភាពចាំបាច់ត្រូវការកែសម្រួលកាលវិភាគនៃការបង្រៀនដើម្បីសម្រេចបានសម្ធិផលនេះ ។
ប្រសិនបើអាចធ្វើបាន សូមចាប់ផ្តើមដំណើរការការវាយតម្លៃនេះដោយផ្ទាល់ ហើយកែវានៅក្នុងថ្នាក់រៀនភ្លាមៗ បន្ទាប់ពីសិស្សបញ្ចប់ការវាយតម្លៃ ឬនៅក្នុងម៉ោងរៀនបន្ទាប់ ។
បន្ថែមពីលើការវាយតម្លៃចំណេះដឹងបច្ចុប្បន្នរបស់សិស្ស នោះបទពិសោធន៍នៃការធ្វើ និងការកែតម្រូវការវាយតម្លៃនេះមានបំណងឲ្យក្លាយជាបទពិសោធន៍នៃការស្ថាបនាទីបន្ទាល់ដ៏មានអត្ថន័យសម្រាប់សិស្ស ។ នៅពេលដែលកំពុងកែសំណួរ ៧–១២ សូមអញ្ជើញសិស្សឲ្យបង្ហាញអំពីមូលហេតុ ដែលពួកគេបានជ្រើសរើសចម្លើយដែលពួកគេបានធ្វើ ហើយពន្យល់អំពីរបៀបដែលវគ្គបទគម្ពីរដែលពួកគេបានជ្រើសរើសអាចជួយទៅដល់ស្ថានភាពដែលបានពិពណ៌នាយ៉ាងដូចម្តេច ។ សូមជួយសិស្សឲ្យយល់ពីសំណួរណាមួយដែលពួកគេប្រហែលជាបានឆ្លើយមិនត្រឹមត្រូវ ។ សូមចំណាយពេលដើម្បីឆ្លើយសំណួរបន្ថែមណាមួយដែលសិស្សអាចមាន ។
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរមរមន ៖ ការវាយតម្លៃ ទី ១
សេចក្តីយោងចំណេះចំណានខាងគោលលទ្ធិ
សម្រាប់សំណួរទី ១–៣ សូមសរសេរអក្សរនៃសេចក្ដីយោងដែលត្រូវគ្នាក្នុងចន្លោះទទេនៅជាប់នឹងឃ្លានីមួយៗ ។ សូមកុំប្រើព្រះគម្ពីររបស់អ្នកដើម្បីធ្វើការវាយតម្លៃនៅផ្នែកនេះឡើយ ។
ឃ្លាគន្លឹះ |
សេចក្តីយោងបទគម្ពីរ |
---|---|
ឃ្លាគន្លឹះ
| សេចក្តីយោងបទគម្ពីរ |
ឃ្លាគន្លឹះ
| សេចក្តីយោងបទគម្ពីរ |
ឃ្លាគន្លឹះ
| សេចក្តីយោងបទគម្ពីរ |
សេចក្តីយោងបទគម្ពីរ | |
សេចក្តីយោងបទគម្ពីរ |
ឃ្លាបទគម្ពីរគន្លឹះ
សម្រាប់សំណួរទី ៤–៦ សូមបំពេញពាក្យដែលបាត់ក្នុងឃ្លាបទគម្ពីរគន្លឹះនៃចំណេះចំណានខាងគោលលទ្ធិនេះ ។ សូមកុំប្រើព្រះគម្ពីររបស់អ្នកដើម្បីធ្វើការវាយតម្លៃនៅផ្នែកនេះឡើយ ។
-
« កាលណាអ្នករាល់គ្នានៅក្នុង ដល់មនុស្សទូទៅ នោះអ្នករាល់គ្នាគ្រាន់តែនៅក្នុងការបម្រើដល់ របស់អ្នកតែប៉ុណ្ណោះ » ( ម៉ូសាយ ២:១៧) ។
-
« [ សម្រាត ] ភាព ខាងសាច់ឈាមចេញ ហើយ [ ក្លាយទៅជា ] តាមរយៈ នៃព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ » ( ម៉ូសាយ ៣:១៩ ) ។
-
ត្រូវ « ដោយនូវព្រះនាមនៃព្រះអម្ចាស់ ដើម្បីធ្វើជា … ថា អ្នករាល់គ្នាបានចូលក្នុង ជាមួយនឹងទ្រង់ » ( ម៉ូសាយ ១៨:៨–១០ ) ។
ការអនុវត្តចំពោះស្ថានភាពជីវិតជាក់ស្តែង
អ្នកអាចប្រើប្រាស់ព្រះគម្ពីររបស់អ្នកសម្រាប់ការវាយតម្លៃដែលនៅសល់ ។
សម្រាប់សំណួរ ៧–៨ សូមរកមើលនូវវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ឬ ច្រើន ដែលអាចជួយដល់នរណាម្នាក់ស្ថិតនៅក្នុងស្ថានភាពខាងក្រោម និងពន្យល់អំពីរបៀបដែលសេចក្ដីពិតនៅក្នុងវគ្គបទគម្ពីរអាចជួយបាន ។ បន្ទាប់មក សូមអនុវត្តតាមការណែនាំសម្រាប់សំណួរ ៩ ។
-
យុវជនម្នាក់ត្រូវធ្វើការសម្រេចចិត្តដ៏សំខាន់មួយ ដែលអាចនឹងមានឥទ្ធិពលខ្លាំងដល់អនាគតរបស់គាត់ ។ គាត់មានការភ័យខ្លាច ហើយមិនដឹងច្បាស់ថា ត្រូវជ្រើសរើសអ្វីនោះទេ ។
-
យុវនារីម្នាក់រស់នៅក្នុងស្ថានភាពមួយ ដែលនាងគិតថា នាងពិបាកធ្វើតាមព្រះបញ្ញត្តិរបស់ព្រះយ៉ាងខ្លាំង ។ នាងចង់ស្តាប់តាមបង្គាប់ព្រះ ប៉ុន្តែចំពោះស្ថានភាពរបស់នាងហាក់បីដូចជាពិបាកខ្លាំងពេក ។
-
សូមជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំង ១២ ចេញពី នីហ្វៃទី ១ រហូតដល់ម៉ូសាយ ហើយចែកចាយអំពីស្ថានភាពមួយ ដែលសេចក្ដីពិតបានបង្រៀននៅក្នុងវគ្គបទគម្ពីរនោះអាចជួយដល់ក្មេងជំទង់ម្នាក់ក្នុងជីវិតរបស់គាត់ ។
គោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ
សម្រាប់សំណួរ ១០–១១ សូមបង្ហាញចំណេះដឹងរបស់អ្នកអំពីសមត្ថភាពក្នុងការប្រើប្រាស់គោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។
-
សូមពន្យល់ដោយសង្ខេបអំពីគោលការណ៍ទាំងបីខាងក្រោមអំពីការទទួលបានចំណេះដឹងខាងវិញ្ញាណតាមពាក្យសម្ដីរបស់អ្នកផ្ទាល់ ។
-
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។
-
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយការប្រើទស្សនដ៏អស់កល្បមួយ ។
-
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព ។
-
-
មានមិត្តភក្តិម្នាក់កំពុងសួរសំណួរថា មូលហេតុអ្វីបានជាមានចំណុចខ្លះដែលនាងទើបនឹងរៀននៅសាលាហាក់ដូចជាផ្ទុយនឹងអ្វី ដែលព្រះបានបង្រៀនតាមរយៈបទគម្ពីរ និងព្យាការីសម័យទំនើប ។ សូមឆ្លើយសំណួរខាងក្រោមនេះ ៖
-
តើនាងអាចធ្វើកិច្ចការជាក់លាក់អ្វីខ្លះ ដើម្បីធ្វើសកម្មភាពដោយសេចក្ដីជំនឿបាន ?
-
តើការមើលឃើញស្ថានភាពនេះចេញពីទស្សនដ៏អស់កល្បមួយអាចជួយនាងយ៉ាងដូចម្ដេច ?
-
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិគឺជាឧទាហរណ៍នៃប្រភពដែលបានតែងតាំងដ៏ទេវភាព ។ តើវគ្គចំណេះចំណានខាងគោលលទ្ធិអ្វីខ្លះចាប់ពីនីហ្វៃ ទី ១ រហូតដល់ម៉ូសាយ អាចជួយដល់មិត្តរបស់អ្នកបាន ? តាមវិធីណា ?
-
មានឥទ្ធិពលលើជីវិតរបស់អ្នក
-
តើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដែលអ្នកបានសិក្សាក្នុងឆមាសនេះមានឥទ្ធិពលអ្វីលើអ្នក ? តើវាមានឥទ្ធិពលលើអ្នកយ៉ាងដូចម្ដេច ? តើវគ្គបទគម្ពីរនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
សូមទុកពេលគ្រប់គ្រាន់ឲ្យសិស្សបំពេញការវាយតម្លៃ ។ បន្ទាប់ពីបានបញ្ចប់ការវាយតម្លៃនេះហើយ សូមរំឭកវាឡើងវិញជាមួយនឹងសិស្ស ។ សូមកំណត់មើលថា ការឲ្យសិស្សកែកិច្ចការរបស់ពួកគេផ្ទាល់ ឬក៏ឲ្យមិត្តរួមថ្នាក់របស់គេកែ មួយណាល្អជាង ។
ចម្លើយសម្រាប់សំណួរ
-
ឃ. ម៉ូសាយ ២:៤១
-
ការបម្រើ មនុស្សលោក ព្រះ
-
ខាងសាច់ឈាម ពួកបរិសុទ្ធ ដង្វាយធួន
-
ទទួលបុណ្យជ្រមុជទឹក សាក្សី សេចក្ដីសញ្ញា
-
ចម្លើយដែលអាចត្រូវ មាន នីហ្វៃទី២ ៣២:៣ និង នីហ្វៃទី២ ៣២:៨–៩ ប៉ុន្តែសិស្សអាចទទួលបានពិន្ទុសម្រាប់ការប្រើប្រាស់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិណាមួយ ប្រសិនបើពួកគេអាចពន្យល់អំពីរបៀបដែលសេចក្តីពិតនៅក្នុងវគ្គបទគម្ពីរនេះពាក់ព័ន្ធគ្នា ។
-
ចម្លើយដែលអាចត្រូវ មាន នីហ្វៃទី១ ៣:៧ និង ម៉ូសាយ ២:៤១ ប៉ុន្តែសិស្សអាចទទួលបានពិន្ទុសម្រាប់ការប្រើប្រាស់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិណាមួយ ប្រសិនបើពួកគេអាចពន្យល់អំពីរបៀប ដែលសេចក្តីពិតនៅក្នុងវគ្គបទគម្ពីរនេះពាក់ព័ន្ធគ្នា ។
-
ដរាបណាសិស្សឆ្លើយសំណួរដោយស្មោះត្រង់ និងពេញលេញ នោះគួរតែផ្តល់ពិន្ទុឲ្យពួកគេ ។
-
សិស្សគួរតែចេះពន្យល់គោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណដោយសង្ខេប ។ សូមពិចារណាអញ្ជើញឲ្យពួកគេប្រៀបធៀបចម្លើយរបស់ពួកគេជាមួយនឹង កថាខណ្ឌទី ៥–១២ នៃផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។
-
សិស្សគួរតែអាចពន្យល់បានពីសកម្មភាពដែលទាក់ទងនឹងការធ្វើសកម្មភាពដោយសេចក្តីជំនឿ និងពរជ័យនៃការពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏នៅអស់កល្បជានិច្ច ។ ពួកគេក៏គួរតែស្វែងយល់អំពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដែលអាចជួយដល់នរណាម្នាក់ដែលប្រហែលជាកំពុងចោទសួរពីមូលហេតុដែលការបង្រៀនមួយចំនួននៅក្នុងពិភពលោកដែលហាក់ដូចជាផ្ទុយនឹងអ្វីដែលព្រះអម្ចាស់បានបង្រៀន ។ វគ្គបទគម្ពីរមួយចំនួនដែលសិស្សអាចប្រើប្រាស់បាន រួមមាន ម៉ូសាយ ៤:៩ និង នីហ្វៃទី២ ២៨:៣០ ។
-
ដរាបណាសិស្សឆ្លើយសំណួរដោយស្មោះត្រង់ និងពេញលេញ នោះគួរតែផ្តល់ពិន្ទុឲ្យពួកគេ ។ សូមឲ្យពួកគេពិភាក្សាអំពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដែលពួកគេបានជ្រើសរើស និងមូលហេតុដែលពួកគេបានជ្រើសរើសវា ។ សូមពិចារណាឲ្យសិស្សអាចចែកចាយឲ្យបានច្រើនតាមពេលវេលាដែលអាចធ្វើទៅបាន ។ សូមអញ្ជើញពួកគេឲ្យចែកចាយនូវអ្វីដែលបទគម្ពីរដែលពួកគេបានជ្រើសរើសនោះ បង្រៀនពួកគេអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
សូមបញ្ចប់ការវាយតម្លៃដោយចែកចាយទីបន្ទាល់របស់អ្នកអំពីអំណាចនៃការយល់ដឹងអំពីគោលលទ្ធិនៃព្រះយេស៊ូវគ្រីស្ទ ដូចដែលមាននៅក្នុងព្រះគម្ពីររបស់ទ្រង់ និងការដឹងអំពីរបៀបអនុវត្តការបង្រៀនរបស់ទ្រង់នៅក្នុងស្ថានភាពជីវិតពិតជាក់ស្តែង ។