« ចំណេះចំណានខាងគោលលទ្ធិ ៖ ការរំឭកអំពីការវាយតម្លៃទី ២ ៖ អាលម៉ា ៧:១១–១៣ រហូតដល់ មរ៉ូណៃ ១០:៤–៥» ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ២០២៤ )
« ចំណេះចំណានខាងគោលលទ្ធិ ៖ ការរំឭកអំពីការវាយតម្លៃទី ២ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ចំណេះចំណានខាងគោលលទ្ធិ ៖ ការរំឭកអំពីការវាយតម្លៃទី ២
អាលម៉ា ៧:១១–១៣ រហូតដល់ មរ៉ូណៃ ១០:៤–៥
ការរំឭកការវាយតម្លៃអំពីចំណេះចំណានខាងគោលលទ្ធិនេះត្រូវបានបង្កើតឡើងសម្រាប់ជាបទពិសោធន៍នៃការសិក្សាមួយដើម្បីជួយដល់សិស្សរំឭកវគ្គចំណេះចំណានខាងគោលលទ្ធិទាំង ១២ ចាប់ពីអាលម៉ារហូតដល់មរ៉ូណៃ ។ ការរំឭកឡើងវិញនេះនឹងអនុញ្ញាតឲ្យពួកគេបង្ហាញពីការយល់ដឹង និងការអនុវត្តសេចក្តីពិតនៅក្នុងវគ្គបទគម្ពីរទាំងនេះ ។ វាត្រូវបានបង្កើតឡើងដើម្បីជួយរៀបចំសិស្សសម្រាប់ការវាយតម្លៃនៅពេលខាងមុខនេះផងដែរ ( « ចំណេះចំណានខាងគោលលទ្ធិ ៖ ការវាយតម្លៃទី ២ » ) ។
សកម្មភាពរៀនសូត្រដែលអាចមាន
សកម្មភាពរំឭកឡើងវិញ ទី ១ ៖ ផ្គូផ្គងសេចក្តីយោងបទគម្ពីរ និង ឃ្លាបទគម្ពីរគន្លឹះ
ផ្គូផ្គងឃ្លាគន្លឹះខាងក្រោមនៅក្នុងជួរឈរខាងឆ្វេងទៅនឹងសេចក្តីយោងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដែលត្រឹមត្រូវនៅជួរឈរខាងស្តាំ ។
ឃ្លាគន្លឹះ |
សេចក្តីយោងបទគម្ពីរ |
---|---|
| |
| |
| |
| |
| |
| |
| |
| |
| |
| |
| |
|
សកម្មភាពរំឭកឡើងវិញ ទី ២ ៖ ដឹងឃ្លាបទគម្ពីរគន្លឹះ
សូមបំពេញក្នុងចន្លោះជាមួយនឹងពាក្យដែលបាត់ពីក្នុងឃ្លាបទគម្ពីរគន្លឹះ ។
-
« សូមសួរដោយចិត្ត គឺដោយស្មោះ ដោយមានសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ ។ … ហើយដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នករាល់គ្នាអាច សេចក្តីពិតនៃគ្រប់ការណ៍ទាំងអស់ » ។ ( មរ៉ូណៃ ១០:៤–៥ )
-
« នោះត្រូវតែមាន មួយកើតឡើង… ត្រូវមាន ការបូជាមួយ និង » ។ ( អាលម៉ា ៣៤:៩–១០ )
-
« គឺនៅលើ នៃ នៃយើង … ដែលកូនត្រូវសង់ របស់កូន » ។ ( ហេលេមិន ៥:១២ )
-
« ដ្បិតអ្នករាល់គ្នាពុំទទួល ឡើយ លុះដល់ពេលក្រោយពី នៃ របស់អ្នកសិន » ។ ( អេធើរ ១២:៦ )
-
« យើងបានធ្វើការនេះ ដោយបានស៊ូទ្រាំតាម នៃ ចំពោះគ្រប់ការណ៍ទាំងអស់ ចាប់តាំងពី មក » ។ ( នីហ្វៃទី៣ ១១:១០–១១ )
សកម្មភាពរំឭកឡើងវិញ ទី ៣ ៖ អនុវត្តគោលលទ្ធិ
-
យុវនារីម្នាក់ដែលកំពុងរៀនអំពីសាសនាចក្រចង់ដឹងថា តើនាងគួរធ្វើអ្វីខ្លះដើម្បីដើរតាមព្រះយេស៊ូវគ្រីស្ទ ។
-
ថ្មីៗនេះ យុវជនមួយក្រុមបានចាប់ផ្តើមជេរប្រមាថដល់មិត្តភក្តិជាច្រើនរបស់ពួកគេនៅសាលា ។
-
មិត្តរបស់អ្នកមិនយល់អំពីសារៈសំខាន់នៃព្រះយេស៊ូវគ្រីស្ទ ហើយសួរអ្នកពីចំណុចអ្វីខ្លះដែលទ្រង់បានធ្វើសម្រាប់ពួកយើង ។
-
យុវជនម្នាក់ចង់ដឹងអំពីរបៀបដែលគាត់អាចទទួលបានជំនួយ និងកម្លាំងមកពីព្រះ ដើម្បីទទួលបានការការពារពីការល្បួងរបស់អារក្សសាតាំង ។
សកម្មភាពរំឭកឡើងវិញ ទី ៤ ៖ ប្រើប្រាស់គោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ
សូមស្រមៃគិតពីសាច់រឿងខាងក្រោមនេះ ៖
ពេលខ្លះយុវនារីម្នាក់មានអារម្មណ៍ថា ព្រះបញ្ញត្តិរបស់ព្រះមានការរឹតត្បិតខ្លាំងពេក ។ នាងឆ្ងល់ថា តើនាងនឹងសប្បាយចិត្តជាងនេះទៀតឬអត់ ប្រសិនបើនាងគ្រាន់តែរស់នៅតាមរបៀបណាដែលនាងមានអារម្មណ៍ថាវាល្អបំផុតសម្រាប់នាង ។
សូមពិចារណាគិតអំពីរបៀបដែលអ្នកអាចប្រើប្រាស់គោលការណ៍ខាងក្រោមនេះអំពីការទទួលបានចំណេះដឹងខាងវិញ្ញាណ ដើម្បីជួយដល់ក្មេងជំទង់ម្នាក់នេះស្វែងរកព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដើម្បីទទួលបានជំនួយទៅលើបញ្ហាកង្វល់របស់នាង ។
-
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។
-
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយការប្រើទស្សនដ៏អស់កល្បមួយ ។
-
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព ។
-
តើអ្នកអាចប្រើប្រាស់គោលការណ៍ទាំងបីនៃការទទួលបានចំណេះដឹងខាងវិញ្ញាណដើម្បីជួយដល់ស្ថានភាពនេះយ៉ាងដូចម្ដេច ?
-
តើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយណាមកពីពាក់កណ្តាលនៃវគ្គសិក្សានេះអាចជួយដល់អ្នកបាន ? តាមរបៀបណា ?
-
តើអ្នកមានបទពិសោធន៍អ្វីខ្លះទាក់ទងនឹងការប្រើប្រាស់គោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដើម្បីដោះស្រាយបញ្ហាកង្វល់ផ្ទាល់ខ្លួនរបស់អ្នក ?
សកម្មភាពរំឭកឡើងវិញ ទី ៥ ៖ វគ្គបទគម្ពីរដែលមានអត្ថន័យជាពិសេសនៅក្នុងជីវិតរបស់អ្នក
-
តើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយណាដែលមានអត្ថន័យ ឬមានប្រយោជន៍ចំពោះអ្នក ? តើវាមានអត្ថន័យ ឬមានប្រយោជន៍យ៉ាងដូចម្ដេច ?
អ្នកនឹងមានឱកាសចែកចាយការយល់ដឹង និងបទពិសោធន៍ទាំងនេះជាផ្នែកមួយនៃការវាយតម្លៃនេះ ។
ចំណេះចំណានខាងគោលលទ្ធិ ៖ ការវាយតម្លៃទី ២ —សៀវភៅណែនាំការសិក្សា
ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ២០២៤ )—« ចំណេះចំណានខាងគោលលទ្ធិ ៖ ការវាយតម្លៃទី ២ ៖ អាលម៉ា ៧:១១–១៣ រហូតដល់ មរ៉ូណៃ ១០:៤–៥ »
ទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះ
សូមស្គាល់សេចក្ដីយោងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះ ។ អ្នកប្រហែលជាចង់ទាញយក និងប្រើកម្មវិធីឧបករណ៍ចល័តចំណេះចំណានខាងគោលលទ្ធិ ដើម្បីជួយអ្នកឲ្យរំឭកឡើងវិញ ។
ចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរមរមន ៖ អាលម៉ា–មរ៉ូណៃ
សេចក្តីយោងបទគម្ពីរ |
ឃ្លាបទគម្ពីគន្លឹះ |
---|---|
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ហើយទ្រង់នឹងយាងទៅដោយរងការឈឺចាប់ និង ទុក្ខវេទនា និង ការល្បួងគ្រប់បែបយ៉ាង » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « នោះត្រូវតែមានដង្វាយធួនមួយកើតឡើង …ការបូជាមួយដ៏និរន្តរ៍ និងអស់កល្បជានិច្ច » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « កុំទៅតាមសេចក្តីសម្រើបនៃភ្នែករបស់ខ្លួនទៀតឡើយ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សេចក្ដីទុច្ចរិតពុំដែលជាសុភមង្គលឡើយ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « គឺនៅលើសិលានៃព្រះដ៏ប្រោសលោះនៃយើង … ដែលកូនត្រូវសង់គ្រឹះរបស់កូន » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « យើងបានធ្វើការនេះ ដោយបានស៊ូទ្រាំតាមព្រះហឫទ័យនៃព្រះវរបិតាចំពោះគ្រប់ការណ៍ទាំងអស់ ចាប់តាំងពីដើមដំបូងមក »។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « បានល្អឥតខ្ចោះដូចជាយើង ឬដូចជាព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ ទ្រង់ល្អឥតខ្ចោះដែរ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ចូរមករកយើង ហើយទទួលបុណ្យជ្រមុជទឹក … ប្រយោជន៍ឲ្យអ្នករាល់គ្នាអាចបានញែកចេញបរិសុទ្ធ ដោយការទទួលនូវព្រះវិញ្ញាណបរិសុទ្ធ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ដ្បិតអ្នករាល់គ្នាពុំទទួលសាក្សីឡើយ លុះដល់ពេលក្រោយពីការសាកល្បងនៃសេចក្តីជំនឿរបស់អ្នកសិន » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « បើសិនជាមនុស្សលោកមករកយើង … យើងនឹងធ្វើឲ្យអ្វីដែលទន់ខ្សោយក្លាយទៅជាខ្លាំងពូកែចំពោះពួកគេវិញ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សេចក្ដីសប្បុរសគឺជាសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សូមសួរដោយចិត្តស្មោះសរ គឺដោយស្មោះអស់ពីចិត្ត ដោយមានសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ … [ និង ] ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នករាល់គ្នាអាចស្គាល់សេចក្ដីពិតនៃគ្រប់ការណ៍ទាំងអស់ » ។ |
អនុវត្តគោលលទ្ធិចំពោះស្ថានភាពជីវិតជាក់ស្តែង
សូមប្រើប្រាស់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិយ៉ាងហោចណាស់មួយ ដើម្បី ៖
-
ពន្យល់អំពីអ្វីដែលព្រះសុំឲ្យយើងធ្វើ ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់ជីវិតអស់កល្បជានិច្ច ។
-
ជួយដល់នរណាម្នាក់ដែលចង់ដឹងអំពីរបៀបដែលពួកគេអាចពង្រឹងទីបន្ទាល់របស់ពួកគេបាន ។
-
ពន្យល់អំពីសារៈសំខាន់នៃបេសកកម្មរបស់ព្រះយេស៊ូវគ្រីស្ទក្នុងនាមជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់យើង ។
-
ពន្យល់អំពីអ្វីដែលព្រះអង្គសង្គ្រោះអាចធ្វើបាន ដើម្បីជួយដល់យើងចំពោះឧបសគ្គ ឬការល្បួងរបស់យើង ។
សូមត្រៀមខ្លួនដើម្បីចែកចាយវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិណា ដែលមានឥទ្ធិពលដល់អ្នកខ្លាំងបំផុត និងមូលហេតុ ។
គោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ
សូមរំឭកឡើងវិញនូវ កថាខណ្ឌទី ៥–១២ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ» នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។ សូមពិចារណាគិតអំពីរបៀប ដែលអ្នកអាចប្រើប្រាស់គោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដើម្បីជួយដល់នរណាម្នាក់ឲ្យយកឈ្នះលើបញ្ហាប្រឈមមុខ ឬបញ្ហាកង្វល់ដែលគាត់កំពុងជួបប្រទះ ។
© 2023 by Intellectual Reserve, Inc. All rights reserved.