ថ្នាក់​សិក្ខាសាលា
ចំណេះចំណាន​ខាងគោលលទ្ធិ ៖ ការវាយ​តម្លៃ​ទី ២ ៖ អាលម៉ា – មរ៉ូណៃ


« ចំណេះចំណាន​ខាងគោលលទ្ធិ ៖ ការវាយតម្លៃ ទី ២ ៖ អាលម៉ា – មរ៉ូណៃ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សាសម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ចំណេះចំណាន​ខាងគោលលទ្ធិ ៖ ការវាយតម្លៃ​ទី ២ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សាសម្រាប់​គ្រូបង្រៀន

ចំណេះចំណាន​ខាងគោលលទ្ធិ ៖ ការវាយតម្លៃ​ទី ២

អាលម៉ា មរ៉ូណៃ

ក្នុងអំឡុង​ពេលសិក្សា​បាន​ពាក់កណ្តាល​នៃ​វគ្គសិក្សានេះ សិស្សបាន​សិក្សា​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទាំង ១២ ចាប់ពី អាលម៉ា រហូតដល់​មរ៉ូណៃ ។ ការវាយតម្លៃ​នេះ​ត្រូវបាន​រៀបចំឡើង ដើម្បី​វាយតម្លៃ​ទៅលើ​សមត្ថភាព​របស់សិស្ស​ក្នុងការចងចាំ​សេចក្តីយោង​បទគម្ពីរ និង ឃ្លាបទ​គម្ពីរគន្លឹះ​សម្រាប់​វគ្គបទគម្ពីរ​ទាំងនេះ ព្រមទាំង​សមត្ថភាព​របស់ពួកគេ​ដើម្បីអនុវត្ត​ចំពោះ​ស្ថានភាព​ជីវិត​ជាក់ស្តែង ។ វា​ក៏នឹង​វាយតម្លៃ​ការយល់ដឹង​របស់សិស្ស​អំពី​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​ផងដែរ ។

សូមចាប់ផ្តើម​ដំណើរការ​វាយតម្លៃ​ទៅលើ​ចំណេះចំណាន​ខាង​គោលលទ្ធិ​បាន​គ្រប់​ពេលវេលា បន្ទាប់ពី​អ្នកបាន​បង្រៀន​វគ្គបទ​គម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទាំងអស់ចប់​សព្វគ្រប់​ចាប់ពី អាលម៉ា ៧:១១–១៣ រហូតដល់ មរ៉ូណៃ ១០:៤–៥ ។ ដើម្បីជួយ​រៀបចំ​សិស្ស សូម​បង្រៀន « ចំណេះចំណាន​ខាងគោលលទ្ធិ ៖ ការរំឭក​អំពី​ការវាយតម្លៃ​ទី ២ » ឬផ្តល់សៀវភៅ​ណែនាំ​ការសិក្សា ដែលមាន​នៅចុង​បញ្ចប់នៃ​មេរៀន​ទៅដល់​សិស្ស ។ វា​ប្រហែល​ជា​ត្រូវ​ការបង្រៀន​មេរៀន​អំពី​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ​ចំនួន​មុនពេល​ពួកគេ​ចាប់ផ្តើម​មេរៀន​តាម​លំដាប់​ជា​បន្តបន្ទាប់ ដូច្នេះ​ការវាយតម្លៃ​អាចធ្វើ​បាន​នៅ​មុនពេល​បញ្ចប់​ឆ្នាំសិក្សា ។

ប្រសិនបើ​អាចធ្វើបាន សូមចាប់ផ្តើម​ដំណើរការ​ការវាយតម្លៃនេះ​ដោយផ្ទាល់ ហើយ​ដាក់​ពិន្ទុ​វា​ភ្លាមៗ បន្ទាប់ពី​សិស្ស​បាន​បញ្ចប់ការ​វាយតម្លៃ ។ អ្នក​អាច​ដាក់​ពិន្ទុ​ការវាយតម្លៃ​នីមួយៗ​ដោយ​ផ្ទាល់ ហើយ​ពិភាក្សា​អំពី​ចម្លើយ​ត្រឹមត្រូវ បន្ទាប់មក​ក្នុង​ថ្នាក់​ទាំងមូល ឬ​អ្នក​អាច​អញ្ជើញ​សិស្ស​ម្នាក់ៗ​ឲ្យ​ដាក់​ចំណាត់ថ្នាក់​របស់​ពួកគេ​ផ្ទាល់ ។ ដោយសារ​សិស្ស​អាច​ចែកចាយ​ព័ត៌មាន​ផ្ទាល់​ខ្លួន​នៅក្នុង​ចម្លើយ​របស់​ពួកគេ​មួយ​ចំនួន សូម​កុំសុំ​ឲ្យសិស្ស​ដាក់​ពិន្ទុ​លើ​ការវាយតម្លៃ​របស់​សិស្ស​ផ្សេងទៀត​ឡើយ ។

បន្ថែម​ពី​លើ​ការ​វាយតម្លៃ​ទៅលើ​ចំណេះដឹង​បច្ចុប្បន្ន​របស់​សិស្ស បទពិសោធន៍​នៃ​ការទទួលយក និង​ពិភាក្សា​អំពី​ការវាយតម្លៃ​មាន​ន័យថា ជាពេល​វេលា​សម្រាប់​ការគិតពិចារណា​ផ្ទាល់ខ្លួន​ដ៏មាន​អត្ថន័យ​សម្រាប់​សិស្ស ។ នៅពេល​ដែល​កំពុង​ពិភាក្សា​សំណួរ ៧–១២ សូម​អញ្ជើញ​សិស្ស​ឲ្យ​បង្ហាញ​ពី​មូលហេតុ ដែល​ពួកគេ​បាន​ជ្រើសរើស​ចម្លើយ ដែល​ពួកគេ​បានធ្វើ ហើយ​ពន្យល់​អំពី​របៀប​ដែល​វគ្គបទ​គម្ពីរ​ដែល​ពួកគេ​បាន​ជ្រើសរើស​អាច​ជួយ​ទៅដល់​ស្ថានភាព​ដែល​បាន​ពិពណ៌នា​យ៉ាង​ដូចម្តេច ។ សូម​ជួយ​សិស្ស​ឲ្យ​យល់​ពី​សំណួរ​ណាមួយ​ដែល​ពួកគេ​ប្រហែល​ជាបាន​ឆ្លើយមិន​ត្រឹមត្រូវ ។ សូម​ចំណាយ​ពេល​ដើម្បី​ឆ្លើយ​សំណួរ​បន្ថែម​ណាមួយ​ដែល​សិស្ស​អាច​មាន ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

វគ្គបទ​គម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ៖ ការវាយតម្លៃ ទី ២

សេចក្តីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ

សម្រាប់​សំណួរ​ទី ១–៣ សូម​សរសេរ​អក្សរ​នៃ​សេចក្ដី​យោង​ដែល​ត្រូវគ្នា​ក្នុង​ចន្លោះ​ទទេ​នៅ​ជាប់​នឹង​ឃ្លា​នីមួយៗ ។ សូម​កុំ​ប្រើ​ព្រះគម្ពីរ​របស់​អ្នក​ដើម្បី​ធ្វើការ​វាយ​តម្លៃ​នៅ​ផ្នែក​នេះ​ឡើយ ។

ឃ្លា​គន្លឹះ

សេចក្តីយោង​បទគម្ពីរ

  1. « សេចក្ដី​សប្បុរស​គឺជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ » ។

  1. អាលម៉ា ៣៩:៩

  1. « ហើយ​ទ្រង់នឹង​យាងទៅ​ដោយរង​ការឈឺចាប់ និង ទុក្ខ​វេទនា និង ការល្បួង​គ្រប់បែប​យ៉ាង » ។

  1. អាលម៉ា ៤១:១០

  1. « កុំ​ទៅ​តាម​សេចក្តីសម្រើប​នៃ​ភ្នែក​របស់​ខ្លួន​ទៀត​ឡើយ » ។

  1. មរ៉ូណៃ ៧:៤៥–៤៨

  1. ហេលេមិន ៥:១២

  1. អាលម៉ា ៧:១១–១៣

ឃ្លាបទ​គម្ពីរគន្លឹះ

សម្រាប់​សំណួរ​ទី ៤–៦ សូម​បំពេញ​ពាក្យ​ដែល​បាត់​ក្នុង​ឃ្លា​បទគម្ពីរ​គន្លឹះ​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នេះ ។ សូម​កុំ​ប្រើ​ព្រះគម្ពីរ​របស់​អ្នក​ដើម្បី​ធ្វើការ​វាយ​តម្លៃ​នៅ​ផ្នែក​នេះ​ឡើយ ។

  1. « សូម​សួរ​ដោយ​ចិត្ត គឺ​ដោយ​ស្មោះ  ដោយ​មាន​សេចក្ដីជំនឿ​ជឿ​ដល់ព្រះគ្រីស្ទ ។ … ហើយ​ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណបរិសុទ្ធ នោះ​អ្នករាល់​គ្នា​អាច សេចក្តីពិត​នៃ​គ្រប់ការណ៍​ទាំងអស់ » ។ ( មរ៉ូណៃ ១០:៤–៥ )

  2. « គឺ​នៅលើ នៃ នៃយើង … ដែល​កូន​ត្រូវ​សង់ របស់​កូន » ។ ( ហេលេមិន ៥:១២ )

  3. « ដ្បិត​អ្នករាល់គ្នា​ពុំ​ទទួល ឡើយ លុះ​ដល់​ពេលក្រោយ​ពី នៃ  របស់​អ្នក​សិន » ។ ( អេធើរ ១២:៦ )

ការអនុវត្ត​ចំពោះ​ស្ថានភាព​ជីវិត​ជាក់ស្តែង

អ្នកអាច​ប្រើប្រាស់​ព្រះគម្ពីរ​របស់អ្នក​សម្រាប់​ការវាយតម្លៃ​ដែល​នៅសល់ ។

សម្រាប់​សំណួរ ៧–៩ សូមរកមើល​នូវ​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ ឬច្រើន ចាប់ពី​អាលម៉ា​រហូត​ដល់មរ៉ូណៃ ដែលអាច​ជួយដល់​នរណាម្នាក់ស្ថិត​នៅក្នុង​ស្ថានភាព​ខាងក្រោម ។ សូម​ពន្យល់អំពី​មូលហេតុដែល​អ្នក​ជ្រើសរើស​វគ្គបទ​គម្ពីរ​ដែលអ្នក​បាន​ជ្រើសរើស ។

  1. យុវនារី​ម្នាក់​ដែល​កំពុងរៀន​អំពី​សាសនាចក្រ​ចង់ដឹងថា តើនាង​គួរ​ធ្វើ​អ្វីខ្លះ​ដើម្បីដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ ។

  2. មិត្ត​របស់​អ្នក​មិនយល់​អំពី​សារៈសំខាន់​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​សួរ​អ្នកពី​ចំណុច​អ្វីខ្លះ​ដែលទ្រង់​បាន​ធ្វើ​សម្រាប់​ពួកយើង ។

  3. យុវជនម្នាក់​ចង់ដឹង​អំពី​របៀប​ដែល​គាត់អាច​ទទួលបាន​ជំនួយ និងកម្លាំង​មកពី​ព្រះ ដើម្បីទទួល​បានការ​ការពារ​ពី​ការល្បួង​របស់​អារក្ស​សាតាំង ។

គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ

សម្រាប់​សំណួរ ១០–១១ សូមបង្ហាញ​ចំណេះដឹង​របស់អ្នក​អំពី​សមត្ថភាព​ក្នុង​ការប្រើប្រាស់​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ ។

  1. តើអ្នក​នឹង​ពន្យល់​អំពី​គោលការណ៍​នៃការ​ទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​ខាង​ក្រោមនេះ​ទៅដល់​នរណាម្នាក់​ដោយរបៀបណា ?

    1. ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ។

    2. ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ការប្រើ​ទស្សន​ដ៏​អស់កល្ប​មួយ ។

    3. ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែលបាន​តែងតាំង​ដ៏​ទេវភាព ។

  2. ពេលខ្លះ​យុវនារី​ម្នាក់មាន​អារម្មណ៍ថា ព្រះបញ្ញត្តិ​របស់​ព្រះ​មាន​ការរឹតត្បិត​ខ្លាំងពេក ។ នាង​ឆ្ងល់ថា តើ​នាង​នឹង​សប្បាយចិត្ត​ជាងនេះ​ទៀត​ឬ​អត់ ប្រសិនបើ​នាង​គ្រាន់តែ​រស់នៅ​តាម​របៀបណា​ដែលនាង​មាន​អារម្មណ៍​ថា​វា​ល្អបំផុត​សម្រាប់​នាង ។

    សូមឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    1. តើបុគ្គល​នេះ​អាច​ធ្វើកិច្ចការ​ជាក់លាក់​អ្វីខ្លះ ដើម្បីធ្វើ​សកម្មភាពដោយ​សេចក្ដី​ជំនឿបាន ?

    2. តើការមើល​ឃើញ​ស្ថានភាព​នេះជាមួយនឹង​ទស្សវិស័យ​ដ៏​អស់កល្ប​មួយអាច​ជួយ​នាង​យ៉ាង​ដូចម្ដេច ?

    3. វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​គឺជា​ឧទាហរណ៍​នៃ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព ។ តើវគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​អ្វីខ្លះ ដែលអាច​មានប្រយោជន៍​ក្នុងស្ថានភាព​នេះ ? តាម​របៀប​ណា ?

  3. ក្នុង​ចំណោម​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទាំង ១២ ដែលអ្នកបាន​សិក្សានៅក្នុង​ពាក់កណ្តាល​ទីពីរនៃ​ព្រះ​គម្ពី​រមរមន តើ​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ អ្វី​ដែលមាន​ប្រយោជន៍​ជាពិសេស ឬមាន​អត្ថន័យ​ចំពោះ​អ្នក ? ហេតុអ្វី ?

សូម​ទុកពេល​គ្រប់គ្រាន់​ឲ្យ​សិស្ស​បំពេញ​ការ​វាយតម្លៃ ។ បន្ទាប់ពី​បាន​បញ្ចប់​ការ​វាយតម្លៃ​នេះហើយ សូម​រំឭក​វា​ឡើង​វិញ​ជាមួយ​នឹង​សិស្ស ។ អ្នកអាច​ដាក់​ចំណាត់ថ្នាក់​ការវាយតម្លៃ ឬឲ្យសិស្ស​កែ​កិច្ចការ​របស់​ពួកគេ​ផ្ទាល់ ។

ចម្លើយ​សម្រាប់​សំណួរ ៖

  1. គ. មរ៉ូណៃ ៧:៤៥–៤៨

  2. ង. អាលម៉ា ៧:១១–១៣

  3. ក. អាលម៉ា ៣៩:៩

  4. ដោយចិត្ត​ស្មោះសរ ដោយស្មោះ​អស់ពីចិត្ត ដឹង

  5. សិលា ព្រះប្រោស​លោះ គ្រឹះ

  6. សាក្សី ការសាកល្បង សេចក្ដីជំនឿ

  7. ចម្លើយ​ដែល​អាច​ត្រូវ មាន នីហ្វៃទី៣ ២៧:២០មរ៉ូណៃ ៧:៤៥–៤៨ ប៉ុន្តែ​សិស្ស​អាចទទួល​បានពិន្ទុ​សម្រាប់​ការប្រើប្រាស់​វគ្គបទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ណាមួយ ប្រសិនបើ​ពួកគេអាច​ពន្យល់​អំពីរបៀប ដែលសេចក្តីពិត​នៅក្នុង​វគ្គបទគម្ពីរនេះ​ពាក់ព័ន្ធគ្នា ។

  8. ចម្លើយ​ដែល​អាច​ត្រូវ មាន អាលម៉ា ៧:១១–១៣អាលម៉ា ៣៤:៩–១០ ប៉ុន្តែសិស្ស​អាចទទួល​បានពិន្ទុ​សម្រាប់​ការប្រើប្រាស់​វគ្គបទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ណាមួយ ប្រសិនបើ​ពួកគេអាច​ពន្យល់​អំពីរបៀប ដែលសេចក្តីពិត​នៅក្នុង​វគ្គបទគម្ពីរនេះ​ពាក់ព័ន្ធគ្នា ។

  9. ចម្លើយ​ដែល​អាច​ត្រូវ មាន ហេលេមិន ៥:១២អេធើរ ១២:២៧ ប៉ុន្តែ​សិស្ស​អាចទទួល​បានពិន្ទុ​សម្រាប់​ការប្រើប្រាស់​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ណាមួយ ប្រសិនបើ​ពួកគេអាច​ពន្យល់​អំពីរបៀប ដែលសេចក្តីពិត​នៅក្នុង​វគ្គបទគម្ពីរនេះ​ពាក់ព័ន្ធគ្នា ។

  10. សិស្ស​គួរតែ​ចេះ​ពន្យល់​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ​ដោយ​សង្ខេប ។ សូម​ពិចារណា​អញ្ជើញ​ឲ្យ​ពួកគេ​ប្រៀបធៀប​ចម្លើយ​របស់ពួកគេ​ជាមួយនឹង កថាខណ្ឌទី ៥–១២ នៃផ្នែក « ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ » នៅក្នុង ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។

  11. សិស្ស​គួរតែ​ចេះ​ពន្យល់​អំពីរបៀប​ដែល​យុវនារី​រូប​នេះ​អាច​ធ្វើសកម្មភាព​ដោយ​សេចក្តីជំនឿ និងពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ការប្រើ​ទស្សន​ដ៏​អស់កល្ប​មួយ ។ ពួកគេក៏​គួរតែ​ស្គាល់​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ដែល​អាចជួយដល់​បញ្ហាកង្វល់​របស់នាង​បាន​ផងដែរ ។ ចម្លើយដែល​អាចត្រូវ មាន អាលម៉ា ៤១:១០, អេធើរ ១២:៦, និង មរ៉ូណៃ ១០:៤–៥ ។

  12. ឲ្យ​តែសិស្ស​ឆ្លើយសំណួរ​នេះដោយ​ស្មោះត្រង់ និងពេញលេញ នោះគួរតែ​ផ្តល់ពិន្ទុឲ្យ​ពួកគេ ។ សូមឲ្យ​សិស្ស​ពិភាក្សា​អំពី​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិដែល​ពួកគេបាន​ជ្រើសរើស​សម្រាប់​សំណួរ ១២ និងមូលហេតុ​ដែលពួកគេ​បានជ្រើសរើស​វា ។ វា​អាចមាន​ប្រសិទ្ធភាព​ក្នុងការឲ្យ​សិស្ស​ចែកចាយ​ឲ្យបានច្រើន​បំផុតតាម​ដែលអាច​ធ្វើបាន បើសិនមាន​ពេលនៅសល់ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​បទគម្ពីរ​ដែល​ពួកគេ​បាន​ជ្រើសរើស​នោះ បង្រៀន​ពួកគេ​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​បញ្ចប់​ការវាយតម្លៃ​ដោយ​ថ្លែង​ទីបន្ទាល់​មួយ​អំពី​អំណាច​នៃ​ការដឹង​អំពី​គោលលទ្ធិ​នៃ​ព្រះយេស៊ូវគ្រីស្ទ ដូចដែលមាន​នៅក្នុង​បទគម្ពីរ​របស់ទ្រង់ និង​ការរៀបចំ​ដើម្បី​អនុវត្ត​ការបង្រៀន​របស់​ទ្រង់​នៅ​ក្នុង​ស្ថានភាព​ជីវិតពិត​ជាក់ស្តែង ។