គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ១៤ ខែ មីនា ។ តើ​តួនាទី​ដ៏​ទេវភាព​របស់​បុរស និង​ស្ដ្រី​បំពេញ​ឲ្យ​គ្នា​ដោយ​របៀប​ណា ? គោលលទ្ធិ និង សេចក្ដីសញ្ញា ២៣–២៦


« ថ្ងៃទី ១៤ ខែ មីនា ។ តើ​តួនាទី​ដ៏​ទេវភាព​របស់​បុរស និង​ស្ដ្រី​បំពេញ​ឲ្យ​គ្នា​ដោយ​របៀប​ណា ? គោលលទ្ធិ និង សេចក្ដីសញ្ញា ២៣–២៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ១៤ ខែ មីនា ។ តើ​តួនាទី​ដ៏​ទេវភាព​របស់​បុរស និង​ស្ដ្រី​បំពេញ​ឲ្យ​គ្នា​ដោយ​របៀប​ណា ?ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ ឆ្នាំ ២០២១

គ្រួសារ​សិក្សា​ព្រះគម្ពីរ

ថ្ងៃទី ១៤ ខែ មីនា

តើ​តួនាទី​ដ៏​ទេវភាព​របស់​បុរស និង​ស្ដ្រី​បំពេញ​ឲ្យ​គ្នា​ដោយ​របៀប​ណា ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៣–២៦

រូបតំណាង​ប្រឹក្សា​ជាមួយគ្នា

ប្រឹក្សា​ជាមួយគ្នា

ដឹកនាំ​ដោយ​សមាជិក​ម្នាក់​នៅក្នុង​​កូរ៉ុម ឬ​គណៈប្រធានថ្នាក់ រយៈពេល​ប្រហែល ១០–២០ នាទី

នៅ​ដើម​ការប្រជុំ សូម​សូត្រ​រួមគ្នា​នូវ​​បាវចនា​កូរ៉ុម​បព្វជិតភាព​អើរ៉ុនបាវចនា​ក្រុម​យុវនារី ។ រួច​ហើយ សូម​ដឹកនាំ​ការពិភាក្សា​អំពី​ចំណុច​ដូច​ខាងក្រោម​នេះ ហើយ​ដាក់​ផែនការ​ពី​របៀប​ដើម្បី​អនុវត្ត​តាម​អ្វី​ដែល​បងប្អូន​ពិភាក្សា ( បងប្អូន​អាច​សម្រេច​ចិត្ត​នៅក្នុង​ការប្រជុំ​គណៈប្រធាន​ថា ចំណុច​មួយ​ណា​ដែល​ត្រូវ​ពិភាក្សា ) ៖

  • កូរ៉ុម ឬ​ថ្នាក់​របស់​យើង ។ តើ​នរណា​ត្រូវការ​ជំនួយ និង​ការអធិស្ឋាន​របស់​យើង ? តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​ដល់​ពួកគេ ? តើ​យើង​គួរ​អញ្ជើញ​នរណា​ឲ្យ​មកចូលរួម​សកម្មភាព​នាពេល​ខាង​មុខ​នេះ ?

  • កាតព្វកិច្ច ឬ​ទំនួល​ខុសត្រូវ​របស់​យើង ។ តើ​យើង​បាន​បំពេញ​កិច្ចការ​អ្វីខ្លះ ? តើ​យើង​ត្រូវ​ធ្វើ​កិច្ចការ​អ្វីខ្លះ ? តើ​យើង​បាន​អញ្ជើញ​មនុស្ស​ដទៃ​ឲ្យ​មក​រក​ព្រះគ្រីស្ទ​ដោយ​របៀប​ណា ហើយ​ថាតើ​យើង​អាច​អញ្ជើញ​មនុស្ស​ដទៃ​នៅ​ពេលនេះ​ដោយ​របៀប​ណា ?

  • ជីវិត​របស់​យើង ។ តើ​បទពិសោធន៍​ថ្មីៗ​អ្វីខ្លះ​ដែល​បាន​ពង្រឹង​ទីបន្ទាល់​របស់​យើង ? តើ​មាន​អ្វី​កំពុង​កើតឡើង​ក្នុង​ជីវិត​របស់យើង ហើយ​តើ​យើង​អាច​​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​តាម​របៀប​ណា ?

នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ សូម​ធ្វើ​នូវ​អ្វី​ដែល​ត្រឹមត្រូវ​ដូច​ខាងក្រោម​នេះ ៖

  • ថ្លែង​ទីបន្ទាល់​អំពី​គោលការណ៍​ដែល​បាន​បង្រៀន ។

  • រំឭក​សមាជិក​កូរ៉ុម ឬ​ថ្នាក់​អំពី​ផែនការ និង​ការអញ្ជើញ​ទាំងឡាយ​ដែល​បាន​ដាក់​អំឡុង​ពេល​នៃ​ការប្រជុំ ។

រូប​តំណាង​បង្រៀន​គោលលទ្ធិ

បង្រៀន​គោលលទ្ធិ

ដឹកនាំ​ដោយ​អ្នកដឹកនាំ​ជា​មជ្ឈិមវ័យ ឬ​យុវវ័យ​ម្នាក់ រយៈពេល​ប្រហែល ២៥–៣៥ នាទី

រៀបចំ​ខ្លួន​ខាង​វិញ្ញាណ

ព្រះវរបិតាសួគ៌​បាន​ប្រទាន​តួនាទី​ដ៏​សំខាន់​ស្មើគ្នា​ដល់​បុរស និង​ស្ដ្រី​ឲ្យ​បំពេញ​តាម​ផែនការ​របស់​ទ្រង់ ។ តួនាទី​ទាំងនេះ​បំពេញ​ឲ្យ​គ្នា​ទៅវិញ​ទៅមក ។ ដើម្បី​ជួយ​បុរស និង​ស្ដ្រី​ឲ្យ​បំពេញ​តាម​តួនាទី​ទាំងនេះ ទ្រង់​បាន​ប្រទាន​ដល់​ពួកគេ​នូវ​អំណោយទាន និង​សមត្ថភាព​ដ៏​ពិសេសៗ​ជាច្រើន ។ សមាជិក​កូរ៉ុម ឬ​ថ្នាក់​អាច​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ២៥ នៅ​សប្ដាហ៍​នេះ ។ នៅក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​ប្រទាន​ការទូន្មាន​ដល់​អិមម៉ា ស្ម៊ីធ អំពី​កិច្ចការ​ដ៏​សំខាន់​របស់​នាង​នៅក្នុង​ការស្ដារ​ដំណឹងល្អ​ឡើងវិញ ហើយ​បាន​ពន្យល់​អំពី​របៀប​ដែល​យ៉ូសែប និង​អិមម៉ា​អាច​គាំទ្រ​ដល់​គ្នា​ទៅវិញ​ទៅមក ។ តើ​បងប្អូន​បាន​ឃើញ​គំរូ​អ្វីខ្លះ អំពី​បុរស និង​ស្ដ្រី​ដែល​ធ្វើការ​រួមគ្នា​តាម​របៀប​ដែល​បំពេញ​ឲ្យ​គ្នា ដើម្បី​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ ? តើ​បងប្អូន​អាច​បំផុស​គំនិត​យុវជន ឬ​យុវនារី​ដែល​បងប្អូន​បង្រៀន​ឲ្យ​យល់​ពី​តួនាទី​ដ៏​ទេវភាព​របស់​ពួកគេ និង​ធ្វើកិច្ចការ​រួមគ្នា​ដើម្បី​កសាង​នគរ​ព្រះ​ដោយ​របៀប​ណា ?

កាល​ដែល​បងប្អូន​រៀបចំ​ខ្លួន​ដើម្បី​​បង្រៀន សូម​ពិចារណា​រំឭក « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោកនៅលើ​គេហទំព័រ ( ChurchofJesusChrist.org )​និង​សារលិខិត​របស់​ប្រធាន លីនដា ខេ ប៊ើរថុន « We’ll Ascend TogetherLiahonaខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ២៩–៣២ ) ។

យុវនារី និង​យុវជន​លម្អ​នំ​ខេក

យុវជន និង​យុវនារី​អាច​រៀន​ធ្វើការ​រួមគ្នា​ដើម្បី​កសាង​នគរ​ព្រះ​បាន ។

រៀន​ជាមួយគ្នា

ដើម្បី​ចាប់ផ្ដើម​ការពិភាក្សា​អំពី​របៀប​ដែល​បុរស និង​ស្ដ្រី​ធ្វើការ​រួមគ្នា​នៅក្នុង​នគរ​របស់​ព្រះ សូម​ពិចារណា​អញ្ជើញ​សមាជិក​ក្នុង​កូរ៉ុម ឬ​ថ្នាក់​ឲ្យ​រំឭក គោលលទ្ធិ និង សេចក្តីសញ្ញា ២៥ ។ តើ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​អ្វីខ្លះ អំពី​ការទទួល​ខុសត្រូវ​ដែល​អិមម៉ា និង​យ៉ូសែប​មាន​ចំពោះ​គ្នាទៅវិញទៅមក ? តើ​យើង​អាច​រៀន​អ្វី​ខ្លះ​មកពី កណ្ឌទី ២៥ អំពី​របៀប​ដែល​ស្វាមី និង​ភរិយា​គួរ​ធ្វើការ​រួមគ្នា​ ? បងប្អូន​អាច​ចែក​ក្រដាស​ឲ្យ​អ្នក​ដែល​បងប្អូន​បង្រៀន ដើម្បី​សរសេរ​នូវ​អ្វី​ដែល​ពួកគេ​រកឃើញ និង​ឲ្យ​ពួកគេ​ចែកចាយ​គំនិត​របស់​ពួកគេ ។ រួចហើយ សូម​ជ្រើសរើស​ចេញពី​សកម្មភាព​ខាងក្រោម​នេះ ដើម្បី​ជួយ​ពួកគេ​ឲ្យ​យល់​ពី​របៀប​ដែល​ព្រះ​រំពឹង​ចង់​ឲ្យ​បុត្រា និង​បុត្រី​របស់​ព្រះ​ដើម្បី​ធ្វើការ​រួមគ្នា ។

  • តើ​បងប្អូន​អាច​គិត​ដល់​ឧទាហរណ៍​មួយ​ដើម្បី​ជួយ​សមាជិក​កូរ៉ុម ឬ​ថ្នាក់​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​ពាក្យ « បំពេញ​ឲ្យ​គ្នា » ដែរ​ឬ​ទេ ? ឧទាហរណ៍ ពួកគេ​អាច​និយាយ​អំពី​ពណ៌​ស៊ីគ្នា ឬ​ពិភាក្សា​ពី​របៀប​សំឡេង​ខុសៗ​គ្នា​ក្នុង​ក្រុម​ចម្រៀង​ធ្វើ​ឲ្យ​តន្ដ្រី​កាន់តែ​ពិរោះ ។ តើ​តួនាទី​ដ៏​ទេវភាព​របស់​បុរស និង​ស្ដ្រី​បំពេញ​ឲ្យ​គ្នា​​ដោយ​របៀប​ណា ? ក្នុង​នាម​ជា​កូរ៉ុម ឬ​ថ្នាក់ សូម​អាន​រួមគ្នា​ក្នុង​កថាខណ្ឌ​ពីរ​ដំបូង​នៃ​វគ្គ​ដែល​មាន​ចំណងជើង​ថា « ការលើក​ស្ទួយ និង​តួរនាទី ក្នុង​ការជួយ​​បំពេញ​ឲ្យ​គ្នា​របស់​យើង »​​សារលិខិត​មក​ពី ​ប្រធាន លីនដា ខេ ប៊ើរថុន​ « We’ll Ascend TogetherLiahonaខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៣០ ) ។ ឬ បងប្អូន​អាច​អញ្ជើញ​គូស្វាមី​ភរិយា​រៀបការ​ហើយ​មួយ​គូ ឲ្យ​មក​ជួប​កូរ៉ុម ឬ​ថ្នាក់​របស់​បងប្អូន ហើយ​ជជែក​អំពី​របៀប​ដែល​ពួកគេ​បាន​ជួយ​គ្នា​បំពេញ​តួនាទី​របស់​ពួកគេ និង​របៀប​ដែល​ព្រះអម្ចាស់​បាន​ជួយ​ដល់ពួកគេ ។ តើ​យើង​បាន​រៀន​ចេញពី​សារលិខិត​របស់​ប្រធាន ប៊ើរថុន ឬ​គូស្វាមី​ភរិយា​នេះ អំពី​របៀប​ដែល​បុរស និង​ស្ដ្រី​គាំទ្រ​គ្នា​ក្នុង​ក្រុម​គ្រួសារអ្វីខ្លះ ?

  • បទគម្ពីរ​ដែល​ចែង​ក្នុង​វគ្គ « ធនធាន​គាំទ្រ » អាច​ជួយ​សមាជិក​កូរ៉ុម ឬ​ថ្នាក់​ឲ្យ​រៀន​បន្ថែម​ទៀត​អំពី​ការទទួល​ខុសត្រូវ​ទាំងឡាយ​របស់​បុរស និង​ស្ដ្រី​នៅក្នុង​ក្រុម​គ្រួសារ ។ បងប្អូន​អាច​ចាត់​ឲ្យ​សមាជិក​កូរ៉ុម ឬ​ថ្នាក់​ម្នាក់ៗ​អាន​វគ្គ​បទគម្ពីរ​ទាំងនេះ​មួយ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​ខគម្ពីរ​របស់​ពួកគេ ហើយ​និយាយ​អំពី​ការទទួល​ខុសត្រូវ​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង​ខ​នោះ ។ តើ​បទគម្ពីរ​ទាំងនេះ​បង្រៀន​អ្វីខ្លះ​អំពី​ទំនួល​ខុសត្រូវ​របស់​ឪពុកម្ដាយ ? តើ​ស្វាមី និង​ភរិយា​អាច​ជួយ​គ្នា​បំពេញ​ការទទួល​ខុសត្រូវ​ដ៏​ទេវភាព​ទាំងនេះ​ដោយ​របៀប​ណា ? តើ​ព្រះអង្គ​សង្រ្គោះ​អាច​ជួយ​ពួកគេ​ឲ្យ​ទទួល​បាន​ជោគជ័យ​យ៉ាង​ដូចម្តេច ? តើ​កូនៗ​អាច​ជួយ​ពួកគេ​យ៉ាង​ដូចម្ដេច ?

  • ដើម្បី​ជួយ​កូរ៉ុម ឬ​ថ្នាក់​របស់​បងប្អូន​ឲ្យ​យល់អំ​ពី​របៀប​ដែល​បុរស និង​ស្ដ្រី​អាច​បំពេញ​ឲ្យ​គ្នា​ក្នុង​នាម​ជា​ដៃគូ​មាន​ភាពស្មើគ្នា​នោះ សូម​សរសេរ​ចំណងជើង​ដូច​តទៅ​នេះ​ដាក់​នៅ​លើ​ក្ដារខៀន ៖ ការទទួល​ខុសត្រូវ​របស់​ឪពុក និង ការទទួល​ខុសត្រូវ​របស់​ម្ដាយ ។ សូម​ឲ្យ​សមាជិក​កូរ៉ុម ឬ​ថ្នាក់​រកមើល​ក្នុង​កថាខណ្ឌ​ទី​ប្រាំពីរ​នៃ « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ហើយ​សរសេរ​អ្វី​ដែល​ពួកគេ​រកឃើញ​ដាក់​ក្រោម​ចំណងជើង​ឲ្យ​បាន​សមរម្យ ។ តើ​យើង​រៀន​អ្វី​ខ្លះ​អំពី​តួនាទី​ដ៏​ទេវភាព​របស់​ឪពុក និងម្ដាយ ? តើ​វា​មាន​ន័យ​យ៉ាង​ណា ដែលឪពុក និង​ម្ដាយ​ត្រូវ​ជួយ​គ្នា « ក្នុង​នាម​ជា​ដៃគូ​ស្មើភាព​គ្នា » ដើម្បី​បំពេញ​ការទទួល​ខុសត្រូវ​ទាំងនេះ ? តើ​យើង​អាច​ចែកចាយ​ឧទាហរណ៍​អ្វីខ្លះ មកពី​ជីវិត​របស់​យើង​ដែល​បង្ហាញ​ថា ឪពុក និង​ម្ដាយ​កំពុង​បំពេញ​តួនាទី​របស់​ពួកលោក ហើយ​ជួយ​គ្នា​ក្នុង​នាម​ជា​ដៃគូ​ស្មើភាព​គ្នា ? បងប្អូន​ក៏​អាច​ពិភាក្សា​ពី​របៀប​ដែល​យុវវ័យ​អាច​រៀបចំ​ខ្លួន​នា​ពេល​នេះ​សម្រាប់​តួនាទី​នាពេល​អនាគត​ទាំងនេះ​ផងដែរ ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

សូម​លើក​ទឹកចិត្ត​សមាជិក​កូរ៉ុម ឬ​ថ្នាក់​ឲ្យ​សញ្ជឹងគិត ហើយ​កត់ត្រា​នូវ​អ្វី​ដែល​ពួកគេ​នឹង​ត្រូវ​ធ្វើ​ដើម្បី​ប្រព្រឹត្ត​តាម​ការបំផុស​គំនិត ដែល​ពួកគេ​បាន​ទទួល​នៅ​ថ្ងៃនេះ ។ តើ​មេរៀន​ថ្ងៃនេះ​ទាក់ទងទៅ​នឹង​គោលដៅ​ផ្ទាល់ខ្លួន ដែល​ពួកគេ​បាន​ដាក់​យ៉ាង​ដូចម្ដេច​ខ្លះ ? ប្រសិនបើ​ពួកគេ​ចង់ សមាជិក​កូរ៉ុម ឬ​ថ្នាក់​អាច​ចែកចាយ​គំនិត​របស់​ពួកគេ​បាន ។

ធនធាន​​គាំទ្រ

ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

ព្រះអង្គ​សង្គ្រោះ​បាន​រៀបចំ​អស់​អ្នក​ដែល​ទ្រង់​បាន​បង្រៀន ហើយ​បាន​ប្រទាន​ការទទួល​ខុសត្រូវ​ដ៏​សំខាន់ទៅ​​ដល់​ពួកគេ ។ តើ​បងប្អូន​អាច​រៀបចំ​អស់​អ្នក​ដែល​បងប្អូន​បង្រៀន​ឲ្យ​ធ្វើការ​រួមគ្នា​ក្នុង​នាម​ជា​បុត្រា​បុត្រី​របស់​ព្រះ​ដោយ​របៀប​ណា ? ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ [ ឆ្នាំ ២០១៦ ] ទំព័រ ២៧–២៨ ) ៕