ថ្ងៃទី ១១ ខែ កក្កដា ។ តើការដឹងអំពីផែនការនៃសេចក្ដីសង្គ្រោះមានឥទ្ធិពលលើជីវិតរបស់ខ្ញុំយ៉ាងដូចម្ដេច ? គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦ » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១១ ខែ កក្កដា ។ តើការដឹងអំពីផែនការនៃសេចក្ដីសង្គ្រោះមានឥទ្ធិពលលើជីវិតរបស់ខ្ញុំយ៉ាងដូចម្ដេច ? »ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២១
ថ្ងៃទី ១១ ខែ កក្កដា ។
តើការដឹងអំពីផែនការនៃសេចក្ដីសង្គ្រោះមានឥទ្ធិពលលើជីវិតរបស់ខ្ញុំយ៉ាងដូចម្ដេច ?
ប្រឹក្សាជាមួយគ្នា
ដឹកនាំដោយសមាជិកម្នាក់ក្នុងគណៈប្រធានកូរ៉ុម ឬថ្នាក់ រយៈពេលប្រហែល ១០–២០ នាទី
នៅដើមការប្រជុំ សូមសូត្ររួមគ្នានូវបាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន ឬ បាវចនាក្រុមយុវនារី ។ រួចហើយ សូមដឹកនាំការពិភាក្សាអំពីចំណុចដូចខាងក្រោមនេះ ហើយដាក់ផែនការពីរបៀបដើម្បីអនុវត្តតាមអ្វីដែលបងប្អូនពិភាក្សា ( បងប្អូនអាចសម្រេចចិត្តនៅក្នុងការប្រជុំគណៈប្រធានថា ចំណុចមួយណាដែលត្រូវពិភាក្សា ) ៖
-
កូរ៉ុម ឬថ្នាក់របស់យើង ។ តើនរណាត្រូវការជំនួយ និងការអធិស្ឋានរបស់យើង ? តើយើងអាចធ្វើអ្វីខ្លះដើម្បីជួយដល់ពួកគេ ? តើយើងគួរអញ្ជើញនរណាឲ្យមកចូលរួមសកម្មភាពនាពេលខាងមុខនេះ ?
-
កាតព្វកិច្ច ឬទំនួលខុសត្រូវរបស់យើង ។ តើយើងបានបំពេញកិច្ចការអ្វីខ្លះ ? តើយើងត្រូវធ្វើកិច្ចការអ្វីខ្លះ ? តើយើងបានអញ្ជើញមនុស្សដទៃឲ្យមករកព្រះគ្រីស្ទដោយរបៀបណា ហើយតើយើងអាចអញ្ជើញមនុស្សដទៃនាពេលនេះដោយរបៀបណា ?
-
ជីវិតរបស់យើង ។ តើបទពិសោធន៍ថ្មីៗអ្វីខ្លះដែលបានពង្រឹងទីបន្ទាល់របស់យើង ? តើមានអ្វីកំពុងកើតឡើងក្នុងជីវិតយើង ហើយតើយើងអាចគាំទ្រគ្នាទៅវិញទៅមកតាមរបៀបណា ?
នៅចុងបញ្ចប់នៃមេរៀននេះ សូមធ្វើដូចខាងក្រោមនេះតាមការគួរ ៖
-
ថ្លែងទីបន្ទាល់អំពីគោលការណ៍ដែលបានបង្រៀន ។
-
រំឭកសមាជិកកូរ៉ុម ឬថ្នាក់អំពីផែនការ និងការអញ្ជើញទាំងឡាយដែលបានដាក់អំឡុងការប្រជុំ ។
បង្រៀនគោលលទ្ធិ
ដឹកនាំដោយអ្នកដឹកនាំយុវវ័យ ឬយុវវ័យម្នាក់ រយៈពេលប្រហែល ២៥–៣៥ នាទី
រៀបចំខ្លួនខាងវិញ្ញាណ
ព្រះវរបិតាសួគ៌របស់យើងបានផ្ដល់ផែនការមួយ ដែលអាចឲ្យយើងទទួលបានពរជ័យដ៏អស់កល្ប ហើយក្លាយដូចជាទ្រង់ ។ ទ្រង់សព្វព្រះទ័យឲ្យបុត្ររបស់ទ្រង់ទាំងអស់ដឹងអំពីផែនការនោះ ដូច្នេះទ្រង់បានបើកសម្ដែងការណ៍នោះដល់ព្យាការីគ្រប់ជំនាន់ ។ កាលសមាជិកកូរ៉ុម ឬថ្នាក់បានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦ នៅសប្ដាហ៍នេះ ពួកគេបានរៀនពីអ្វីដែលព្រះបានបើកសម្ដែងអំពីផែនការរបស់ទ្រង់ដល់យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន រួមមាននូវតួនាទីដ៏ចម្បងរបស់ព្រះអង្គសង្គ្រោះនៅក្នុងផែនការ និងសិរីល្អដែលយើងអាចទទួលបាននៅក្នុងជីវិតខាងមុខ ។ ប្រសិនបើយើងស្មោះត្រង់ នោះយើងអាចបានឥតខ្ចោះតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ទទួលបានភាពពេញលេញនៃសេចក្ដីអំណរ និងរស់នៅជាមួយព្រះជារៀងរហូត ។
តើការដឹងពីផែនការរបស់ព្រះវរបិតាសួគ៌ មានឥទ្ធិពលលើទស្សនវិស័យរបស់បងប្អូនអំពីជីវិតយ៉ាងដូចម្ដេច ? តើបងប្អូនអាចជួយកូរ៉ុម ឬថ្នាក់របស់បងប្អូនឲ្យយល់ថា វាជាពរជ័យមួយដែលដឹងពីផែនការនៃសេចក្ដីសង្គ្រោះនេះដោយរបៀបណា ? ដើម្បីរៀបចំខ្លួនបង្រៀន បងប្អូនអាចអាន « ផែនការនៃសេចក្ដីសង្គ្រោះ » នៅក្នុងសៀវភៅ ពិតចំពោះសេចក្ដីជំនឿ ( [ ឆ្នាំ ២០០៤ ] ទំព័រ ១១១–១១៣ ) ឬសារលិខិតរបស់អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ « Your Great Adventure » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៨៦–៩០ ) ។
រៀនជាមួយគ្នា
របៀបមួយដើម្បីចាប់ផ្ដើមការពិភាក្សាជាមួយនឹងកូរ៉ុម ឬថ្នាក់របស់បងប្អូនអំពីផែនការនៃសេចក្ដីសង្គ្រោះគឺ ការអញ្ជើញនរណាម្នាក់ឲ្យសរសេរនៅលើក្ដារខៀននូវចំណងជើងដូចតទៅនេះ ព្រមជាមួយខគម្ពីរមកពី គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦ ៖ ជីវិតមុនផែនដីនេះ ( ខទី ២២–២៧ ) ជីវិតរមែងស្លាប់ ( ខទី ៤០–៤៣ ) និង ជីវិតក្រោយពីការស្លាប់ ( ខទី ៥០–៥៣, ៥៩–៦២ ) ។ សូមទុកពេលពីរបីនាទីឲ្យសមាជិកកូរ៉ុម ឬថ្នាក់រំឭកខគម្ពីរទាំងនេះ ដើម្បីស្វែងរកតួនាទីរបស់ព្រះអង្គសង្គ្រោះក្នុងការបំពេញតាមផែនការរបស់ព្រះវរបិតាសួគ៌ ។ សូមអញ្ជើញពួកគេឲ្យសរសេរនៅក្រោមចំណងជើងនីមួយៗនូវអ្វីដែលពួកគេរកឃើញ ។ សកម្មភាពខាងក្រោមនេះអាចជួយពួកគេឲ្យយល់ពីរបៀប ដែលផែនការរបស់ព្រះវរបិតាសួគ៌ផ្ដល់ពរជ័យដល់ជីវិតរបស់ពួកគេកាន់តែច្បាស់ ។
-
ការរំឭកឈ្មោះខ្លះៗនៃផែនការរបស់ព្រះវរបិតាសួគ៌ អាចជួយសមាជិកកូរ៉ុម ឬថ្នាក់ឲ្យយល់ដឹងកាន់តែច្បាស់អំពីផែនការនេះ ។ ពួកគេអាចពិនិត្យមើលបទគម្ពីរនៅក្នុងចំណុចទីមួយនៅក្រោមផ្នែក « ធនធានគាំទ្រ » ហើយធ្វើបញ្ជីមួយអំពីឈ្មោះមួយចំនួនសម្រាប់ផែនការរបស់ព្រះ ។ តើឈ្មោះទាំងនេះបង្រៀនអ្វីខ្លះអំពីផែនការ ? ឧទាហរណ៍ តើផែនការនេះនាំឲ្យយើងមានសុភមង្គលនាពេលនេះ និងពេលដ៏អស់កល្បដោយរបៀបណា ? តើខគម្ពីរទាំងនេះបង្រៀនយើងអ្វីខ្លះអំពីតួនាទីរបស់ព្រះអង្គសង្គ្រោះនៅក្នុងផែនការនេះ ? បងប្អូនអាចបង្ហាញវីដេអូ « Our Eternal Life » ឬ « Men’s Hearts Shall Fail Them » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ហើយអញ្ជើញអ្នកដែលបងប្អូនបង្រៀន ឲ្យនិយាយអំពីគ្រាដែលពួកគេមានអំណរចំពោះផែនការរបស់ព្រះវរបិតាសួគ៌ ។
-
សូមពិចារណាអញ្ជើញអ្នកដែលបងប្អូនបង្រៀនឲ្យពិភាក្សាអំពីរបៀបដែលពួកគេអាចឆ្លើយនឹងមិត្តម្នាក់ ដែលបានសួរសំណួរដូចតទៅនេះអំពីផែនការនៃសេចក្ដីសង្គ្រោះ ៖ តើយើងមកពីកន្លែងណា ? ហេតុអ្វីយើងមកទីនេះ ? តើយើងនឹងទៅកន្លែងណា បន្ទាប់ពីយើងចាកចេញពីជីវិតនេះ ? សូមអញ្ជើញពួកគេឲ្យប្រើព័ត៌មាននៅក្រោម « ផែនការនៃសេចក្ដីសង្គ្រោះ » នៅក្នុងសៀវភៅ ពិតចំពោះសេចក្ដីជំនឿ ( ទំព័រ ១១១–១១៣ ) និងធនធាននៅក្រោម « ធនធានគាំទ្រ » ដើម្បីរៀបចំចម្លើយចំពោះសំណួរមួយ ។ តើយើងត្រូវបានពង្រឹង តាមរយៈការដឹងពីចម្លើយចំពោះសំណួរទាំងនេះដោយរបៀបណា ?
-
សមាជិកកូរ៉ុម ឬថ្នាក់រៀនពីសេចក្ដីពិតនៃដំណឹងល្អកាន់តែជ្រាលជ្រៅ នៅពេលពួកគេមានឱកាសបង្រៀន ។ សូមសុំទុកជាមុន ឲ្យសមាជិកកូរ៉ុម ឬថ្នាក់បីបួននាក់មករៀនដោយបានរៀបចំខ្លួនចែកចាយសេចក្ដីសង្ខេបខ្លីមួយ អំពីអ្វីដែលពួកគេដឹងពីផ្នែកមួយនៃផែនការនៃសេចក្ដីសង្គ្រោះ ។ ពួកគេអាចប្រើសេចក្ដីសង្ខេបដែលមាននៅក្រោម « ផែនការនៃសេចក្ដីសង្គ្រោះ » នៅក្នុងជំពូកទី ៣ នៃសៀវភៅប្រកាសដំណឹងល្អរបស់យើង ( [ ឆ្នាំ ២០១៩ ] ) ទំព័រ ៤៧–៦០ ) ។ តើវាមានភាពខុសគ្នាអ្វីខ្លះ ពេលដឹងអំពីផែនការនៃសេចក្តីសង្គ្រោះ ?
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមលើកទឹកចិត្តសមាជិកកូរ៉ុម ឬថ្នាក់ឲ្យសញ្ជឹងគិត ហើយកត់ត្រានូវអ្វីដែលពួកគេនឹងធ្វើដើម្បីប្រព្រឹត្តតាមការបំផុសគំនិត ដែលពួកគេបានទទួលនៅថ្ងៃនេះ ។ តើមេរៀនថ្ងៃនេះទាក់ទងទៅនឹងគោលដៅផ្ទាល់ខ្លួន ដែលពួកគេបានដាក់យ៉ាងដូចម្ដេច ? ប្រសិនបើពួកគេចង់ នោះសមាជិកកូរ៉ុម ឬថ្នាក់អាចចែកចាយគំនិតរបស់ពួកគេបាន ។
ធនធានគាំទ្រ
-
នីហ្វៃទី២ ១១:៥; អាលម៉ា ១២:៣០; ៣៤:៩; ៤១:២; ៤២:៨, ១៣–១៥; ម៉ូសេ ៦:៥៩–៦២ ( ឈ្មោះសម្រាប់ផែនការរបស់ព្រះវរបិតាសួគ៌ )
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:១–៣; ១៣៨:៥៣–៥៦; ម៉ូសេ ៤:១–៤; អ័ប្រាហាំ ៣:២១–២៤ ( ជីវិតមុនផែនដី )
-
នីហ្វៃទី២ ២:១៩–២១, ២៥; អាលម៉ា ៥:១៥–១៦; ៣៤:៣២; អ័ប្រាហាំ ៣:២៥–២៦ ( ជីវិតរមែងស្លាប់ )
-
យ៉ូហាន ១៤:១–២; អាលម៉ា ១១:៤២–៤៥; គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៣៩–៤៣, ៨៩–៩៣ ( ជីវិតក្រោយពីការស្លាប់ )