« ថ្ងៃទី ១៤ ខែ វិច្ឆិកា ។ ហេតុអ្វីអាពាហ៍ពិពាហ៍ដ៏អស់កល្បសំខាន់ ? គោលលទ្ធិ និង សេចក្តីសញ្ញា ១២៩–១៣២ » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១៤ ខែ វិច្ឆិកា ។ ហេតុអ្វីអាពាហ៍ពិពាហ៍ដ៏អស់កល្បសំខាន់ ? »ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២១
ថ្ងៃទី ១៤ ខែ វិច្ឆិកា
ហេតុអ្វីអាពាហ៍ពិពាហ៍ដ៏អស់កល្បសំខាន់ ?
ប្រឹក្សាជាមួយគ្នា
ដឹកនាំដោយសមាជិកម្នាក់នៅក្នុងកូរ៉ុម ឬគណៈប្រធានថ្នាក់ រយៈពេលប្រហែល ១០–២០ នាទី
នៅដើមការប្រជុំ សូមសូត្ររួមគ្នានូវបាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន ឬ បាវចនាក្រុមយុវនារី ។ រួចហើយ សូមដឹកនាំការពិភាក្សាអំពីចំណុចដូចខាងក្រោមនេះ ហើយដាក់ផែនការពីរបៀបដើម្បីអនុវត្តតាមអ្វីដែលបងប្អូនពិភាក្សា ( បងប្អូនអាចសម្រេចចិត្តនៅក្នុងការប្រជុំគណៈប្រធានថា ចំណុចមួយណាដែលត្រូវពិភាក្សា ) ៖
-
កូរ៉ុម ឬថ្នាក់របស់យើង ។ តើនរណាត្រូវការជំនួយ និងការអធិស្ឋានរបស់យើង ? តើយើងអាចធ្វើអ្វីខ្លះដើម្បីជួយដល់ពួកគេ ? តើយើងគួរអញ្ជើញនរណាឲ្យមកចូលរួមសកម្មភាពនាពេលខាងមុខនេះ ?
-
កាតព្វកិច្ច ឬទំនួលខុសត្រូវរបស់យើង ។ តើយើងបានបំពេញកិច្ចការអ្វីខ្លះ ? តើយើងត្រូវធ្វើកិច្ចការអ្វីខ្លះ ? តើយើងបានអញ្ជើញមនុស្សដទៃឲ្យមករកព្រះគ្រីស្ទដោយរបៀបណា ហើយតើយើងអាចអញ្ជើញមនុស្សដទៃនាពេលនេះដោយរបៀបណា ?
-
ជីវិតរបស់យើង ។ តើបទពិសោធន៍ថ្មីៗអ្វីខ្លះដែលបានពង្រឹងទីបន្ទាល់របស់យើង ? តើមានអ្វីកំពុងកើតឡើងក្នុងជីវិតរបស់យើង ហើយតើយើងអាចគាំទ្រគ្នាទៅវិញទៅមកតាមរបៀបណា ?
នៅចុងបញ្ចប់នៃមេរៀននេះ ជាការសមមរ្យ សូមធ្វើនូវអ្វីខាងក្រោមនេះ ៖
-
ថ្លែងទីបន្ទាល់អំពីគោលការណ៍ដែលបានបង្រៀន ។
-
រំឭកសមាជិកកូរ៉ុម ឬថ្នាក់អំពីផែនការ និងការអញ្ជើញទាំងឡាយដែលបានដាក់អំឡុងពេលនៃការប្រជុំ ។
បង្រៀនគោលលទ្ធិ
ដឹកនាំដោយអ្នកដឹកនាំជាមជ្ឈិមវ័យ ឬយុវវ័យម្នាក់ រយៈពេលប្រហែល ២៥–៣៥ នាទី
រៀបចំខ្លួនខាងវិញ្ញាណ
កាលសមាជិកក្នុងកូរ៉ុម ឬថ្នាក់របស់បងប្អូនទទួលបានទីបន្ទាល់អំពីអាពាហ៍ពិពាហ៍ក្នុងព្រះវិហារបរិសុទ្ធ ខណៈពួកគេនៅក្មេង នោះពួកគេនឹងមានបំណង ហើយរៀបចំខ្លួនសម្រាប់ពរជ័យដ៏អស្ចារ្យនេះកាន់តែខ្លាំង ។ នៅក្នុងផែនការនៃសុភមង្គលរបស់ព្រះវរបិតាសួគ៌យើង សេចក្ដីសញ្ញាដ៏អស់កល្បនៃអាពាហ៍ពិពាហ៍គឺសំខាន់ចាំបាច់សម្រាប់ការលើកតម្កើងឡើង ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣១:១–៤ ) ។ ប៉ុន្ដែអាពាហ៍ពិពាហ៍ក្នុងព្រះវិហារបរិសុទ្ធមិនត្រឹមតែអំពីអ្វីដែលយើងនឹងទទួលបាននៅក្នុងជីវិតក្រោយប៉ុណ្ណោះទេ—វាក៏អាចនាំមកនូវពរជ័យដ៏អស្ចារ្យនៅក្នុងជីវិតនេះផងដែរ ។ ឧទាហរណ៍ សេចក្ដីសញ្ញាដ៏ពិសិដ្ឋជាមួយព្រះអាចមានឥទ្ធិពលទៅលើរបៀបដែលស្វាមី និងភរិយាមើលទៅទំនាក់ទំនងរបស់ពួកគេជាមួយគ្នា ។ ហើយបុរសម្នាក់ និងស្ដ្រីម្នាក់ដែលបានផ្សារភ្ជាប់នឹងគ្នាសម្រាប់ពេលវេលា និងភាពអស់កល្បទាំងអស់មានការធានាថា ដោយសារតែព្រះយេស៊ូវគ្រីស្ទ នោះទំនាក់ទំនងរបស់ពួកគេនឹងបន្ដជារៀងរហូតទៅ ប្រសិនបើពួកគេនៅពិតចំពោះសេចក្ដីសញ្ញារបស់ពួកគេ ។
តើបងប្អូនអាចជួយសមាជិកកូរ៉ុម ឬថ្នាក់របស់បងប្អូនឲ្យមានបំណងកាន់តែខ្លាំងដើម្បីបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធដោយរបៀបណា ? ដើម្បីរៀបចំខ្លួនបងប្អូនបង្រៀនអំពីអាពាហ៍ពិពាហ៍ក្នុងព្រះវិហារបរិសុទ្ធ បងប្អូនអាចអានអត្ថបទ « About a Temple Sealing » នៅលើគេហទំព័រ temples.ChurchofJesusChrist.org ឬ អាន « អាពាហ៍ពិពាហ៍ » នៅក្នុងសៀវភៅ ពិតចំពោះសេចក្ដីជំនឿ ( [ ឆ្នាំ ២០០៤ ] ទំព័រ ២០៣–២០៥ ) ។
រៀនជាមួយគ្នា
ដើម្បីផ្ដល់ឱកាសមួយឲ្យសមាជិកកូរ៉ុម ឬថ្នាក់ចែកចាយនូវអ្វីដែលពួកគេបានសិក្សានៅក្នុងព្រះគម្ពីរនាសប្ដាហ៍នេះ បងប្អូនអាចសរសេរសំណួរមួយនៅលើក្ដារខៀនដូចជា ហេតុអ្វីអាពាហ៍ពិពាហ៍ដ៏អស់កល្បនៅក្នុងព្រះវិហារបរិសុទ្ធរបស់ព្រះមានសារៈសំខាន់ ? រួចហើយសមាជិកកូរ៉ុម ឬថ្នាក់អាចរកមើលសេចក្ដីយោងទៅខគម្ពីរមួយ ដែលពួកគេបានអាននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៩–១៣២ ដែលអាចជួយឆ្លើយទៅនឹងសំណួរនេះ ហើយសរសេរសេចក្ដីយោងនោះនៅក្បែរសំណួរ ។ ( ប្រសិនបើវាមានប្រយោជន៍ បងប្អូនអាចឲ្យពួកគេមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣១:១–៤; ១៣២:១៣–១៩ ) ។ សូមអានសេចក្ដីយោងមួយចំនួនជាមួយគ្នា ហើយពិភាក្សាពីអ្វីដែលខគម្ពីរទាំងនេះបង្រៀន ។ បងប្អូនអាចប្រើសកម្មភាពខាងក្រោមនេះមួយ ឬច្រើនដើម្បីជួយយុវវ័យឲ្យយល់កាន់តែច្បាស់អំពីសារៈសំខាន់នៃអាពាហ៍ពិពាហ៍ក្នុងព្រះវិហារបរិសុទ្ធ ។
-
ដោយសារអាពាហ៍ពិពាហ៍ដ៏អស់កល្បពិសេសចំពោះដំណឹងល្អដែលបានស្ដារឡើងវិញ នោះអស់អ្នកដែលបងប្អូនបង្រៀនអាចមានឱកាសជាច្រើន ដើម្បីពន្យល់វាដល់មនុស្សដែលមិនធ្លាប់បានឮវាពីមុនមក ។ ដើម្បីជួយសមាជិកកូរ៉ុម ឬថ្នាក់ឲ្យធ្វើការណ៍នេះ បងប្អូនអាចអញ្ជើញពួកគេឲ្យស្រមៃថា ពួកគេមានមិត្តម្នាក់ដែលឆ្ងល់ថា ហេតុអ្វីពួកបរិសុទ្ធថ្ងៃចុងក្រោយជឿថា ការបានរៀបការនៅក្នុងព្រះវិហារបរិសុទ្ធសំខាន់យ៉ាងខ្លាំង ។ សូមឲ្យពួកគេអានបទគម្ពីរនៅក្នុង « ធនធានគាំទ្រ » « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ឬ ទំព័រ ៧០–៧១ នៅក្នុងសៀវភៅ ពិតចំពោះសេចក្ដីជំនឿ ។ ពួកគេអាចរកមើលពាក្យ ឃ្លា និងគំនិតយោបល់នានាដែលពួកគេអាចរួមបញ្ចូលនៅក្នុងសំបុត្រមួយសរសេរទៅកាន់មិត្តរបស់ពួកគេ ដោយពន្យល់អំពីសារៈសំខាន់នៃអាពាហ៍ពិពាហ៍នៅក្នុងព្រះវិហារបរិសុទ្ធ ។ ពួកគេក៏អាចមើលវីដេអូ « Why Is Marriage Sacred to Heavenly Father? »មកពីកម្មវិធី « Face to Face ជាមួយអែលឌើរ និងស៊ិស្ទើរ រ៉េនឡាន់ ផងដែរ » ( [ ការចាក់ផ្សាយយុវវ័យទូទាំងពិភពលោក ] ថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០១៧ ) នៅលើគេហទំព័រ FacetoFace.ChurchofJesusChrist.org ) ។ បងប្អូនអាចឲ្យពួកគេមានពេលសរសេរសំបុត្រមួយ រួចហើយអញ្ជើញពួកគេឲ្យចែកចាយនូវអ្វីដែលពួកគេបានសរសេរ ។
-
ការមើលឃើញគំរូអាពាហ៍ពិពាហ៍ដ៏ស្មោះត្រង់មួយអាចបំផុសគំនិតអស់អ្នកដែលបងប្អូនបង្រៀន ឲ្យស្វែងរកពរជ័យនេះសម្រាប់ខ្លួនពួកគេ ។ របៀបមួយដើម្បីធ្វើការណ៍នេះគឺ ត្រូវរំឭកផ្នែកនៃសារលិខិតរបស់អែលឌើរ អិល វិតនី ក្លេតុន « Marriage: Watch and Learn » ( Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៨៣–៨៥ ) ។ តើសមាជិកកូរ៉ុម ឬថ្នាក់បានរៀនអ្វីខ្លះ មកពីសារលិខិតនេះអំពីរបៀបកសាងអាពាហ៍ពិពាហ៍ដ៏អស់កល្បដ៏រីករាយមួយ ? សមាជិកកូរ៉ុម ឬថ្នាក់ក៏អាចរំឭកពីយោបល់នានានៅក្នុង « Achieving a Happy Marriage » នៅក្នុងសៀវភៅ True to the Faith ( ទំព័រ ៩៩–១០១ ) ។ ពួកគេក៏អាចមើលវីដេអូ « How Did Elder and Sister Bednar Meet? » មកពីកម្មវិធី « Face to Face ជាមួយអែលឌើរ និងស៊ិស្ទើរ បែដណាផងដែរ ( [ ការចាក់ផ្សាយយុវវ័យទូទាំងពិភពលោក ] ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៥ ) នៅលើគេហទំព័រ FacetoFace.ChurchofJesusChrist.org ) ។
-
សូមឲ្យសមាជិកកូរ៉ុម ឬថ្នាក់គិតដល់រឿងមួយចំនួន ដែលអាចរារាំងពួកគេមិនឲ្យបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ។ តើយើងអាចធ្វើអ្វីខ្លះនាពេលនេះដើម្បីយកឈ្នះរឿងអស់ទាំងនេះ ? រួចហើយពួកគេអាចពិនិត្យមើល « អាពាហ៍ពិពាហ៍ដ៏អស់កល្ប » នៅក្នុងជំពូកទី ៣ នៃសៀវភៅ ប្រកាសដំណឹងល្អរបស់យើង ( [ ឆ្នាំ ២០១៩ ] ទំព័រ ៨៩ ) រកមើលគោលការណ៍ និងការអនុវត្តនានាដែលដឹកនាំទៅរកអាពាហ៍ពិពាហ៍ និងក្រុមគ្រួសារដ៏រីករាយ ។ ពួកគេអាចរាយបញ្ជីរឿងមួយចំនួន ដែលពួកគេអាចធ្វើបាននាពេលនេះ ដើម្បីរៀបចំខ្លួនសម្រាប់អាពាហ៍ពិពាហ៍ដ៏អស់កល្បមួយ ។ តើព្រះអង្គសង្គ្រោះមានតួនាទីអ្វីខ្លះក្នុងការជួយយើងឲ្យរៀបចំខ្លួន និងសម្រេចបានអាពាហ៍ពិពាហ៍ដ៏អស់កល្បមួយ ?
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមលើកទឹកចិត្តសមាជិកកូរ៉ុម ឬថ្នាក់ឲ្យសញ្ជឹងគិត ហើយកត់ត្រានូវអ្វីដែលពួកគេនឹងត្រូវធ្វើដើម្បីប្រព្រឹត្តតាមការបំផុសគំនិត ដែលពួកគេបានទទួលនៅថ្ងៃនេះ ។ តើមេរៀនថ្ងៃនេះទាក់ទងទៅនឹងគោលដៅផ្ទាល់ខ្លួន ដែលពួកគេបានដាក់យ៉ាងដូចម្ដេចខ្លះ ? ប្រសិនបើពួកគេចង់ សមាជិកកូរ៉ុម ឬថ្នាក់អាចចែកចាយគំនិតរបស់ពួកគេបាន ។
ធនធានគាំទ្រ
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩:១៦–១៧; ១៣១:១–៤; ១៣២:១៣–១៩( អាពាហ៍ពិពាហ៍ដ៏អស់កល្បជានិច្ចគឺសំខាន់ចាំបាច់នៅក្នុងផែនការរបស់ព្រះ )
-
សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « អាពាហ៍ពិពាហ៍ » នៅលើគេហទំព័រ topics.ChurchofJesusChrist.org
-
( វីដេអូ ) « What Is a Temple Wedding Like? » នៅលើគេហទំព័រ temples.ChurchofJesusChrist.org
-
អែលឌើរ ឌី ថត គ្រីស្ដូហ្វឺសិន បានថ្លែងថា ៖ « ដើម្បីប្រកាសអំពីសេចក្ដីពិតជាគ្រឹះអំពីអាពាហ៍ពិពាហ៍ និងគ្រួសារ គឺមិនត្រូវមើលរំលង ឬបន្ថយនូវការលះបង់ និងភាពជោគជ័យនៃអ្នកទាំងឡាយដែលពុំមានភាពល្អឥតខ្ចោះនោះឡើយ ។ … មានអ្វីជាច្រើនដែលល្អ ហើយសំខាន់—ថែមទាំងពេលខ្លះជាអ្វីៗទាំងអស់ដែលចាំបាច់ក្នុងពេលនេះ—ក៏យ៉ាងហោចណាស់វាអាចសម្រេចបានទោះក្នុងស្ថានភាពមិនសូវល្អក្ដី ។ … យើងសូមថ្លែងទីបន្ទាល់ដោយមានទំនុកចិត្តថា ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ បានធ្វើទុកជាមុន ហើយនៅទីបញ្ចប់នឹងសងនូវការខ្វះខាត និងការបាត់បង់ទាំងអស់ដល់អ្នកដែលបែរទៅរកទ្រង់ » ( « Why Marriage, Why Family » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៥២ ) ។