« ថ្ងៃទី ២៧ ខែ កុម្ភៈ ។ ហេតុអ្វីអាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ចមានសារៈសំខាន់ ? លោកុប្បត្តិ ២៤–២៧ » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ២៧ ខែ កុម្ភៈ ។ ហេតុអ្វីអាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ចមានសារៈសំខាន់ ? » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២២
ថ្ងៃទី ២៧ ខែ កុម្ភៈ
ហេតុអ្វីអាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ចមានសារៈសំខាន់ ?
ប្រឹក្សាជាមួយគ្នា
ដឹកនាំដោយសមាជិកម្នាក់ក្នុងគណៈប្រធានកូរ៉ុម ឬគណៈប្រធានថ្នាក់ មានរយៈពេល ១០–២០ នាទី
នៅដើមការប្រជុំ សូមសូត្ររួមគ្នានូវ បាវចនាយុវនារី ឬ បាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន ។ បន្ទាប់មកសូមដឹកនាំការពិភាក្សាមួយអំពីកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ដោយប្រើសំណួរមួយ ឬច្រើនដូចខាងក្រោម ឬ សំណួររបស់បងប្អូនផ្ទាល់ ( សូមមើល ក្បួនខ្នាតទូទៅ ១០.២, ១១.២, នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ ដាក់ផែនការដើម្បីអនុវត្តតាមអ្វីដែលបងប្អូនពិភាក្សា ។
-
រស់នៅតាមដំណឹងល្អ ។ តើប្រធានបទអ្វីដែលគណៈប៊ីស្សពបានពិភាក្សានៅក្នុងការប្រជុំក្រុមប្រឹក្សាយុវវ័យវួដ ? តើយើងអាចធ្វើអ្វីខ្លះក្នុងនាមជាថ្នាក់ ឬកូរ៉ុមដោយផ្អែកលើការពិភាក្សាទាំងនោះ ?
-
ការមើលថែដល់អ្នកដែលត្រូវការជំនួយ ។ តើយើងអាចជួយដល់មនុស្សតាមរបៀបដូចជាព្រះគ្រីស្ទ នៅពេលយើងមើលឃើញតម្រូវការមួយ ហើយមិនដឹងថាត្រូវនិយាយអ្វីយ៉ាងដូចម្តេច ?
-
ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ ។ តើយើងបានរកឃើញអ្វីខ្លះនៅក្នុងដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែលនាំមកឲ្យយើងនូវអំណរ ? តើយើងអាចចែកចាយអំណរនោះជាមួយនឹងមនុស្សដទៃបានដោយរបៀបណា ?
-
រួបរួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បភាពអស់កល្បជានិច្ច ។ តើយើងធ្វើអ្វីខ្លះដើម្បីស្វែងរកឈ្មោះនៃបុព្វការីជនរបស់យើងដែលត្រូវការពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ? តើយើងអាចធ្វើអ្វីខ្លះ ដើម្បីជួយអ្នកដទៃស្វែងរកឈ្មោះនៃបុព្វការីជនរបស់ពួកគេ ?
នៅចុងបញ្ចប់នៃមេរៀននេះ សូមធ្វើនូវអ្វីដែលត្រឹមត្រូវដូចខាងក្រោមនេះ ៖
-
ថ្លែងទីបន្ទាល់អំពីគោលការណ៍ដែលបានបង្រៀន ។
-
រំឭកសមាជិកថ្នាក់ ឬកូរ៉ុមអំពីផែនការ និងការអញ្ជើញទាំងឡាយដែលបានដាក់អំឡុងការប្រជុំ ។
បង្រៀនគោលលទ្ធិ
ដឹកនាំដោយអ្នកដឹកនាំជាមជ្ឈិមវ័យ ឬជាយុវវ័យម្នាក់ មានរយៈពេល ២៥–៣៥ នាទី
រៀបចំខ្លួនខាងវិញ្ញាណ
នៅពេលដល់ពេលដែលអ៊ីសាកត្រូវរៀបការ អ័ប្រាហាំ បានសូមឲ្យបាវបម្រើរបស់គាត់រកប្រពន្ធឲ្យអ៊ីសាក ។ អ័ប្រាហាំ និងអ៊ីសាកចង់រកប្រពន្ធឲ្យអ៊ីសាក ដែលអាចធ្វើ និងរក្សាសេចក្តីសញ្ញាជាមួយព្រះអម្ចាស់ ហើយបង្រៀនសេចក្តីសញ្ញាទាំងនោះដល់កូនរបស់នាង ។ រេបិកា គឺជាស្រ្តីដែលស្មោះត្រង់ដែលបានចុះសេចក្តីសញ្ញាអាពាហ៍ពិពាហ៍ជាមួយអ៊ីសាក ។ ខណៈដែលបទគម្ពីរបានបញ្ជាក់យ៉ាងច្បាស់ថាអាពាហ៍ពិពាហ៍គឺមានសារៈសំខាន់យ៉ាងខ្លាំងចំពោះព្រះ នោះការបង្រៀនរបស់ព្រះអំពីអាពាហ៍ពិពាហ៍គឺបានត្រូវសាកល្បងនៅក្នុងសម័យរបស់យើង ។ ប៉ុន្តែព្យាការីរបស់ទ្រង់បានប្រកាសថាអាពាហ៍ពិពាហ៍ « គឺត្រូវបានតែងតាំងឡើយដោយព្រះ » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ វាមានសារៈសំខាន់ចំពោះអស់អ្នកដែលបងប្អូនបង្រៀនដែលត្រូវយល់ពីសេចក្តីពិតដ៏នៅអស់កល្បជានិច្ចអំពីអាពាហ៍ពិពាហ៍ ។ ការធ្វើដូច្នោះនឹងជួយពួកគេរៀបចំខ្លួន និងថ្លែងទីបន្ទាល់អំពីផ្នែកដ៏សំខាន់នៃផែនការរបស់ព្រះវរបិតាសួគ៌របស់យើង ។
តើយុវវ័យដែលបងប្អូនបង្រៀនមានអារម្មណ៍យ៉ាងណាអំពីអាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ចនេះ ? តើបងប្អូនអាចជួយពួកគេឲ្យពិចារណាពីមូលហេតុដែលអាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ចនេះមានសារៈសំខាន់ចំពោះផែនការរបស់ព្រះវរបិតាសួគ៌យ៉ាងដូចម្តេច ? កាលបងប្អូនរៀបចំខ្លួនដើម្បីបង្រៀន នោះបងប្អូនអាចមើលសារលិខិតរបស់អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន « Why Marriage, Why Family » ( Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៥០–៥៣ ) ។ បងប្អូនក៏អាចមើលផងដែរ « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ( នៅលើគេហទំព័រChurchofJesusChrist.org ) ផងដែរ ។
រៀនជាមួយគ្នា
យុវវ័យដែលបងប្អូនបង្រៀនប្រហែលជាបានគិតអំពីសារៈសំខាន់នៃអាពាហ៍ពិពាហ៍កាលដែលពួកគេអាន លោកុប្បត្តិ ២៤–២៧ នៅសប្តាហ៍នេះ ។ សូមអញ្ជើញពួកគេឲ្យមើល លោកុប្បត្តិ ២៤ ។ សូមឲ្យពួកគេចែកចាយខគម្ពីរដែលបង្ហាញថាអាពាហ៍ពិពាហ៍មានសារៈសំខាន់ចំពោះប្រជាជនដែលបានពិពណ៌នានៅក្នុងជំពូកនេះ ។ អញ្ជើញពួកគេឲ្យពិចារណាពីមូលហេតុដែលអាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ចមានសារៈសំខាន់ចំពោះផែនការរបស់ព្រះ ។ សកម្មភាពខាងក្រោមនេះអាចជួយពួកគេឲ្យយល់កាន់តែប្រសើរពីសារៈសំខាន់នៃអាពាហ៍ពិពាហ៍ ។
-
សមាជិកនៅក្នុងថ្នាក់ ឬកូរ៉ុមរបស់បងប្អូនអាចមានឱកាសដើម្បីពន្យល់ពីមូលហេតុដែលអាពាហ៍ពិពាហ៍មានសារៈសំខាន់ចំពោះពួកគេ ។ សូមអញ្ជើញពួកគេឲ្យស្រមៃថាពួកគេមានមិត្តភក្តិម្នាក់ដែលជឿថាអាពាហ៍ពិពាហ៍គឺហួសសម័យ និងមិនចាំបាច់ ។ ពួកគេអាចសរសេរលិខិតខ្លីមួយទៅកាន់មិត្តភក្តិម្នាក់នេះ ដើម្បីពន្យល់ពីសារៈសំខាន់នៃអាពាហ៍ពិពាហ៍នៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ។ សូមលើកទឹកចិត្តពួកគេឲ្យបញ្ចូលសេចក្តីពិតដែលពួកគេរកឃើញនៅក្នុង « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ។ ពួកគេក៏អាចប្រើប្រាស់បទគម្ពីរដែលបានរកឃើញនៅក្នុង « ធនធានគាំទ្រ » ឬ នៅក្នុង « អាពាហ៍ពិពាហ៍, រៀបអាពាហ៍ពិពាហ៍ » នៅក្នុងសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ( នៅលើគេហទំព័រscriptures.ChurchofJesusChrist.org ) ។ អញ្ជើញពួកគេចែកចាយជាមួយថ្នាក់នូវអ្វីដែលពួកគេបានសរសេរ ។
-
ដើម្បីចាប់ផ្ដើមការពិភាក្សាមួយអំពីសារៈសំខាន់នៃអាពាហ៍ពិពាហ៍ សូមសរសេរនៅលើក្តារខៀន ហេតុអ្វីអាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ចមានសារៈសំខាន់ ? សូមផ្តល់ពេលឲ្យយុវវ័យពីរបីនាក់ដើម្បីសរសេរចម្លើយចំពោះសំណួរនេះ ។ បន្ទាប់មកអញ្ជើញពួកគេឲ្យចែកចាយចម្លើយរបស់ពួកគេ ។ ពួកគេអាចស្វែងរកចម្លើយបន្ថែមទៀតនៅក្នុងសារលិខិតរបស់អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន « Why Marriage, Why Family » ( Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៥០–៥៣ ) ។ ពួកគេក៏អាចមើលវីដេអូ « Why Is Marriage Sacred to Heavenly Father? » មកពីកម្មវិធី « ជំនួបដោយផ្ទាល់ជាមួយអែលឌើរ និងស៊ីស្ទើរ រិនឡាន់ » ( នៅលើគេហទំព័រChurchofJesusChrist.org ) ។ សូមអញ្ជើញពួកគេចែកចាយទីបន្ទាល់របស់ពួកគេអំពីមូលហេតុដែលអាពាហ៍ពិពាហ៍មានសារៈសំខាន់ ។
-
នៅពេលយើងទទួលយកការបង្រៀនរបស់ព្រះអំពីអាពាហ៍ពិពាហ៍ និងខិតខំរស់នៅតាមការបង្រៀនទាំងនោះ យើងទទួលបានពរជ័យជាច្រើន ។ ប៉ុន្តែមានមនុស្សមួយចំនួន—រួមទាំងអ្នកដែលកំពុងតែធ្វើឲ្យអស់ពីលទ្ធភាពពួកគេដើម្បីរស់នៅតាមដំណឹងល្អផងដែរ—ត្រូវប្រឈមនឹងឧបសគ្គនៅក្នុងការស្ថាបនាអាពាហ៍ពិពាហ៍រីករាយដ៏អស់កល្បជានិច្ច ។ បងប្អូនអាចស្នើសុំឲ្យយុវវ័យពិភាក្សាអំពីឧបសគ្គទាំងនោះមួយចំនួន ។ តើយើងអាចធ្វើអ្វីខ្លះនាពេលនេះ ដើម្បីត្រៀមខ្លួនសម្រាប់ឧបសគ្គបែបនេះ ? បងប្អូនក៏អាចអញ្ជើញពួកគេឲ្យអានពីរវគ្គចុងក្រោយនៃសារលិខិតរបស់អែលឌើរ នែល អិល អាន់ឌើរសិន « The Eye of Faith » ( Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៣៤-៣៨ ) ។ សមាជិកនៅក្នុងថ្នាក់ ឬកូរ៉ុមរបស់បងប្អូនអាចពិភាក្សាអំពីគំរូដែលពួកគេធ្លាប់ឃើញនៅក្នុងជីវិតរបស់ពួកគេ ឬប្រវត្តិគ្រួសាររបស់ពួកគេអំពីមនុស្សធ្វើការប្រឈមមុខដោយស្មោះត្រង់ចំពោះឧបសគ្គនានា ដូចជាបុគ្គលដែលអែលឌើរ អាន់ឌើរសិន បានលើកឡើង ។ តើព្រះអង្គសង្គ្រោះអាចជួយមនុស្សទាំងអស់ដែលប្រឈមនឹងឧបសគ្គបានដោយរបៀបណា នៅពេលពួកគេខិតខំស្វែងរកពរជ័យនៃអាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ច ?
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមលើកទឹកចិត្តសមាជិកថ្នាក់ ឬកូរ៉ុមឲ្យសញ្ជឹងគិត ហើយកត់ត្រាអ្វីដែលពួកគេនឹងធ្វើដើម្បីធ្វើតាមការបំផុសគំនិត ដែលពួកគេបានទទួលនៅថ្ងៃនេះ ។ ពួកគេអាចចែកចាយគំនិតរបស់ពួកគេបាន ប្រសិនបើពួកគេចង់ចែកចាយ ។ សូមអញ្ជើញពួកគេឲ្យគិត អំពីរបៀបដែលការធ្វើតាមចំណាប់អារម្មណ៍របស់ពួកគេនឹងពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ធនធានគាំទ្រ
-
គោលលទ្ធិ និង សេចក្តីសញ្ញា ៤៩:១៦-១៧ ( អាពាហ៍ពិពាហ៍ជួយបំពេញគោលបំណងនៃការបង្កបង្កើត )
-
គោលលទ្ធិ និងសេចក្តីសញ្ញា ១៣១:១–៤; ១៣២:១៥–២១ ( អាពាហ៍ពិពាហ៍ដ៏អស់កល្បជានិច្ចគឺតម្រូវឲ្យមានសម្រាប់ភាពតម្កើងឡើង )
-
« Renaissance of Marriage », « How Did Elder and Sister Bednar Meet? » ដកស្រង់ពី « Face to Face with Elder and Sister Bednar » ( វីដេអូ ) នៅលើគេហទំព័រ ChurchofJesusChrist.org