ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ១៣ ខែ កុម្ភៈ ។ តើ​យើង​បន្ត​នៅ​ពិត​ចំពោះ​ព្រះអង្គ​សង្រ្គោះ​នៅក្នុង​ពិភពលោក​ដ៏​ទុច្ចរិត​នេះ​យ៉ាង​ដូចម្តេច ? លោកុប្បត្តិ ១២–១៧; អ័ហ្រាហាំ ១–២


« ថ្ងៃទី ១៣ ខែ កុម្ភៈ ។ តើ​យើង​បន្ត​នៅ​ពិត​ចំពោះ​ព្រះអង្គ​សង្រ្គោះ​នៅក្នុង​ពិភពលោក​ដ៏​ទុច្ចរិត​នេះ​យ៉ាង​ដូចម្តេច ? លោកុប្បត្តិ ១២–១៧; អ័ហ្រាហាំ ១–២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ១៣ ខែ កុម្ភៈ ។ តើ​យើង​បន្ត​នៅ​ពិត​ចំពោះ​ព្រះអង្គ​សង្រ្គោះ​នៅក្នុង​ពិភពលោក​ដ៏​ទុច្ចរិត​នេះ​យ៉ាង​ដូចម្តេច ? » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ ឆ្នាំ ២០២២

យុវនារី​កំពុង​សិក្សា

ថ្ងៃទី ១៣ ខែ កុម្ភៈ

តើ​យើង​បន្ត​នៅ​ពិត​ចំពោះ​ព្រះអង្គ​សង្រ្គោះ​នៅក្នុង​ពិភពលោក​ដ៏​ទុច្ចរិត​នេះ​យ៉ាង​ដូចម្តេច ?

លោកុប្បត្តិ ១២–១៧; អ័ប្រាហាំ ១–២

រូបតំណាង​ប្រឹក្សា​ជាមួយគ្នា

ប្រឹក្សា​ជាមួយគ្នា

ដឹកនាំ​ដោយ​សមាជិក​ម្នាក់​ក្នុង​គណៈប្រធាន​កូរ៉ុម ឬ​គណៈប្រធាន​ថ្នាក់ មាន​រយៈពេល ១០–២០ នាទី

នៅ​ដើម​ការប្រជុំ សូម​សូត្រ​រួមគ្នា​នូវ បាវចនា​យុវនារីបាវចនា​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ។ បន្ទាប់មក​សូម​ដឹកនាំ​ការពិភាក្សា​មួយ​អំពី​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាព​តម្កើងឡើង ដោយ​ប្រើ​សំណួរ​មួយ ឬ​ច្រើន​ដូច​ខាងក្រោម ឬ សំណួរ​របស់​បងប្អូន​ផ្ទាល់ ( សូមមើល ក្បួនខ្នាត​ទូទៅ ១០.២, ១១.២, នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ ដាក់​ផែនការ​ដើម្បី​អនុវត្ត​តាម​អ្វី​ដែល​បងប្អូន​ពិភាក្សា ។

  • រស់នៅ​តាមដំណឹងល្អ ។ តើ​បងប្អូន​កាន់តែ​ខិតជិត​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀបណា ? តើ​យើង​ព្យាយាម​ប្រែក្លាយ​ដូចជា​ទ្រង់​យ៉ាង​ដូចម្តេច ?

  • ការ​មើល​ថែដល់អ្នក​ដែល​ត្រូវ​ការ​ជំនួយ ។ តើ​នរណា​ដែល​យើង​គិត​ដល់​នា​ពេល​ថ្មីៗ​នេះ ? តើ​យើង​អាច​ជួយ​បុគ្គល​ទាំងនេះ​យ៉ាង​ដូចម្តេច ?

  • ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ ។ តើ​យើង​អាច​ឆ្លើយ​សំណួរ​ពី​មិត្តភក្តិ​របស់​យើង​អំពី​សាសនាចក្រ​តាមរបៀប​មួយ​ដែល​ពង្រឹង​សេចក្តីជំនឿ​របស់​យើង​នៅលើ​ព្រះអង្គ​សង្រ្គោះ​យ៉ាង​ដូចម្តេច ?

  • រួបរួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្បភាព​អស់​កល្ប​ជានិច្ច ។ តើ​មាន​វិធី​ណា​ខ្លះ​ដែល​យើង​អាច​ភ្ជាប់​ទំនាក់​ទំនង​បាន​ប្រសើរ​ជា​មួយ​សាច់​ញាតិ​ដូចជា​ជីដូនជីតា និង​បងប្អូន​ជីដូន​មួយ ?

នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ សូម​ធ្វើ​នូវ​អ្វី​ដែល​ត្រឹមត្រូវ​ដូច​ខាងក្រោម​នេះ ៖

  • ថ្លែង​ទីបន្ទាល់​អំពី​គោលការណ៍​ដែល​បាន​បង្រៀន ។

  • រំឭក​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​អំពី​ផែនការ និង​ការអញ្ជើញ​ទាំងឡាយ​ដែល​បាន​ដាក់​អំឡុង​ការប្រជុំ ។

បង្រៀន​គោលលទ្ធិ

ដឹកនាំ​ដោយ​អ្នកដឹកនាំ​ជា​មជ្ឈិមវ័យ ឬ​ជា​យុវវ័យ​ម្នាក់ មាន​រយៈពេល ២៥–៣៥ នាទី

រៀបចំ​ខ្លួន​ខាង​វិញ្ញាណ

ការរស់នៅ​ដោយ​សុចរិត​នៅក្នុង​ពិភពលោក​ទុច្ចរិត​ពុំ​ងាយស្រួល​នោះទេ ។ ចំពោះ​អ័ប្រាហាំ សម្ពាធ​ក្នុង​ការ​ងាក​ចេញ​ពី​ព្រះ មិន​មែន​មក​ពី​ពិភពលោក​ខាង​ក្រៅ​ទេ—សូម្បី​តែ​ឪពុក​របស់​លោក អ័ប្រាហាំ ក៏​បាន​បោះបង់​ចោល​ព្រះ​អម្ចាស់​ដែរ ( សូមមើល អ័ប្រាហាំ ១:៥–១២; ២:៥ ) ។ អ័ប្រាហាំ និង​សារ៉ា បាន​ប្រឈមមុខ​នឹង​ភាពលំបាក ប៉ុន្តែ​ពួកលោក​បាន​ទុកចិត្ត​លើ​សេចក្តី​សន្យា​របស់​ព្រះអម្ចាស់ « ហើយ​ក៏​ទទួល​គំនាប់​ដែរ ទាំង​យល់​ព្រម​ថា ខ្លួន​គេ​ជា​អ្នក​ដទៃ ដែល​គ្រាន់​តែ​សំណាក់នៅ​ផែនដី​ប៉ុណ្ណោះ » ( ហេព្រើរ ១១:១៣ ) ។

តើ​បងប្អូន​អាច​ជួយ​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​ឲ្យ​រក្សា​ភាព​ស្មោះត្រង់​យ៉ាង​ដូចម្តេច នៅពេល​ពួកគេ​មាន​អារម្មណ៍​ដូច​ជា « អ្នកដទៃ និងជា​អ្នក​សំណាក់ » នៅក្នុង​ពិភព លោក​ដោយសារ​ពួកគេ​រស់​នៅ​តាម​បទដ្ឋាន​របស់​ព្រះអម្ចាស់ ? តើ​បងប្អូន​អាច​បំផុស​ឲ្យ​ពួកគេ​មាន​ភាព​ក្លាហាន​នៅ​ពេល​ពួកគេ​រស់នៅ​តាម​ព្រះ​អម្ចាស់​យ៉ាង​ដូចម្តេច ? កាល​បងប្អូន​រៀបចំខ្លួន​បង្រៀន សូម​ពិចារណា​រំឭក​ឡើងវិញ​ពី យ៉ូហាន ១៥:១៨–២០ និង​សារលិខិត អែលឌើរ នែល អិល អាន់ឌើរសិន « Overcoming the World » ( Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៥៨–៦២ ) ។

យុវជន​ម្នាក់​កំពុង​អង្គុយ​មើល​ទៅ​បឹង

សិស្ស​របស់​ព្រះ​យេស៊ូវគ្រីស្ទ​អាច​ស្វែងរក​សេចក្តី​សុខសាន្ត​កាល​ដែល​ពួកគេ​រស់នៅ​ដោយ​ស្មោះត្រង់ ទោះបី​ជា​មាន​ការប្រឆាំង​ក៏​ដោយ ។

រៀន​ជាមួយគ្នា

សមាជិក​ថ្នាក់ ឬ​កូរ៉ុម​របស់​បងប្អូន​អាច​ទទួល​បាន​ការបំផុសគំនិត​តាមរយៈ​គំរូ​របស់​អ័ប្រាហាំ​នៅ​សប្តាហ៍​នេះ​កាល​ដែ​លពួកគេ​បាន​សិក្សា លោកុប្បត្តិ ១២–១៧ និង អ័ប្រាហាំ ១–២ ។ បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​មើល អ័ប្រាហាំ ១:១–១៩ និង​ចែកចាយ​អ្វី​ដែល​បាន​បំផុសគំនិត​ដល់​ពួកគេ​អំពី​គំរូ​របស់​អ័ប្រាំហាំ ។ តើ​យើង​ឃើញ​ភាព​ស្រដៀង​គ្នា​អ្វី​ខ្លះ​រវាង​ឧបសគ្គ​ដែល អ័ប្រាហាំ​បាន​ប្រឈម និង​បញ្ហា​ដែល​យើង​ប្រឈម​មុខ​សព្វ​ថ្ងៃ​នេះ ? សូម​ជ្រើស​រើស​សកម្មភាព​មួយ ឬ​ច្រើន​ខាងក្រោម​នេះ ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ពិភាក្សា​អំពី​របៀប​ដែល​យើង​អាច​បន្ត​មាន​ភាពស្មោះត្រង់​ចំពោះ​ព្រះ​យេស៊ូវ​គ្រីស្ទ​ក្នុង​គ្រប់​កាលៈទេសៈ ។

  • ព្រះអម្ចាស់ និងព្យាការី​របស់​ទ្រង់​តែងតែ​ជំរុញ​អស់​អ្នក​ទាំងឡាយ​ណា​ដែល​ពួកគេ​បង្រៀន​ឲ្យ​រស់នៅ​ដោយ​ស្មោះត្រង់ ទោះបី​មាន​អំពើ​ទុច្ចរិត​នៅ​ជុំវិញ​ពួកគេ​ក៏​ដោយ ។ តើ​មាន​វិធី​ណា​ខ្លះ​ដែល​សាតាំង​ល្បួង​យុវជន​ឲ្យ​បំពាន​ព្រះ​បញ្ញត្តិ​របស់​ព្រះ​នៅ​សម័យ​របស់​យើង​នេះ ? អស់​អ្នក​ដែល​បងប្អូន​បង្រៀន​អាច​អាន​បទគម្ពីរ មួយ​ចំនួន​ដែល​មាន​នៅក្នុង « ធនធាន​គាំទ្រ » ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិភាក្សា​អំពី​អ្វី​ដែល​ពួកគេ​រៀន​ពីការ​បន្ត​មាន​ភាព​ស្មោះត្រង់​ចំពោះ​ព្រះគ្រីស្ទ នៅពេល​ដែល​ពិភពលោក​ល្បួង​យើង​មិន​ឲ្យ​ធ្វើ​ដូច្នេះ ឬ​ក៏​ចំអក​ឲ្យ​យើង ។ ពួកគេ​អាច​ចែកចាយ​វិធី​ដែល​ពួកគេ​បាន​រកឃើញ​ដើម្បី​រស់នៅ​ដោយ​ស្មោះត្រង់ ទោះបី​អ្នក​ដទៃ​មិន​រស់នៅ​តាមក្តី ។ តើ​នៅ​ពេលណា​ដែល​យើង ឬ​អ្នក​ដទៃ​ដែល​យើង​ស្គាល់​អាច​ធ្វើ​រឿង​នេះ​បាន ? បងប្អូន​ក៏​អាច​បង្ហាញ​វីដេអូ​មួយ ឬ​ច្រើន​ដែល​មាន​នៅ​ក្នុង « ធនធាន​គាំទ្រ » ។

  • ដើម្បី​ជួយ​ថ្នាក់ ឬ​កូរ៉ុម​របស់​បងប្អូន​យល់​ពី​របៀប​ដើម្បី​យកឈ្នះ​ពិភពលោក​នេះ និង​ទទួល​ពរជ័យ​ដែល​បាន​ទទួល​មកពី​ការធ្វើ​ដូច្នោះ សូម​សរសេរ​នៅលើ​ក្តារខៀន ការយក​ឈ្នះ​លោកិយ​គឺ … និង ការ​យកឈ្នះ​លោកិយ​នាំមក​នូវ … បន្ទាប់មក​បងប្អូន​អាច​សូម​ឲ្យ​យុវវ័យ​មើល អែលឌើរ នែល អិល អាន់ឌើរសិន « ការយក​ឈ្នះ​លើ​លោកិយ » ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​វិធី​ដើម្បី​បំពេញ​ប្រយោគ​ទាំងនេះ​ដោយ​សរសេរ​អ្វី​ដែល​ពួកគេ​រៀន​នៅ​លើក្តារ ។ ពិភាក្សា​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ជាមុន​ឲ្យ​មក​រៀន​ដោយ​ត្រៀម​ចែកចាយ​រឿង​មួយ​ដែល​បង្ហាញ​ពី​របៀប​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​នៅ​តែ​ស្មោះត្រង់​ចំពោះ​ព្រះ​វរបិតា​របស់ទ្រង់​ទោះបី​មាន​ការប្រឆាំង​ក៏ដោយ ( សម្រាប់​ឧទាហរណ៍ សូមមើល ម៉ាថាយ ៤:១–១១; លូកា ២២:៣៩–៤៤ ) ។ តើ​គំរូ​របស់​ព្រះ​អង្គ​សង្រ្គោះ​ជួយ​យើង​ឲ្យ​យល់​អំពី​ការ​យក​ឈ្នះ​លើ​ពិភពលោក​នេះ​អ្វីខ្លះ ? ( សូមមើល យ៉ូហាន ១៦:៣៣ ) ។

  • សិស្ស​របស់​ព្រះ​យេស៊ូវគ្រីស្ទ​គឺ​ត្រូវ « នៅក្នុង​លោកិយ ប៉ុន្តែ​ពុំមែន​ជា​របស់​លោកិយ » ឡើយ ។ ការ « នៅក្នុង​លោកិយ » អាច​មាន​ន័យថា យើង​ប្រឈមមុខ​នឹង​ការប្រឆាំង នៅពេល​យើង​រស់នៅ​តាម​បទដ្ឋាន​របស់​យើង ។ ប៉ុន្តែ​វា​ក៏​មាន​ន័យ​ផង​ដែរ​ថា យើង​អាច​ធ្វើ​ជា​ឥទ្ធិពល​ឲ្យ​អ្នក​ដទៃ​ធ្វើ​ល្អ​ផងដែរ ។ ដើម្បី​បង្រៀន​គោល​ការណ៍​នេះ បងប្អូន​អាច​សូម​ឲ្យ​នរណា​ម្នាក់​មក​រៀន​ដោយ​រៀបចំខ្លួន​ដើម្បី​ចែកចាយ​ដំណើររឿង​មួយ ឬ​ច្រើន​នៅក្នុង​សារលិខិត​របស់​ប្រធាន បូនី អេច ខ័រឌុន « That They May See » ( Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៧៨–៨០ ) ។ តើ​យើង​រៀន​អ្វីខ្លះ​ចេញពី​ដំណើររឿង​ទាំង​នេះ​អំពី​ការ​ប្រើ​ពន្លឺ​របស់​យើង​ដើម្បី​ជួយ​អ្នក​ដទៃ​ឲ្យ​ខិតកាន់​តែ​ជិត​ព្រះយេស៊ូវ​គ្រីស្ទ ? សូម​អញ្ជើញ​ថ្នាក់ ឬ​កូរ៉ុម​ឲ្យ​ស្វែងរក​សារលិខិត​របស់​ប្រធាន ខ័រឌុន ចំពោះ​ប្រយោគ​ដែល​បំផុសគំនិត​ពួកគេ​ឲ្យ​ធ្វើ​ជា​ពន្លឺ​ដល់​អ្នកដទៃ​នៅក្នុង​ពិភពលោក​ដ៏​ទុច្ចរិត​នេះ ។ អញ្ជើញ​ពួកគេ​ឲ្យ​អាន​ប្រយោគ​របស់​ពួកគេ​ឲ្យ​ឮៗ ហើយ​ចែកចាយ​អ្វី​ដែល​ពួកគេ​មាន​អារម្មណ៍​បំផុសគំនិត​ដើម្បី​ធ្វើ ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

សូម​លើក​ទឹកចិត្ត​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​ឲ្យ​សញ្ជឹងគិត ហើយ​កត់ត្រា​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​ធ្វើ​តាម​ការបំផុស​គំនិត ដែល​ពួកគេ​បាន​ទទួល​នៅ​ថ្ងៃនេះ ។ ពួកគេ​អាច​ចែកចាយ​គំនិត​របស់​ពួកគេ​បាន ប្រសិនបើ​ពួកគេ​ចង់​ចែកចាយ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត អំពី​របៀប​ដែល​ការ​ធ្វើតាម​ចំណាប់​អារម្មណ៍​របស់ពួកគេ​នឹង​ពង្រឹង​ទំនាក់ទំនង​របស់ពួកគេ​ជាមួយ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

ធនធាន​គាំទ្រ

ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

ព្រះ​អង្គ​សង្រ្គោះ​បាន​អញ្ជើញ ពេត្រុស ឲ្យ​ថ្លែង​ទីបន្ទាល់​តាមរយៈ​ការ​សួរ​ថា « ចុះ​ឯ​អ្នក​រាល់​គ្នា​វិញ តើ​ថា​ខ្ញុំ​ជា​អ្នក​ណា ? » ( ម៉ាថាយ ១៦:១៥ ) ។ កាល​ដែល ពេត្រុស បាន​ឆ្លើយ ទីបន្ទាល់​របស់​លោក​បាន​ត្រូវ​ពង្រឹង ។ តើ​សំណួរ​អ្វី​ដែល​នឹង​អញ្ជើញ​អស់​អ្នក​ដែល​បងប្អូន​បង្រៀន​ឲ្យ​ថ្លែង​ទីបន្ទាល់​ដើម្បី​ឲ្យ​ព្រះវិញ្ញាណ​អាច​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ ?