« ថ្ងៃទី ១៣ ខែ មីនា ។ តើខ្ញុំឆ្លើយតបនឹងការលំបាកដោយសេចក្តីជំនឿយ៉ាងដូចម្តេច ? លោកុប្បត្តិ ៣៧–៤១ » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ១៣ ខែ មីនា ។ តើខ្ញុំឆ្លើយតបនឹងការលំបាកដោយសេចក្តីជំនឿយ៉ាងដូចម្តេច ? » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២២
ថ្ងៃទី ១៣ ខែ មីនា
តើខ្ញុំឆ្លើយតបនឹងការលំបាកដោយសេចក្តីជំនឿយ៉ាងដូចម្តេច ?
ប្រឹក្សាជាមួយគ្នា
ដឹកនាំដោយសមាជិកម្នាក់ក្នុងគណៈប្រធានកូរ៉ុម ឬគណៈប្រធានថ្នាក់ មានរយៈពេល ១០–២០ នាទី
នៅដើមការប្រជុំ សូមសូត្ររួមគ្នានូវ បាវចនាយុវនារី ឬ បាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន ។ បន្ទាប់មកសូមដឹកនាំការពិភាក្សាមួយអំពីកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ដោយប្រើសំណួរមួយ ឬច្រើនដូចខាងក្រោម ឬ សំណួររបស់បងប្អូនផ្ទាល់ ( សូមមើល ក្បួនខ្នាតទូទៅ ១០.២, ១១.២, នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ ដាក់ផែនការដើម្បីអនុវត្តតាមអ្វីដែលបងប្អូនពិភាក្សា ។
-
រស់នៅតាមដំណឹងល្អ ។ តើយើងបានឃើញព្រះហស្ដរបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់យើងតាមរបៀបណា ?
-
ការមើលថែដល់អ្នកដែលត្រូវការជំនួយ ។ តើយើងអាចគាំទ្រគ្នាទៅវិញទៅមកនៅក្នុងរឿងដែលយើងនឹងឆ្លងកាត់យ៉ាងដូចម្តេច ?
-
ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ ។ តើយើងអាចប្រើបច្ចេកវិទ្យាឲ្យបានល្អប្រសើរដើម្បីជាឧបករណ៍ក្នុងការចែកចាយដំណឹងល្អតាមរបៀបណា ?
-
រួបរួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បភាពអស់កល្បជានិច្ច ។ តើយើងកំពុងធ្វើអ្វីខ្លះដើម្បីជួយក្រុមគ្រួសាររបស់យើងឲ្យមករកព្រះគ្រីស្ទ ?
នៅចុងបញ្ចប់នៃមេរៀននេះ សូមធ្វើនូវអ្វីដែលត្រឹមត្រូវដូចខាងក្រោមនេះ ៖
-
ថ្លែងទីបន្ទាល់អំពីគោលការណ៍ដែលបានបង្រៀន ។
-
រំឭកសមាជិកថ្នាក់ ឬកូរ៉ុមអំពីផែនការ និងការអញ្ជើញទាំងឡាយដែលបានដាក់អំឡុងការប្រជុំ ។
បង្រៀនគោលលទ្ធិ
ដឹកនាំដោយអ្នកដឹកនាំជាមជ្ឈិមវ័យ ឬជាយុវវ័យម្នាក់ មានរយៈពេល ២៥–៣៥ នាទី
រៀបចំខ្លួនខាងវិញ្ញាណ
កាលពីក្មេង យ៉ូសែបនៅស្រុកអេស៊ីព្ទបានប្រឈមនឹងទុក្ខវេទនាជាច្រើនប្រភេទ ។ លោកបានប្រឈមនឹងការឈ្លោះប្រកែកគ្នាក្នុងគ្រួសារលោក ហើយត្រូវបានពួកបងៗរបស់លោកធ្វើបាប ។ លោកបានប្រឈមនឹងការល្បួងឲ្យរំលងក្រឹត្យវិន័យនៃព្រហ្មចារីយភាព ។ ប៉ុន្តែជំនួសឲ្យការគោរពចំពោះសេចក្ដីទៀងត្រង់របស់លោក លោកត្រូវបានគេយកទៅដាក់គុក ។ សមាជិកនៅក្នុងថ្នាក់ ឬកូរ៉ុមរបស់បងប្អូនអាចប្រឈមនឹងការសាកល្បងស្រដៀងគ្នានេះ និងការសាកល្បងច្រើនផ្សេងទៀត ។ ។ នៅពេលបងប្អូនសិក្សាអំពីបទពិសោធន៍របស់យ៉ូសែបនៅក្នុង លោកុប្បត្តិ ៣៧–៤១ សូមគិតពីមនុស្សដែលបងប្អូនបង្រៀន ។ សូមសញ្ជឹងគិតពីមេរៀនដ៏មានតម្លៃនៅក្នុងជីវិតរបស់យ៉ូសែបដែលអាចមានអត្ថប្រយោជន៍ដល់ពួកគេ ( សូមមើលផងដែរ អេធើរ ១២:២៧; ហិនរី ប៊ី អាវរិង « Try, Try, Try » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៩០–៩៣ ) ។ ដំណើររឿងរបស់យ៉ូសែបអាចបំផុសគំនិតដល់សមាជិកថ្នាក់ ឬកូរ៉ុមឲ្យសួរសំណួរថា « តើខ្ញុំអាចឆ្លើយតបនឹងទុក្ខវេទនារបស់ខ្ញុំដោយសេចក្ដីជំនឿរបៀបណា ហើយតើព្រះនឹងជួយខ្ញុំតាមរបៀបណា ? »
រៀនជាមួយគ្នា
សូមពិចារណាស្នើសុំឲ្យសមាជិកថ្នាក់ ឬកូរ៉ុមសរសេរនៅលើក្ដារខៀននូវព្រឹត្តិការណ៍មួយចំនួនពីជីវិតរបស់យ៉ូសែបនៅស្រុកអេស៊ីព្ទ ដូចដែលបានពិពណ៌នានៅក្នុង លោកុប្បត្តិ ៣៧ និង ៣៩–៤១ ។ ការបង្ហាញរូបភាពមួយចំនួន ដូចជារូបភាពនៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ អាចជួយពួកគេឲ្យចងចាំពីព្រឹត្តិការណ៍ទាំងនោះ ។ តើការសាកល្បងរបស់យ៉ូសែបស្រដៀងគ្នាទៅនឹងឧបសគ្គដែលយុវវ័យជួបប្រទះនៅសព្វថ្ងៃនេះយ៉ាងដូចម្ដេច ? ប្រសិនបើយ៉ូសែបនៅរស់សព្វថ្ងៃនេះ តើការប្រឹក្សាអ្វីខ្លះដែលលោកអាចផ្ដល់ឲ្យយើងអំពីការឆ្លើយតបនឹងទុក្ខវេទនា ? តើលោកអាចនិយាយអ្វីខ្លះអំពីរបៀបដែលទំនាក់ទំនងរបស់លោកជាមួយនឹងព្រះអម្ចាស់បានជួយដល់លោក ? សូមប្រើសកម្មភាពដូចខាងក្រោមនេះដើម្បីជួយយុវវ័យឲ្យគិតពីរបៀបដែលពួកគេអាចឆ្លើយតបទៅនឹងឧបសគ្គរបស់ពួកគេដោយសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
-
ការសិក្សាពីរបៀបដែលព្រះអង្គសង្គ្រោះបានឆ្លើយតបនឹងទុក្ខវេទនាអាចជួយយើងឲ្យប្រឈមនឹងទុក្ខវេទនារបស់យើងដោយសេចក្ដីជំនឿ ។ យុវវ័យអាចផ្ដល់ជាយោបល់នូវឧទាហរណ៍មួយចំនួនអំពីទុក្ខវេទនាដែលព្រះអង្គសង្គ្រោះបានប្រឈម ហើយរំឭកវាឡើងវិញជាមួយគ្នា ( សូមមើល« ធនធានគាំទ្រ » សម្រាប់គំនិតមួយចំនួន ) ។ តើអ្វីទៅដែលធ្វើឲ្យយើងចាប់អារម្មណ៍អំពីរបៀបដែលព្រះអង្គសង្គ្រោះបានឆ្លើយតបនឹងគ្រានៃទុក្ខវេទនារបស់ទ្រង់ ? តើយើងអាចធ្វើតាមគំរូរបស់ទ្រង់បានដោយរបៀបណា នៅពេលយើងប្រឈមនឹងទុក្ខវេទនារបស់យើងផ្ទាល់ ?
-
ពេលខ្លះ វាងាយស្រួលដើម្បីឆ្លើយតបនឹងទុក្ខវេទនា នៅពេលយើងព្យាយាមមើលវាតាមរយៈទស្សនវិស័យរបស់ព្រះអម្ចាស់ ។ ដើម្បីជួយមនុស្សដែលបងប្អូនបង្រៀនឲ្យយល់ពីបញ្ហានេះ សូមឲ្យពួកគេស្វែងរកឧទាហរណ៍នៃភាពខុសគ្នាដែលទស្សនវិស័យអាចមាន ដោយរំឭកនូវសារលិខិតរបស់អែលឌើរ រ៉ាហ្វែល អ៊ី ពីណូពីណូ« The Eternal Perspective of the Gospel » ( Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១១៧–១៩ ) ។ សូមអញ្ជើញពួកគេឲ្យចែកចាយនូវអ្វីដែលពួកគេបានរកឃើញ ។ តើឧទាហរណ៍ទាំងនេះណែនាំអ្វីខ្លះអំពីរបៀបដែលយើងអាចមើល ហើយឆ្លើយតបទៅនឹងទុក្ខវេទនារបស់យើង ? ប្រសិនបើព្រះអង្គសង្គ្រោះអាចមានបន្ទូលមកកាន់យើងអំពីឧបសគ្គរបស់យើង តើយើងគិតថាទ្រង់មានបន្ទូលអ្វីខ្លះ ? ដើម្បីជួយឆ្លើយសំណួរនេះ យុវវ័យអាចរំឭកនូវបទគម្ពីរនៅក្នុង « ធនធានគាំទ្រ » ។
-
សូមពិចារណាស្នើសុំឲ្យយុវវ័យចែកចាយគំរូរបស់មនុស្សម្នាក់ ( ប្រហែលជាបុព្វការីជន ) ដែលបានបំផុសគំនិតពួកគេតាមវិធីដែលគាត់បានប្រឈមនឹងការសាកល្បងដ៏លំបាក ។ ឬបងប្អូនអាចចែកចាយគំរូដ៏បំផុសគំនិតអំពីមនុស្សដែលបងប្អូនស្គាល់ ។ ជារឿយៗ សារលិខិតសន្និសីទទូទៅមានបញ្ចូលនូវដំណើររឿងអំពីមនុស្សដែលបានឆ្លើយតបទៅនឹងទុក្ខវេទនាដោយសេចក្ដីជំនឿ ( សូមមើលឧទាហរណ៍មួយចំនួននៅក្នុង « ធនធានគាំទ្រ » ) ។ សូមពិចារណាអំពីអ្វីដែលបងប្អូនអាចចែកចាយពីសារលិខិតបែបនេះដែលអាចមានប្រយោជន៍ចំពោះមនុស្សដែលបងប្អូនបង្រៀន ។ នៅពេលបងប្អូនពិភាក្សាពីគំរូទាំងនេះរួមគ្នា សូមណែនាំឲ្យសមាជិកថ្នាក់ ឬកូរ៉ុមផ្ដោតលើរបៀបដែលសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទបានជួយមនុស្សនៅគ្រាទុក្ខវេទនារបស់ពួកគេ ។ បងប្អូនក៏អាចចែកចាយបញ្ជីធនធានរបស់ប៊ីស្សព ដបុលយូ គ្រីស្ដូហ្វើរ វ៉តឌែល ដែលព្រះអម្ចាស់បានប្រទានមកដើម្បីជួយយើងនៅគ្រាលំបាករបស់យើង ដែលមាននៅជិតចុងបញ្ចប់នៃសារលិខិតរបស់លោក « Turn to the Lord » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៩៤–៩៦ ) ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមលើកទឹកចិត្តសមាជិកថ្នាក់ ឬកូរ៉ុមឲ្យសញ្ជឹងគិត ហើយកត់ត្រាអ្វីដែលពួកគេនឹងធ្វើដើម្បីធ្វើតាមការបំផុសគំនិត ដែលពួកគេបានទទួលនៅថ្ងៃនេះ ។ ពួកគេអាចចែកចាយគំនិតរបស់ពួកគេបាន ប្រសិនបើពួកគេចង់ចែកចាយ ។ សូមអញ្ជើញពួកគេឲ្យគិត អំពីរបៀបដែលការធ្វើតាមចំណាប់អារម្មណ៍របស់ពួកគេនឹងពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ធនធានគាំទ្រ
-
ម៉ាថាយ ៤:១–១១ ( ព្រះអង្គសង្គ្រោះមានសេចក្ដីជំនឿនៅក្នុងគ្រានៃទុក្ខវេទនា )
-
ម៉ាថាយ ១៤:១០–២១; លូកា ២៣:៣៣–៣៤; យ៉ូហាន ១៩:២៥–២៧ ( ព្រះអង្គសង្គ្រោះបានបម្រើមនុស្សដទៃនៅគ្រាទុក្ខវេទនា )
-
ម៉ាថាយ ២៧:៤៥–៤៦; លូកា ២៣:៤៤–៤៦ ( ព្រះអង្គសង្គ្រោះមានអារម្មណ៍ឯកោនៅក្នុង គ្រានៃទុក្ខវេទនា ប៉ុន្តែទ្រង់បានទុកចិត្តលើព្រះ )
-
ម៉ាថាយ ៥:៣៨–៤៥; ម៉ូសាយ ២៤:៨–១៥; គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:១–៨; ១២២:៥–៩ ( ការបង្រៀនរបស់ព្រះអង្គសង្គ្រោះអំពីការប្រឈមមុខនឹងទុក្ខវេទនា )
-
នែល អិល អាន់ឌើរសិន « Wounded » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៣-៨៦
-
អិល ថូដ បាជច៍ « Consistent and Resilient Trust » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៤៧–៤៩
-
ជីន ប៊ី ប៊ីងហាំ « That Your Joy Might Be Full » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៨៥–៨៧