ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ២៧ ខែ មីនា ។ តើ​ខ្ញុំ​ជា​នរណា ហើយ​តើ​ព្រះ​ចង់​ឲ្យ​ខ្ញុំ​ក្លាយ​ជា​នរណា ? និក្ខមនំ ១–៦


« ថ្ងៃទី ២៧ ខែ មីនា ។ តើ​ខ្ញុំ​ជា​នរណា ហើយ​តើ​ព្រះ​ចង់​ឲ្យ​ខ្ញុំ​ក្លាយ​ជា​នរណា ? និក្ខមនំ ១–៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ២៧ ខែ មីនា ។ តើ​ខ្ញុំ​ជា​នរណា ហើយ​តើ​ព្រះ​ចង់​ឲ្យ​ខ្ញុំ​ក្លាយ​ជា​នរណា ? » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ ឆ្នាំ ២០២២

យុវជន​កំពុង​លេង​ហ្គីតា

ថ្ងៃទី ២៧ ខែ មីនា

តើ​ខ្ញុំ​ជា​នរណា ហើយ​តើ​ព្រះ​ចង់​ឲ្យ​ខ្ញុំ​ក្លាយ​ជា​នរណា ?

និក្ខមនំ ១–៦

រូបតំណាង​ប្រឹក្សា​ជាមួយគ្នា

ប្រឹក្សា​ជាមួយគ្នា

ដឹកនាំ​ដោយ​សមាជិក​ម្នាក់​ក្នុង​គណៈប្រធាន​កូរ៉ុម ឬ​គណៈប្រធាន​ថ្នាក់ មាន​រយៈពេល ១០–២០ នាទី

នៅ​ដើម​ការប្រជុំ សូម​សូត្រ​រួមគ្នា​នូវ បាវចនា​យុវនារីបាវចនា​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ។ បន្ទាប់មក​សូម​ដឹកនាំ​ការពិភាក្សា​មួយ​អំពី​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាព​តម្កើងឡើង ដោយ​ប្រើ​សំណួរ​មួយ ឬ​ច្រើន​ដូច​ខាងក្រោម ឬ សំណួរ​របស់​បងប្អូន​ផ្ទាល់ ( សូមមើល ក្បួនខ្នាត​ទូទៅ ១០.២, ១១.២, នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ ដាក់​ផែនការ​ដើម្បី​អនុវត្ត​តាម​អ្វី​ដែល​បងប្អូន​ពិភាក្សា ។

  • រស់នៅ​តាមដំណឹងល្អ ។ តើ​យើង​មាន​អំណរ​ដោយការ​ដើរតាម​ព្រះ​យេស៊ូវ​យ៉ាង​ដូចម្តេច ?

  • ការ​មើល​ថែដល់អ្នក​ដែល​ត្រូវ​ការ​ជំនួយ ។ តើ​នរណា​នៅក្នុង​វួដ ឬ​សហគមន៍​របស់​យើង​ត្រូវការ​ជំនួយ​របស់​យើង ? តើ​យើង​អាច​ជួយ​ដោយ​របៀប​ណា ?

  • ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ ។ តើ​យើង​អាច​ជួយ​គ្នាទៅ​វិញ​ទៅមក​ដើម្បី​រៀបចំខ្លួន​សម្រាប់​ការងារ​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​យ៉ាងដូចម្តេច ?

  • រួបរួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្បភាព​អស់​កល្ប​ជានិច្ច ។ តើ​យើង​អាច​ចូលរួម​នៅ​ក្នុង​កិច្ច​ខិតខំ​របស់​វួដ​យើង​ដើម្បី​ធ្វើ​កិច្ចការ​ពង្សប្រវត្តិ និង​ព្រះវិហារ​បរិសុទ្ធ​យ៉ាង​ដូចម្តេច ?

នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ សូម​ធ្វើ​នូវ​អ្វី​ដែល​ត្រឹមត្រូវ​ដូច​ខាងក្រោម​នេះ ៖

  • ថ្លែង​ទីបន្ទាល់​អំពី​គោលការណ៍​ដែល​បាន​បង្រៀន ។

  • រំឭក​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​អំពី​ផែនការ និង​ការអញ្ជើញ​ទាំងឡាយ​ដែល​បាន​ដាក់​អំឡុង​ការប្រជុំ ។

បង្រៀន​គោលលទ្ធិ

ដឹកនាំ​ដោយ​អ្នកដឹកនាំ​ជា​មជ្ឈិមវ័យ ឬ​ជា​យុវវ័យ​ម្នាក់ មាន​រយៈពេល ២៥–៣៥ នាទី

រៀបចំ​ខ្លួន​ខាង​វិញ្ញាណ

ភ្លើងឆេះ​គុម្ព​បន្លា​តែ​ឥត​បានសុស​ទេ ជា​ការ​ឃើញ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ ហើយ​វា​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​ម៉ូសេ ។ ប៉ុន្តែ​អ្វី​ដែល​កាន់តែ​ទាក់ទាញ​ចំណាប់​អារម្មណ៍​នោះ​គឺជា​អ្វី​ដែល​បាន​កើតឡើង​បន្ទាប់ទៀត ។ ព្រះ​បាន​មានបន្ទូល​ទៅកាន់​ម៉ូសេ ហើយ​ម៉ូសេ​បាន​រៀន​មើល​មក​ខ្លួន​លោក ដូចជា​ព្រះ​បាន​ទតឃើញ​លោក​ដែរ ។ ដោយ​មាន​ទស្សនវិស័យ​នោះ​ម៉ូសេ​បាន​សម្រេច​កិច្ចការ​ខ្លះៗ​ដោយ​មាន​ជំនួយ​ពី​ព្រះអម្ចាស់​ដែល​លោក​គិត​ថា​មិន​អាច​ធ្វើ​បាន ។ លោក​បាន​ប្រឈម​មុខ​នឹង​ផារ៉ោន និង​បាន​ជួយ​សង្គ្រោះ​ដល់​រាស្រ្ត​របស់​ព្រះ ។

យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​បទពិសោធន៍​ដែល​ជួយ​យើង​ផ្លាស់ប្តូរ​ការសង្ស័យ​លើ​ខ្លួន​ឯង​ជាមួយ​នឹង​ការ​យល់ដឹង​របស់​ព្រះ​ថា​យើង​ជា​នរណា ហើយ​យើង​អាច​ក្លាយ​ជា​នរណា ។ ជាពិសេស មនុស្ស​វ័យក្មេង​ត្រូវ​បាន​ប្រឈម​មុខ​នឹង​សារលិខិត​ខុសឆ្គង​អំពី​តម្លៃ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។ ហើយ​ក៏​ដូចជា​ម៉ូសេ​ដែរ ព្រះ​បាន « មាន​ការងារ​ឲ្យ [ ពួកគេ ] ធ្វើ » ( បាវចនា​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ) ។ ពួក​គេ​មាន​ទុក្ខលំបាក​របស់​ពួកគេ​ផ្ទាល់​ដើម្បី​ប្រឈម​មុខ និង​មនុស្ស​របស់​ពួកគេ​ផ្ទាល់​ដើម្បី​ជួយ​សង្គ្រោះ ។ តើ​បងប្អូន​នឹង​ជួយ​ពួកគេ​ចងចាំ​ថា​ពួកគេ​គឺជា​បុត្រី និង​បុត្រា​បុត្រី​សំណព្វ​របស់​ព្រះ​មាតាបិតា​សួគ៌ « ដែល​មាន​និស្ស័យ​នៃ​ព្រះ និង​ជោគវាសនា​ដ៏​អស់​កល្ប​ជានិច្ច » យ៉ាង​ដូចម្តេច ? ( បាវចនា​យុវនារី ) ។ សូម​គិតអំពី​រឿងនេះ​នៅពេល​បងប្អូនអាន និក្ខមនំ ១–៦ ។ សូម​ពិចារណា​ការសិក្សា គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៨:១០–១៥ និង​សារលិខិត​របស់​ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ផងដែរ « You Matter to Him » ( Liahona ខែ វិច្ឆកា ឆ្នាំ ២០១១ ទំព័រ ១៩–២២ ) ។

ក្រុម​យុវនារី​នៅទីធ្លា​ខាងក្រៅ

ជីវិត​របស់​យើង​អាច​ត្រូវបាន​ផ្លាស់ប្តូរ នៅពេល​យើង​យល់​ពី​ជោគវាសនា​ពិតប្រាកដ​របស់​យើង​ក្នុង​នាម​ជា​បុត្រាបុត្រី​របស់​ព្រះ ។

រៀន​ជាមួយគ្នា

សមាជិក​ថ្នាក់ ឬ​កូរ៉ុម​របស់​បងប្អូន​ប្រហែល​ជា​បាន​អាន និក្ខមនំ ១–៦ នៅ​សប្ដាហ៍​នេះ ។ ដើម្បី​បំផុសគំនិត​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន នោះ​បងប្អូន​អាច​សួរ​ពួកគេ​ពី​អារម្មណ៍​របស់​ម៉ូសេ​អំពី​ការហៅបម្រើ​របស់​លោក​ឲ្យ​រំដោះ​កូនចៅ​អ៊ីស្រាអែល ( សូមមើល និក្ខមនំ ៣:១១ ) ។ តើ​សេចក្តីពិត​អ្វី​ដែល​ព្រះអម្ចាស់​បាន​ជួយ​ផ្លាស់ប្តូរ​ទស្សនវិស័យ​របស់​ម៉ូសេ ? ( សូមមើល និក្ខមនំ ៣:៤–១៥; ៤:១០–១៧; សូមមើល​ផងដែរ ម៉ូសេ ១:៣–១១ ) ។ តើ​សេចក្តីពិត​នេះ​អាច​ជួយ​ដល់​ម៉ូសេ​យ៉ាង​ដូចម្តេច ? តើ​សេចក្តីពិត​នេះអាច​ជួយ​យើង​យ៉ាង​ដូចម្តេច ? សូម​ប្រើ​សកម្មភាព​មួយ​ដូច​ខាងក្រោម​ដើម្បី​ជួយ​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​រកឃើញ​អ្វី​ដែល​ព្រះ​បាន​បើក​សម្តែង​អំពី​អត្តសញ្ញាណ តម្លៃ និង​សក្តានុពល​ដ៏​ទេវភាព​របស់​ពួកគេ ។

  • ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ បាន​មាន​ប្រសាសន៍​ថា « ព្រះអម្ចាស់​ប្រើ​ជញ្ជីង​ខុស​ពី​ជញ្ជីង​របស់​លោកិយ ដើម្បី​ថ្លឹង​តម្លៃ​នៃ​ព្រលឹង​មួយ » ( « You Matter to Him » ទំព័រ ២២ ) ។ ដើម្បី​ពិភាក្សា​ពី​គំនិត​នេះ បងប្អូន​អាច​សរសេរ​នៅលើ​ក្ដារខៀន​នូវ​សំណួរ​ថា តើ​ពិភពលោក​នេះ​បង្ហាញ​ដល់​បុគ្គល​ម្នាក់​ថា​គាត់​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​តាម​របៀបណា ? សូម​អញ្ជើញ​មនុស្ស​ដែល​បងប្អូន​បង្រៀន​ឲ្យ​ផ្ដល់​ចម្លើយ ។ ប្រសិន​បើ​យើង​បាន​វិនិច្ឆ័យ​ពី​តម្លៃ​របស់​យើង​តាម​វិធី​នេះ តើ​អារម្មណ៍​ទាំង​នេះ​អាច​ជះឥទ្ធិពល​ដល់​ការជ្រើស​រើស​របស់​យើង​តាម​របៀបណា ? បន្ទាប់​មក​បងប្អូន​អាច​សរសេរ​នៅលើ​ក្ដារខៀន​នូវ​សំណួរ​ថា តើ​ពិភពលោក​នេះ​បង្ហាញ​ដល់​បុគ្គល​ម្នាក់​ថា​គាត់​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​តាម​របៀបណា ? នៅពេល​យុវវ័យ​ចែកចាយ​ពី​ចម្លើយ​របស់​ពួកគេ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​អាន យ៉ូហាន ៣:១៦; គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:១០–១៥; លូកា ១៥:៣–៦, ១១–៣២ ។ ពួកគេ​ក៏​អាច​អាន​វគ្គ​ចុង​ក្រោយ​នៃ​សារលិខិត​របស់​ប្រធាន អុជដូហ្វ​ផងដែរ ។ ប្រសិន​បើ​យើង​បាន​វិនិច្ឆ័យ​ពី​តម្លៃ​របស់​យើង​តាម​វិធី​នេះ តើ​អារម្មណ៍​ទាំង​នេះ​អាច​ជះឥទ្ធិពល​ដល់​ការជ្រើស​រើស​របស់​យើង​តាម​របៀបណា ?

  • ស្លាក​ទាំងឡាយ​ជះឥទ្ធិពល​ដល់​អារម្មណ៍​របស់​យើង និង​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​ខ្លួន​ឯង និង​មនុស្ស​ដទៃ ។ ដើម្បី​ជួយ​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​ឲ្យ​ពិចារណាពី​របៀប​ដែល​ពួកគេ​កំណត់​ខ្លួន​ឯង នោះ​បងប្អូន​អាច​ផ្ដល់​ឲ្យ​ពួកគេ​ម្នាក់ៗ​នូវ​ស្លាក​ឈ្មោះ​ទទេរ​មួយ​ចំនួន ។ ស្លាក​ឈ្មោះ​នីមួយៗ​អាច​សរសេរ​នៅ​ផ្នែក​ខាង​លើ​ថា « សួស្ដី ខ្ញុំ​គឺ … » ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត​ពី​ពាក្យ ឬ​ឃ្លា​ខុសៗ​គ្នា​មួយ​ចំនួន​ដែល​ពួកគេ​អាច​សរសេរ​នៅ​លើ​ស្លាក​ឈ្មោះ​របស់​ពួកគេ ។ ប្រសិន​បើ​ព្រះវរបិតា​សួគ៌​បំពេញ​ស្លាក​ឈ្មោះ​ទាំង​នោះ​ឲ្យ​យើង តើ​ទ្រង់​អាច​នឹង​សរសេរ​អ្វីខ្លះ ? តើ​ទ្រង់​អាច​នឹង​សរសេរ​អ្វីខ្លះ ប្រសិន​បើ​ស្លាក​ឈ្មោះ​ទាំង​នោះ​បាន​សរសេរ​ថា « សួស្ដី ខ្ញុំ​អាច​ប្រែក្លាយ​ជា … » ? សមាជិក​ថ្នាក់ ឬ​កូរ៉ុម​អាច​ពិចារណា​សំណួរ​ទាំង​នេះ​កាល​កំពុង​អាន​នូវ​បទគម្ពីរ​មួយ​ចំនួន​ដូច​តទៅ​នេះ ៖ យ៉ូហាន ទី១ ៣:១–៣; មរ៉ូណៃ ១០:៣២–៣៣; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៦៩–៧០; ៨៤:៣៧–៣៨ ។

  • សារលិខិត​នៃ​សន្និសីទ​ទូទៅ​នៅ​ក្នុង « ធនធាន​គាំទ្រ » មាន​នូវ​គំរូ​អំពី​មនុស្ស​ដែល​ជីវិត​បាន​ផ្លាស់ប្ដូរ ដោយសារ​ពួកគេ​បានរៀន​អំពី​អត្តសញ្ញាណ​ពិត​របស់​ពួកគេថា​ជា​បុត្របុត្រី​របស់​ព្រះ ។ សូម​ពិចារណា​ផ្ដល់​ឧទាហរណ៍​មួយ​ក្នុង​ចំណោម​ឧទាហរណ៍​ទាំង​នេះ​ដល់​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​ដើម្បី​សញ្ជឹង​គិត ហើយ​ចែកចាយ​ជាមួយ​នឹង​ក្រុម ។ បងប្អូនក៏​អាច​ពិភាក្សា​អំពី​របៀប​ដែល​ការ​ដឹង​ថាយើង​ទាំងអស់​គ្នា​គឺជា​បុត្រាបុត្រី​របស់​ព្រះ​បាន​ជះឥទ្ធិពល​ដល់​ជីវិត​របស់​បងប្អូន ។ សូម​អញ្ជើញ​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​ឲ្យ​ធ្វើ​រឿង​ដូច​គ្នា​នេះ ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

សូម​លើក​ទឹកចិត្ត​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​ឲ្យ​សញ្ជឹងគិត ហើយ​កត់ត្រា​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​ធ្វើ​តាម​ការបំផុស​គំនិត ដែល​ពួកគេ​បាន​ទទួល​នៅ​ថ្ងៃនេះ ។ ពួកគេ​អាច​ចែកចាយ​គំនិត​របស់​ពួកគេ​បាន ប្រសិនបើ​ពួកគេ​ចង់​ចែកចាយ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត អំពី​របៀប​ដែល​ការ​ធ្វើតាម​ចំណាប់​អារម្មណ៍​របស់ពួកគេ​នឹង​ពង្រឹង​ទំនាក់ទំនង​របស់ពួកគេ​ជាមួយ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

ធនធាន​គាំទ្រ

  • ចយ ឌី ចូនស៍ « Value beyond Measure » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ១៣–១៥ ។

  • ប្រៃអិន ខេ ថៃលើរ « Am I a Child of God? » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១២–១៤

  • « Our True Identity », « How Can I See Myself as God Does? » ដក​ស្រង់​ពី « Face to Face with Elder Rasband, Sister Oscarson, and Brother Owen » ( វីដេអូ ), ChurchofJesusChrist.org

  • « All About Me » ដក​ពិសោធន៍​នៅ​លើ​គេហទំព័រ FamilySearch.org/discovery

ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

« ប្រសិន​បើ​យុវវ័យ​ទទួល​អារម្មណ៍​ថា បងប្អូន​ទុក​ចិត្ត​ពួកគេ ភាព​ជឿជាក់​របស់​ពួកគេ​លើ​សក្ដានុពល​ដ៏​ទេវភាព​របស់​ពួកគេ​នឹង​ចម្រើន​ឡើង ហើយ​ពួកគេ​នឹង​ធ្វើ​ឲ្យ​បងប្អូន​ភ្ញាក់​ផ្អើល​ជាមួយ​នឹង​អ្វី​ដែល​ពួកគេ​អាច​សម្រេច​បាន » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះទំព័រ ២៨ ) ។