ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃ​ទី ១០ ខែ មេសា ។ តើ​ខ្ញុំ​អាច​ពង្រឹង​សេចក្តីជំនឿ​របស់​ខ្ញុំ​លើ​ព្រះ​យេស៊ូវគ្រីស្ទ​រាល់​ថ្ងៃ​យ៉ាងដូចម្តេច ? និក្ខមនំ ១៤–១៧


« ថ្ងៃ​ទី ១០ ខែ មេសា ។ តើ​ខ្ញុំ​អាច​ពង្រឹង​សេចក្តីជំនឿ​របស់​ខ្ញុំ​លើ​ព្រះ​យេស៊ូវគ្រីស្ទ​រាល់​ថ្ងៃ​យ៉ាងដូចម្តេច ? និក្ខមនំ ១៤–១៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃ​ទី ១០ ខែ មេសា ។ តើ​ខ្ញុំ​អាច​ពង្រឹង​សេចក្តីជំនឿ​របស់​ខ្ញុំ​លើ​ព្រះ​យេស៊ូវគ្រីស្ទ​រាល់​ថ្ងៃ​យ៉ាងដូចម្តេច ?» ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ ឆ្នាំ ២០២២

ព្រះយេស៊ូវ​គ្រីស្ទ

ថ្ងៃ​ទី ១០ ខែ មេសា

តើ​ខ្ញុំ​អាច​ពង្រឹង​សេចក្តីជំនឿ​របស់​ខ្ញុំ​លើ​ព្រះ​យេស៊ូវគ្រីស្ទ​រាល់​ថ្ងៃ​យ៉ាងដូចម្តេច ?

និក្ខមនំ ១៤–១៧

រូបតំណាង​ប្រឹក្សា​ជាមួយគ្នា

ប្រឹក្សា​ជាមួយគ្នា

ដឹកនាំ​ដោយ​សមាជិក​ម្នាក់​ក្នុង​គណៈប្រធាន​កូរ៉ុម ឬ​គណៈប្រធាន​ថ្នាក់ មាន​រយៈពេល ១០–២០ នាទី

នៅ​ដើម​ការប្រជុំ សូម​សូត្រ​រួមគ្នា​នូវ បាវចនា​យុវនារីបាវចនា​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ។ រួច​ហើយ បន្ថែម​លើ​ការប្រឹក្សា​ជាមួយ​គ្នា​អំពី​កិច្ចការ​ក្នុង​ថ្នាក់ ឬ​កូរ៉ុម​ជាក់លាក់​នានា បងប្អូន​អាច​ពិភាក្សា​ពី​ចំណាប់​អារម្មណ៍ និង​បាវចនា​មកពី​សន្និសីទ​ទូទៅ​បាន ។ សំណួរ​ខាងក្រោម​នេះ​អាច​នឹង​ជួយ​បាន ។

  • តើ​យើង​ចាប់​អារម្មណ៍​លើ​បាវចនា ឬ​សារលិខិត​អ្វីខ្លះ ? តើ​អ្វីទៅ​ដែល​បាន​ពង្រឹង​សេចក្តី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​អ្វីទៅ​ដែល​បាន​ពង្រឹង​ទីបន្ទាល់​របស់​យើង​លើ​ពួក​ព្យាការី​នៅរស់ ? តើ​យើង​មាន​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ធ្វើ​អ្វីខ្លះ ដោយសារ​តែ​អ្វី​ដែល​យើង​បាន​រៀន ឬ​ទទួល​អារម្មណ៍​នេះ ?

  • តើ​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ​ក្នុង​នាម​ជា​ថ្នាក់ ឬ​កូរ៉ុម​មួយ ដើម្បី​ចងចាំ ហើយ​ធ្វើតាម​ការប្រឹក្សា​ដែល​យើង​ស្ដាប់​ឮ​នៅក្នុង​សន្និសីទ​ទូទៅ ?

នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ សូម​ធ្វើ​នូវ​អ្វី​ដែល​ត្រឹមត្រូវ​ដូច​ខាងក្រោម​នេះ ៖

  • ថ្លែង​ទីបន្ទាល់​អំពី​គោលការណ៍​ដែល​បាន​បង្រៀន ។

  • រំឭក​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​អំពី​ផែនការ និង​ការអញ្ជើញ​ទាំងឡាយ​ដែល​បាន​ដាក់​អំឡុង​ការប្រជុំ ។

បង្រៀន​គោលលទ្ធិ

ដឹកនាំ​ដោយ​អ្នកដឹកនាំ​ជា​មជ្ឈិមវ័យ ឬ​ជា​យុវវ័យ​ម្នាក់ មាន​រយៈពេល ២៥–៣៥ នាទី

រៀបចំ​ខ្លួន​ខាង​វិញ្ញាណ

ដើម្បី​រស់​រាន​មាន​ជីវិត​នៅ​ក្នុង​ទីរហោស្ថាន កូនចៅ​នៃ​អ៊ីស្រាអែល​ចាំបាច់​ត្រូវ​រៀន​ពី​របៀប​ពឹង​ផ្អែក​លើ​ព្រះអម្ចាស់ ។ ពួកគេ​បាន​ពឹង​ផ្អែក​លើ​ទ្រង់​ដើម្បី​ទទួល​បាន​អព្ភូតហេតុ​សង្គ្រោះ​ដល់​ជីវិត ដូចជា​ការ​ញែក​សមុទ្រ​ក្រហម ហើយ​ក៏​ដើម្បី​ទទួល​បាន​អព្ភូតហេតុ​គាំទ្រ​ដល់​ជីវិត​ផង​ដែរ ដូចជា​នំម៉ាន៉ា​មក​ពី​ស្ថានសួគ៌ ។ រឿង​នេះ​ក៏​កើតមាន​ដូចគ្នា​ចំពោះ​មនុស្ស​ដែល​បងប្អូន​កំពុង​បង្រៀន ។ ប្រសិន​បើ​ពួកគេ​ចង់​រស់រាន​មាន​ជីវិត​នៅលើ​ដំណើរ​ខាង​វិញ្ញាណ​របស់​ពួកគេ​នៅ​ក្នុង​ទីរហោស្ថាន​នៃ​ជីវិត​រមែង​ស្លាប់ នោះ​ពួកគេ​ត្រូវ​តែ​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ហើយ​ពួកគេ​ត្រូវ​តែ​អនុវត្ត​សេចក្ដីជំនឿ​នោះ​រៀង​រាល់​ថ្ងៃ ពុំ​មែន​ម្ដង​ម្កាល​ទេ ។ មនុស្ស​មួយ​ចំនួន​ដែល​បងប្អូន​បង្រៀន​ប្រហែល​ជា​មិន​បាន​ទទួល​អារម្មណ៍​ថា សេចក្ដីជំនឿ​របស់​ពួកគេ​រឹង​មាំ​ខ្លាំង​នោះទេ ។ បងប្អូន​អាច​ជួយ​ពួកគេ​ឲ្យ​មើល​ឃើញ​ថា សេចក្ដីជំនឿ​នោះ​រីកចម្រើន​ម្ដង​បន្តិចៗ ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ វា​ត្រូវ​បាន​ចិញ្ចឹម​បីបាច់​តាមរយៈ​កិច្ចការ​តូចតាច ហើយ​សាមញ្ញ​ដែល​យើង​ធ្វើ​ជា​ទៀងទាត់ ។ សូម​សញ្ជឹង​គិត​ពី​រឿង​ទាំង​នេះ នៅពេល​បងប្អូន​សិក្សា និក្ខមនំ ១៤–១៧ នៅ​សប្ដាហ៍​នេះ ។ បងប្អូន​ក៏​អាច​សិក្សា​សារលិខិត​របស់​ប្រធាន ដាល្លិន អេក អូក « Small and Simple Things » ( Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៨៩–៩២ ) ។

ថ្នាក់​យុវនារី

យើង​អាច​ពង្រឹង​សេចក្ដីជំនឿ​របស់​យើង​រៀងរាល់ថ្ងៃ​តាម​វិធី​តូចតាច ហើយ​សាមញ្ញ ។

រៀន​ជាមួយគ្នា

ដើម្បី​ចាប់ផ្ដើម​ការពិភាក្សា​មួយ បងប្អូន​អាច​សុំ​យុវវ័យ​ឲ្យ​ចែកចាយ​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​មួយ​ចំនួន​ដែល​ជួយ​ពួកគេ​ឲ្យ​ធ្វើ​រឿង​ល្អៗ ។ រឿង​ទាំង​នេះ​អាច​ដាក់បញ្ចូល​នូវ​ការ​រក្សាសុខភាព​ល្អ ឬ​ការ​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ ។ តើ​អ្វីខ្លះ​អាច​នឹង​កើត​ឡើង ប្រសិន​បើ​យើង​មិន​បាន​រក្សាទម្លាប់​ទាំង​នេះ ? តើ​ការ​ខិតខំ​ប្រចាំ​ថ្ងៃ​របស់​យើង​ដើម្បី​ធ្វើ​រឿង​ល្អៗ​អាច​ប្រៀបធៀប​ទៅ​នឹង​សេចក្ដីបង្គាប់​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួក​សាសន៍​អ៊ីស្រាអែល​ឲ្យ​ប្រមូល​នំ​ម៉ាន៉ា​ដោយ​របៀប​ណា ? ( សូមមើល និក្ខមនំ ១៦:១៦–២១ ) ។ បងប្អូន​អាច​ជួយ​ថ្នាក់ ឬ​កូរ៉ុម​ប្រៀបធៀប​បទពិសោធន៍​របស់​ពួក​សាសន៍​អ៊ីស្រាអែល​ទៅនឹង​ការ​ខិតខំ​របស់​យើង​ដើម្បី​ពង្រឹង​សេចក្ដីជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ជា​រៀង​រាល់ថ្ងៃ ។ ឧទាហរណ៍ តើ​ព្រះអម្ចាស់​ប្រទាន​អ្វីខ្លះ​ដល់​យើង ដែល​ប្រៀប​បាន​នឹង​នំម៉ាន៉ា​ប្រចាំថ្ងៃ​ដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួក​សាសន៍​អ៊ីស្រាអែល ? តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដែល​ប្រៀប​បាន​នឹង​ការ​ប្រមូល​នំម៉ាន៉ា ? ដើម្បី​បន្ត​ការ​ពិភាក្សា​របស់​បងប្អូន សូមប្រើ​សកម្មភាព​មួយ ឬ​ច្រើន​ដូច​ខាងក្រោម​នេះ ឬ​សកម្មភាព​មួយ​របស់​បងប្អូន​ផ្ទាល់ ។

  • សូម​អាន​ជាមួយ​គ្នា​ក្នុង អាលម៉ា ៣៧:៦–៧ ។ ដោយ​រួម​គ្នា​ជា​ថ្នាក់ ឬ​កូរ៉ុម សូម​រៀបរាប់​នៅ​លើ​ក្ដារខៀន​នូវ « កិច្ចការ​តូចតាច ហើយ​សាមញ្ញ » ដែល​ព្រះអម្ចាស់​បាន​អញ្ជើញ​យើង​ឲ្យ​ធ្វើ​រៀង​រាល់ថ្ងៃ​ដើម្បី​មក​រក​ទ្រង់ ។ បន្ទាប់​មក​មនុស្ស​ដែល​បងប្អូន​បង្រៀន​អាច​រំឭក​នូវ​សារលិខិត​របស់​ប្រធាន ដាល្លិន អេក អូក « Small and Simple Things » ដើម្បី​ស្វែង​រក​កិច្ចការ​តូចតាច​បន្ថែម​ទៀត​ដែល​អាច​មាន​ឥទ្ធិពល​ដ៏​ធំធេង​មួយ​ចំពោះ​ជីវិត​របស់​យើង ។ តើ​កិច្ចការ​ទាំងនេះ​អាច​មាន​ឥទ្ធិពល​អ្វីខ្លះ ? តើ​យើង​ត្រូវ​បាន​បំផុស​គំនិត​ឲ្យ​ធ្វើ​អ្វីខ្លះ ដើម្បី​ធ្វើ​ឲ្យ​កិច្ចការ​ទាំង​នេះ​ក្លាយ​ជា​ផ្នែក​ដ៏​ទៀងទាត់​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ?

  • ហេតុអ្វី​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ចាំបាច់​ត្រូវការ​ការ​ចិញ្ចឹម​បីបាច់​ប្រចាំ​ថ្ងៃ ? ដើម្បី​ជួយ​សមាជិក​យល់​ដឹង​កាន់តែ​ប្រសើរ​ពី​កិច្ចការ​នេះ បងប្អូន​អាច​បង្ហាញ​វីដេអូ​មួយ ឬ​ច្រើន​ដែល​មាន​នៅ​ក្រោម « ធនធាន​គាំទ្រ » ។ នៅ​ក្នុង​វីដេអូ​ទាំង​នេះ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បាន​បង្រៀន​ពី​សេចក្ដីត្រូវការ​សម្រាប់​កិច្ចការ​ប្រចាំ​ថ្ងៃ​ដើម្បី​គាំទ្រ​សេចក្ដីជំនឿ​របស់​យើង ។ សូម​អញ្ជើញ​សមាជិក​ដែល​បងប្អូន​បង្រៀន​ឲ្យ​ចែកចាយ​កិច្ចការ​ដែល​ពួកគេ​បាន​រៀន ដែល​បាន​បំផុស​គំនិត​ពួកគេ​ឲ្យ​បង្កើន​សេចក្ដីជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវគ្រីស្ទ​ជា​រៀង​រាល់ថ្ងៃ ។

  • ការខិតខំ​ប្រចាំ​ថ្ងៃ​ជាទៀងទាត់​គឺជា​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​ពង្រឹង​សេចក្ដី​ជំនឿ​របស់​យើង​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ដើម្បី​ពិភាក្សា​ពី​គំនិត​នេះ សូម​អាន​រួម​គ្នា​នូវ​ការណែនាំ​ទីបី​របស់​អែលឌើរ ដេវីឌ អេ បែដណា នៅ​ក្នុង​សារលិខិត​របស់​លោក « More Diligent and Concerned at Home » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ១៧–២០ ) ។ តើ​យើង​អាច​រៀន​មេរៀន​អ្វីខ្លះ​មក​ពី​ការ​ពិពណ៌នា​របស់​លោក​ស្ដីពី​រូបគំនូរ​នៅ​ក្នុង​ការិយាល័យ​របស់​លោក ? តើ​មេរៀន​ទាំង​នេះ​អនុវត្ត​ចំពោះ​ការ​ខិតខំ​របស់​យើង​ដើម្បី​ស្ថាបនា​សេចក្ដីជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀបណា ? ការ​អាន អាលម៉ា ៣២:២១, ២៦–៤៣ រួម​គ្នា​អាច​បន្ថែម​ដល់​ការ​ពិភាក្សា​របស់​បងប្អូន ។ តើ​យើង​រកឃើញ​ការ​យល់ដឹង​អ្វីខ្លះ​អំពី​របៀប​ពង្រឹង​សេចក្ដីជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ ?

  • យើង​អាច​បង្កើន​សេចក្ដី​ជំនឿ​របស់​យើង​ដោយ​ជ្រើស​យក​ការ​រៀនសូត្រ​ពី​បទពិសោធន៍​ដែល​សាកល្បង​វា ។ បងប្អូន​ក៏អាច​បង្ហាញ​វីដេអូ « Spiritual Whirlwinds » ( នៅលើ​គេហទំព័រChurchofJesusChrist.org ) ផង​ដែរ ។ សូម​ពិភាក្សា​រួម​គ្នា​ពី​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​នៅ​ក្នុង​គ្រា​សាកល្បង​ដើម្បី​ពង្រឹង​សេចក្ដីជំនឿ​របស់​យើង ។ ( សូមមើល​ផងដែរ នែល អិល អាន់ឌើរសិន « Spiritual Whirlwinds, Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១៨–២១ ) ។ បងប្អូន​អាច​សុំ​ឲ្យ​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​ចែកចាយ​គ្រា​ដែល​ពួកគេ​បាន​ទទួល​អារម្មណ៍​ថា សេចក្ដីជំនឿ​របស់​ពួកគេ​លើ​ព្រះគ្រីស្ទ​ត្រូវ​បាន​សាកល្បង និង​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​ដើម្បី​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ពួកគេ​នៅ​គ្រានោះ ។ សូម​ចង្អុល​បង្ហាញ​ថា និក្ខមនំ ១៤–១៧ ពិពណ៌នា​ពី​ការ​ត្អូញត្អែរ​ជា​បន្ត​បន្ទាប់​អំពី​ពួក​សាសន៍​អ៊ីស្រាអែល​នៅពេល​ពួកគេ​បាន​ដក​ពិសោធន៍​ការសាកល្បង ។ តើ​ការត្អូញត្អែរ​នៅគ្រា​ការ​សាកល្បង​អាច​ធ្វើ​ឲ្យ​សេចក្ដី​ជំនឿ​របស់​យើង​ចុះខ្សោយ​យ៉ាង​ដូចម្ដេច ? តើ​អ្វីទៅ​ជា​ភាពខុសគ្នា​រវាង​ការ​ត្អូញត្អែរ និង​ការ​បង្ហាញ​ពី​កង្វល់​របស់​យើង​ទៅកាន់​ព្រះវរបិតា​សួគ៌​នៅ​គ្រា​លំបាក ?

    2:24

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

សូម​លើក​ទឹកចិត្ត​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​ឲ្យ​សញ្ជឹងគិត ហើយ​កត់ត្រា​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​ធ្វើ​តាម​ការបំផុស​គំនិត ដែល​ពួកគេ​បាន​ទទួល​នៅ​ថ្ងៃនេះ ។ ពួកគេ​អាច​ចែកចាយ​គំនិត​របស់​ពួកគេ​បាន ប្រសិនបើ​ពួកគេ​ចង់​ចែកចាយ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត អំពី​របៀប​ដែល​ការ​ធ្វើតាម​ចំណាប់​អារម្មណ៍​របស់ពួកគេ​នឹង​ពង្រឹង​ទំនាក់ទំនង​របស់ពួកគេ​ជាមួយ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

ធនធាន​គាំទ្រ

ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

សូម​ជួយ​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​ឲ្យ​យល់​ពី​របៀប​ដែល​ពួកគេ​អាច​អញ្ជើញ​ព្រះវិញ្ញាណ​ឲ្យ​មាន​វត្តមាន​នៅ​ក្នុង​ការ​ពិភាក្សា​របស់​ពួកគេ ។ ពួកគេ​អាច​ធ្វើ​កិច្ចការ​នេះ​តាមរយៈ « ឥរិយាបថ​របស់​ពួកគេ … ជា​វិធី​ដែល​ពួកគេ​ប្រព្រឹត្ត​ចំពោះ​គ្នា និង​វិធី​ដែល​ពួកគេ​បាន​ទទួល​អារម្មណ៍​អំពី​ដំណឹងល្អ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះទំព័រ១៥ ) ។