ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ២៤ ខែ មេសា ។ ហេតុអ្វី​ព្រះ​ប្រទាន​ព្រះបញ្ញត្តិ​ដល់​យើង ? និក្ខមនំ ១៨–២០


« ថ្ងៃទី ២៤ ខែ មេសា ។ ហេតុអ្វី​ព្រះ​ប្រទាន​ព្រះបញ្ញត្តិ​ដល់​យើង ? ហេលេមិន ១៨–២០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ២៤ ខែ មេសា ។ ហេតុអ្វី​ព្រះ​ប្រទាន​ព្រះបញ្ញត្តិ​ដល់​យើង ? » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ ឆ្នាំ ២០២២

ក្រឹត្យវិន័យ​ដប់​ប្រការ

ថ្ងៃទី ២៤ ខែ មេសា

ហេតុអ្វី​ព្រះ​ប្រទាន​ព្រះបញ្ញត្តិ​ដល់​យើង ?

និក្ខមនំ ១៨–២០

រូបតំណាង​ប្រឹក្សា​ជាមួយគ្នា

ប្រឹក្សា​ជាមួយគ្នា

ដឹកនាំ​ដោយ​សមាជិក​ម្នាក់​ក្នុង​គណៈប្រធាន​កូរ៉ុម ឬ​គណៈប្រធាន​ថ្នាក់ មាន​រយៈពេល ១០–២០ នាទី

នៅ​ដើម​ការប្រជុំ សូម​សូត្រ​រួមគ្នា​នូវ បាវចនា​យុវនារីបាវចនា​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ។ បន្ទាប់មក​សូម​ដឹកនាំ​ការពិភាក្សា​មួយ​អំពី​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាព​តម្កើងឡើង ដោយ​ប្រើ​សំណួរ​មួយ ឬ​ច្រើន​ដូច​ខាងក្រោម ឬ សំណួរ​របស់​បងប្អូន​ផ្ទាល់ ( សូមមើល ក្បួនខ្នាត​ទូទៅ ១០.២, ១១.២, នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ ដាក់​ផែនការ​ដើម្បី​អនុវត្ត​តាម​អ្វី​ដែល​បងប្អូន​ពិភាក្សា ។

  • រស់នៅ​តាមដំណឹងល្អ ។ តើ​បទពិសោធន៍​ថ្មីៗ​អ្វី​ខ្លះ​ដែល​បាន​នាំ​យើង​ឲ្យ​ខិត​កាន់តែ​ជីវិត​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ?

  • ការ​មើល​ថែដល់អ្នក​ដែល​ត្រូវ​ការ​ជំនួយ ។ តើ​ថ្មីៗ​នេះ​មាន​មនុស្ស​ម្នាក់​ដែល​ទើប​ប្ដូរ​ចូល​មក​ក្នុង​វួដ​របស់​យើង ឬ​ទើប​ចូល​ក្នុង​សាសនាចក្រ​ដែរ​ឬទេ ? តើ​យើង​អាច​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​ស្វាគមន៍​ដោយ​របៀប​ណា ?

  • ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ ។ តើ​មាន​សកម្មភាព​ណា​មួយ​ដែល​ជិត​មកដល់​ហើយ​យើង​អាច​អញ្ជើញ​មិត្ត​របស់​យើង​ឲ្យ​ចូល​រួម​បាន​ទេ ?

  • រួបរួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្បភាព​អស់​កល្ប​ជានិច្ច ។ តើ​យើង​អាច​ប្រឹងប្រែង​ធ្វើ​អ្វីខ្លះ ដើម្បី​កត់ត្រា​ប្រវត្តិ​ផ្ទាល់​ខ្លួន​របស់​យើង ?

នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ សូម​ធ្វើ​នូវ​អ្វី​ដែល​ត្រឹមត្រូវ​ដូច​ខាងក្រោម​នេះ ៖

  • ថ្លែង​ទីបន្ទាល់​អំពី​គោលការណ៍​ដែល​បាន​បង្រៀន ។

  • រំឭក​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​អំពី​ផែនការ និង​ការអញ្ជើញ​ទាំងឡាយ​ដែល​បាន​ដាក់​អំឡុង​ការប្រជុំ ។

បង្រៀន​គោលលទ្ធិ

ដឹកនាំ​ដោយ​អ្នកដឹកនាំ​ជា​មជ្ឈិមវ័យ ឬ​ជា​យុវវ័យ​ម្នាក់ មាន​រយៈពេល ២៥–៣៥ នាទី

រៀបចំ​ខ្លួន​ខាង​វិញ្ញាណ

ការ​អាន និក្ខមនំ ២០ អាច​បំផុស​បងប្អូន​ឲ្យ​គិត​ពី​ហេតុផល​ដែល​យើង​មាន​បទបញ្ញត្តិ ។ មនុស្ស​ខ្លះ​មើល​ឃើញ​បទបញ្ញត្តិ​ថា​ជា​ការ​រឹត​បន្តឹង ឬ​ជា​ការ​ចង់​គ្រប់​គ្រង​យើង ។ ប៉ុន្តែ​ដោយសារ​យើង​ដឹង​ថា ព្រះ​គឺជា​ព្រះវរបិតា​ពេញ​ដោយ​ក្ដីស្រឡាញ់ នោះ​យើង​អាច​ទុក​ចិត្ត​ក្រឹត្យវិន័យ​របស់​ទ្រង់​គឺ​សម្រាប់​សេចក្ដី​ល្អ​របស់​យើង ទោះ​ជា​យើង​មិន​ដឹង​ហេតុផល​ចំពោះ​បទបញ្ញត្តិ​ទាំង​នោះ​ក្ដី ។ ទ្រង់​បាន​សន្យា​នឹង​យើង​ថា យើង​អាច​ដឹង​ថា​បទបញ្ញត្តិ​របស់​យើង​គឺជា​ការពិត នៅពេល​យើង​រស់​នៅ​តាម​បទបញ្ញត្តិ​ទាំងនោះ ( សូមមើល យ៉ូហាន ៧:១៧ ) ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « ដោយសារ​ព្រះវរបិតា និង​ព្រះរាជបុត្រា​ស្រឡាញ់​យើង​ដោយ​សេចក្ដីស្រឡាញ់​ដ៏​ល្អ​ឥត​ខ្ចោះ​គ្មាន​ដែន​កំណត់ ហើយ​ទ្រង់ទាំង​ទ្វេ​ជ្រាប​ដឹង​ថា​យើង​មិន​អាច​មើល​ឃើញ​អ្វី​គ្រប់​យ៉ាង​ដែល​ទ្រង់​ទត​ឃើញ នោះ​ទ្រង់​បាន​ប្រទាន​ក្រឹត្យវិន័យ​ដល់​យើង​ដែល​នឹង​ដឹកនាំ និង​ការពារ​យើង ។ មាន​ទំនាក់ទំនង​ដ៏​រឹង​មាំ​មួយ​រវាងសេចក្ដី​ស្រឡាញ់​របស់​ព្រះ និង​ក្រឹត្យវិន័យ​របស់​ទ្រង់ » ( « The Love and Laws of God » [ ការប្រជុំធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ ថ្ងៃ​ទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩ ] ទំព័រ ២, speeches.byu.edu ) ។

ហេតុអ្វី​បាន​ជា​បងប្អូន​មាន​អំណរគុណ​ចំពោះ​បទបញ្ញត្តិ​ទាំង​នោះ ? តើ​បងប្អូន​ចង់​ឲ្យ​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​របស់​បងប្អូន​យល់​ដឹង​អ្វីខ្លះ​អំពី​ហេតុផល​ដែល​ព្រះ​បានប្រទាន​បទបញ្ញត្តិ ? បងប្អូន​អាច​រៀបចំខ្លួន​បង្រៀន​ដោយ​រំឭក និក្ខមនំ ២០ និង​សារលិខិត​របស់​ប្រធាន​ដាល្លិន អេក អូក « Loving Others and Living with Differences » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ២៥–២៨ ) ។

យុវជន​ម្នាក់​កំពុង​សិក្សា​ព្រះគម្ពីរ

យើង​អាច​ដឹង​ថា បទបញ្ញត្តិ​របស់​ព្រះ​គឺជា​ការ​ពិត នៅពេល​យើង​រស់នៅ​តាម​បទបញ្ញត្តិ​ទាំងនោះ ។

រៀន​ជាមួយគ្នា

ដើម្បី​ជួយ​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​រំឭក​ពី​ក្រឹត្យវិន័យ​ដប់​ប្រការ បងប្អូន​អាច​ស្នើសុំ​ឲ្យ​ពួកគេ​សរសេរ​ក្រឹត្យវិន័យ​ទាំង​នេះ​ឲ្យ​បាន​ច្រើន​តាម​ដែល​ពួកគេ​អាច​ធ្វើ​បាន​ដោយ​ប្រើ​ការ​ចងចាំ​រ​បស់​ពួកគេ ។ ប្រសិន​បើ​ពួកគេ​ត្រូវ​ការ​ជំនួយ ពួកគេ​អាច​មើល​នៅ​ក្នុង និក្ខមនំ ២០:៣–១៧ ។ ហេតុអ្វី​ព្រះ​ប្រទាន​ព្រះបញ្ញត្តិ​ដល់​យើង ? ដើម្បី​ជួយ​ឆ្លើយ​សំណួរ​នេះ ពួកគេ​អាច​ពិភាក្សា​ក្រឹត្យវិន័យ​ដប់​ប្រការ​មួយ​ចំនួន​ជា​ក្រុម​តូចៗ ។ តើ​ការ​រស់នៅ​តាម​បទបញ្ញត្តិ​ទាំងនេះ​ជួយ​យើង​រកឃើញ​សុភមង្គល ហើយ​ខិត​កាន់តែ​ជិត​ព្រះ​ដោយ​របៀប​ណា ? គំនិត​ខាងក្រោម​នេះ​អាច​ជួយ​មនុស្ស​ដែល​បងប្អូន​បង្រៀន​រៀន​បន្ថែម​ទៀត​ពី​ហេតុផល​ដែល​ព្រះ​ប្រទាន​បទបញ្ញត្តិ​ដល់​យើង ។

  • ព្រះគម្ពីរ​មាន​នូវ​ចម្លើយ​ចំពោះ​សំណួរ​ថា « ហេតុអ្វី​ព្រះ​ប្រទាន​ព្រះបញ្ញត្តិ​ដល់​យើង ? » បងប្អូន​អាច​អញ្ជើញ​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​ដើម្បី​រក​មើល​ចម្លើយ​នៅ​ក្នុង​បទគម្ពីរ​មួយ ឬ​ច្រើន​ដែល​មាន​នៅ​ក្នុង « ធនធាន​គាំទ្រ » ។ បន្ទាប់​មក​សូម​ឲ្យ​ពួកគេ​ចែកចាយ​អ្វីមួយ​ដែល​ពួកគេ​បាន​រក​ឃើញ ។ ពួកគេ​ក៏​អាច​មើល​វីដេអូ​ដូច​តទៅ​នេះ​ស្វែង​រក​ការ​យល់ដឹង​បន្ថែម ៖ « Instructions Included », « Why Does God Give Us Commandments? » ( នៅគេហទំព័រChurchofJesusChrist.org ) ។

  • ដើម្បី​ជួយ​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​យល់​ពីហេតុផល​ដែល​ព្រះ​ប្រទាន​បទបញ្ញត្តិ​ដល់​យើង បងប្អូន​អាច​ប្រៀបធៀម​ការ​មាន​បទបញ្ញត្តិ​មក​ពី​ព្រះ​ទៅ​នឹង​បទពិសោធន៍​ដែល​អាច​ទាក់ទង​នឹង​ពួកគេ ។ ឧទាហរណ៍ បងប្អូន​អាច​សុំ​ឲ្យ​ពួកគេ​នឹក​ស្រមៃ​ថា ពួកគេ​កំពុង​ជិះ​នៅ​តាម​ផ្លូវ​តំបន់​ភ្នំ​ក្បែរ​ជ្រោះ​យ៉ាង​ជ្រៅ​មួយ ហើយ​ផ្លូវ​នោះ​មាន​បង្កាន់​ដៃ​រហូត ។ សុំ​ឲ្យ​ពួកគេ​ពិភាក្សា​ជាមួយ​នឹង​មនុស្ស​ម្នាក់​ទៀត​អំពី​សំណួរ​ដូច​តទៅ​នេះ ៖ តើ​បទបញ្ញត្តិ​របស់​ព្រះ​ប្រៀបដូចជា​បង្កាន់​ដៃ​នោះ​យ៉ាង​ដូចម្ដេច ? តើ​ការ​គោរព​តាម​បទបញ្ញត្តិ​ទាំងនោះ​បាន​ប្រទាន​ពរ​ដល់​យើង​យ៉ាង​ដូចម្ដេច ? តើ​ការ​ប្រៀបធៀប​ផ្សេងទៀត​អាច​ជួយ​យើង​ឲ្យ​យល់​អ្វីខ្លះ​ពី​ហេតុផល​ដែល​ព្រះ​ប្រទាន​បទបញ្ញត្តិ​ដល់​យើង និង​ហេតុផល​ដែល​យើង​គួរ​តែ​គោរព​បទបញ្ញត្តិ​ទាំងនោះ ? សម្រាប់​ឧទាហរណ៍​មួយ​ចំនួន​បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​រំឭក​សារលិខិត ឬ​វីដេអូ​មួយ​ដែល​មាន​នៅ​ក្នុង « ធនធាន​គាំទ្រ » ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​ការ​ប្រៀបធៀប​ដែល​ពួកគេ​រកឃើញ ហើយ​ពិភាក្សា​ពី​អ្វី​ដែល​ពួកគេរៀន ។

  • ការ​ពិភាក្សា​របស់​បងប្អូន​អាច​ដឹកនាំ​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​ទៅ​រក​ការពិភាក្សា​ពី​របៀប​ដែល​យើង​គួរតែ​ប្រព្រឹត្ត​ចំពោះ​បុគ្គល​ដែល​មិន​ជឿ ឬ​រស់នៅ​តាម​បទបញ្ញត្តិ​មួយ​ចំនួន ។ បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​ការ​ប្រឹក្សា​នៅ​ក្នុង​សារលិខិត​របស់​ប្រធាន ដាល្លិន អេក អូក « Loving Others and Living with Differences » ។ បងប្អូន​អាច​សួរ​សំណួរ​ដូច​តទៅ​នេះ ៖ តើ​យើង​គួរ​ប្រព្រឹត្ត​ចំពោះ​បុគ្គល​ដែល​ជ្រើស​រើស​រស់​នៅ​ខុស​ប្លែក​ពី​អ្វី​ដែល​យើង​ធ្វើ​ដោយ​របៀប​ណា ? តើ​យើង​អាច​មើល​ឃើញ​សេចក្ដី​ល្អ​របស់​មនុស្ស​ដទៃ​ដោយ​របៀប​ណា នៅពេល​ពួកគេ​ធ្វើ​ការ​ជ្រើស​រើស​ខុស​ប្លែក​ពី​អ្វី​ដែល​យើង​ធ្វើ ?

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

សូម​លើក​ទឹកចិត្ត​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​ឲ្យ​សញ្ជឹងគិត ហើយ​កត់ត្រា​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​ធ្វើ​តាម​ការបំផុស​គំនិត ដែល​ពួកគេ​បាន​ទទួល​នៅ​ថ្ងៃនេះ ។ ពួកគេ​អាច​ចែកចាយ​គំនិត​របស់​ពួកគេ​បាន ប្រសិនបើ​ពួកគេ​ចង់​ចែកចាយ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត អំពី​របៀប​ដែល​ការ​ធ្វើតាម​ចំណាប់​អារម្មណ៍​របស់ពួកគេ​នឹង​ពង្រឹង​ទំនាក់ទំនង​របស់ពួកគេ​ជាមួយ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

ធនធាន​គាំទ្រ

ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

« នៅ​ក្នុង​ការ​ខិត​ខំ​របស់​អ្នក​ដើម្បី​រស់​នៅ ហើយ​បង្រៀន​ឲ្យ​កាន់​តែ​ដូច​ជា​ព្រះអង្គ​សង្គ្រោះ អ្នក​នឹង​ត្រូវ​ជំពប់​ជើង​ដួល​ម្ដង​ម្កាល​ដោយ​ចៀស​ពុំ​រួច​នោះ​ទេ ។ ចូរ​កុំ​បាក់​ទឹក​ចិត្ត​ឡើយ តែ​ចូរ​ឲ្យ​កំហុស និងភាព​ទន់​ខ្សោយ​របស់​អ្នក បង្វែរ​អ្នក​ឲ្យ​ទៅ​រក​ព្រះវរបិតា​សួគ៌ និង​ព្រះអង្គ​សង្គ្រោះ​វិញ » ( ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះទំព័រ១៤ ) ។