« ថ្ងៃទី ២៤ ខែ កញ្ញា ។ តើខ្ញុំអាចធ្វើតាមគំរូរបស់ព្រះអង្គសង្រ្គោះក្នុងការជួយអស់អ្នកដែលខ្វះខាតដោយរបៀបណា ? កូរិនថូស ទី២ ៨–១៣ » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ២៤ ខែ កញ្ញា ។ តើខ្ញុំអាចធ្វើតាមគំរូរបស់ព្រះអង្គសង្រ្គោះក្នុងការជួយអស់អ្នកដែលខ្វះខាតដោយរបៀបណា ? » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិឆ្នាំ ២០២៣
ថ្ងៃទី ២៤ ខែ កញ្ញា
តើខ្ញុំអាចធ្វើតាមគំរូរបស់ព្រះអង្គសង្រ្គោះក្នុងការជួយអស់អ្នកដែលខ្វះខាតដោយរបៀបណា ?
ប្រឹក្សាជាមួយគ្នា
ដឹកនាំដោយសមាជិកថ្នាក់ម្នាក់ ឬគណៈប្រធានកូរ៉ុម មានរយៈពេលប្រហែល ១០–២០ នាទី
នៅដើមការប្រជុំ សូមសូត្ររួមគ្នានូវ បាវចនាយុវនារី ឬ បាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន ។ បន្ទាប់មកសូមដឹកនាំការពិភាក្សាមួយអំពីកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ដោយប្រើសំណួរមួយ ឬច្រើនដូចខាងក្រោម ឬសំណួររបស់បងប្អូនផ្ទាល់ ( សូមមើល ក្បួនខ្នាតទូទៅ ១០.២, ១១.២ ) ។ ដាក់ផែនការដើម្បីអនុវត្តតាមអ្វីដែលបងប្អូនពិភាក្សា ។
-
ការរស់នៅតាមដំណឹងល្អ ។ តើយើងបានពិភាក្សាគ្នាអ្វីខ្លះពីលើកមុន ហើយតើការអញ្ជើញ ឬការចាត់តាំងអ្វីដែលបានធ្វើឡើង ? តើយើងបានធ្វើអ្វីខ្លះដើម្បីអនុវត្តតាមការអញ្ជើញ ឬការចាត់តាំងទាំងនោះ ?
-
ការមើលថែដល់អ្នកខ្វះខាត ។ តើយើងអាចធ្វើ ឬនិយាយអ្វីខ្លះដើម្បីលួងលោមដល់ជនដែលអាចមានអារម្មណ៍ឯកោ ឬឃ្លាតឆ្ងាយពីព្រះវរបិតាសួគ៌ ?
-
ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ ។ តើមានវិធីអ្វីខ្លះ ដែលយើងអាចជួយអ្នកដទៃទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទ ?
-
ការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បភាពអស់កល្បជានិច្ច ។ តើយើងអាចចែកចាយគំនិតអ្វីខ្លះជាមួយនឹងគ្នាដើម្បីជួយយើងពង្រឹងក្រុមគ្រួសាររបស់យើង ?
នៅចុងបញ្ចប់នៃមេរៀននេះ សូមធ្វើកិច្ចការដូចខាងក្រោម តាមការគួរ ៖
-
ថ្លែងទីបន្ទាល់អំពីគោលការណ៍ដែលបានបង្រៀន ។
-
រំឭកសមាជិកថ្នាក់ ឬកូរ៉ុមអំពីផែនការ និងការអញ្ជើញទាំងឡាយដែលបានដាក់អំឡុងការប្រជុំ ។
បង្រៀនគោលលទ្ធិ
ដឹកនាំដោយអ្នកដឹកនាំជាមជ្ឈិមវ័យ ឬយុវវ័យម្នាក់ រយៈពេលប្រហែល ២៥–៣៥ នាទី
រៀបចំខ្លួនខាងវិញ្ញាណ
តើបងប្អូន និងសមាជិកថ្នាក់ ឬកូរ៉ុមរបស់បងប្អូនមានឱកាសអ្វីខ្លះ ដើម្បីបម្រើមនុស្សដែលខ្វះខាតនៅជុំវិញខ្លួនបងប្អូន ? មានគ្រាមួយពេលពួកបរិសុទ្ធនៅទីក្រុងយេរូសាឡិមកំពុងរងទុក្ខ ហើយត្រូវការជំនួយ នោះប៉ុលបានសរសេរសំបុត្រទៅពួកកូរិនថូស ដើម្បីលើកទឹកចិត្តពួកគេឲ្យបរិច្ចាគដោយចិត្តសប្បុរស « មិនមែនដោយស្តាយ ឬដោយបង្ខំឡើយ ដ្បិតព្រះទ្រង់ស្រឡាញ់ដល់អ្នកណាដែលថ្វាយដោយអំណ » ។ ទ្រង់បានសន្យាថា នៅពេលពួកគេធ្វើបែបនេះ នោះព្រះនឹង « ធ្វើឲ្យគ្រប់ទាំងព្រះគុណបានចម្រើនដល់ [ ពួកគេ ] » ដើម្បីពួកគេអាច « បានចម្រើនឡើង ខាងឯការល្អគ្រប់ជំពូក » ( កូរិនថូសទី២ ៩:៧–៨ ) ។
ប៉ុលក៏បានចង្អុលបង្ហាញពីគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ដែល « ទោះបើទ្រង់ជាសេដ្ឋីក៏ដោយ គង់តែទ្រង់បានត្រឡប់ជាក្រ ដោយព្រោះអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានមានឡើង ដោយសារសេចក្តីកម្ររបស់ទ្រង់ » ( កូរិនថូស ទី២ ៨:៩ ) ។ ព្រះអង្គសង្គ្រោះបានពលិកម្មភាពថ្កុំថ្កើងនៅស្ថានសួគ៌ដោយស្ម័គ្រព្រះទ័យ ដើម្បីទ្រង់អាចបម្រើយើង ហើយធ្វើឲ្យយើងបានថ្កុំថ្កើងដ៏នៅអស់កល្បជានិច្ច ។ សូមគិតពីគំរូមកពីព្រះជន្មរបស់ទ្រង់ ពេលទ្រង់ឈោងទៅបម្រើមនុស្សជុំវិញខ្លួនទ្រង់ ។ បន្ថែមពីលើការអាន កូរិនថូស ទី២ ៨–៩ ពេលបងប្អូនរៀបចំបង្រៀន សូមពិចារណាអានសារលិខិតរបស់ស៊ីស្ទើរ មីឈែល ឌី ក្រេហ្គ « Eyes to See » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ១៥–១៧ ) ។
រៀនជាមួយគ្នា
ដើម្បីចាប់ផ្ដើមការពិភាក្សារបស់បងប្អូន សុំឲ្យសមាជិកថ្នាក់ ឬកូរ៉ុមធ្វើបញ្ជីមួយអំពីហេតុផលមួយចំនួនដែលបុគ្គលម្នាក់មិនអាចបម្រើមនុស្សដែលខ្វះខាត ។ តើយើងរៀនបានអ្វីខ្លះមកពីការបង្រៀនរបស់ប៉ុលនៅក្នុង កូរិនថូស ទី២ ៨:៩; ៩:៧–៨ ដែលបំផុសគំនិតយើងឲ្យធ្វើកិច្ចការជាច្រើនដើម្បីបម្រើមនុស្សដែលខ្វះខាត ? សកម្មភាពខាងក្រោមនេះអាចជួយយុវវ័យដែលបងប្អូនបង្រៀន ឲ្យយល់កាន់តែច្បាស់ពីរបៀបជួយមើលថែមនុស្សនៅជុំវិញខ្លួនពួកគេ ។
-
នៅក្នុងបទគម្ពីរព្រះអម្ចាស់បានបង្រៀនជាច្រើនលើកអំពីព្រះទ័យរបស់ទ្រង់ចំពោះការមើលថែជនទ័លក្រ និងជនទុរគត៌ ។ ឧទាហរណ៍មួយចំនួនមាននៅក្នុង « ធនធានគាំទ្រ » ។ របៀបមួយដើម្បីរំឭកការបង្រៀនទាំងនេះគឺបំបែកថ្នាក់ ឬកូរ៉ុមរបស់បងប្អូនជាគូ ហើយស្នើសុំឲ្យដៃគូនីមួយៗសិក្សាបទគម្ពីរមួយចំនួន ។ សូមឲ្យពួកគេពិភាក្សាអំពីអ្វីដែលវគ្គបទគម្ពីរទាំងនោះ បង្រៀនអំពីការមើលថែដល់ជនទ័លក្រ និងជនទុរគត៌ ។ ហេតុអ្វីការមើលថែដល់ជនទ័លក្រ និងជនទុរគត៌មានសារៈសំខាន់ចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ? សូមឲ្យយុវវ័យដាក់ផែនការអំពីវិធីដែលពួកគេអាចមើលថែជនខ្វះខាតដោយផ្ទាល់ ។
-
ពេលខ្លះយើងមមាញឹកជាមួយនឹងកង្វល់របស់យើងផ្ទាល់ រហូតយើងមិនបានដឹងពីសេចក្ដីត្រូវការរបស់មនុស្សនៅជុំវិញខ្លួនយើងឡើយ ។ នៅក្នុងសារលិខិតរបស់គាត់ « Eyes to See » ស៊ីស្ទើរ មីឈែល ឌី ក្រេហ្គ បានរំឭកអំពីដំណើររឿងដែលព្រះបានបើកភ្នែករបស់យុវជនម្នាក់ ( ពង្សាវតារក្សត្យ ទី២ ៦:១៥–១៧ ) ។ តើយើងរៀនអ្វីខ្លះមកពីដំណើររឿងនេះ ? តើយើងអាចរៀនអ្វីខ្លះមកពីដំណើររឿងផ្សេងទៀត ដែលគាត់បានចែកចាយអំពីការដឹងពីសេចក្ដីត្រូវការរបស់មនុស្សដទៃ និងការឈោងទៅជួយពួកគេ ? ( សូមមើលផងដែរវីដេអូ « Pray for Eyes to See as He Sees » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ សមាជិកថ្នាក់ ឬកូរ៉ុមក៏អាចចែកចាយនូវបទពិសោធន៍នានាពេលមនុស្សម្នាក់ដឹងពីសេចក្ដីត្រូវការរបស់ពួកគេ ហើយបានធ្វើការងារបម្រើដល់ពួកគេផងដែរ ។ តើយើងធ្លាប់ដឹងពីសេចក្ដីត្រូវរបស់មនុស្សដទៃ ហើយធ្វើការងារបម្រើដល់ពួកគេពីកាលណា ? តើយើងមានអារម្មណ៍យ៉ាងណា នៅពេលយើងទទួល ឬផ្ដល់នូវការងារបម្រើបែបនេះ ?
-
តើសមាជិកថ្នាក់ ឬកូរ៉ុមរបស់បងប្អូនយលពីរបៀបបំពេញកាតព្វកិច្ចរបស់ពួកគេ ដើម្បីជួយមើលថែជនដែលខ្វះខាតដែរទេ ? សូមពិចារណាពិភាក្សារួមគ្នានូវ ម៉ូសាយ ៤:១៦–២១ និង ១៨:៨–១០ ក៏រួមទាំងផ្នែកទាក់ទងនៃ ក្បួនខ្នាតទូទៅ ( ១០.២.២ សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន ឬ ១១.២.២ សម្រាប់ក្រុមយុវនារី ) ។ តើយើងត្រូវបានបំផុសគំនិតឲ្យធ្វើអ្វីខ្លះដោយសារតែការសិក្សាធនធានទាំងនេះ ? សូមពិចារណាដាក់ផែនការពីវិធីដែលអ្នកអាចធ្វើការរួមគ្នាដើម្បី ឈោងទៅជួយជនដែលខ្វះខាតនៅក្នុងថ្នាក់ ឬកូរ៉ុម វួដ ឬសហគមន៍របស់បងប្អូន ។ វីដេអូនៅក្នុង « ធនធានគាំទ្រ » ផ្តល់គំនិតមួយចំនួន ។ សម្រាប់ឱកាសបម្រើនៅក្នុងតំបន់របស់អ្នក សូមមើលគេហទំព័រ JustServe.org ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមលើកទឹកចិត្តសមាជិកថ្នាក់ ឬកូរ៉ុមឲ្យសញ្ជឹងគិត ហើយកត់ត្រាអ្វីដែលពួកគេនឹងធ្វើដើម្បីធ្វើតាមការបំផុសគំនិត ដែលពួកគេបានទទួលនៅថ្ងៃនេះ ។ ពួកគេអាចចែកចាយគំនិតរបស់ពួកគេបាន ប្រសិនបើពួកគេចង់ចែកចាយ ។ សូមអញ្ជើញពួកគេឲ្យគិត អំពីរបៀបដែលការធ្វើតាមចំណាប់អារម្មណ៍របស់ពួកគេនឹងពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ធនធានគាំទ្រ
-
ម៉ាថាយ ២៥:៣១–៤៥; យ៉ាកុប ១:២៧; ម៉ូសាយ ២:១៧; អាលម៉ា ៣៤:២៧–២៨; មរមន ៨:៣៥–៣៩; គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៤:១៤–១៨ ( សារៈសំខាន់នៃការមើលថែដល់ជនទ័លក្រ និងជនទុរគ៌ត )
-
ជែហ្វ្រី អ័រ ហូឡិន « Are We Not All Beggars? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៤០–៤២
-
« Michelle’s Story », « Caring for the Poor and Needy »,« I Was a Stranger: Love One Another », « Fast Offerings: Are We Not All Beggars » ( វីដេអូ ) នៅលើគេហទំព័រ ChurchofJesusChrist.org