ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ៨ ខែ តុលា ។ តើ​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​អាច​ជួយ​ខ្ញុំ​ពង្រឹង​ក្រុម​គ្រួសារ​ខ្ញុំ​ដោយ​របៀបណា ? អេភេសូរ


« ថ្ងៃទី ៨ ខែ តុលា ។ តើ​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​អាច​ជួយ​ខ្ញុំ​ពង្រឹង​ក្រុម​គ្រួសារ​ខ្ញុំ​ដោយ​របៀបណា ? អេភេសូរ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ​ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ៨ ខែ តុលា ។ តើ​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​អាច​ជួយ​ខ្ញុំ​ពង្រឹង​ក្រុម​គ្រួសារ​ខ្ញុំ​ដោយ​របៀបណា ? » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ​ឆ្នាំ ២០២៣

ម្ដាយ និង​កូនស្រី​កំពុង​ធ្វើ​ម្ហូប

ថ្ងៃទី ៨ ខែ តុលា

តើ​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​អាច​ជួយ​ខ្ញុំ​ពង្រឹង​ក្រុម​គ្រួសារ​ខ្ញុំ​ដោយ​របៀបណា ?

អេភេសូរ

រូបតំណាង​ប្រឹក្សា​ជាមួយគ្នា

ប្រឹក្សា​ជាមួយគ្នា

ដឹកនាំ​ដោយ​សមាជិក​ថ្នាក់​ម្នាក់ ឬ​គណៈប្រធាន​កូរ៉ុម មាន​រយៈពេល​ប្រហែល ១០–២០ នាទី

នៅ​ដើម​ការប្រជុំ សូម​សូត្រ​រួមគ្នា​នូវ បាវចនា​យុវនារីបាវចនា​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ។ រួច​ហើយ បន្ថែម​លើ​ការប្រឹក្សា​អំពី​កិច្ចការ​ក្នុង​ថ្នាក់ ឬ​កូរ៉ុម​ជាក់លាក់​នានា បងប្អូន​អាច​ពិភាក្សា​ពី​ចំណាប់​អារម្មណ៍ និង​បាវចនា​មកពី​សន្និសីទ​ទូទៅ​បាន ។ សំណួរ​ខាងក្រោម​នេះ​អាច​នឹង​ជួយ​បាន ។

  • តើ​យើង​ចាប់​អារម្មណ៍​លើ​បាវចនា ឬ​សារលិខិត​អ្វីខ្លះ ? តើ​អ្វីទៅ​ដែល​បាន​ពង្រឹង​សេចក្តី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​អ្វីទៅ​ដែល​បាន​ពង្រឹង​ទីបន្ទាល់​របស់​យើង​លើ​ពួក​ព្យាការី​នៅរស់ ? តើ​យើង​មាន​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ធ្វើ​អ្វីខ្លះ ដោយសារ​តែ​អ្វី​ដែល​យើង​បាន​រៀន ឬ​ទទួល​អារម្មណ៍​នេះ ?

  • តើ​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ​ក្នុង​នាម​ជា​ថ្នាក់ ឬ​កូរ៉ុម​មួយ ដើម្បី​ចងចាំ ហើយ​ធ្វើតាម​ការទូន្មាន​ដែល​យើង​ស្ដាប់​ឮ​នៅក្នុង​សន្និសីទ​ទូទៅ ?

នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ សូម​ធ្វើ​កិច្ចការ​ដូច​ខាងក្រោម តាម​ការគួរ ៖

  • ថ្លែង​ទីបន្ទាល់​អំពី​គោលការណ៍​ដែល​បាន​បង្រៀន ។

  • រំឭក​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​អំពី​ផែនការ និង​ការអញ្ជើញ​ទាំងឡាយ​ដែល​បាន​ដាក់​អំឡុង​ការប្រជុំ ។

រូប​តំណាង​បង្រៀន​គោលលទ្ធិ

បង្រៀន​គោលលទ្ធិ

ដឹកនាំ​ដោយ​អ្នកដឹកនាំ​ជា​មជ្ឈិមវ័យ ឬ​យុវវ័យ​ម្នាក់ រយៈពេល​ប្រហែល ២៥–៣៥ នាទី

រៀបចំ​ខ្លួន​ខាង​វិញ្ញាណ

មនុស្ស​ខ្លះ​នៅក្នុង​ថ្នាក់ ឬ​កូរ៉ុម​របស់​បងប្អូន​អាច​មាន​ក្រុមគ្រួសារ​ដែល​រឹងមាំ និង​ពេញ​ដោយ​ក្តី​ស្រឡាញ់​ដែល​ចិញ្ចឹមបីបាច់​សេចក្តី​ជំនឿ និង​ជីវភាព​ខាងវិញ្ញាណ ។ អ្នក​ខ្លះ​ប្រហែលជា​ខិតខំ​តែ​ម្នាក់ឯង​ដើម្បី​រស់នៅ​តាមដំណឹងល្អ ហើយ​អ្នក​ខ្លះ​ទៀតអាច​​ប្រឈម​នឹង​ការទាស់ទែង​គ្នា និង​ការឈឺចិត្ត​នៅក្នុង​ផ្ទះ ។ ប៉ុន្តែ​គ្មាននរណា​ម្នាក់​នៅក្នុង​ថ្នាក់ ឬ​កូរ៉ុម​របស់​បងប្អូន​ដែល​មាន​គ្រួសារ​ល្អ​ឥតខ្ចោះ គ្មាន​បញ្ហា​នោះ​ទេ ។ ហើយ​មនុស្ស​គ្រប់គ្នា​មាន​សិទ្ធិ​ទទួល​បាន​ព្រះចេស្តា​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​អាច​ព្យាបាល និង​ពង្រឹង​ក្រុមគ្រួសារ​របស់​យើង ។

ព្រះអង្គសង្រ្គោះ​ចង់​ប្រទាន​ពរ​ដល់​ក្រុមគ្រួសារ​របស់​យើង ។ ជួនកាលរបៀប​ដែល​ទ្រង់​ធ្វើ​ការណ៍​នេះ​គឺ​តាមរយៈ​សេចក្តី​ស្រឡាញ់ និង​គំរូ​របស់​យុវវ័យ​ដែល​កំពុង​ព្យាយាម​ធ្វើតាម​ទ្រង់ ហើយ​រស់នៅ​តាម​ដំណឹងល្អ​របស់​ទ្រង់ ។ កាល​ដែល​បងប្អូន​រៀបចំ​ដើម្បី​បង្រៀន​យុវវ័យ​អំពី​ព្រះចេស្តា​ដែល​មាន​សម្រាប់​ពួកគេ និង​ក្រុមគ្រួសារ​របស់​ពួកគេ​តាមរយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ សូម​សញ្ជឹង​គិត​គោលការណ៍​ទាំងឡាយ​នៅក្នុង​អេភេសូរ ដែល​អាច​ជួយ​យើង​ពង្រឹង​ទំនាក់ទំនង​ក្រុមគ្រួសារ ។ បងប្អូន​ក៏​អាច​សិក្សា « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ផងដែរ ( ChurchofJesusChrist.org ) ។

រៀន​ជាមួយគ្នា

បន្ទាប់ពី​ការផ្តល់​ឱកាស​ឲ្យ​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​ចែកចាយ​នូវ​អ្វី​ដែល​ព្រះវិញ្ញាណ​បាន​បង្រៀន​ពួកគេ នៅ​សប្តាហ៍​នេះ​កាល​ដែល​ពួកគេ​បាន​សិក្សា​អេភេសូរ សូម​រកមើល​របៀប​នានា ដើម្បី​ណែនាំ​ពី​ប្រធាន​បទ​ស្តីពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​យើង​ពង្រឹង​ក្រុមគ្រួសារ​របស់​យើង ។ ឧទាហរណ៍ បងប្អូន​អាច​អញ្ជើញ​យុវវ័យ​ឲ្យ​ស្វែងរក និង​ចែកចាយ​បទគម្ពីរ​នៅក្នុង​អេភេសូរ​ដែល​មាន​នូវ​គោលការណ៍​នានា ដែល​អាច​ជួយ​យើង​ពង្រឹង​ទំនាក់ទំនង​ក្រុមគ្រួសារ ។ ឧទាហរណ៍​មួយ​ចំនួន​អាច​រួមមាន អេភេសូរ ២:១៩–២២; ៣:១៤–១៩; ៤:១–៣, ២៥–២៦, ២៩–៣២; ៥:១–២; ៦:១–៤ ។ តើ​ដំបូន្មាន​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ផ្តល់​ពរ​ដល់​ក្រុមគ្រួសារ​យ៉ាង​ដូចម្តេច ? តើ​ព្រះអង្គ​សង្រ្គោះ និង​ដំណឹងល្អ​របស់ទ្រង់​បាន​ផ្តល់​ពរ​នៅក្នុង​គេហដ្ឋាន​របស់​យើង​យ៉ាង​ដូចម្តេច ? នេះ​គឺជា​គំនិត​មួយចំនួន​សម្រាប់​ធ្វើ​សកម្មភាព​ដែល​ទាក់ទង​នឹង​ប្រធានបទ​នេះ ។

  • ប្រសិនបើ​បងប្អូន​ចង់​ពិភាក្សា​ពី​បទបញ្ញត្តិ​ទាំងឡាយ​ដើម្បី « គោរព​ប្រតិបត្តិ​ដល់​មាតា​បិតា​ខ្លួន » ( អេភេសូរ ៦:២ ) បងប្អូន​អាច​ចាប់ផ្តើម​ដោយ​ការសួរ​សំណួរ​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​អំពី​អត្ថន័យ​ពាក្យ គោរព​ប្រតិបត្តិ ចំពោះ​ពួកគេ ។ ប្រហែលជា​បងប្អូន​អាច​ចែកចាយ​និយមន័យ​នេះមកពី​វចនានុក្រម ឬ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយscriptures.ChurchofJesusChrist.org ) ។ សូម​អញ្ជើញ​យុវវ័យ​ឲ្យ​និយាយ អំពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​បទបញ្ញត្តិ​នេះ​នៅក្នុង​ជីវិត​របស់​ពួកគេផ្ទាល់ ។ វា​ក៏​អាច​ផ្តល់​ការបំផុស​គំនិត​ដើម្បី​ស្រាវជ្រាវ​ពី​របៀប ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​គោរព​ប្រតិបត្តិ​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌ និង​ម៉ារា ជាមាតា​របស់​ទ្រង់​ផងដែរ ( សូមមើល​ឧទាហរណ៍ លូកា ២:៤១–៥២; ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ យ៉ូហាន ២:៤ [ នៅក្នុង យ៉ូហាន ២:៤ ]; យ៉ូហាន ៨:២៩; ១៩:២៥–២៧ ) ។ តើ​យើង​អាច​រៀន​អ្វីខ្លះមកពី​គំរូ​របស់​ព្រះ​យេស៊ូវ​ដែល​អាច​ពង្រឹង​ទំនាក់ទំនង​របស់​យើង​ជាមួយ​ឪពុកម្តាយ​របស់​យើង ?

  • វា​អាច​មាន​ប្រយោជន៍​ដើម្បី​និយាយ​អំពី​សម្ភារ​ដែល​ត្រូវការ​ដើម្បី​ស្ថាបនា​គេហដ្ឋាន​ដ៏រឹងមាំមួយ ។ តើ​មាន​អ្វី​ខ្លះ​ដែល​ត្រូវការ​ដើម្បី​ស្ថាបនា​គ្រួសារ​ដែល​រឹងមាំ ? ជា​ផ្នែក​នៃ​ការពិភាក្សា​នេះ បងប្អូន​អាច​ចែកចាយ​សេចក្តី​ថ្លែងការណ៍​ដោយ​អែលឌើរ អិល វិតនី ក្លេតុន ៖ « អ្វី​ដែល​សំខាន់​គឺ​ការរចនា​ផ្នែក​ខាង​ក្នុង​នៃ​ព្រលឹង​វិញ្ញាណ​របស់​មនុស្ស មិន​មែន​រចនា​សម្ព័ន្ធរបស់​វា​នោះ​ទេ » ( « The Finest Homes » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ១០៧–១០៩ ) ។ បងប្អូន​ក៏​អាច​ពិភាក្សា​យោបល់​ទាំងបួន​ដែល​អែលឌើរ ក្លេតុន ផ្តល់​ឲ្យ​នៅក្នុង​សារលិខិត​របស់​លោក​សម្រាប់​របៀប​ដើម្បី​ស្ថាបនា « គេហដ្ឋាន​ដ៏​ល្អ​បំផុត » ផងដែរ ។

  • « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » មាន​បញ្ចូល​សេចក្តី​សន្យា​នេះ ៖ « សុភមង្គល​នៅ​ក្នុង​ជីវិត​គ្រួសារ​អាច​សម្រេច​ទៅបាន​ល្អ​បំផុត ​នៅ​ពេលផ្ដោត​ទៅលើ​​ការបង្រៀន​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ » ។ តើ​ការបង្រៀន​របស់​ព្រះអង្គ​សង្រ្គោះ​បង្កើត​គ្រឹះ​សម្រាប់​ក្រុមគ្រួសារ​រីករាយ​យ៉ាង​ដូចម្តេច ? សេចក្តី​ប្រកាស​ពី​ក្រុមគ្រួសារ និង​បទគម្ពីរ​នៅក្រោម « ធនធាន​គាំទ្រ » ផ្តល់​ជា​ឧទាហរណ៍ ។ តើ​សមាជិក​គ្រួសារ​អាច​ជួយ​គ្នា​ទៅវិញ​ទៅមក​ដើម្បី​រស់នៅ​តាម​ការបង្រៀន​ទាំងនេះ​យ៉ាង​ដូចម្តេច ?

  • ប្រហែលជា​សមាជិក​ថ្នាក់​អាច​មើល​វីដេអូ « Through Small Thing » ដែល​បងប្អូនបង្កើត​បី​នាក់ និយាយ​អំពី​ការ​ទទួលយក​ការអញ្ជើញ​របស់​ប៊ីស្សព ឲ្យ​គិត​ពី​របៀប​ដើម្បី​ធ្វើ​ឲ្យ​គេហដ្ឋាន​របស់​ពួកគេ​កាន់តែ​ជា​ទីបរិសុទ្ធ ។ តើ​ក្រុមគ្រួសារ​នៅក្នុង​វីដេអូ​នេះ​បាន​ទទួល​ពរជ័យ​ដោយសារ​តែ​សកម្មភាព​របស់​យុវវ័យ​ទាំងនេះ​យ៉ាង​ដូចម្តេច ? តើ​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​ផ្ទះ​ក្លាយ​ជា​ទី​បរិសុទ្ធ ? សូម​ពិចារណាពី​ការអញ្ជើញ​យុវវ័យ​ឲ្យ​ទទួល​ការអញ្ជើញ​ដូចគ្នា​ដែល​ប៊ីស្សព​បាន​អញ្ជើញ ។ ដើម្បី​ជួយ​ពួកគេ​ពិចារណា​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ នោះ​បងប្អូន​អាច​ពិភាក្សា​សំណួរ​ដែល​បាន​សួរ​នៅក្នុង​វីដេអូ​នេះ ៖ « តើ​បងប្អូន​ស្ម័គ្រចិត្ត​ធ្វើ​អ្វី​ដើម្បី​មាន​ព្រះវិញ្ញាណ​គង់​នៅ​ក្នុង​គេហដ្ឋាន​របស់​បងប្អូន ? »

គ្រួសារ​កំពុង​សិក្សា​ជាមួយ​គ្នា

ការបង្រៀន​ទាំងឡាយ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​គឺជា​គ្រឹះ​សម្រាប់​សុភមង្គល​នៅក្នុង​ជីវិត​គ្រួសារ ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

សូម​លើក​ទឹកចិត្ត​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​ឲ្យ​សញ្ជឹងគិត ហើយ​កត់ត្រា​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​ធ្វើ​តាម​ការបំផុស​គំនិត ដែល​ពួកគេ​បាន​ទទួល​នៅ​ថ្ងៃនេះ ។ ពួកគេ​អាច​ចែកចាយ​គំនិត​របស់​ពួកគេ​បាន ប្រសិនបើ​ពួកគេ​ចង់​ចែកចាយ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត អំពី​របៀប​ដែល​ការ​ធ្វើតាម​ចំណាប់​អារម្មណ៍​របស់ពួកគេ​នឹង​ពង្រឹង​ទំនាក់ទំនង​របស់ពួកគេ​ជាមួយ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

ធនធាន​គាំទ្រ

ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

ប្រសិន​បើ​យុវវ័យ​ទទួល​អារម្មណ៍​ថា បងប្អូន​ទុក​ចិត្ត​ពួកគេ នោះភាព​ជឿជាក់​របស់​ពួកគេ​លើ​សក្ដានុពល​ដ៏​ទេវភាព​របស់​ពួកគេ​នឹង​ចម្រើន​ឡើង ហើយ​ពួកគេ​នឹង​ធ្វើ​ឲ្យ​បងប្អូន​ភ្ញាក់​ផ្អើល​ជាមួយ​នឹង​អ្វី​ដែល​ពួកគេ​អាច​សម្រេច​បាន ។ សូមជួយ​ពួកគេ​មើលឃើញ​ទស្សន​វិស័យ​នៃ​អ្វី​ដែល​ព្រះវរបិតា​សួគ៌​ដឹង​ថា​ពួកគេ​អាច​ប្រែក្លាយ ។