« ថ្ងៃទី ២២ ខែ តុលា ។ តើខ្ញុំអាចបន្តរឹងមាំក្នុងការតាំងចិត្តរបស់ខ្ញុំចំពោះព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ? ថែស្សាឡូនីច ទី១ និង ទី២ » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិឆ្នាំ ២០២៣ ( ២០២២ )
« ថ្ងៃទី ២២ ខែ តុលា ។ តើខ្ញុំអាចបន្តរឹងមាំក្នុងការតាំងចិត្តរបស់ខ្ញុំចំពោះព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ? » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិឆ្នាំ ២០២៣
ថ្ងៃទី ២២ ខែ តុលា
តើខ្ញុំអាចបន្តរឹងមាំក្នុងការតាំងចិត្តរបស់ខ្ញុំចំពោះព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
ថែស្សាឡូនីច ទី១ និង ទី២
ប្រឹក្សាជាមួយគ្នា
ដឹកនាំដោយសមាជិកថ្នាក់ម្នាក់ ឬគណៈប្រធានកូរ៉ុម មានរយៈពេលប្រហែល ១០–២០ នាទី
នៅដើមការប្រជុំ សូមសូត្ររួមគ្នានូវ បាវចនាយុវនារី ឬ បាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន ។ បន្ទាប់មកសូមដឹកនាំការពិភាក្សាមួយអំពីកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ដោយប្រើសំណួរមួយ ឬច្រើនដូចខាងក្រោម ឬសំណួររបស់បងប្អូនផ្ទាល់ ( សូមមើល ក្បួនខ្នាតទូទៅ ១០.២, ១១.២ ) ។ ដាក់ផែនការដើម្បីអនុវត្តតាមអ្វីដែលបងប្អូនពិភាក្សា ។
-
ការរស់នៅតាមដំណឹងល្អ ។ តើបទពិសោធន៍ថ្មីៗអ្វីខ្លះដែលបានពង្រឹងទីបន្ទាល់របស់យើង ?
-
ការមើលថែដល់អ្នកខ្វះខាត ។ តើមាននរណាម្នាក់ត្រូវការជំនួយ និងការអធិស្ឋានរបស់យើងដែរឬទេ ? តើយើងមានចំណាប់អារម្មណ៍ដើម្បីជួយពួកគេយ៉ាងណា ?
-
ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ ។ តើយើងអាចក្លាយជាពន្លឺបំភ្លឺដល់សមាជិកគ្រួសារ ឬមិត្តភក្តិដែលពុំមានសេចក្តីជំនឿដូចយើងយ៉ាងដូចម្តេច ?
-
ការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បភាពអស់កល្បជានិច្ច ។ តើយើងអាចបង្ហាញសេចក្ដីស្រឡាញ់ និងការគាំទ្រកាន់តែច្រើនចំពោះក្រុមគ្រួសាររបស់យើង និងធ្វើឲ្យមានភាពខុសប្លែកដ៏វិជ្ជមាននៅក្នុងផ្ទះយើងយ៉ាងដូចម្តេច ?
នៅចុងបញ្ចប់នៃមេរៀននេះ សូមធ្វើកិច្ចការដូចខាងក្រោម តាមការគួរ ៖
-
ថ្លែងទីបន្ទាល់អំពីគោលការណ៍ដែលបានបង្រៀន ។
-
រំឭកសមាជិកថ្នាក់ ឬកូរ៉ុមអំពីផែនការ និងការអញ្ជើញទាំងឡាយដែលបានដាក់អំឡុងការប្រជុំ ។
បង្រៀនគោលលទ្ធិ
ដឹកនាំដោយអ្នកដឹកនាំជាមជ្ឈិមវ័យ ឬយុវវ័យម្នាក់ រយៈពេលប្រហែល ២៥–៣៥ នាទី
រៀបចំខ្លួនខាងវិញ្ញាណ
ភាគច្រើនយើងស្គាល់មនុស្សម្នាក់ដែលគ្រាមួយទំនងជាបានតាំងចិត្តយ៉ាងពេញលេញចំពោះព្រះយេស៊ូវគ្រីស្ទ ប៉ុន្តែក្រោយមកបានឃ្លាតឆ្ងាយពីសេចក្ដីជំនឿរបស់ពួកគេ ។ វាគឺជារឿងធម្មតាដើម្បីងឿងឆ្ងល់ថា « តើរឿងនោះអាចកើតឡើងចំពោះខ្ញុំដែរឬទេ ? » ប៉ុលបានសរសេរដល់ពួកបរិសុទ្ធថែស្សាឡូនីចចំពោះសេចក្ដីស្មោះត្រង់របស់ពួកគេ ប៉ុន្តែបានទទួលការបំផុសគំនិតឲ្យព្រមានដល់ពួកគេអំពីការបង្រៀនខុសឆ្គង និងឥទ្ធិពលផ្សេងទៀតដែលអាចធ្វើឲ្យសេចក្ដីជំនឿរបស់ពួកគេចុះខ្សោយបាន ។ មិនថាការតាំងចិត្តរបស់យើងនៅបច្ចុប្បន្ននេះចំពោះព្រះអង្គសង្គ្រោះមានភាពរឹងមាំប៉ុនណានោះទេ ក៏តែងតែមានរឿងជាច្រើនដែលយើងអាចធ្វើ « ឲ្យបានបំពេញសេចក្តីអ្វីដែលខ្វះ ខាងឯសេចក្តីជំនឿរបស់ [ យើង ] ផង »ដែរ ( ថែស្សាឡូនីច ទី១ ៣:១០ ) ។
នៅពេលបងប្អូនអធិស្ឋានអំពីយុវវ័យនៅក្នុងថ្នាក់ ឬកូរ៉ុមរបស់បងប្អូន សូមស្ដាប់រកការបំផុសគំនិតដែលព្រះអម្ចាស់បានចាត់មកឲ្យបងប្អូន ។ តើបងប្អូនទទួលអារម្មណ៍ថា អ្វីទៅដែលនឹងជួយពួកគេឲ្យបន្តស្មោះត្រង់ចំពោះព្រះអង្គសង្គ្រោះ ទោះជាពួកគេប្រឈមនឹងឧបសគ្គយ៉ាងណាក្ដី ? តើអ្វីខ្លះបានជួយបងប្អូន ? នៅពេលបងប្អូនរៀបចំខ្លួនបង្រៀន បងប្អូនអាចរំឭកសារលិខិតរបស់ អែលឌើរ ឌេល ជី រេនឡាន់ « Unwavering Commitment to Jesus Christ » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ២២–២៥ ) បន្ថែមពីលើថែស្សាឡូនីច ទី១ និងទី២ ។
រៀនជាមួយគ្នា
ដើម្បីជួយយុវវ័យឲ្យរំឭកអ្វីដែលពួកគេបានអាននៅក្នុង ថែស្សាឡូនីច ទី១ និង ទី២ និងណែនាំប្រធានបទស្ដីពីការបន្តរឹងមាំនៅក្នុងការតាំងចិត្តរបស់យើងចំពោះព្រះអង្គសង្គ្រោះ នោះបងប្អូនអាចអាន ថែស្សាឡូនីច ទី២ ២:១–៣ រួមគ្នា ។ សូមពិភាក្សាពីអត្ថន័យនៃពាក្យ « សេចក្តីក្បត់សាសនា » ។ ជាពិសេស តើកាលដែលបុគ្គលម្នាក់ឃ្លាតចេញឆ្ងាយពីព្រះយេស៊ូវគ្រីស្ទមានន័យយ៉ាងណា ? បងប្អូនអាចធ្វើឲ្យពាក្យនេះផ្ទុយពីឃ្លាផ្សេងទៀតដែលប៉ុលបានប្រើដូចជា « មាំមួនក្នុងព្រះអម្ចាស់ » ( ថែស្សាឡូនីច ទី១ ៣:៨ ) និង « កុំឲ្យរសាយចិត្តខាងឯការល្អឡើយ » ( ថែស្សាឡូនីច ទី២ ៣:១៣ ) ។ បន្ទាប់មកបងប្អូនអាចរំឭក ថែស្សាឡូនីច ទី១ ៥:១៥–២៣ ។ តើការធ្វើតាមការទូន្មានរបស់ប៉ុលនៅក្នុងខគម្ពីរទាំងនេះ អាចជួយការពារយើងកុំឲ្យឃ្លាតចេញឆ្ងាយពី សេចក្ដីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ—ទោះជាពេលយើងប្រឈមមុខនឹងឧបសគ្គយ៉ាងដូចម្ដេច ? សូមប្រើសកម្មភាពដូចខាងក្រោមនេះដើម្បីជួយសមាជិកថ្នាក់ ឬកូរ៉ុមឲ្យបន្តរឹងមាំនៅក្នុងការតាំងចិត្តរបស់ពួកគេចំពោះព្រះអង្គសង្គ្រោះ ។
-
វាអាចជាការដ៏បំផុសគំនិតដើម្បីរៀនមកពីគំរូរបស់មនុស្សដទៃ ដែលមានភាពរឹងមាំនៅក្នុងការតាំងចិត្តរបស់ពួកគេចំពោះព្រះគ្រីស្ទ ។ ឧទាហរណ៍ បងប្អូនអាចសិក្សារួមគ្នានូវគំរូរបស់ពួកអាន់តៃ-នីហ្វៃ-លីហៃ ដែលធ្លាប់ « ជាមនុស្សព្រៃផ្សៃ រឹងរូស និងសាហាវ » ប៉ុន្តែ « ពុំបោះបង់ចោលសាសនា » បន្ទាប់ពីពួកគេ « បានប្រែចិត្តជឿដល់ព្រះអម្ចាស់ » ( អាលម៉ា ១៧:១៤; ២៣:៦–៨ ) ។ តើ អាលម៉ា ២៤:៨–១៨ ផ្ដល់យោបល់អ្វីខ្លះអំពី ហេតុផលដែលពួកគេបានបន្តស្មោះត្រង់ ? តើការជ្រើសរើសសំខាន់ៗអ្វីខ្លះដែលពួកគេបានធ្វើ ? តើព្រះអង្គសង្រ្គោះបានជួយពួកគេដោយរបៀបណា ? គំរូបន្ថែមទៀតមាននៅក្នុងសារលិខិតរបស់អែលឌើរ ឌេល ជី រេនឡាន់ « Unwavering Commitment to Jesus Christ » ។ ប្រហែលជាយុវវ័យមួយចំនួនអាចអានគំរូទាំងនេះ ហើយចែកចាយអ្វីដែលពួកគេបានរៀនអំពី ការបន្តមានភក្ដីភាពចំពោះព្រះគ្រីស្ទ ។ តើយើងបានបន្តតាំងចិត្តចំពោះព្រះអម្ចាស់យ៉ាងដូចម្ដេច ទោះជាយើងមានកំហុសយ៉ាងណាក្ដី ?
-
នៅក្នុងការខិតខំរបស់យើងដើម្បីពង្រឹងសេចក្ដីជំនឿ វាជារឿងមានប្រយោជន៍ដើម្បីដឹងជាមុនអំពីការជ្រៀតជ្រែកដែលខិតខំធ្វើឲ្យសេចក្តីជំនឿយើងទន់ខ្សោយ ។ ការនិមិត្តរបស់លីហៃអំពីដើមជីវិតពិពណ៌នាអំពីការជ្រៀតជ្រែកទាំងនេះ ។ ប្រហែលជាអ្នកអាចបង្ហាញរូបភាពអំពីការនិមិត្តនោះ ( សូមមើល សៀវភៅរូបភាពដំណឹងល្អ [ ឆ្នាំ ២០០៩ ] ល.រ. ៦៩ ) ហើយពិនិត្យមើលឡើងវិញ រួមគ្នាអំពីព័ត៌មានលម្អិត ដែលមាននៅក្នុង នីហ្វៃទី ១ ៨:១០–៣៤ ។ នៅក្នុងការនិមិត្តនោះ តើអ្វីទៅដែលរារាំងមនុស្សមិនឲ្យរីករាយនឹងការបរិភោគផ្លែនៃដើមនោះ ? តើអ្វីទៅដែលបានជួយមនុស្សឲ្យទៅដល់ដើមនោះ ហើយបន្តនៅទីនោះ ? តើរឿងទាំងនេះតំណាងឲ្យអ្វីខ្លះនៅក្នុងជីវិតរបស់យើង ?
-
នៅក្នុងសារលិខិតរបស់លោក « Power to Overcome the Adversary » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ១១០–១២ ) នោះអែលឌើរ ភីទើរ អិម ចនសិន បានរៀបរាប់នូវវិធីបីយ៉ាងដែលសាតាំងព្យាយាមធ្វើឲ្យយើងទន់ខ្សោយ ។ បងប្អូនអាចចាត់យុវវ័យម្នាក់ៗឲ្យអានអំពីវិធីមួយក្នុងចំណោមវិធីទាំងបីនេះ ហើយចែកចាយជាមួយនឹងសមាជិកថ្នាក់ ឬកូរ៉ុមអំពី គំរូនៃរបៀបដែលសាតាំងប្រើឧបករណ៍ទាំងនេះទាស់នឹងយុវវ័យសព្វថ្ងៃនេះ ។ បន្ទាប់មក ពួកគេម្នាក់ៗអាចអានយោបល់មួយក្នុងចំណោមយោបល់ទាំងបួនរបស់អែលឌើរចនសុន ចំពោះការយកឈ្នះលើយុទ្ធសាស្ត្ររបស់មារសត្រូវ ហើយចែកចាយពីអ្វីដែលពួកគេបានរៀន ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមលើកទឹកចិត្តសមាជិកថ្នាក់ ឬកូរ៉ុមឲ្យសញ្ជឹងគិត ហើយកត់ត្រាអ្វីដែលពួកគេនឹងធ្វើដើម្បីធ្វើតាមការបំផុសគំនិត ដែលពួកគេបានទទួលនៅថ្ងៃនេះ ។ ពួកគេអាចចែកចាយគំនិតរបស់ពួកគេបាន ប្រសិនបើពួកគេចង់ចែកចាយ ។ សូមអញ្ជើញពួកគេឲ្យគិត អំពីរបៀបដែលការធ្វើតាមចំណាប់អារម្មណ៍របស់ពួកគេនឹងពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ធនធានគាំទ្រ
-
ជែហ្រ្វី អ័រ ហូឡែន « Lord, I Believe » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៩៣–៩៥
-
នែល អិល អាន់ឌើរសិន « Never Leave Him » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៣៩–៤២
-
ប៊េគី ក្រេវិន « Careful versus Casual » Liahona ខែ ឧសភា ឆ្នាំ២០១៩ ទំព័រ ៩–១១