« ថ្ងៃទី ១២ ខែ វិច្ឆិកា ។ តើខ្ញុំអាចចូលកាន់តែជិតនឹងព្រះយេស៊ូវគ្រីស្ទតាមរយៈពិធីបរិសុទ្ធ និងសេចក្តីសញ្ញាពិសិដ្ឋទំាងឡាយដោយរបៀបណា ? ហេព្រើរ ៧–១១ » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ១២ ខែ វិច្ឆិកា ។ តើខ្ញុំអាចចូលកាន់តែជិតនឹងព្រះយេស៊ូវគ្រីស្ទតាមរយៈពិធីបរិសុទ្ធ និងសេចក្តីសញ្ញាពិសិដ្ឋទំាងឡាយដោយរបៀបណា ? » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិឆ្នាំ ២០២៣
ថ្ងៃទី ១២ ខែ វិច្ឆិកា
តើខ្ញុំអាចចូលកាន់តែជិតនឹងព្រះយេស៊ូវគ្រីស្ទតាមរយៈពិធីបរិសុទ្ធ និងសេចក្តីសញ្ញាពិសិដ្ឋទំាងឡាយដោយរបៀបណា ?
ប្រឹក្សាជាមួយគ្នា
ដឹកនាំដោយសមាជិកថ្នាក់ម្នាក់ ឬគណៈប្រធានកូរ៉ុម មានរយៈពេលប្រហែល ១០–២០ នាទី
នៅដើមការប្រជុំ សូមសូត្ររួមគ្នានូវ បាវចនាយុវនារី ឬ បាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន ។ បន្ទាប់មកសូមដឹកនាំការពិភាក្សាមួយអំពីកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ដោយប្រើសំណួរមួយ ឬច្រើនដូចខាងក្រោម ឬសំណួររបស់បងប្អូនផ្ទាល់ ( សូមមើល ក្បួនខ្នាតទូទៅ ១០.២, ១១.២ ) ។ ដាក់ផែនការដើម្បីអនុវត្តតាមអ្វីដែលបងប្អូនពិភាក្សា ។
-
ការរស់នៅតាមដំណឹងល្អ ។ តើបងប្អូនកាន់តែខិតជិតព្រះអង្គសង្គ្រោះដោយរបៀបណា ? តើយើងព្យាយាមប្រែក្លាយដូចជាទ្រង់យ៉ាងដូចម្តេច ?
-
ការមើលថែដល់អ្នកខ្វះខាត ។ តើនរណាដែលយើងគិតដល់នាពេលថ្មីៗនេះ ? តើយើងអាចជួយបុគ្គលទាំងនេះយ៉ាងដូចម្តេច ?
-
ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ ។ តើយើងអាចឆ្លើយសំណួរពីមិត្តភក្តិរបស់យើងអំពីសាសនាចក្រតាមរបៀបមួយដែលពង្រឹងសេចក្តីជំនឿរបស់យើងនៅលើព្រះអង្គសង្រ្គោះយ៉ាងដូចម្តេច ?
-
ការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បភាពអស់កល្បជានិច្ច ។ តើមានវិធីណាខ្លះដែលយើងអាចភ្ជាប់ទំនាក់ទំនងបានប្រសើរជាមួយសាច់ញាតិដូចជាជីដូនជីតា និងបងប្អូនជីដូនមួយ ?
នៅចុងបញ្ចប់នៃមេរៀននេះ សូមធ្វើកិច្ចការដូចខាងក្រោម តាមការគួរ ៖
-
ថ្លែងទីបន្ទាល់អំពីគោលការណ៍ដែលបានបង្រៀន ។
-
រំឭកសមាជិកថ្នាក់ ឬកូរ៉ុមអំពីផែនការ និងការអញ្ជើញទាំងឡាយដែលបានដាក់អំឡុងការប្រជុំ ។
បង្រៀនគោលលទ្ធិ
ដឹកនាំដោយអ្នកដឹកនាំជាមជ្ឈិមវ័យ ឬយុវវ័យម្នាក់ រយៈពេលប្រហែល ២៥–៣៥ នាទី
រៀបចំខ្លួនខាងវិញ្ញាណ
អស់ជាច្រើនសតវត្សមកហើយ កូនចៅនៃអ៊ីស្រាអែល ដែលជួនកាលត្រូវបានគេហៅថា ពួកហេព្រើរ បានចូលរួមយ៉ាងឧស្សាហ៍ព្យាយាមក្នុងពិធីបរិសុទ្ធដែលទាក់ទងនឹងរោងឧបោសថ និងក្រឹត្យវិន័យរបស់លោកម៉ូសេ ។ ប៉ុន្តែពួកគេជាច្រើនពុំបានដឹងថា អ្វីៗទាំងនេះគឺជា « គំរូពីរបស់នៅស្ថានសួគ៌ »—« ស្រមោលពីសេចក្តីល្អដែលត្រូវមក » ឡើយ ( ហេព្រើរ ៩:២៣; ១០:១ ) ។ ពិធីបរិសុទ្ធទាំងអស់មានគោលបំណងបង្រៀនពួកគេអំពីព្រះយេស៊ូវគ្រីស្ទ ។ នេះជាអ្វីដែលប៉ុលបានពន្យល់នៅក្នុងសំបុត្ររបស់លោកទៅកាន់ពួកហេព្រើរ ។ សារលិខិតរបស់លោកក៏មានសារៈសំខាន់ចំពោះយើងនៅសព្វថ្ងៃនេះដែរ ពីព្រោះយើងក៏មានពិធីបរិសុទ្ធពិសិដ្ឋក្នុងគោលបំណងដូចគ្នាដែរ ។ ដូច្នេះវាសមនឹងសួរខ្លួនយើងនូវសំណួរទាំងនេះ ៖ តើពិធីបរិសុទ្ធទាំងនេះជួយយើងចងចាំព្រះយេស៊ូវគ្រីស្ទដែរឬទេ ? តើមានអ្វីទៀតដែលយើងអាចធ្វើដើម្បីដកពិសោធន៍ព្រះចេស្ដានៃព្រះយេស៊ូវគ្រីស្ទ តាមរយៈពិធីបរិសុទ្ធនៃដំណឹងល្អដែរឬទេ ? ឬក៏យើងដូចជាសាសន៍ហេព្រើរពីបុរាណ ដែលបាត់បង់អត្តសញ្ញាណដ៏សំខាន់របស់ពួកគេ ?
សូមគិតអំពីសំណួរទាំងនេះនៅពេលបងប្អូនអាន ហេព្រើរ ៧–១៣ និងនៅពេលបងប្អូនរៀបចំខ្លួនបង្រៀនអំពីរបៀបដែលពិធីបរិសុទ្ធនានា និងសេចក្តីសញ្ញាទំាងឡាយ ដែលនាំឲ្យយើងខិតកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ។ បងប្អូនក៏អាចសិក្សាសារលិខិតពីសន្និសីទទូទៅដែលបានដកស្រង់នៅក្នុងគម្រោងមេរៀននេះផងដែរ ។
រៀនជាមួយគ្នា
ដើម្បីជួយអស់អ្នកដែលបងប្អូនបង្រៀន ឲ្យមើលឃើញពីរបៀបដែលពួកគេអាចខិតកាន់តែជិតព្រះយេស៊ូវគ្រីស្ទតាមរយៈពិធីបរិសុទ្ធ និងសេចក្តីសញ្ញាទំាងឡាយនៃដំណឹងល្អ នោះបងប្អូនអាចអញ្ជើញឲ្យពួកគេសរសេរពិធីបរិសុទ្ធនៃដំណឹងល្អ និងសេចក្តីសញ្ញាមួយចំនួនដែលទាក់ទងនឹងពួកគេនៅលើក្តារខៀន ( សូមមើល Gospel Topics « Ordinances », « Covenant » topics.ChurchofJesusChrist.org ) ។ តើពិធីបរិសុទ្ធ និងសេចក្តីសញ្ញាទាំងនេះបង្រៀនយើងអ្វីខ្លះអំពីព្រះគ្រីស្ទ និង ដង្វាយធួនរបស់ទ្រង់ ? សេចក្ដីថ្លែងការណ៍មកពីអែលឌើរ ដាវីឌ អេ បែដណា នៅក្នុង « ធនធានគាំទ្រ » ផ្តល់និយមន័យពីពិធីបរិសុទ្ធ និងការយល់ដឹងសំខាន់ៗផ្សេងទៀត ។ សកម្មភាពដូចខាងក្រោមក៏អាចជួយបានដែរ ។
-
បងប្អូនអាចអញ្ជើញយុវវ័យឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:១៩–២២ ហើយពិភាក្សាពីសំណួរដូចនេះ ៖ តើ « អំណាចនៃព្រះ » មានអត្ថន័យយ៉ាងណា ? តើពិធីបរិសុទ្ធ និងសេចក្តីសញ្ញាទំាងឡាយបានជួយយើងដកពិសោធន៍អំណាចនោះយ៉ាងដូចម្តេច ? តើពិធីបរិសុទ្ធ និងសេចក្តីសញ្ញាទំាងឡាយធ្វើឲ្យមានភាពខុសគ្នាយ៉ាងណាខ្លះនៅក្នុងជីវិតរបស់យើង ? តើពិធីបរិសុទ្ធ និងសេចក្តីសញ្ញាទាំងនោះជួយយើងបន្តមានទំនាក់ទំនងជាមួយព្រះអង្គសង្រ្គោះយើងដូចម្តេច ? ដើម្បីជួយឆ្លើយសំណួរទាំងនេះ យុវវ័យអាចអានកថាខណ្ឌបួនដំបូងនៃសារលិខិតរបស់អែលឌើរ ខិនថ៍ អែហ្វ រីឆាត « The Power of Godliness » ( Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ១១៨ ) ឬ សារលិខិតរបស់អែលឌើរ បែដណា « Let This House Be Built unto My Name » ( Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨៤–៨៧ ) ជាពិសេសនៅផ្នែកនេះ « ពីខាងក្នុងដួងចិត្តមកក្រៅ » ។
-
សូមពិចារណាសួរអស់អ្នកដែលបងប្អូនបង្រៀន ពីរបៀបដែលពួកគេពន្យល់ពីពិធីបរិសុទ្ធនៃសាក្រាម៉ង់ ដល់នរណាម្នាក់ដែលមិនដឹងអ្វីសោះអំពីពិធីនេះ ។ ផ្នែកនេះ « Experience and Testimony » នៅក្នុងសារលិខិតរបស់អែលឌើរ តាណែឡា ប៊ី វ៉ាកូឡូ « Saving Ordinances Will Bring Us Marvelous Light » ( Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៣៩–៤១ ) ផ្តល់ជាឧទាហរណ៍ ។ យុវវ័យក៏អាចរកឃើញការបង្រៀនសំខាន់ៗនៅក្នុងវីដេអូនេះដែរ « Always Remember Him » ( ChurchofJesusChrist.org ) ។ តើពិធីសាក្រាម៉ង់នាំយើងខិតកាន់តែជិតនឹងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្តេច ? តើយើងមានឱកាសអ្វីខ្លះដើម្បីបង្រៀនអ្នកដទៃអំពីការណ៍នេះ ?
-
សូមពិនិត្យមើលយោបល់ទាំងប្រាំនៅក្នុងសារលិខិតរបស់អែលឌើរ ភីធើរ អេហ្វ ម៉ើស « The Sacrament Can Help Us Become Holy » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨៥–៨៧ ) អាចជួយយុវវ័យយល់ពីរបៀបដើម្បីរៀបចំខ្លួនទទួលសាក្រាម៉ង់កាន់តែប្រសើរ ។ ឬបើសិនបងប្អូនមានយុវវ័យដែលកំពុងរៀបចំខ្លួនទទួលអំណោយទានពិសិដ្ឋរបស់ពួកគេ សូមមើលជាមួយគ្នានូវវគ្គដែលមានចំណងជើងថា « About the Temple Endowment » នៅលើគេហទំព័រ temples.ChurchofJesusChrist.org ។ សូមពិភាក្សាពីរបៀបដែពិធីបរិសុទ្ធទាំងនេះ និងសេចក្តីសញ្ញាទាំងឡាយដែលទាក់ទង អាចជួយពួកគេខិតកាន់តែជិតព្រះអង្គសង្រ្គោះ ។
-
សូមពិចារណាសរសេរពាក្យ ពិធីសាក្រាម៉ង់, ពិធីបុណ្យជ្រមុជទឹក និង ព្រះវិហារបរិសុទ្ធ នៅលើក្តារខៀន ។ នៅខាងក្រោមពាក្យនីមួយៗ សូមអញ្ជើញយុវវ័យឲ្យសរសេរសេចក្តីសញ្ញាទាំងឡាយដែលយើងធ្វើ ។ សេចក្តីយោងមាននៅក្នុង « ធនធានគាំទ្រ » អាចជួយបាន ។ សូមពិភាក្សារួមគ្នាពីរបៀបដែលសេចក្តីសញ្ញាទាំងនេះជួយយើងខិតកាន់តែជិតនឹងព្រះយេស៊ូវគ្រីស្ទ ។
-
បងប្អូនអាចបំបែកថ្នាក់ ឬកូរ៉ុមរបស់បងប្អូនទៅជាក្រុមៗ ហើយចាត់ឲ្យក្រុមនីមួយៗពិនិត្យមើលផ្នែកមួយនៃសារលិខិតរបស់អែឌើរ រ៉ូណល អេ រ៉ាសបាន « Standing by Our Promises and Covenants » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៥៣–៥៦ ) ឬសារលិខិតរបស់អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក៏បាន « Why the Covenant Path » ( Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១១៦–១១៩ ) ។ សូមលើកទឹកចិត្តពួកគេឲ្យចែកចាយអ្វីដែលពួកគេរៀន អំពីរបៀបការរក្សាសេចក្តីសញ្ញារបស់ពួកគេ ពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយព្រះយេស៊ូវគ្រីស្ទ ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមលើកទឹកចិត្តសមាជិកថ្នាក់ ឬកូរ៉ុមឲ្យសញ្ជឹងគិត ហើយកត់ត្រាអ្វីដែលពួកគេនឹងធ្វើដើម្បីធ្វើតាមការបំផុសគំនិត ដែលពួកគេបានទទួលនៅថ្ងៃនេះ ។ ពួកគេអាចចែកចាយគំនិតរបស់ពួកគេបាន ប្រសិនបើពួកគេចង់ចែកចាយ ។ សូមអញ្ជើញពួកគេឲ្យគិត អំពីរបៀបដែលការធ្វើតាមចំណាប់អារម្មណ៍របស់ពួកគេនឹងពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ធនធានគាំទ្រ
-
ម៉ូសាយ ១៨:៨–១០ ( សេចក្តីសញ្ញាពិធីបុណ្យជ្រមុជទឹក )
-
មរ៉ូណៃ ៤–៥ ( សេចក្តីសញ្ញានៃពិធីសាក្រាម៉ង់ )
-
អែលឌើរ ដេវីឌ អេ បែដណា បានបង្រៀនថា ៖ « ពិធីបរិសុទ្ធដ៏ពិសិដ្ឋ គឺសំខាន់នៅក្នុងដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ និងនៅក្នុងដំណើរការនៃការមករកទ្រង់ ហើយស្វែងរកការកើតជាថ្មីខាងវិញ្ញាណ ។ ពិធីបរិសុទ្ធនានាគឺជាសកម្មភាពដ៏ពិសិដ្ឋដែលមានគោលបំណងខាងវិញ្ញាណ មានសារៈសំខាន់ដ៏អស់កល្ប ហើយទាក់ទងទៅនឹងក្រឹត្យវិន័យ និងមាត្រារបស់ព្រះ ។…
ពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើង ដែលបានធ្វើឡើងនៅក្នុងសាសនាចក្រដែលបានស្ដារឡើងវិញរបស់ព្រះអម្ចាស់ គឺមានន័យច្រើនជាងទម្លាប់ ឬពិធីជានិមិត្តសញ្ញា ។ តែវាបង្កើតជាច្រកផ្លូវដែលមានការអនុញ្ញាត ដែលតាមច្រកផ្លូវនោះ ពរជ័យ និងអំណាចនានានៃស្ថានសួគ៌ អាចចាក់ស្រោចមកក្នុងជីវិតរបស់យើងម្នាក់ៗ ។…
ពិធីបរិសុទ្ធដែលបានទទួល និងគោរពដោយសេចក្ដីសុចរិត គឺសំខាន់ក្នុងការទទួលបានអំណាចនៃព្រះ និងទទួលគ្រប់ពរជ័យដែលមានតាមរយៈដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ » ( « Always Retain a Remission of Your Sins » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៥៩–៦០ ) ។