ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ១០ ខែ កញ្ញា ។ តើ​ខ្ញុំ​អាច​ទទួល​បាន​ការលួងលោម​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ​នៅពេល​ដែល​មនុស្ស​ជា​ទីស្រឡាញ់​បាន​ស្លាប់​ដោយ​របៀបណា ? កូរិនថូស ទី១ ១៤–១៦


« ថ្ងៃទី ១០ ខែ កញ្ញា ។ តើ​ខ្ញុំ​អាច​ទទួល​បាន​ការលួងលោម​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ​នៅពេល​ដែល​មនុស្ស​ជា​ទីស្រឡាញ់​បាន​ស្លាប់​ដោយ​របៀបណា ? កូរិនថូស ទី១ ១៤–១៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ​ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ១០ ខែ កញ្ញា ។ តើ​ខ្ញុំ​អាច​ទទួល​បាន​ការលួងលោម​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ​នៅពេល​ដែល​មនុស្ស​ជា​ទីស្រឡាញ់​បាន​ស្លាប់​ដោយ​របៀបណា ? » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ​ឆ្នាំ ២០២៣

រូបភាព
ស្រ្តី​កំពុង​ដើរ

ថ្ងៃទី ១០ ខែ កញ្ញា

តើ​ខ្ញុំ​អាច​ទទួល​បាន​ការលួងលោម​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ​នៅពេល​ដែល​មនុស្ស​ជា​ទីស្រឡាញ់​បាន​ស្លាប់​ដោយ​របៀបណា ?

កូរិនថូស ទី១ ១៤–១៦

រូបភាព
រូបតំណាង​ប្រឹក្សា​ជាមួយគ្នា

ប្រឹក្សា​ជាមួយគ្នា

ដឹកនាំ​ដោយ​សមាជិក​ថ្នាក់​ម្នាក់ ឬ​គណៈប្រធាន​កូរ៉ុម មាន​រយៈពេល​ប្រហែល ១០–២០ នាទី

នៅ​ដើម​ការប្រជុំ សូម​សូត្រ​រួមគ្នា​នូវ បាវចនា​យុវនារីបាវចនា​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ។ បន្ទាប់មក​សូម​ដឹកនាំ​ការពិភាក្សា​មួយ​អំពី​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាព​តម្កើងឡើង ដោយ​ប្រើ​សំណួរ​មួយ ឬ​ច្រើន​ដូច​ខាងក្រោម ឬ​សំណួរ​របស់​បងប្អូន​ផ្ទាល់ ( សូមមើល ក្បួនខ្នាត​ទូទៅ ១០.២, ១១.២ ) ។ ដាក់​ផែនការ​ដើម្បី​អនុវត្ត​តាម​អ្វី​ដែល​បងប្អូន​ពិភាក្សា ។

  • ការរស់នៅ​តាមដំណឹងល្អ ។ តើ​ការងាក​ទៅ​រក​ព្រះអម្ចាស់​អាច​ជួយ​យើង​ប្រឈម​នឹង​ឧបសគ្គ និង​ការ​សាកល្បង​តាម​របៀបណា ?

  • ការមើលថែ​ដល់​អ្នក​ខ្វះខាត ។ តើ​យើង​ស្គាល់​នរណា​ខ្លះ​ដែល​ត្រូវការ​ការអធិស្ឋាន និង​មិត្តភាព​របស់​យើង ?

  • ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ ។ តើ​ផែនការ​ចែកចាយ​ដំណឹងល្អ​អ្វីខ្លះ​ត្រូវ​បាន​លើក​មក​ពិភាក្សា​នៅ​ក្នុង​ការ​ប្រជុំ​ក្រុម​ប្រឹក្សា​យុវវ័យ​វួដ ? តើ​ថ្នាក់ ឬ​កូរ៉ុម​របស់​យើង​អាច​ចូល​រួម​ដោយ​របៀបណា ?

  • ការបង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្បភាព​អស់​កល្ប​ជានិច្ច ។ តើ​ការ​ធ្វើ​កិច្ចការ​ពង្ស​ប្រវត្តិ​អាច​ពង្រឹង​ទំនាក់ទំនង​យើង​ជាមួយ​នឹង​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​របៀប​ណា ?

នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ សូម​ធ្វើ​កិច្ចការ​ដូច​ខាងក្រោម តាម​ការគួរ ៖

  • ថ្លែង​ទីបន្ទាល់​អំពី​គោលការណ៍​ដែល​បាន​បង្រៀន ។

  • រំឭក​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​អំពី​ផែនការ និង​ការអញ្ជើញ​ទាំងឡាយ​ដែល​បាន​ដាក់​អំឡុង​ការប្រជុំ ។

រូបភាព
រូប​តំណាង​បង្រៀន​គោលលទ្ធិ

បង្រៀន​គោលលទ្ធិ

ដឹកនាំ​ដោយ​អ្នកដឹកនាំ​ជា​មជ្ឈិមវ័យ ឬ​យុវវ័យ​ម្នាក់ រយៈពេល​ប្រហែល ២៥–៣៥ នាទី

រៀបចំ​ខ្លួន​ខាង​វិញ្ញាណ

នៅពេល​មនុស្ស​ម្នាក់​ដែល​យើង​ខ្វល់ខ្វាយហៀប​នឹង​ស្លាប់ វា​អាច​រឿង​ដ៏​ឈឺចាប់ ។ ការ​បែក​ចេញ​ពី​មនុស្ស​ដែល​យើង​ស្រឡាញ់​នាំ​មក​នូវ​អារម្មណ៍​នៃ​ទុក្ខសោក និង​ភាព​សោកសៅ​ដ៏​ខ្លាំងក្លា ។ ប៉ុន្តែ​ប៉ុល​បាន​បង្រៀន​ថា នៅទីបំផុត « សេចក្តី​ជ័យជំនះ​បាន​លេប​សេចក្តី​ស្លាប់​បាត់​ហើយ » ( កូរិនថូស ទី​១ ១៥:៥៤ ) ដោយសារ​តែ​ដំណើររស់​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ និយាយ​ម្យ៉ាង​ទៀត « ទ្រនិច​នៃ​សេចក្ដីស្លាប់ »—ជា​ការ​ឈឺចាប់ និង​ភាព​អស់សង្ឃឹម​ដែល​យើង​មាន​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់—« ត្រូវ​បាន​លេប​បាត់​នៅ​ក្នុង​ព្រះគ្រីស្ទ» ( ម៉ូសាយ ១៦:៧–៨; សូមមើល​ផង​ដែរ កូរិនថូស​ទី១ ១៥:៥៤–៥៧ ) ។

នៅ​ពេល​ណាមួយ មនុស្ស​គ្រប់​គ្នា​នឹង​ដកពិសោធន៍​នូវ​សេចក្ដីស្លាប់​នៃ​មនុស្ស​ជាទីស្រឡាញ់ ។ តើ​បងប្អូន​នឹង​ជួយ​ដល់​យុវវ័យ​ដែល​បងប្អូន​បង្រៀន​ឲ្យ​រកឃើញ​ការ​លួងលោម​ចិត្ត​នៅ​គ្រា​ដ៏​លំបាក​ទាំងនោះ តាមរយៈ​សេចក្ដីជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀបណា ? សូម​គិត​ពី​សំណួរ​នេះ នៅពេល​បងប្អូន​រៀបចំ​បង្រៀន​ដោយ​អាន កូរិនថូស ទី១ ១៥, ម៉ូសាយ ១៦:៧–៩ និង គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៤៤–៤៦ ។

រៀន​ជាមួយគ្នា

បងប្អូន​អាច​អញ្ជើញ​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​ឲ្យ​ចែកចាយ​ពី​ពេល​ដែល​ពួកគេ​មាន​អារម្មណ៍​នូវ​អ្វីមួយ​ដែល​មាន​ទ្រនិច ។ បន្ទាប់មក​បងប្អូន​អាច​សួរ​ពួកគេថា ​តើហេតុអ្វី​បាន​ជាប៉ុល​បាន​ប្រើ​ពាក្យ « ទ្រនិច » ដើម្បី​ពិពណ៌នា​ពី​សេចក្ដីស្លាប់ ( សូមមើល កូរិនថូស ទី១ ១៥:៥៤–៥៦ ) ។ សូម​ទុកពេល​ឲ្យ​ពួកគេ​ពីរ​បី​នាទី​ដើម្បី​រំឭក កូរិនថូស ទី១ ១៥ ហើយ​ចែកចាយ​សេចក្ដីពិត​ដែល​ពួកគេ​រកឃើញ​អំពី​របៀប​ដែល​ទ្រនិច​នៃ​សេចក្ដីស្លាប់​ត្រូវ​បាន​យក​ឈ្នះ ។ បន្ទាប់មក​សូម​ពិចារណា​ពី​សកម្មភាព​ដូច​ខាងក្រោម​នេះ ដើម្បី​ជួយ​យុវវ័យ​ឲ្យ​យល់ដឹង​កាន់​តែ​ប្រសើរ អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​លួង​លោម​ចិត្ត​យើង នៅពេល​មនុស្ស​ម្នាក់​ដែល​យើង​ខ្វល់ខ្វាយ​ហៀប​នឹង​ស្លាប់ ។

  • បងប្អូន​អាច​បំបែក​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​ជាគូ ហើយ​សុំ​ឲ្យ​ដៃគូ​នីមួយៗ​ពិនិត្យ​មើល​ឡើង​វិញ​រួម​គ្នា​ពី​វគ្គ​បទគម្ពីរ​មួយ​ចំនួន​នៅ​ក្នុង « ធនធាន​គាំទ្រ » ។ ពួកគេ​អាច​សរសេរ​ចម្លើយ​ចំពោះ​សំណួរ​ដូចជា « តើ​សេចក្ដីពិត​ដ៏​សំខាន់​អ្វីទៅ​ដែល​ខ្ញុំ​សង្ឃឹម​ថា​ចងចាំ នៅពេល​ខ្ញុំ​បាត់បង់​មនុស្ស​ជាទីស្រឡាញ់ ? » សូម​ឲ្យ​ពួកគេ​ដាក់​បញ្ចូល​ព័ត៌មាន​មក​ពី វគ្គ​បទគម្ពីរ​នៅ​ក្នុង​ចម្លើយ​របស់​ពួកគេ ។ បន្ទាប់មក​សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​នៅ​ក្នុង​ថ្នាក់​ពី​សេចក្ដីពិត​ដែល​មានន័យ​បំផុត​ចំពោះ​ពួកគេ និង​ហេតុផល​ដែលសេចក្តីពិត​នោះ​មាន​ន័យ​ចំពោះ​គេ ។

  • សូម​ពិចារណា​ពិនិត្យ​មើល​ឡើង​វិញ​រួម​គ្នា ពី​ដំណើររឿង​មួយ​នៅ​ក្នុង​សារលិខិត​សន្និសីទ​ទូទៅ ដែល​បង្ហាញ​ពី​របៀប​ដែល​បុគ្គល​ម្នាក់​បាន​រក​ឃើញ​សេចក្ដីសង្ឃឹម​លើ​ព្រះយេស៊ូវគ្រីស្ទ នៅពេល​មនុស្ស​ម្នាក់​ដែល​ពួកគេ​ខ្វល់ខ្វាយ​ហៀប​នឹង​ស្លាប់ ។ ឧទាហរណ៍​នៅ​ក្នុង​សារលិខិត​របស់​ស៊ីស្ទើរ រ៉េណា អ៊ី អាប៊ើតូ « The Grave Has No Victory » ( Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៨៥–៨៦ ) ឬ​សារលិខិត​របស់​អែលឌើរ អេស ម៉ាក ផលម័រ « Our Sorrow Shall Be Turned into Joy » ( Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៨៨–៨៩ ) ។ បងប្អូន​ប្រហែល​ជា​ទទួល​ការ​បំផុស​គំនិត ឲ្យ​ចែកចាយ​បទពិសោធន៍​របស់​បងប្អូន​ផ្ទាល់ ឬ​អញ្ជើញ​យុវវ័យ​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​រក​ឃើញ​ការ​លួង​លោម​ចិត្ត និង​សេចក្ដីសង្ឃឹម​លើ​ព្រះយេស៊ូវ​គ្រីស្ទ បន្ទាប់ពី​មនុស្ស​ជាស្រឡាញ់​ម្នាក់​បាន​ស្លាប់ ។

  • បន្ទាប់ពី​ពិចារណា​នូវ​សេចក្ដីត្រូវការ​របស់​សមាជិក​ថ្នាក់ ឬកូរ៉ុម​របស់​បងប្អូន​រួច សូម​បង្ហាញ​វីដេអូ​មួយ ឬ​ច្រើន​នៅ​ក្នុង « ធនធាន​គាំទ្រ » ។ សូម​ឲ្យ​យុវវ័យ​ចែកចាយ​ចំណាប់​អារម្មណ៍​របស់​ពួកគេ ។ តើ​ការ​ដឹង​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ជះឥទ្ធិពល​ដល់​របៀប​ដែល​យើង​មើល​ទៅ​សេចក្ដីស្លាប់​យ៉ាង​ដូចម្ដេច ? សូម​អញ្ជើញ​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​របស់​បងប្អូន ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះអង្គ​សង្គ្រោះ និង​ដំណើររស់​ឡើងវិញ​របស់​ទ្រង់ ព្រមទាំង​របៀប​ដែល​ចំណេះដឹង​នេះ​នាំ​យក​សេចក្ដីសង្ឃឹម​ដល់​ពួកគេ។

  • យ៉ូហាន ១១ ពិពណ៌នា​ពី​បទពិសោធន៍​របស់​ព្រះអង្គសង្គ្រោះ​ជាមួយ​នឹង​សេចក្ដីស្លាប់​របស់​មនុស្ស​ជាទីស្រឡាញ់—គឺ​មិត្ត​របស់​ទ្រង់​ឈ្មោះ​ឡាសារ។ ប្រហែលជា​សមាជិកថ្នាក់ ឬ​កូរ៉ុម​អាច​អាន ខទី ១–៤៥ ជាមួយ​គ្នា ហើយ​កាល​ដែល​ពួកគេអាន ពួកគេ​អាច​ចែកចាយ​រឿង​ទាំងឡាយ​ដែល​ពួកគេ​រៀន​មកពី​គំរូ​របស់​ព្រះ​អង្គ​សង្រ្គោះ ។ តើ​យើង​អាច​រៀន​អ្វីខ្លះ​ចេញមក​ពីដំណើរ​រឿង​នេះ ដែល​អាច​ផ្តល់​ការលួងលោម​លួងលោម​ដល់​យើង នៅពេល​នរណា​ម្នាក់​ដែល​យើង​ខ្វល់ខ្វាយ​ហៀប​នឹង​ស្លាប់ ? តើ​យើង​អាច​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្រ្កោះ​ពី « [ ការ ] ទួញយំ​ជាមួយ​នឹង​អ្នកណា​ដែល​ទួញ​យំ … ហើយ [ ការ ] កម្សាន្ដ​ទុក្ខ​ដល់​អស់​អ្នកណា​ដែល​កំពុង​ត្រូវការ​កម្សាន្ដ​ទុក្ខ » ដោយ​របៀបណា ? ( ម៉ូសាយ ១៨:៩ ) ។ តើ​យើង​រៀន​អ្វីខ្លះ​ទៀត​នៅ​ក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា ៤២:៤៥–៤៦ ដែល​អាច​ជួយ​យើង​ឲ្យ​ធ្វើ​ការណ៍​ទាំងនេះ ? បងប្អូន​អាច​ចង់​បង្ហាញ​វីដេអូ « One-on-One (Ministering with Love) » ( ChurchofJesusChrist.org ) ។

រូបភាព
យុវជន​ម្នាក់​កំពុង​គិត

ទីបន្ទាល់​របស់​យើង​ពី​ការស្តារឡើងវិញ​របស់​ព្រះ យេស៊ូវ​គ្រីស្ទ​ផ្តល់​ឲ្យ​យើង​នូវ​ក្តី​សង្ឃឹម នៅពេល​មនុស្ស​ដែល​យើង​ស្រឡាញ់​ស្លាប់ ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

សូម​លើក​ទឹកចិត្ត​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​ឲ្យ​សញ្ជឹងគិត ហើយ​កត់ត្រា​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​ធ្វើ​តាម​ការបំផុស​គំនិត ដែល​ពួកគេ​បាន​ទទួល​នៅ​ថ្ងៃនេះ ។ ពួកគេ​អាច​ចែកចាយ​គំនិត​របស់​ពួកគេ​បាន ប្រសិនបើ​ពួកគេ​ចង់​ចែកចាយ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត អំពី​របៀប​ដែល​ការ​ធ្វើតាម​ចំណាប់​អារម្មណ៍​របស់ពួកគេ​នឹង​ពង្រឹង​ទំនាក់ទំនង​របស់ពួកគេ​ជាមួយ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

ធនធាន​គាំទ្រ

ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

ការបង្រៀន​ទាក់ទង​នឹង​ការ​បម្រើ​ដោយ​ក្ដី​ស្រឡាញ់ និងការ​ជួយ​អ្នកដទៃឲ្យ​ទទួល​បាន​ពរជ័យ​នៃ​ដំណឹងល្អ ហើយ​ជាញឹកញាប់ ជំនួយ​នេះគឺជា​អ្វី​ដែល​សមាជិក​មិនសូវ​សកម្ម​នៅក្នុង​ថ្នាក់​ត្រូវការ ។ យើង​ទាំងអស់គ្នា​ចាំបាច់​ត្រូវ​ធ្វើការ​រួមគ្នា ដើម្បី​ឈោង​ទៅជួយ​អស់​អ្នកទាំងឡាយ​ណា​ដែល​កំពុង​មាន​បញ្ហា ហើយ​ក្នុងនាម​ជា​គ្រូ​បង្រៀន​មួយ​រូប អ្នក​អាច​នឹង​ស្ថិត​នៅក្នុង​តួនាទី​ពិសេស​មួយ​ដើម្បី​ជួយ ។

បោះពុម្ព