« ថ្ងៃទី ៨–១៤ ខែ កក្កដា ៖ ‹ ពួកគេ « ពុំបោះបង់ចោលសាសនាឡើយ › » ។ អាលម៉ា ២៣–២៩ « ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )
« ថ្ងៃទី ៨–១៤ ខែ កក្កដា ។ អាលម៉ា ២៣–២៩ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )
ថ្ងៃទី ៨–១៤ ខែ កក្កដា ៖ ពួកគេ « ពុំបោះបង់ចោលសាសនាឡើយ »
អាលម៉ា ២៣–២៩
តើពេលខ្លះបងប្អូនមានងឿងឆ្ងល់ទេថា មនុស្សពិតជាអាចផ្លាស់ប្ដូរបានដែរឬទេ ? ប្រហែលជាបងប្អូនបារម្ភថា តើបងប្អូនអាចយកឈ្នះលើការជ្រើសរើសមិនល្អដែលបងប្អូនបានធ្វើ ឬទម្លាប់អាក្រក់ដែលបងប្អូនមានដែរឬទេ ឬបងប្អូនអាចនឹងមានការបារម្ភស្រដៀងគ្នានេះចំពោះមនុស្សជាទីស្រឡាញ់ ។ បើដូច្នោះមែន ដំណើររឿងរបស់ពួកសាសន៍អាន់តៃ-នីហ្វៃ-លីហៃអាចជួយបងប្អូនបាន ។ មនុស្សទាំងអស់នេះបានស្បថថានឹងធ្វើជាសត្រូវរបស់ពួកសាសន៍នីហ្វៃ ។ នៅពេលពួកបុត្រារបស់ស្តេចម៉ូសាយបានសម្រេចចិត្តទៅផ្សាយដំណឹងល្អដល់ពួកគេ ពួកសាសន៍នីហ្វៃ « បានសើចចំអកដាក់ [ ពួកគេ ] » ។ ការសម្លាប់ពួកសាសន៍លេមិនគឺទំនងជាដំណោះស្រាយដែលងាយស្រួលជាងការធ្វើឲ្យពួកគេប្រែចិត្តជឿ ។ ( សូមមើល អាលម៉ា ២៦:២៣–២៥ ) ។
ប៉ុន្តែពួកសាសន៍លេមិនបានផ្លាស់ប្ដូរ—តាមរយៈព្រះចេស្ដានៃការប្រែចិត្តជឿរបស់ព្រះយេស៊ូវគ្រីស្ទ ។ កាលពីមុនពួកគេត្រូវបានគេស្គាល់ថាជាប្រជាជន « រឹងរូស និងសាហាវ » ( អាលម៉ា ១៧:១៤ ) ប៉ុន្តែពួកគេ « ត្រូវបានញែកចេញដោយព្រោះគេមានចិត្តឧស្សាហ៍ដល់ព្រះ » ( អាលម៉ា ២៧:២៧ ) ។ តាមពិតទៅពួកគេ « ពុំបោះបង់ចោលសាសនាឡើយ » ( អាលម៉ា ២៣:៦ ) ។
ប្រហែលជាបងប្អូនមានគំនិត ឬសកម្មភាពមួយចំនួនដែលត្រូវផ្លាស់ប្តូរ ឬ « ដាក់គ្រឿងសស្ត្រាវុធនៃ…ការបះបោរ » ចុះ ( អាលម៉ា ២៣:៧ ) ។ ឬប្រហែលជាបងប្អូនគ្រាន់តែត្រូវមានចិត្តឧស្សាហ៍ជាងនេះបន្ដិចចំពោះព្រះប៉ុណ្ណោះ ។ មិនថាបងប្អូនត្រូវការការផ្លាស់ប្ដូរអ្វីនោះទេ អាលម៉ា ២៣–២៩ អាចផ្ដល់សេចក្ដីសង្ឃឹមដល់បងប្អូនថា តាមរយៈព្រះចេស្ដាដ៏ធួនរបស់ព្រះយេស៊ូវគ្រីស្ទ ការផ្លាស់ប្ដូរដ៏យូរអង្វែងនឹងកើតមានឡើងបាន ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងសាសនាចក្រ
ការប្រែចិត្តជឿរបស់ខ្ញុំទៅលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់នឹងផ្លាស់ប្ដូរជីវិតខ្ញុំ ។
ពួកសាសន៍លេមិនហាក់ដូចជាមិនសមជាបេក្ខជនសម្រាប់ការប្រែចិត្តជឿនោះទេ ប៉ុន្តែពួកគេភាគច្រើនបានដកពិសោធន៍ការផ្លាស់ប្ដូរដ៏អស្ចារ្យដោយសារតែព្រះយេស៊ូវគ្រីស្ទ ។ ពួកសាសន៍លេមិនដែលបានប្រែចិត្តជឿទាំងនេះបានហៅខ្លួនពួកគេថា ពួកសាសន៍អាន់តៃ-នីហ្វៃ-លីហៃ ។
ការអាន អាលម៉ា ២៣–២៥; ២៧ អាចជំរុញឲ្យបងប្អូនពិចារណាអំពីការប្រែចិត្តជឿរបស់បងប្អូនផ្ទាល់ ។ សូមរកមើលរបៀបដែលពួកសាសន៍អាន់តៃ-នីហ្វៃ-លីហៃបានផ្លាស់ប្ដូរ—របៀបដែលពួកគេបានប្រែចិត្តជឿដល់ « ព្រះអម្ចាស់ » ( អាលម៉ា ២៣:៦ ) ។ ខគម្ពីរដូចខាងក្រោមនេះអាចនាំឲ្យបងប្អូនចាប់ផ្ដើមបាន ៖
តើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់បានផ្លាស់ប្ដូរបងប្អូនតាមរបៀបណា ? តើបងប្អូនមានអារម្មណ៍ជិតស្និទ្ធទៅនឹងទ្រង់នៅពេលណា ? តើបងប្អូនអាចប្រាប់បានយ៉ាងដូចម្ដេចថា បងប្អូនកំពុងតែប្រែចិត្តជឿទៅលើព្រះយេស៊ូវគ្រីស្ទនោះ ? តើព្រះវិញ្ញាណបានអញ្ជើញបងប្អូនឲ្យធ្វើអ្វីបន្ទាប់ទៀត ?
សូមមើលផងដែរ ដេវីឌ អេ បែដណា « Converted unto the Lord » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ១០៦–៩; អែលឌើរ ឌែល ជី រិនឡាន់ « Unwavering Commitment to Jesus Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ២២–២៥; Gospel Topics ៖ « Become like Jesus Christ » នៅលើបណ្ណាល័យដំណឹងល្អ ។
ដោយសារព្រះទ្រង់មានសេចក្ដីមេត្តាករុណា នោះទ្រង់អភ័យទោសដល់ខ្ញុំពេលខ្ញុំប្រែចិត្ត ។
ការផ្លាស់ប្ដូរដែលពួកសាសន៍អាន់តៃ-នីហ្វៃ-លីហៃបានដកពិសោធន៍ គឺមិនមែនគ្រាន់តែជាការផ្លាស់ប្ដូរឥរិយាបថនោះទេ—វាគឺជាការផ្លាស់ប្ដូរដួងចិត្តដែលកើតមកពីសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ និងការប្រែចិត្តយ៉ាងស្មោះសរ ។ ប្រហែលជាបងប្អូនអាចរកឃើញសេចក្ដីពិតមួយអំពីការប្រែចិត្តនៅក្នុងខគម្ពីរនីមួយៗនៅក្នុង អាលម៉ា ២៤:៧–១៩ ។ តើគម្ពីរទាំងនេះបង្រៀនអ្វីខ្លះ អំពីសេចក្ដីមេត្តាករុណារបស់ព្រះចំពោះអស់អ្នកទាំងឡាយណាដែលប្រែចិត្ដ ? តើបងប្អូនរៀនសេចក្ដីពិតបន្ថែមអ្វីខ្លះមកពី អាលម៉ា ២៦:១៧–២២ ?
សូមពិចារណាពីរបៀបដែលព្រះបានបង្ហាញសេចក្ដីមេត្តាករុណារបស់ទ្រង់នៅក្នុងជីវិតរបស់បងប្អូន ។ តើយើងអាចបង្ហាញនូវការដឹងគុណរបស់បងប្អូនចំពោះទ្រង់ដោយរបៀបណា ?
ការចែកចាយដំណឹងល្អនាំឲ្យខ្ញុំមានអំណរ ។
ពាក្យ អំណរ លេចឡើង ២៤ ដងនៅក្នុង អាលម៉ា ២៣–២៩ ដែលធ្វើឲ្យជំពូកទាំងនេះក្លាយជាកន្លែងដ៏ល្អមួយសម្រាប់រៀនពីរបៀបទទួលអំណរក្នុងការរស់នៅតាម—និងការចែកចាយ—ដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ ។ សូមពិចារណាសិក្សាអំពី អាលម៉ា ២៦:១២–២២, ៣៥–៣៧ និង ២៩:១–១៧ ដោយរកមើលមូលហេតុដែលអាំម៉ូន ពួកបុត្រារបស់សេ្តចម៉ូសាយ និងអាលម៉ាបានមានអំណរ ។ តើបងប្អូនរៀនអ្វីខ្លះមកពីវគ្គបទគម្ពីរទាំងអស់នេះ ដែលអាចនាំឲ្យមានអំណរកាន់តែច្រើនឡើងនៅក្នុងជីវិតរបស់បងប្អូន ?
អែលឌើរ ម៉ាកឺស ប៊ី ណាស បានបង្រៀនថា « ការចែកចាយដំណឹងល្អនាំឲ្យមានអំណរ និងក្ដីសង្ឃឹមដល់ព្រលឹងរបស់អ្នកដែលចែកចាយផង និងអ្នកទទួលផង ។ … ការចែកចាយដំណឹងល្អគឺជាការមានអំណរ និងក្ដីសង្ឃឹមម្ដងហើយម្ដងទៀត » ( « Hold Up Your Light » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៧១ ) ។ តើបងប្អូនមានបទពិសោធន៍អ្វីខ្លះនៅក្នុងការចែកចាយដំណឹងល្អជាមួយអ្នកដទៃ ? តើបងប្អូនប្រឈមមុខទៅនឹងឧបសគ្គអ្វីខ្លះនៅពេលខិតខំចែកចាយដំណឹងល្អ ? តើព្រះវរបិតាសួគ៌អាចជួយបងប្អូនឲ្យយកឈ្នះលើឧបសគ្គទាំងនេះបានយ៉ាងដូចម្ដេច ?
សម្រាប់ការណែនាំមកពីព្យាការីអំពី របៀប ចែកចាយដំណឹងល្អ—និងស្វែងរកសេចក្តីអំណរនៅក្នុងការធ្វើវា—សូមពិចារណាសិក្សាសារលិខិតរបស់ប្រធាន ដាល្លិន អេក អូក « Sharing the Restored Gospel » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៥៧–៦០ ) ។ តើការណែនាំអ្វីខ្លះដែលបងប្អូនរកឃើញនៅក្នុងសារលិខិតរបស់លោក ?
សូមមើលផងដែរ « The Bush Family Story » « Sharing Your Beliefs » « Sharing the Gospel » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ ។
សូមពិចារណាធ្វើបញ្ជីពីអ្វីដែលបងប្អូននឹងចែកចាយជាមួយមិត្តអំពីព្រះគម្ពីរមរមន ។ សូមសាកល្បងចែកចាយព្រះគម្ពីរមរមន ដោយប្រើកម្មវិធី ព្រះគម្ពីរមរមន ។
ខ្ញុំអាចស្វែងរកទីជម្រកនៅក្នុងព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់បាន ។
នៅពេលរដូវច្រូតកាត់ ជាញឹកញាប់គេប្រមូលស្រូវជាកណ្ដាប់ដែលហៅថា កណ្ដាប់ស្រូវ ហើយយកទៅបោក ហើយដាក់នៅក្នុងឃ្លាំង ដែលពេលខ្លះត្រូវបានគេហៅថា ជង្រុក ។ នៅក្នុង អាលម៉ា ២៦:៥–៧ សូមពិចារណាថា តើអ្វីទៅដែលតំណាងឲ្យកណ្ដាប់ស្រូវ ជង្រុក និងខ្យល់ព្យុះនៅក្នុងជីវិតរបស់បងប្អូន ។ តើបងប្អូនអាចរកឃើញទីជម្រកនៅក្នុងព្រះយេស៊ូវគ្រីស្ទបានដោយរបៀបណា ?
សូមមើលផងដែរ រ័សុល អិម ណិលសុន « ព្រះវិហារបរិសុទ្ធ និងគ្រឹះខាងវិញ្ញាណរបស់បងប្អូន » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៩៣–៩៦; ដេវីឌ អេ បែដណា « Honorably Hold a Name and a Standing » Liahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៩៧–១០០; « ឱ! ព្រះយេស៊ូវដែលស្រឡាញ់ព្រលឹងខ្ញុំ » ទំនុកតម្កើង ល.រ. ៥១ ។
គំនិតសម្រាប់បង្រៀនកុមារ
ព្រះអម្ចាស់ប្រទានពរដល់ខ្ញុំ នៅពេលខ្ញុំខិតខំព្យាយាមរក្សាការសន្យារបស់ខ្ញុំជាមួយនឹងទ្រង់ ។
-
ប្រហែលជាកូនៗរបស់បងប្អូនអាចនឹងរីករាយក្នុងការកប់ « អាវុធ » របស់ពួកគេដូចជាពួកសាសន៍អាន់តៃ‑នីហ្វៃ‑លីហៃដែរ ។ បងប្អូនអាចអានខគម្ពីរមួយចំនួនមកពី អាលម៉ា ២៤:៦–២៤ ដើម្បីបង្រៀនកូនៗអំពីការសន្យាដែលពួកសាសន៍អាន់តៃ‑នីហ្វៃ‑លីហៃ បានធ្វើដើម្បីដើរតាមព្រះអង្គសង្គ្រោះ ។ បន្ទាប់មក កូនៗរបស់បងប្អូនអាចគិតពីអ្វីដែលពួកគេនឹងផ្លាស់ប្តូរដើម្បីដើរតាមទ្រង់ សរសេរវានៅលើទំព័រសកម្មភាពសប្តាហ៍នេះ ហើយសម្តែងធ្វើជាជីករណ្តៅមួយ ហើយកប់អាវុធរបស់ពួកគេ ។
-
កូនៗរបស់បងប្អូនអាចអាន អាលម៉ា ២៤:១៥–១៩ ដោយស្វែងរកអ្វីដែលពួកសាសន៍អាន់តៃ‑នីហ្វៃ‑លីហៃបានធ្វើ « ទុកជាទីបន្ទាល់មួយដល់ព្រះ » ។ បន្ទាប់មក បងប្អូនអាចនិយាយជាមួយពួកគេអំពីរបៀបដែលសេចក្ដីសញ្ញារបស់យើងអាចជា « ទីបន្ទាល់ចំពោះព្រះ » ផងដែរ ( ខទី ១៨ ) ។ សូមឲ្យកូនៗរបស់បងប្អូននិយាយអំពីរបៀបដែលពួកគេនឹងបង្ហាញដល់ព្រះថា ពួកគេចង់ដើរតាមទ្រង់ ។ ការច្រៀងចម្រៀងមួយបទដូចជាបទ « ខ្ញុំចង់រស់តាមដំណឹងល្អ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៧២ ) អាចជួយបំផុសគំនិតពួកគេបាន ។
អាលម៉ា ២៤:៧–១០; ២៦:២៣–៣៤; ២៧:២៧–៣០
ខ្ញុំអាចប្រែចិត្តបាន ។
-
ដើម្បីជួយកូនៗរបស់បងប្អូនឲ្យមើលឃើញពីរបៀបដែលព្រះយេស៊ូវគ្រីស្ទអាចជួយយើងឲ្យផ្លាស់ប្ដូរ នៅពេលយើងប្រែចិត្ត បងប្អូនអាចបង្រៀនពួកគេអំពីពួកសាសន៍អាន់តៃ‑នីហ្វៃ‑លីហៃ ។ ដើម្បីធ្វើបែបនេះ បងប្អូនអាចដាក់ស្លាកចានពីរថា « មុន » និង « បន្ទាប់ » ។ បន្ទាប់មក កូនៗរបស់បងប្អូនអាចអាន អាលម៉ា ១៧:១៤–១៥ និង ២៧:២៧–៣០ សរសេរនូវអ្វីដែលពួកសាសន៍លេមិនមានលក្ខណៈបែបណាពីមុន និងក្រោយពីការប្រែចិត្ត រួចហើយដាក់វាចូលក្នុងចានដែលត្រឹមត្រូវ ។ យោងទៅតាម អាលម៉ា ២៤:៧–១០ តើអ្វីទៅដែលបានជួយពួកគេឲ្យផ្លាស់ប្ដូរ ? តើយើងអាចបង្ហាញអំណរគុណរបស់យើងដល់ព្រះចំពោះសេចក្ដីមេត្តាករុណារបស់ទ្រង់ដោយរបៀបណា ?
ព្រះយេស៊ូវគ្រីស្ទនាំមកនូវអំណរដល់ខ្ញុំ ហើយខ្ញុំអាចចែកចាយអំណរនេះបាន ។
-
ប្រហែលជាបងប្អូន និងកូនៗរបស់បងប្អូននឹងរីករាយក្នុងការគូររូបភាពនៃកិច្ចការនានានៅក្នុងដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ដែលនាំឲ្យបងប្អូនមានអំណរ ។ សូមចែកចាយរូបភាពរបស់បងប្អូនជាមួយនឹងកូនៗរបស់បងប្អូន ហើយលើកទឹកចិត្តពួកគេឲ្យចែកចាយរូបភាពរបស់ពួកគេជាមួយនឹងនរណាម្នាក់ដើម្បីជួយបុគ្គលនោះឲ្យមានអំណរផងដែរ ។
-
សូមជួយកុមារឲ្យស្វែងរកពាក្យ អំណរ និងពាក្យ អររីករាយ នៅក្នុង អាលម៉ា ២៦ និង ២៩ ។ តើអ្វីទៅដែលបាននាំឲ្យអាំម៉ូន និងអាលម៉ាមានអំណរ ឬធ្វើឲ្យពួកគេអររីករាយ ? សំណួរនេះអាចនាំឲ្យមានការពិភាក្សាអំពីអំណរដែលបានមកពីការរស់នៅតាម ឬការចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
ខ្ញុំអាចជួយមិត្តភក្តិរបស់ខ្ញុំឲ្យរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទបាន ។
-
កូនៗរបស់បងប្អូនអាចអាន អាលម៉ា ២៧:២២–២៣ ហើយស្វែងរកអ្វីដែលពួកសាសន៍នីហ្វៃបានធ្វើដើម្បីជួយពួកសាសន៍អាន់តៃ‑នីហ្វៃ‑លីហៃ ឲ្យរក្សាការសន្យារបស់ពួកគេថានឹងមិនប្រយុទ្ធទៀតឡើយ ។ តើយើងអាចជួយមិត្តភក្តិរបស់យើងឲ្យរក្សាការសន្យារបស់ពួកគេដោយរបៀបណា ? កូនៗរបស់បងប្អូនអាចដើរតួសម្តែងនៅក្នុងស្ថានភាពទាំងនោះបាន ។ ឧទាហរណ៍ តើយើងអាចនិយាយអ្វីទៅកាន់មិត្តម្នាក់ដែលចង់កុហក ឬមានចិត្តអាក្រក់ ?