ចូរ​មក​តាម​ខ្ញុំ
សម្លេង​នៃ​ការ​ស្តារឡើងវិញ ៖ សាក្សី​ទាំងឡាយ​នៃ​ព្រះគម្ពីរ​មរមន


« សម្លេង​នៃ​ការ​ស្ដារឡើង​វិញ ៖ សាក្សី​ទាំងឡាយ​នៃ​ព្រះ​គម្ពីរ​មរមន » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ឆ្នាំ ២០២៥( ឆ្នាំ ២០២៥ )

« សាក្សី​ទាំងឡាយ​នៃ​ព្រះ​គម្ពីរ​មរមន » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៥

រូបតំណាង​សម្លេង​នៃ​ការ​ស្តារឡើង​វិញ

សម្លេង​នៃ​ការ​ស្តារឡើង​វិញ

សាក្សី​ទាំងឡាយ​នៃ​ព្រះគម្ពីរ​មរមន

ទេវតា​មរ៉ូណៃ​បាន​បង្ហាញ​ផ្ទាំង​ចំណារ​មាស​ដល់ យ៉ូសែប ស៊្មីធ, អូលីវើរ ខៅឌើរី,​ដាវីឌ​វិតមើរ និង ម៉ាទិន ហារីស នៅក្នុង​ព្រៃ​ក្បែរ​ផ្ទះ​របស់​គ្រួសារ វិតមើរ នៅក្នុង​ភូមិ​ហ្វាយ៉ែត​រដ្ឋ​ញូវ​យ៉ក ។ ឪពុកម្ដាយ​របស់ យ៉ូសែប បាន​ទៅលេង​គ្រួសារ វិតមើរ នៅ​ពេល​នោះ ។ លូស៊ី ម៉ាក ស្ម៊ីធ ជា​ម្ដាយ​របស់ យ៉ូសែប បាន​ពិពណ៌នា​អំពី​ឥទ្ធិពល​នៃ​បទពិសោធន៍​ដ៏​អព្ភូតហេតុ​នេះ​ដែល​មាន​លើ​ពួកសាក្សី ៖

« វា​នៅ​ចន្លោះ​ម៉ោង​បី និង​ម៉ោង​បួន ។ លោកស្រី វិតមើរ និង​លោក ស្ម៊ីធ និង​ខ្លួន​ខ្ញុំ​កំពុង​អង្គុយ​នៅ​ក្នុង​បន្ទប់​គេង ។ ខ្ញុំ​អង្គុយ​នៅ​ចំហៀង​គ្រែ ។ នៅពេល​យ៉ូសែប​ចូល​មក គាត់​បាន​ទម្លាក់​ខ្លួន​គាត់​ក្បែរ​ខ្ញុំ ។ គាត់​បាន​ពោល​ថា​‹ ពុក ! ម៉ែ ! › ‹ ពុកម៉ែ​មិន​ដឹង​ទេ​ថា​កូន​រីករាយ​ប៉ុណ្ណា ។ ព្រះអម្ចាស់​បាន​បណ្ដាល​ឲ្យ​មនុស្ស​បី​នាក់​ថែម​ទៀត​ក្រៅពី​កូន​បាន​ឃើញ​ផ្ទាំងចំណារ​នោះ ពួកគេ​ក៏​បាន​ឃើញ​ទេវតា ហើយ​នឹង​ត្រូវ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​នៃ​អ្វី​ដែល​កូន​បាន​ថ្លែង​ផងដែរ ។ ដោយសារ​ពួកគេ​ដឹង​ដោយ​ខ្លួន​គេ​ថា​កូន​មិន​បាន​ដើរ​បោកប្រាស់​មនុស្ស​ឡើយ ។ ហើយ​កូន​មាន​អារម្មណ៍​ហាក់​ដូចជា​កូន​បាន​ស្រាកស្រាន្ត​ពី​បន្ទុក​ដ៏​ធ្ងន់​នេះ​ដែល​ស្ទើរតែ​ធ្ងន់​ពេក​ឲ្យ​កូន​ស៊ូទ្រាំ​ទៅ​ហើយ ។ ប៉ុន្ដែ​ឥឡូវនេះ​ពួកគេ​នឹង​ត្រូវ​រែក​មួយ​ផ្នែក ហើយ​វា​ធ្វើ​ឲ្យ​ព្រលឹង​កូន​អររីករាយ​ដែល​កូន​លែង​នៅ​ម្នាក់ឯង​ទាំងស្រុង​ក្នុង​ពិភពលោក​នេះ​ទៀត​ហើយ › ។ រួច ម៉ាទិន ហារីស បាន​ដើរ​ចូល​មក ។ គាត់​ហាក់​ស្ទើរតែ​សន្ធប់​ដោយ​ក្ដីអំណរ​ដ៏​ខ្លាំង ។ បន្ទាប់មក គាត់​បាន​ថ្លែង​ទីបន្ទាល់​អំពី​អ្វី​ដែល​គាត់​បាន​ឃើញ និង​បាន​ឮ​ព្រមទាំង​អ្នកផ្សេង​ទៀត​ផងដែរ​គឺ អូលីវើរ និង ដាវីឌ ។ ទីបន្ទាល់​របស់​ពួកគេ​គឺ​ដូចគ្នា​នឹង​អ្វី​ដែល​មាន​នៅក្នុង​ព្រះគម្ពីរ​មរមន​ដែរ ។ …

« ជាពិសេស ម៉ាទិន ហារីស មើល​ទៅ​មិន​អាច​បញ្ចេញ​អារម្មណ៍​របស់​គាត់​ជា​ពាក្យ​សម្ដី​បាន​ទេ ។ គាត់​បាន​ពោល​ថា ‹ ឥឡូវ ខ្ញុំ​បាន​ឃើញ​ទេវតា​មកពី​ស្ថានសួគ៌​ដែល​បាន​ថ្លែង​ទីបន្ទាល់​យ៉ាង​ប្រាកដ​អំពី​សេចក្ដីពិត​នៃ​អ្វី​ទាំងអស់​ដែល​ខ្ញុំ​បាន​ឮ​ទាក់ទង​នឹង​កំណត់ត្រា ហើយ​ភ្នែក​ខ្ញុំ​បាន​ឃើញ​ទ្រង់ ។ ខ្ញុំ​ក៏​បាន​មើល​ទៅ​ផ្ទាំង​ចំណារ​នោះ ហើយ​បាន​កាន់​វា​ក្នុង​ដៃ​របស់​ខ្ញុំ ហើយ​អាច​ថ្លែង​ទីបន្ទាល់​ដូចគ្នា​នេះ​ទៅកាន់​ពិភពលោក​ទាំងមូល ។ ប៉ុន្ដែ​ខ្ញុំ​បាន​ទទួល​សាក្សី​ដោយ​ខ្លួនឯង​ផ្ទាល់​ដែល​មិន​អាច​រៀបរាប់​ជា​ពាក្យ​ពេចន៍​បាន​ឡើយ អណ្ដាត​មិន​អាច​ពិពណ៌នា​បាន ហើយ​ខ្ញុំ​បាន​ថ្វាយ​ដល់​ព្រះ​ដោយ​ស្មោះ​អស់​ពី​ព្រលឹង​ខ្ញុំ​ដែល​ទ្រង់​រើស​ខ្ញុំ​ឲ្យ​ធ្វើ​ជា​សាក្សី​នៃ​សេចក្ដី​អស្ចារ្យ​នៃ​កិច្ចការ និង​ការរៀបចំឡើង​របស់​ទ្រង់​ជំនួស [ ឲ្យ ] កូនចៅ​មនុស្ស › ។ អូលីវើរ និង ដាវីឌ​ក៏​បាន​ចូលរួម​នឹង​គាត់​ក្នុង​ការសរសើរ​ដល់​ព្រះ​យ៉ាង​មុតមាំ​សម្រាប់​សេចក្ដី​ល្អ និង​សេចក្តី​មេត្តា​របស់​ទ្រង់ ។ យើង​បាន​ត្រឡប់​មក​ផ្ទះ [ នៅ​ភូមិ​ប៉ាលម៉ៃរ៉ា រដ្ឋ​ញូវយ៉ក ] វិញ​នៅ​ថ្ងៃ​បន្ទាប់​ក្នុង​អារម្មណ៍​ដ៏​សប្បាយ​រីករាយ » ។

អូលីវើរ ខៅឌើរី ,ដាវីឌ វិតមើរ និង ម៉ាទិន ហារីស

អូលីវើរ ខៅឌើរី ,ដាវីឌ វិតមើរ និង ម៉ាទិន ហារីស

លូស៊ី ម៉ាក ស្ម៊ីធ ក៏​មាន​វត្តមាន​ផងដែរ​នៅពេល​ដែល​ពួកសាក្សី​ប្រាំបី​នាក់​បាន​ត្រឡប់​មក​ពី​ការ​ដកពិសោធន៍​របស់​ពួកគេ​វិញ ៖

A painting depicting Lucy Mack Smith, mother of Joseph Smith.

« ក្រោយពី​សាក្សី​ប្រាំបី​នាក់​បាន​ត្រឡប់​មក​ផ្ទះ​វិញ ទេវតា​បាន​បង្ហាញ​ព្រះកាយ​ទ្រង់​ម្ដង​ទៀត​មក​កាន់ យ៉ូសែប ដែល​ពេល​នោះ យ៉ូសែប បាន​កាន់​ផ្ទាំងចំណារ​នៅ​ក្នុង​ដៃ​គាត់ ។ នៅ​ល្ងាច​នោះ យើង​មាន​ការប្រជុំ​មួយ​ដែល​សាក្សី​ទាំងអស់​បាន​ថ្លែង​ទីបន្ទាល់​ចំពោះ​ការពិត​ដូចបាន​រៀបរាប់​ខាង​លើ​នេះ ហើយ​គ្រួសារ​យើង​ទាំងអស់​គ្នា​សូម្បី​តែ ដន ខាឡូស [ ស្ម៊ីធ ] ដែល​ទើប​មាន​អាយុ ១៤ ឆ្នាំ បាន​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​នៃ​គ្រា​កាន់កាប់​ត្រួតត្រា​ចុងក្រោយ​នេះ—ថា​ពេលនោះ​វា​ត្រូវបាន​នាំ​មក​យ៉ាង​ពេញលេញ » ។

រូប​ចម្លាក់​ផុស​របស់ យ៉ូសែប ស្ម៊ីធ និង​សាក្សី​ប្រាំបី​នាក់

រូប​ចម្លាក់​ផុស​របស់ យ៉ូសែប ស្ម៊ីធ និង​សាក្សី​ប្រាំបី​នាក់

បន្ថែមពីលើ​ពួកសាក្សី​បីនាក់ និង​ពួកសាក្សី​ប្រាំបី​នាក់ គឺ ម៉ារី វីតមឺ ដែល​ជា​ម្តាយ​របស់ ដាវីឌ​ វិតមើរ ក៏​ត្រូវ​បាន​ប្រសិទ្ធិពរ​ឲ្យ​ធ្វើ​ជា​សាក្សី​នៃ​ផ្ទាំង​មាស​ផងដែរ ។ ទេវតា មរ៉ូណៃ បាន​បង្ហាញ​ផ្ទាំង​ចំណារ​មាស​ទាំងនោះ​ដល់​នាង​ទុក​ជា​ការបញ្ជាក់​នៃ​ពលិកម្ម​ដែល​នាង​បាន​លះបង់​កាល យ៉ូសែប អិមម៉ា និង អូលីវើរ បាន​រស់នៅ​ក្នុង​ផ្ទះ​របស់​នាង ។ មរ៉ូណៃ បាន​ប្រាប់នាង​ថា « អ្នក​មាន​សេចក្តី​ស្មោះ​ត្រង់ និង​ឧស្សាហ៍​ព្យាយាម​ក្នុង​ការងារ​អ្នក » ។ ហេតុ​ដូច្នេះ​ហើយ វា​ជា​ការ​ត្រឹម​ត្រូវ​ណាស់ ដែល​អ្នក​គួរ​តែបាន​ធ្វើ​ជា​សាក្សី​​ម្នាក់​ដើម្បី​ឲ្យ​សេចក្តី​ជំនឿអ្នក​ត្រូវ​បាន​ពង្រឹង » ។