ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១៧-២៣ ខែ កុម្ភៈ ៖ « នៅលើ​អ្នក ជាពួក​អ្នក​បម្រើ​ដូច​រូបខ្ញុំ​អើយ » ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ១២-១៧; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦-៧៥


« ថ្ងៃទី ១៧-២៣ ខែ កុម្ភៈ ៖ ‹ នៅ​លើ​អ្នក ជា​ពួក​អ្នក​បម្រើ​ដូច​រូបខ្ញុំ​អើយ › ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២-១៧; យ៉ូសែប ស្ម៊ីធ—ប្រវត្ដិ ១:៦៦-៧៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២–១៧; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦–៧៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៥

ទន្លេ​សុសគ្វីហាណា

ទន្លេ សុសគ្វីហាណា នៅជិត​ភូមិ​ហាម៉ូនី រដ្ឋ​ផែនសិលវេញ៉ា

ថ្ងៃទី ១៧-២៣ ខែ កុម្ភៈ ៖ « នៅ​លើ​អ្នក ជា​ពួក​អ្នក​បម្រើ​ដូច​រូបខ្ញុំ​អើយ »

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២–១៧; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦–៧៥

មនុស្ស​ជាច្រើន​ទូទាំង​ពិភពលោក​ប្រហែល​ជា​មិនធ្លាប់​បាន​ឮ​អំពី​កន្លែង​មួយ ដែល​ហៅ​ថា​ភូមិ​ហាម៉ូនី រដ្ឋ​ផែនសិលវេញ៉ា​ទេ ។ ប៉ុន្ដែ ជាញឹកញាប់​ព្រះអម្ចាស់​ជ្រើសរើស​ទីតាំង​មិន​សូវ​ល្បី សម្រាប់​ព្រឹត្តិការណ៍​ដ៏​សំខាន់​បំផុត​ក្នុង​នគរ​របស់​ទ្រង់ ។ នៅ​តំបន់​ព្រៃ​ក្បែរ​ភូមិ​ហាម៉ូនី​នៅ ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ១៨២៩ យ៉ូហាន បាទីស្ទ បាន​បង្ហាញ​រូបកាយ​ដែល​បាន​រស់ឡើង​វិញ​ដល់ យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី ។ លោក​បាន​ដាក់​ដៃ​នៅលើ​ក្បាល​ពួកគាត់ ហើយ​បាន​ប្រគល់​បព្វជិតភាព​អើរ៉ុន​ដល់​ពួកគាត់ ដោយ​ហៅ​ពួកគាត់​ថា​ជា​« ពួក​អ្នក​បម្រើ​ដូច​រូប​ខ្ញុំ​អើយ » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣:១ ) ។

យ៉ូហាន បាទីស្ទ គឺ​ជា​អ្នក​បម្រើ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​របស់​ព្រះ​ដែល​បាន​ជ្រមុជ​ទឹក​ព្រះអង្គសង្រ្គោះ ហើយ​បាន​រៀបចំ​ផ្លូវ​សម្រាប់​ការ​យាង​មក​ដល់​របស់​ទ្រង់ ( សូមមើល ម៉ាថាយ ៣:១-៦, ១៣-១៧ ) ។ ចំពោះ​យុវជន​ទាំងពីរនាក់នេះ​ក្នុង​វ័យ​ម្ភៃ​ឆ្នាំ​របស់​ពួកគេ នោះ​វា​ច្បាស់​ជា​មាន​ចិត្តរាបសារ ​ប្រហែល​ជាត្រូវបានកោតសរសើរ​យ៉ាងខ្លាំង ​រហូត​ដល់​ត្រូវ​បាន​ហៅ​ថា​ជា​អ្នក​បម្រើ​របស់​យ៉ូហាន ។ នៅពេល​នោះ យ៉ូសែប និង អូលីវើរ មិន​សូវ​ស្គាល់​ច្រើនអំពី​ភូមិ​ហាម៉ូនី​នោះទេ ។ ប៉ុន្ដែ​ការបម្រើ​នៅក្នុង​កិច្ចការ​របស់​ព្រះ​តែងតែ​ផ្ដោត​លើ របៀប ដែល​យើង​បម្រើ​ពុំ​មែន​ថា​តើ​នរណា​ខ្លះ​មើល​ឃើញ​នោះ​ទេ ។ មិន​ថា​ការរួម​ចំណែក​របស់​អ្នក​តូច ឬ​មើល​មិន​ឃើញ​យ៉ាង​ណា​នោះទេ ពេលខ្លះ​អ្នក​ក៏​ជា​អ្នកបម្រើ​ម្នាក់​ក្នុង​« កិច្ចការ​ដ៏ធំ និង​អស្ចារ្យ » របស់​ព្រះអម្ចាស់​ផងដែរ ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៤:១ ) ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ព្រះវិហារ

គោលលទ្ធិ និង​សេចក្តីសញ្ញា ១២; ១៤

ខ្ញុំ​អាច​ចូលរួម​នៅក្នុង « កិច្ចការ​ដ៏​ធំ និង​អស្ចារ្យ » របស់​ព្រះ​បាន ។

យ៉ូសែប ណៃត៍ និង ដាវីឌ វិតមើរ ទាំងពីរ​នាក់​បាន​ចង់​ដឹង​អំពី​របៀប​ដែល​ពួកគាត់​អាច​ជួយ​នៅក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ។ ពេល​បងប្អូន​អាន​ចម្លើយ​របស់​ព្រះអម្ចាស់​ចំពោះ​ពួកគេ ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២; ១៤ ), ចូរគិត​អំពី​អត្ថន័យ​របស់​វា​ចំពោះ​បងប្អូន « ដើម្បី​នាំ​មក ហើយ​តាំង​ឡើង​នូវ​គតិ​នៃ​ក្រុង​ស៊ីយ៉ូន​ចុះ » ( ១២:៦; សូមមើល​ផងដែរ​១៤:៦ ) ។ តើ​គោលការណ៍ និង​គុណលក្ខណៈដូចជា​ព្រះគ្រីស្ទ​ដែល​បងប្អូន​រក​ឃើញ​នៅ​ក្នុង​ផ្នែក​ទាំង​នេះ​ដែល​អាច​ជួយ​បងប្អូន​ធ្វើ​បែប​នេះ​បាន​មាន​អ្វីខ្លះ ?

សូមមើល​ផងដែរ « The Knight and Whitmer Families » Revelations in Context ទំព័រ ២០–២៤ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣

ព្រះយេស៊ូវ​គ្រីស្ទ​បាន​បញ្ជូន យ៉ូហាន បាទីស្ទ ឲ្យមក​ស្ដារ​បព្វជិតភាព​អើរ៉ុន​ឡើងវិញ ។

យ៉ូហាន បាទីស្ទ បាន​ហៅ យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី ថា​ជា « ពួកអ្នក​បម្រើ » របស់​ទ្រង់ ។ តើ​បងប្អូន​គិត​ថា​វា​មាន​ន័យ​យ៉ាង​ណា​ក្នុង​ការ​ធ្វើ​ជា​អ្នក​បម្រើ​ជាមួយ យ៉ូហាន បាទីស្ទ ? ( សូមមើល ម៉ាថាយ ៣:១៣-១៧; លូកា ១:១៣-១៧; ៣:២-២០ ) ។

នៅ​ពេល​ដែល​បងប្អូនអាន​នូវ​អ្វី​ដែល យ៉ូហាន បាទីស្ទ បាន​និយាយ​អំពី​បព្វជិតភាព​អើរ៉ុន​នៅក្នុង កណ្ឌ​ទី ១៣ សូម​ពិចារណា​អំពី​របៀប​ដែល​គន្លឹះ​នៃ​បព្វជិតភាព​នេះ​ជួយ​សម្រេច​បេសកកម្ម​របស់ យ៉ូហាន ដើម្បី​រៀបចំ​ផ្លូវ​របស់​ព្រះអម្ចាស់ ។ ឧទាហរណ៍ ៖

តើ​ពិធីបរិសុទ្ធ​របស់​បព្វជិតភាព​អើរ៉ុន ( ដូច​ជា​ពិធីបុណ្យ​ជ្រមុជ​ទឹក និង​សាក្រាម៉ង់ ) អាច​ជួយ​រៀបចំ​ផ្លូវ​ឲ្យ​បងប្អូន​ទទួល​ព្រះ​សង្រ្គោះ​នៅក្នុង​ជីវិត​របស់​បងប្អូន​បានដោយ​របៀបណា ?

តើ​កូនសោ​បព្វជិតភាព​មាន​អ្វី ?

អែលឌើរ ឌេល ជី រិនឡិន និង​ភរិយា​របស់​លោក រូស បាន​ផ្ដល់​ការពន្យល់​នេះ​អំពី​កូនសោ​បព្វជិតភាពថា ៖

« ពាក្យ​ថា កូនសោ បព្វជិតភាព​ត្រូវ​បាន​ប្រើ​តាម​វិធី​ពីរ​យ៉ាង ។ វិធី​ទីមួយ​សំដៅ​ទៅ​លើ​សិទ្ធិ ឬ​ឯកសិទ្ធិ​ជាក់​លាក់​មួយ​ដែល​បាន​ប្រគល់​ដល់​អស់​អ្នក​ទាំងឡាយណា​ដែល​ទទួល​បព្វជិតភាព​អើរ៉ុន ឬ​បព្វជិតភាព​មិលគីស្សាដែក ។​… ឧទាហរណ៍ ពួក​អ្នក​កាន់​បព្វជិតភាព​អើរ៉ុន​ទទួល​កូនសោ​ទាំងឡាយ​នៃ​ការបម្រើ​នៃ​ពួកទេវតា និង​ដំណឹងល្អ​ខាង​ការ​រៀបចំ ​ពី​ការប្រែចិត្ត និង​ពិធីបុណ្យ​ជ្រមុជទឹក​ដោយ​ការជ្រមុជ​សម្រាប់​ការផ្តាច់​បាប ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣:១, ៨៤:២៦–២៧ ) ។ ពួក​អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក​ទទួល​កូនសោ​នៃ​សេចក្ដី​អាថ៌កំបាំង​ទាំង​ឡាយ​នៃ​នគរ កូនសោ​នៃ​ចំណេះវិជ្ជា​ពីព្រះ និង​កូនសោ​ទាំង​ឡាយ​នៃ​អស់​ទាំង​ព្រះពរ​ខាង​វិញ្ញាណ​នៅ​ក្នុង​សាសនាចក្រ​( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៤:១៩, ១០៧:១៨ ) ។​…

« វិធី​ទីពីរ​ដែល​ពាក្យ​កូនសោ​បព្វជិតភាព​ត្រូវ​បាន​ប្រើ​សំដៅ​ទៅ​លើ​ភាព​ជា​អ្នក​ដឹកនាំ ។ ថ្នាក់​ដឹកនាំ​បព្វជិតភាព​ទទួល​កូនសោ​បព្វជិតភាព​បន្ថែម ជា​សិទ្ធិ​ដើម្បី​ធ្វើ​ជា​អធិបតី​លើ​ផ្នែក​នៃអង្គការ​មួយ​របស់​សាសនាចក្រ ឬ​កូរ៉ុម​មួយ ។ ដោយសារ​ហេតុ​នេះហើយ កូនសោ​បព្វជិតភាព​គឺជា​សិទ្ធិ​អំណាច និង​អំណាច​ដើម្បី​ណែនាំ ដឹកនាំ ហើយ​គ្រប់​គ្រង​នៅ​ក្នុង​សាសនាចក្រ » ( The Melchizedek Priesthood: Understanding the Doctrine, Living the Principles [ ឆ្នាំ ២០១៨ ] ទំព័រ ២៦ ) ។

យ៉ូសែប ស៊្មីធ កំពុង​ជ្រមុជ​ទឹក​ឲ្យ អូលីវើរ ខៅឌើរី

យ៉ូសែប ស៊្មីធ ជ្រមុជទឹក​ឲ្យ អូលីវើរ​ខៅឌើរី ដោយ ឌេល ផាសុន

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦-៧៥

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ពិធីបរិសុទ្ធ​នាំ​ឲ្យ​ខ្ញុំ​មាន​ព្រះចេស្ដា​របស់​ព្រះ ។

តើ​បងប្អូន​ធ្លាប់​ឆ្ងល់​ថា​តើ​វា​នឹង​មាន​លក្ខណៈ​បែប​ណា​ជាមួយ យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខូវឌើរី សម្រាប់​ព្រឹត្តិការណ៍​សំខាន់ៗ​នៃ​ការ​ស្តារ​ឡើង​វិញ​នោះ ? ពេល​បងប្អូន​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦-៧៥ ដាក់បញ្ចូល​ទាំង​កំណត់​ចំណាំ​នៅ​ចុង​នៃ ខ​ទី ៧១ បងប្អូនអាច​យល់​យ៉ាង​ហោច​ណាស់​នូវ​អ្វី​មួយ​ចំនួន​ដែល​ពួកគេ​មាន​អារម្មណ៍ ។ តើ​មានអ្វី​ដែលធ្វើ​ឲ្យ​បងប្អូន​ចាប់​អារម្មណ៍​ចំពោះ​ពាក្យ​របស់​ពួកគេ ? សូម​កត់​សម្គាល់​ជា​ពិសេសគឺ​ពរជ័យ​ដែល​ពួកគេ​បាន​ទទួល​ដោយសារ​ពួកគេ​បាន​ទទួល​បព្វជិតភាព ហើយ​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជ​ទឹក ។ តើ​ព្រះ​អង្គ​បាន​ប្រទាន​ពរ​អ្វី​ខ្លះ​ដល់​បងប្អូន​តាម​រយៈ​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព ?

ដើម្បី​រៀន​បន្ថែម សូម​ពិចារណា​អំពី​ការ​បង្កើត​តារាង​មួយ​ដែល​មាន​ចំណង​ជើង​ថា ពិធីបរិសុទ្ធ និង ពរជ័យទាំងឡាយ ។ បងប្អូន​អាច​ស្រាវ​ជ្រាវ​បទគម្ពីរ​ដូច​តទៅ​នេះ​ដើម្បី​រាយ​បញ្ជី​អំពី​ពិធីបរិសុទ្ធ និង​ពរជ័យទាំងឡាយ​ដែល​បាន​មកពី​ពិធីបរិសុទ្ធ និង​ពរជ័យ​ទាំងនោះ ៖​យ៉ូហាន ១៤:២៦; កិច្ចការ ២:៣៨; គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៤:១៩-២២; ១៣១:១-៤; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៧៣–៧៤ ។ តើ​បងប្អូន​នឹង​បន្ថែម​ពរជ័យ​អ្វី​ផ្សេង​ទៀត​ទៅ​ក្នុង​បញ្ជី​នោះ ? តើ​ពិធីបរិសុទ្ធ​ដែល​បងប្អូន​បាន​ទទួល​បាន​នាំ​មក​នូវ​អំណាច​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ជីវិត​របស់​បងប្អូន​ដោយ​របៀបណា ?

សូមមើល​ផងដែ ដេវីឌ អេ បែដណា « ដោយ​ព្រះចេស្តា​នៃព្រះ​ដោយ​សិរីល្អ​ដ៏អស្ចារ្យ » លីអាហូណា ខែ​វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ២៨-៣០ ពួកបរិសុទ្ធ, ១:៦៥-៦៨; « ព្រះនៃអំណាច ព្រះនៃសុចរិត »,​ទំនុកតម្កើង ល.រ. ១១; Topics and Questions « Covenants and Ordinances » បណ្ណាល័យ​ដំណឹងល្អ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៥–១៦

ការនាំ​ព្រលឹង​មកកាន់​ព្រះគ្រីស្ទ​គឺ​មាន​តម្លៃ​ដ៏​មហិមា ។

តើ​បងប្អូន​ធ្លាប់​ឆ្ងល់​ដូច​ដែល យ៉ូហាន និង ពេត្រុស វិតមើរ ដែរទេថា តើអ្វី​ដែល « នឹង​មាន​តម្លៃ​បំផុត » ក្នុង​ជីវិត​របស់​បងប្អូន ? ( គោលលទ្ធិ និង​សេចក្តីសញ្ញា ១៥:៤; ១៦:៤ ) ។ នៅពេល​អ្នក​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៥–១៦ សូម​ពិចារណា​អំពី​មូលហេតុ​ដែល​ការនាំ​ព្រលឹង​ទាំងឡាយ​មកកាន់​ព្រះគ្រីស្ទ​គឺ​មាន​តម្លៃ​ដ៏​មហិមា ។ តើ​បងប្អូន​ធ្វើ​អ្វីខ្លះ​ដើម្បី « នាំព្រលឹង​ទាំងឡាយ » មករក​ព្រះគ្រីស្ទ ?

សូមមើល​ផងដែរ ពួកបរិសុទ្ធ, ១:៦៨–៧១ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៧

ព្រះអម្ចាស់​ប្រើ​សាក្សី​ទាំងឡាយ​ដើម្បី​ស្ថាបនា​ព្រះបន្ទូល​របស់​ទ្រង់ ។

តើ​សាក្សី​មាន​ន័យ​ដូចម្ដេច ? ហេតុអ្វី​ព្រះអម្ចាស់​ប្រើ​សាក្សី​ទាំងឡាយ​ក្នុង​កិច្ចការ​របស់​ទ្រង់ ? ( សូមមើល កូរិនថូស​ទី ២ ១៣:១ ) ។ សូម​គិត​អំពី​សំណួរ​ទាំងនេះ​នៅពេល​បងប្អូន​អាន​ព្រះបន្ទូល​របស់​ព្រះ ទៅកាន់​សាក្សី​ទាំង​បី​នាក់​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៧ ។ ( សូមមើល​ផងដែរ « ទីបន្ទាល់​នៃ​ពួក​សាក្សី​បីនាក់ » នៅក្នុង​ព្រះគម្ពីរ​មរមន ) ។ តើ​សាក្សី​ជួយ​នាំ​មក​នូវ « គោលបំណង​ដ៏​សុចរិត » របស់​ព្រះ​ដោយ​របៀប​ណា ? ( ខទី​៤ ) ។

តើ​បងប្អូន​អាច​ធ្វើ​សាក្សី​អ្វី​ខ្លះ ?

សូមមើល​ផងដែរ ពួកបរិសុទ្ធ, ១:៧៣–៧៥; « A Day for the Eternities » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

23:9

A Day for the Eternities

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ ០២

គំនិត​សម្រាប់​បង្រៀន​កុមារ

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៨–៧៤

យ៉ូហាន បាទីស្ទ បានស្តារ​បព្វជិតភាព​អើរ៉ុន​ឡើង​វិញ ។

  • ស្នាដៃ​សិល្បៈ​នៅក្នុង​គម្រោង​មេរៀន​នេះ​អាចជួយ​ឲ្យ​កូន​របស់បងប្អូន​មើលឃើញ​ការស្តារ​ឡើងវិញ​នៃ​បព្វជិតភាព​អើរ៉ុន ( សូមមើល​ផងដែរ « ជំពូកទី ៦:​យ៉ូសែប និង អូលីវើរ​ទទួល​បព្វជិតភាព » នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តីសញ្ញា ទំព័រ ២៦–២៧ ឬ​វីដេអូ​ដែលត្រូវគ្នា​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ) ។ តើ​ពួកគេ​ចូលចិត្ត​គូរ​រូប​អំពីព្រឹត្តិការណ៍​មួយ​ដោយ​ផ្អែក​លើ​អ្វី​ដែល​ពួកគេ​បាន​អាន​នៅក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៨–៧៤ ដែរ​ឬ​ទេ ?

    2:12

    ពួកទេវតាស្តារបព្វជិតភាពឡើងវិញ ៖ អំណាចដើម្បីធ្វើកិច្ចការរបស់ព្រះ

  • បងប្អូន​ក៏​អាច​បង្ហាញ​រូប​ភាព​របស់ យ៉ូហាន បាទីស្ទ នៅ​ពេល​ដែល​បងប្អូន​អាន ម៉ាថាយ ៣:១៣-១៧; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៨-៧០ ជាមួយគ្នា​ផងដែរ ។ ហេតុអ្វី​បាន​ជា​វា​សំខាន់​ដែល​ព្រះអម្ចាស់​បាន​ចាត់ យ៉ូហាន បាទីស្ទ ឲ្យ​ផ្តល់​សិទ្ធិអំណាច​បព្វជិតភាព​ដល់ យ៉ូសែប ស៊្មីធ ដើម្បី​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក ?

ការរៀបចំ​កូនៗ​របស់​បងប្អូន​ឲ្យ​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា​របស់​ព្រះ​ពេញ​មួយ​ជីវិត ។ សម្រាប់​គំនិត​បន្ថែម​ដើម្បី​ជួយ​កូន​របស់​បងប្អូន​ឲ្យ​រៀន​អំពី​អំណាច​បព្វជិតភាព សិទ្ធិ​អំណាច និង​កូនសោ​ទាំងឡាយ សូម​មើល ឧបសម្ព័ន្ធ កឧបសម្ព័ន្ធ ខ ។

យ៉ូហាន បាទីស្ទ ជ្រមុជ​ទឹក​ឲ្យ​ព្រះយេស៊ូវ​គ្រីស្ទ

រចនា​រូបភាព​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ដោយ ដាន ប៊ើរ

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣

ព្រះវរបិតាសួគ៌​ប្រទានពរ​ដល់ខ្ញុំ​តាមរយៈ​បព្វជិតភាព​អើរ៉ុន ។

  • ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ពិភាក្សា​អំពី​កូនសោរ​ទាំងឡាយ​ដែល​បាន​លើក​ឡើង​នៅ​ក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣ បងប្អូន និង​កូន​ៗ​របស់​បងប្អូនអាច​មើល​កូនសោរ​មួយឈុត ហើយ​និយាយ​អំពី​កូនសោរ​អ្វី​ដែល​អនុញ្ញាត​ឲ្យ​យើង​ធ្វើ ។ ប្រហែល​ជា​បងប្អូន​អាច​ជួយ​ពួក​គេ​ស្វែង​រក​ពាក្យ កូនសោរ ពាក្យ​នៅ​ក្នុង​កណ្ឌ​ទី ១៣ ។ តើ​ពាក្យ ឬ​ឃ្លា​អ្វី​ផ្សេង​ទៀត​នៅ​ក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣ ពិពណ៌នា​អំពី​ពរជ័យ​របស់​បព្វជិតភាព​អើរ៉ុន ? កូនៗ​របស់​បងប្អូន​ក៏​អាច​ស្វែងរក​អំពី​របៀប​ដែល​ព្រះ​វរបិតា​សួគ៌​ប្រទាន​ពរ​ដល់​យើង​តាម​រយៈ​បព្វជិតភាព​ក្នុង​វីដេអូ « Blessings of the Priesthood » នៅក្នុង ( បណ្ណាល័យ​ដំណឹងល្អ ) ។

3:4

Blessings of the Priesthood

គោលលទ្ធិ និង​សេចក្តីសញ្ញា ១៥:៤–៦; ១៦:៤–៦

ការ​ជួយ​អ្នក​ដទៃ​ឲ្យ​មក​រក​ព្រះ​យេស៊ូវ​គ្រីស្ទ​គឺ « មាន​តម្លៃ​បំផុត » ។

  • យ៉ូហាន និង ពេត្រុស វិតមើរ ចង់​ដឹង​អំពី​អ្វី​ដែល « មាន​តម្លៃ​បំផុត » នៅក្នុង​ជីវិត​របស់​ពួកគេ ( គោលលទ្ធិ និង​សេចក្តីសញ្ញា ១៥:៤; ១៦:៤ ) ។ ប្រហែល​ជា​បងប្អូន និង​កូន​របស់​បងប្អូន​អាច​និយាយ​អំពី​អ្វី​ដែល​មាន​តម្លៃ​ច្រើន​ចំពោះ​បងប្អូន ។ សូមអាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៥:៦ ឬ​១៦:៦ សុំ​ឲ្យ​កូន​របស់​បងប្អូន​លើក​ដៃឡើង​នៅពេល​ពួកគេ​ស្ដាប់​ឮ​អ្វី​ដែល​ព្រះអម្ចាស់​មានបន្ទូល​ថា​« មានតម្លៃ​បំផុត » ។

  • តើ​ការ​« នាំ​ព្រលឹង​ទាំងឡាយ​មករក [ ព្រះយេស៊ូវ​គ្រីស្ទ ] មាន​ន័យ​យ៉ាង​ណា ? សូមជួយ​កូន​របស់​បងប្អូន​ធ្វើ​បញ្ជី​មួយ​អំពី​គំនិត ដូចជា​ការ​ធ្វើជាមិត្ត​នឹង​អ្នកដទៃ ការចែកចាយ​បទគម្ពីរ​ជាមួយនឹង​មិត្តម្នាក់ ឬ​ការ​អធិស្ឋាន​សម្រាប់​នរណា​ម្នាក់​ដែល​ខ្វះខាត ។ កូន​របស់​បងប្អូន​អាច​ស្វែងរក​រូបភាព​នៃ​ដំណើរ​រឿង​ទាំង​នេះ​នៅ​ក្នុង​ទស្សនាវដ្ដី​សាសនាចក្រ ឬ សៀវភៅ​រូបភាព​ដំណឹង​ល្អ ។ ឬ​កុមារ​អាច​គូររូបភាព​ផ្ទាល់ខ្លួន​របស់​ពួកគេ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ជ្រើសរើស​អ្វីមួយ​ចេញពី​បញ្ជី​ដែល​ពួកគេ​ចង់​ធ្វើ ។ បងប្អូន​ក៏អាច​ច្រៀង​រួមគ្នា​វគ្គទី ៤ នៃ « ខ្ញុំ​ស្គាល់​ក្តី​ស្នេហ៍​ព្រះសង្រ្គោះ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤២ ) ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៧

ខ្ញុំ​អាច​ធ្វើ​ជា​សាក្សី​ម្នាក់​នៃ​ព្រះគម្ពីរ​មរមន​បាន ។

  • « ជំពូកទី ៧ ៖ ពួកសាក្សី​ឃើញ​ផ្ទាំង​ចំណារមាស » ( នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តីសញ្ញា ទំព័រ ៣១-៣៣ ឬ​វីដេអូ​ដែលត្រូវគ្នា​នៅ​ក្នុង​បណ្ណាល័យ​ដំណឹងល្អ ) អាច​ជួយ​កូនៗ​របស់បងប្អូន​ឲ្យ​រៀន​អំពី​សាក្សី​ទាំងបី​នាក់​បាន ។ បន្ទាប់​ពី​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៧:៥-៦ សូម​ប្រាប់​កូន​ៗ​របស់​បងប្អូន​អំពី​របៀប​ដែល​បងប្អូន​ដឹង​ថា​ព្រះ​គម្ពីរ​មរមន​ពិត ។ តើ​យើង​អាច​ធ្វើ​ជា​សាក្សី​អំពី​ព្រះគម្ពីរ​មរមន​ដោយ​របៀប​ណា ?

    4:58

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

យ៉ូសែប និងអូលីវើរ ទទួល​បព្វជិតភាព​អើរ៉ុនពី យ៉ូហាន បាទីស្ទ

នៅ​លើ​អ្នក​ជា​ពួក​អ្នក​បម្រើ​ដូច​រូប​ខ្ញុំ​អើយ ដោយ លីនដា ឃើរលី គ្រីស្ទានសិន

ទំព័រ​សកម្មភាព​សម្រាប់​កុមារ