ដោយព្រះចេស្ដានៃព្រះដោយសិរីល្អដ៏អស្ចារ្យ
( នីហ្វៃទី១ ១៤:១៤ )
ការគោរពតាមសេចក្ដីសញ្ញា យើងនឹងប្រដាប់ដោយសេចក្ដីសុចរិត និងដោយព្រះចេស្ដានៃព្រះដោយសិរីល្អដ៏អស្ចារ្យ ។
ខ្ញុំអធិស្ឋានថា ព្រះវិញ្ញាណបរិសុទ្ធនឹងបំភ្លឺគំនិតយើង ហើយស្អាងពួកយើងទាំងអស់គ្នា កាលយើងពិចារណារួមគ្នាអំពីកិច្ចការដ៏អស្ចារ្យនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងនៅក្នុងគ្រាកាន់កាប់ត្រួតត្រានៃកាលពេញកំណត់ ។
ការបង្ហាញកាយលើកដំបូងរបស់មរ៉ូណៃដល់យ៉ូសែប ស្ម៊ីធ
ប្រហែលជាបីឆ្នាំ បន្ទាប់ពីការនិមិត្តដំបូង នៅយប់ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ១៨២៣ យ៉ូសែប ស៊្មីធ វ័យក្មេងបានអធិស្ឋានដើម្បីទទួលបានការផ្ដាច់បាបទាំងឡាយរបស់លោក និងដើម្បីដឹងពីស្ថានភាព និងជំហររបស់លោកនៅចំពោះព្រះ ។ ១ មានតួអង្គមួយបានលេចមកក្បែរគ្រែលោក បានហៅយ៉ូសែបដោយឈ្មោះ ហើយបានប្រកាសថា « លោកជាទូត ដែលបានចាត់មកពីវត្តមាននៃព្រះ … ហើយថា ឈ្មោះលោកគឺ មរ៉ូណៃ » ។ លោកបានថ្លែងថា « ព្រះទ្រង់មានកិច្ចការឲ្យ [ យ៉ូសែប ស្ម៊ីធ ] ធ្វើ » ២ ហើយបន្ទាប់មក បានណែនាំលោកអំពីការលេចចេញមកនៃព្រះគម្ពីរមរមន ។ អ្វីដែលសំខាន់នោះគឺ ព្រះគម្ពីរមរមនគឺជាប្រធានបទដំបូងគេបង្អស់ ដែលបានលើកឡើងនៅក្នុងសារលិខិតរបស់មរ៉ូណៃ ។
ព្រះគម្ពីរមរមនគឺជាសក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ ហើយជាឧបករណ៍ដ៏អស្ចារ្យនៃការប្រែចិត្តជឿនៅថ្ងៃចុងក្រោយនេះ ំណងរបស់យើងក្នុងការចែកចាយដំណឹងល្អ គឺដើម្បីអញ្ជើញមនុស្សទាំងអស់ឲ្យមករកព្រះយេស៊ូវគ្រីស្ទ ៣ ទទួលពរជ័យនៃដំណឹងល្អដែលបានស្តារឡើងវិញ ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុតតាមរយៈសេចក្ដីជំនឿលើព្រះអង្គសង្គ្រោះ ។ ៤ ការជួយបុគ្គលម្នាក់ៗឲ្យដកពិសោធន៍ការផ្លាស់ប្ដូរដ៏ធំនៅក្នុងដួងចិត្ត ៥ និងចងភ្ជាប់ខ្លួនគេទៅនឹងព្រះអម្ចាស់តាមរយៈសេចក្ដីសញ្ញា និងពិធីបរិសុទ្ធដ៏ពិសិដ្ឋទាំងឡាយ គឺជាគោលបំណងដ៏សំខាន់នៃការផ្សព្វផ្សាយដំណឹងល្អ ។
ការណែនាំរបស់មរ៉ូណៃអំពីព្រះគម្ពីរមរមនទៅកាន់ យ៉ូសែប ស៊្មីធ បានផ្ដួចផ្ដើមឲ្យមានកិច្ចការនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងសម្រាប់បុគ្គលម្នាក់ៗនៅ ខាងនេះនៃវាំងនន នៅគ្រាកាន់កាប់ត្រួតត្រានៃពេលពេញកំណត់ ។
កាលកំពុងបន្ដការណែនាំរបស់លោកទៅកាន់យ៉ូសែប នោះមរ៉ូណៃបានដកស្រង់ពីគម្ពីរម៉ាឡាគីនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដោយមានការប្រែប្រួលបន្តិចបន្តួចនៅក្នុងភាសា ដែលបានប្រើនៅក្នុងគម្ពីរកំណែស្ដេចជេមស៍ ៖
« មើលចុះ យើងនឹងបើកសម្ដែងដល់អ្នករាល់គ្នានូវបព្វជិតភាព ដោយដៃនៃអេលីយ៉ាដែលជាព្យាការីមុនដែលថ្ងៃដ៏ធំ ហើយគួរស្ញែងខ្លាចនៃព្រះអម្ចាស់បានមកដល់ ។
« ហើយលោកនឹងដាក់នៅក្នុងចិត្តនៃកូនចៅនូវសេចក្ដីសន្យាដែលបានធ្វើដល់ពួកឪពុក ហើយចិត្តនៃកូនចៅនឹងបានបង្វែរមករកពួកឪពុករបស់ពួកគេវិញ ដីទាំងមូលនឹងត្រូវកម្ទេចចោលសូន្យឈឹងក្នុងកាលទ្រង់យាងមក » ។ ៦
គោលបំណងរបស់យើងក្នុងការសាងសង់ព្រះវិហារបរិសុទ្ធ គឺដើម្បីធ្វើឲ្យមានទីកន្លែងបរិសុទ្ធ ដែលអាចធ្វើសេចក្ដីសញ្ញា និងពិធីបរិសុទ្ធដ៏ពិសិដ្ឋដែលចាំបាច់នានា ដើម្បីឲ្យគ្រួសារមនុស្សលោកអាចទទួលបានសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើង ទាំងសម្រាប់អ្នកនៅរស់ និងមរណជន ។ ការណែនាំរបស់មរ៉ូណៃទៅកាន់ យ៉ូសែប ស៊្មីធ អំពីតួនាទីដ៏សំខាន់របស់អេលីយ៉ា និងសិទ្ធិអំណាចបព្វជិតភាព បានពង្រីកកិច្ចការនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងនៅ ខាងនេះនៃវាំងនន ហើយបានផ្ដួចផ្ដើមឲ្យមានកិច្ចការសម្រាប់មរណជននៅ ម្ខាងទៀតនៃវាំងនន នៅក្នុងគ្រាកាន់កាប់ត្រួតត្រារបស់យើង ។
សរុបមក ការបង្រៀនរបស់មរ៉ូណៃនៅខែ កញ្ញា ឆ្នាំ ១៨២៣ អំពីព្រះគម្ពីរមរមន និងបេសកកម្មរបស់អេលីយ៉ា បានស្ថាបនាឲ្យមានគ្រឹះខាងគោលលទ្ធិសម្រាប់កិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងនៅ ទាំងសងខាងនៃវាំងនន ។
ការបង្រៀនរបស់ព្យាការី យ៉ូសែប ស៊្មីធ
មេរៀនដែល យ៉ូសែប ស៊្មីធ បានរៀនមកពីមរ៉ូណៃ បានជះឥទ្ធិពលលើគ្រប់ផ្នែកទាំងអស់នៃការងារបម្រើរបស់លោក ។ ឧទាហរណ៍ នៅក្នុងការប្រមូលផ្ដុំដ៏ឱឡារិកមួយដែលធ្វើឡើងនៅព្រះវិហារបរិសុទ្ធខឺតឡង់ នៅថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៣៧ ព្យាការី យ៉ូសែប ស៊្មីធ បានប្រកាសថា ៖ « បន្ទាប់ពីអ្វីៗទាំងអស់ត្រូវបាននិយាយរួចហើយ កាតព្វកិច្ចដ៏ធំជាងគេ ហើយសំខាន់បំផុតគឺការផ្សាយដំណឹងល្អ » ។ ៧
សឹងតែប្រាំពីរឆ្នាំក្រោយមក នៅថ្ងៃទី ៧ ខែ មេសា ឆ្នាំ ១៨៤៤ យ៉ូសែប ស៊្មីធ បានធ្វើទេសនកថាមួយ ដែលត្រូវបានគេស្គាល់នៅសព្វថ្ងៃនេះថាជា King Follett Discourse ។ លោកបានប្រកាសនៅក្នុងសុន្ទរកថានោះថា « ទំនួលខុសត្រូវដ៏ធំបំផុតនៅក្នុងផែនដីនេះគឺថា ព្រះអម្ចាស់បានផ្ទុកមកលើយើងគឺដើម្បីនឹងស្វែងរកមរណជនរបស់យើង » ។ ៨
ប៉ុន្ដែ តើការផ្សាយដំណឹងល្អ និងការស្វែងរកមរណជនរបស់យើងអាចជាកាតព្វកិច្ច និងទំនួលខុសត្រូវដ៏ធំជាងគេបំផុត ដែលព្រះបានដាក់មកលើយើងតាមរបៀបណា ? ខ្ញុំជឿថា ព្យាការី យ៉ូសែប ស៊្មីធ បានសង្កត់ធ្ងន់លើសេចក្ដីថ្លែងការណ៍ទាំងពីរនេះ អំពីសេចក្ដីពិតជាមូលដ្ឋានគ្រឹះថា ពេលបានចុះសេចក្ដីសញ្ញាតាមរយៈពិធីបរិសុទ្ធទាំងឡាយនៃបព្វជិតភាពដែលមានសិទ្ធិអំណាច នោះវាអាចចងភ្ជាប់យើងទៅនឹងព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទបាន ហើយវាជាចំណុចស្នូលដ៏សំខាន់នៃកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងនៅទាំងសងខាងវាំងនន ។
កិច្ចការផ្សព្វផ្សាយសាសនា ព្រមទាំងកិច្ចការពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធគឺជាផ្នែកដែលបំពេញឲ្យគ្នា និងទាក់ទងគ្នាទៅវិញទៅមកនៃកិច្ចការដ៏អស្ចារ្យមួយ ដែលផ្ដោតលើសេចក្ដីសញ្ញា និងពិធីបរិសុទ្ធដ៏ពិសិដ្ឋ ដែលធ្វើឲ្យយើងអាចទទួលបានអំណាចនៃភាពជាព្រះនៅក្នុងជីវិតរបស់យើង ហើយនៅទីបំផុត អាចត្រឡប់ទៅកាន់វត្តមានរបស់ព្រះវរបិតាសួគ៌វិញបាន ងការណ៍ទាំងពីរដោយព្យាការី ដែលដំបូងឡើយអាចមើលទៅថាផ្ទុយគ្នានោះ តាមពិតទៅ វាគូសបញ្ជាក់ពីចំណុចដ៏សំខាន់នៃកិច្ចការដ៏អស្ចារ្យនៅថ្ងៃចុងក្រោយនេះ ។
ចងភ្ជាប់ទៅនឹងព្រះអង្គសង្គ្រោះតាមរយៈសេចក្ដីសញ្ញា និងពិធីបរិសុទ្ធទាំងឡាយ
ព្រះអង្គសង្គ្រោះមានបន្ទូលដូចនេះថា ៖
« ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព ៖នោះអ្នករាល់គ្នានឹងបានសម្រាកដល់ព្រលឹង ។
ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល » ។ ៩
យើងទទួលយកនឹមរបស់ព្រះអង្គសង្គ្រោះដាក់មកលើខ្លួនយើង នៅពេលយើងរៀន ទទួលដោយភាពស័ក្ដិសម និងគោរពតាមសេចក្ដីសញ្ញា និងពិធីបរិសុទ្ធទាំងឡាយ ។ យើងត្រូវបានចងភ្ជាប់ទៅនឹង ហើយជាមួយនឹងព្រះអង្គសង្គ្រោះដោយសុវត្ថិភាព នៅពេលយើងចងចាំ ហើយរស់នៅដោយស្មោះត្រង់ស្របតាមកាតព្វកិច្ចនានា ដែលយើងបានទទួលឲ្យអស់ពីសមត្ថភាពរបស់យើង ។ ហើយចំណងជាមួយនឹងទ្រង់នោះ គឺជាប្រភពនៃកម្លាំងខាងវិញ្ញាណនៅក្នុងគ្រប់រដូវកាលនៃជីវិតរបស់យើង ។
រាស្ត្រដែលនៅក្នុងសេចក្ដីសញ្ញានៃព្រះអម្ចាស់
ខ្ញុំសូមអញ្ជើញបងប្អូនឲ្យពិចារណាពីពរជ័យ ដែលបានសន្យានិងពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទដែលរក្សាសេចក្ដីសញ្ញា ។ ឧទាហរណ៍ នីហ្វៃ « បានឃើញសាសនាចក្រនៃកូនចៀមនៃព្រះ [ នៅថ្ងៃចុងក្រោយ ណាស់ … ដែលជាពួកបរិសុទ្ធរបស់ព្រះ ក៏មាននៅពាសពេញលើផ្ទៃផែនដីដែរ ហើយអំណាចរបស់ពួកគេនៅលើផ្ទៃផែនដីមានចំនួនតូច … » ។ ១០
លោកក៏បាន « ឃើញថាព្រះចេស្ដានៃកូនចៀមនៃព្រះ បានយាងចុះមកសណ្ឋិតលើពួកបរិសុទ្ធក្នុងសាសនាចក្រនៃកូនចៀម ហើយ លើរាស្ត្រដែលនៅក្នុងសេចក្ដីសញ្ញានៃព្រះអម្ចាស់ … ហើយពួកគេ ប្រដាប់អាវុធដោយសេចក្ដីសុចរិត និងដោយព្រះចេស្ដានៃព្រះដោយសិរីល្អដ៏អស្ចារ្យ » ។ ១១
ឃ្លាថា « ប្រដាប់អាវុធដោយសេចក្ដីសុចរិត និងដោយព្រះចេស្ដានៃព្រះដោយសិរីល្អដ៏អស្ចារ្យ » មិនមែនគ្រាន់តែជាគំនិតដ៏ល្អមួយ ឬជាគំរូមួយនៃភាសាបទគម្ពីរដ៏ពីរោះនោះទ ។ ប៉ុន្ដែ ពរជ័យទាំងនេះកើតមានជាក់ស្ដែងរួចហើយនៅក្នុងជីវិតរបស់ពួកសិស្សរាប់មិនអស់របស់ព្រះអម្ចាស់នៅថ្ងៃចុងក្រោយ ។
ការចាត់តាំងរបស់ខ្ញុំក្នុងនាមជាសមាជិកម្នាក់នៃពួកដប់ពីរនាក់ ធ្វើឲ្យខ្ញុំបានទៅដល់គ្រប់កន្លែងនៅទូទាំងពិភពលោក ។ ហើយខ្ញុំមានពរជ័យដែលបានជួប និងរៀនមេរៀនដ៏គួរឲ្យចងចាំមកពីបងប្អូនជាច្រើន ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា រាស្ត្រដែលនៅក្នុងសេចក្ដីសញ្ញានៃព្រះអម្ចាស់សព្វថ្ងៃ ពិតជាបានប្រដាប់ដោយសេចក្ដីសុចរិត និងដោយព្រះចេស្ដានៃព្រះដោយសិរីល្អដ៏អស្ចារ្យមែន ោះទើបអាចប្រទានឲ្យបាន ។
ខ្ញុំបានធ្វើជាសាក្សីដល់សេចក្ដីសុចរិត និងព្រះចេស្ដានៃព្រះដោយសិរីល្អដ៏អស្ចារ្យ ដែលទទួលបានតាមរយៈសេចក្តីស្មោះត្រង់ចំពោះសេចក្ដីសញ្ញា និងពិធីបរិសុទ្ធនៅក្នុងជីវិតរបស់សមាជិកសាសនាចក្រវ័យក្មេងម្នាក់ ដែលបានស្លាប់មួយចំហៀងខ្លួនដោយសារគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរមួយ ។ បន្ទាប់ពីចំណាយពេលព្យាបាលសម្រាប់ភាពទុក្ខលំបាករបស់បុគ្គលរូបនេះ និងសម្របខ្លួនតាមរបៀបរស់នៅថ្មីរាប់ខែយ៉ាងពិបាក ហើយមិនអាចដើរហើរបានដោយសេរី ខ្ញុំបានជួប និងនិយាយជាមួយនឹងព្រលឹងដ៏ស្មោះស្ម័គ្រនេះ ។ អំឡុងការសន្ទនារបស់យើង ខ្ញុំបានសួរថា « តើបទពិសោធន៍នេះបានជួយក្មួយឲ្យរៀនអ្វីខ្លះ ? » ចម្លើយភ្លាមៗគឺ « ខ្ញុំមិនសោកស្ដាយទេ ។ ខ្ញុំមិនខឹងទេ ។ ហើយអ្វីៗគ្រប់យ៉ាងនឹងមិនអីទេ » ។
ខ្ញុំបានធ្វើជាសាក្សីដល់សេចក្ដីសុចរិត និងព្រះចេស្ដានៃព្រះដោយសិរីល្អដ៏អស្ចារ្យ ដែលទទួលបានតាមរយៈសេចក្តីស្មោះត្រង់ចំពោះសេចក្ដីសញ្ញា និងពិធីបរិសុទ្ធនៅក្នុងជីវិតរបស់សមាជិកដែលទើបបានជ្រមុជទឹក និងបញ្ជាក់មកក្នុងសាសនាចក្រនៅពេលថ្មីៗនេះ ។ អ្នកប្រែចិត្តជឿទាំងនេះអន្ទះសាចង់រៀន និងបម្រើ ហើយស្ម័គ្រចិត្ត ទោះបីជារឿយៗមិនប្រាកដពីរបៀបទម្លាក់ចោលនូវទម្លាប់ចាស់ៗ និងប្រពៃណីដ៏មុតមាំក៏ដោយ ក៏ពួកគេនៅតែមានអំណរនឹងការក្លាយជា « ជាតិតែ១នឹងពួកបរិសុទ្ធ ជាពួកដំណាក់ព្រះវិញ » ដែរ ។ ១២
ខ្ញុំបានធ្វើជាសាក្សីដល់សេចក្ដីសុចរិត និងព្រះចេស្ដានៃព្រះដោយសិរីល្អដ៏អស្ចារ្យ ដែលទទួលបានតាមរយៈសេចក្តីស្មោះត្រង់ចំពោះសេចក្ដីសញ្ញា និងពិធីបរិសុទ្ធនៅក្នុងជីវិតរបស់គ្រួសារមួយ ដែលបានថែទាំស្វាមីភរិយា និងឪពុកម្តាយដែលមានជំងឺធ្ងន់ធ្ងរ ។ ពួកសិស្សដ៏ក្លាហានទាំងនេះបានពិពណ៌នាពីពេលវេលា ដែលគ្រួសាររបស់ពួកគេមានអារម្មណ៍កណ្ដោចកណ្ដែង—និងពេលដែលពួកគេបានដឹងថា ព្រះហស្ដរបស់ព្រះអម្ចាស់កំពុងលើកស្ទួយ និងពង្រឹងដល់ពួកគេ ។ គ្រួសារនេះបានបង្ហាញការដឹងគុណដ៏ជ្រាលជ្រៅចំពោះបទពិសោធន៍ជីវិតរមែងស្លាប់ដ៏ពិបាកនេះ ដែលអនុញ្ញាតឲ្យយើងរីកចម្រើនឡើង និងកាន់តែក្លាយដូចជាព្រះវរបិតាសួគ៌ និងព្រះប្រោសលោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ ។ ព្រះបានជួយ និងប្រទានពរដល់គ្រួសារនេះឲ្យមានដៃគូជាមួយព្រះវិញ្ញាណបរិសុទ្ធ ហើយបានធ្វើឲ្យគេហដ្ឋានរបស់ពួកគេក្លាយជាទីជម្រកដ៏ពិសិដ្ឋមួយ ដូចជាព្រះវិហារបរិសុទ្ធដែរ ។
ខ្ញុំបានធ្វើជាសាក្សីដល់សេចក្ដីសុចរិត និងព្រះចេស្ដានៃព្រះដោយសិរីល្អដ៏អស្ចារ្យ ដែលទទួលបានតាមរយៈសេចក្តីស្មោះត្រង់ចំពោះសេចក្ដីសញ្ញា និងពិធីបរិសុទ្ធនៅក្នុងជីវិតរបស់សមាជិកសាសនាចក្រម្នាក់ ដែលបានជួបនឹងការលែងលះគ្នាដ៏ឈឺចាប់ ។ ទុក្ខព្រួយខាងវិញ្ញាណ និងខាងសតិអារម្មណ៍របស់ប្អូនស្រីរូបនេះបានតានតឹងឡើង ដោយសារអារម្មណ៍មិនយុត្តិធម៌ ដែលពាក់ព័ន្ធនឹងការរំលងសេចក្ដីសញ្ញារបស់ស្វាមីនាង និងការបែកបាក់អាពាហ៍ពិពាហ៍របស់ពួកគេ ។ នាងចង់បានយុត្តិធម៌ និងការទទួលខុសត្រូវ ។
កាលស្ដ្រីដ៏ស្មោះត្រង់រូបនេះកំពុងពុះពារនឹងអ្វីទាំងអស់ ដែលបានកើតឡើងចំពោះនាង នោះនាងបានសិក្សា និងសញ្ជឹងគិតពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ដោយមានបំណងកាន់តែខ្លាំង និងកាន់តែជ្រាលជ្រៅ ជាងពេលណាៗទាំងអស់ក្នុងជីវិតរបស់នាង ។ បន្ដិចម្ដងៗ ការយល់ដឹងកាន់តែច្បាស់មួយអំពីបេសកកម្មដ៏ប្រោសលោះរបស់ព្រះគ្រីស្ទ បានដុះនៅក្នុងព្រលឹងរបស់នាង—ការរងទុក្ខរបស់ទ្រង់សម្រាប់អំពើបាបរបស់យើង ក៏ដូចជាការឈឺចាប់ ភាពទន់ខ្សោយ ការខកចិត្ត និងការទង្គឹះចិត្តរបស់យើងផងដែរ ។ ហើយនាងត្រូវបានបំផុសគំនិតឲ្យសួរខ្លួនឯងនូវសំណួរដ៏ចាក់ដោតមួយ ៖ ដោយសារអំពើបាបទាំងនោះត្រូវបានបង់ថ្លៃរួចហើយ តើកូននឹងទាមទារឲ្យមានការបង់ថ្លៃនោះម្ដងទៀតឬ ? នាងបានដឹងថា តម្រូវការបែបនោះមិនយុត្តិធម៌ ហើយក៏មិនមានក្ដីមេត្តាករុណាដែរ ។
ស្ដ្រីរូបនេះបានរៀនថា ការចងភ្ជាប់ខ្លួននាងទៅនឹងព្រះអង្គសង្គ្រោះតាមរយៈសេចក្ដីសញ្ញា និងពិធីបរិសុទ្ធ អាចព្យាបាលរបួសដែលបានបង្កដោយការអនុវត្តសិទ្ធិជ្រើសរើសខាងសីលធម៌មិនសុចរិតរបស់បុគ្គលម្នាក់ទៀត ហើយធ្វើឲ្យនាងអាចមានលទ្ធភាពអភ័យទោសឲ្យ និងទទួលបានសេចក្ដីសុខសាន្ដ សេចក្ដីមេត្តា និងសេចក្ដីស្រឡាញ់ ។
ការសន្យា និងទីបន្ទាល់
ការសន្យា និងពរជ័យនៃសេចក្ដីសញ្ញាអាចកើតឡើងបាន តែតាមរយៈព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ។ ទ្រង់អញ្ជើញយើងឲ្យមើលទៅឯទ្រង់ ១៣ មករកទ្រង់ ១៤ រៀនអំពីទ្រង់ ១៥ និងចងភ្ជាប់ខ្លួនយើងទៅនឹងទ្រង់ ១៦ តាមរយៈសេចក្ដីសញ្ញា និងពិធីបរិសុទ្ធនៃដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ និងសន្យាថា ការគោរពតាមសេចក្ដីសញ្ញានឹងប្រដាប់ដោយសេចក្ដីសុចរិត និងដោយព្រះចេស្ដានៃព្រះដោយសិរីល្អដ៏អស្ចារ្យដល់ពួកយើង ។ ហើយខ្ញុំធ្វើជាសាក្សីថា ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្រ្គោះរបស់យើង ។ ខ្ញុំសូមថ្លែងទីបន្ទាល់ដោយសេចក្តីអំណរពីសេចក្ដីពិតទាំងនេះ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕