អព្ភូតហេតុនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ
ខ្ញុំដឹងថា ដំណឹងល្អរបស់ទ្រង់អាចនាំសេចក្ដីសង្ឃឹម ភាពសុខសាន្ត និងអំណរមកដល់យើង មិនត្រឹមតែក្នុងជីវិតនេះទេ ប៉ុន្តែវានឹងផ្តល់ពរជ័យដែលពុំអាចរាប់បានដល់ជំនាន់នាពេលអនាគតផងដែរ ។
ម៉ាប៊ូហៃ ! ខ្ញុំសូមនាំសេចក្ដីស្រឡាញ់ និងស្នាមញញឹមដ៏កក់ក្ដៅមកពីពួកបរិសុទ្ធដ៏អស្ចារ្យនៅប្រទេសហ្វីលីពីនមកកាន់បងប្អូន ។ ឆ្នាំនេះគម្រប់ខួប ៦០ ឆ្នាំ ចាប់តាំងពីពួកអ្នកផ្សព្វផ្សាយសាសនាដំបូងបានមកដល់កោះនានានៃប្រទេសហ្វីលីពីន ។ សព្វថ្ងៃនេះ មានបេសកកម្មចំនួន ២៣ និងសមាជិកសាសនាចក្រច្រើនជាង ៨០០,០០០ នាក់នៅក្នុង ១២៣ ស្តេក ។ បច្ចុប្បន្នមានព្រះវិហារបរិសុទ្ធចំនួនប្រាំពីរកន្លែងកំពុងតែដំណើរការ កំពុងតែសាងសង់ ឬបានប្រកាសរួចហើយ ។ នេះគឺពិតជាអព្ភូតហេតុមួយ ។ យើងកំពុងមើលឃើញការបំពេញនៃការព្យាករនៅក្នុង នីហ្វៃទី២ ១០:២១ ៖ « ពាក្យសន្យាទាំងឡាយរបស់ព្រះធំណាស់ហ្ន៎ ចំពោះពួកអ្នកដែលនៅលើកោះទាំងឡាយក្នុងសមុទ្រ » ។
អព្ភូតហេតុនេះក៏ជាការបំពេញនៃការព្យាករដែលបានផ្ដល់ឲ្យនៅក្នុងការអធិស្ឋានរបស់អែលឌើរ ហ្គរដុន ប៊ី ហ៊ិងគ្លី នាពេលនោះនៅទីក្រុងម៉ានីល ក្នុងឆ្នាំ ១៩៦១ ផងដែរ ។ នៅក្នុងការអធិស្ឋាននោះ អែលឌើរ ហ៊ិងគ្លី បានថ្លែង ៖ « ានភាពរួសរាយ រាក់ទាក់ និងសន្តោសប្រណីដល់អស់អ្នកដែលនឹងមកទីនេះ ហើយមនុស្សជាច្រើន មែនហើយ ឱព្រះអម្ចាស់អើយ យើងអធិស្ឋានថានឹងមានមនុស្សយ៉ាងច្រើន [ ដល់ ] រាប់ពាន់នាក់ ដែលនឹងទទួលសារលិខិតនេះ ហើយនឹងទទួលបានពរជ័យ ។ សូមទ្រង់ប្រទានពរដល់ពួកគេឲ្យបើកនូវគំនិត និងដួងចិត្តយល់ដឹង ហើយមានជំនឿទទួលយក និងដោយចិត្តក្លាហាន ដើម្បីរស់នៅតាមគោលការណ៍ទាំងឡាយនៃដំណឹងល្អ » ( ការអធិស្ឋានឧទ្ទិសឆ្លង នៅទីបញ្ចុះសពរំឭកនៃសង្គ្រាមអាមេរិក ប្រទេសហ្វីលីពីន ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ១៩៦១ ) ។
លើសពីពួកបរិសុទ្ធថ្ងៃចុងក្រោយដ៏ស្មោះត្រង់រាប់ពាន់នាក់ អព្ភូតហេតុនៃដំណឹងល្អបាននាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមានមកដល់ប្រទេស និងប្រជាជននេះផងដែរ ។ ខ្ញុំគឺជាសាក្សីនៅរស់ម្នាក់សម្រាប់ការណ៍នេះ ។ ខ្ញុំមានអាយុប្រាំមួយឆ្នាំ ពេលឪពុកម្ដាយខ្ញុំបានចូលរូមក្នុងសាសនាចក្រនៅកោះមីនដាណាវភាគខាងត្បូង ។ កាលនោះ មានបេសកកម្មតែមួយគត់នៅទូទាំងប្រទេស ហើយគ្មានស្តេកទេ ។ ខ្ញុំមានការដឹងគុណដ៏អស់កល្បចំពោះភាពក្លាហាន និងការតាំងចិត្តរបស់ឪពុកម្ដាយខ្ញុំ ដើម្បីដើរតាមព្រះអង្គសង្គ្រោះ ។ ខ្ញុំគោរពពួកលោក និងពួកអ្នកត្រួសត្រាយផ្លូវទាំងអស់របស់សាសនាចក្រនៅក្នុងប្រទេសហ្វីលីពីន ។ ពួកគាត់បានឆ្ការផ្លូវសម្រាប់មនុស្សជំនាន់ក្រោយៗ ដើម្បីទទួលបានពរជ័យ ។
ស្ដេចបេនយ៉ាមីនក្នុងព្រះគម្ពីរមរមនបានមានបន្ទូល ៖ « ហើយថែមទៀត ខ្ញុំចង់ឲ្យអ្នករាល់គ្នាគិតពិចារណាអំពីស្ថានភាពដ៏មានពរ និងរីករាយនៃអស់អ្នកណាដែលកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ ។ ត្បិតមើលចុះ ពួកគេបានពរគ្រប់យ៉ាង ទាំងខាងសាច់ឈាម និងខាងវិញ្ញាណផង » ( ម៉ូសាយ ២:៤១ ) ។
នៅពេលយើងរស់នៅ និងគោរពតាមគោលការណ៍ និងពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អ នោះយើងនឹងទទួលបានពរជ័យ បានផ្លាស់ប្ដូរ និងបានប្រែក្លាយកាន់តែដូចព្រះយេស៊ូវគ្រីស្ទ ។ នោះជារបៀបដែលដំណឹងល្អបានផ្លាស់ប្ដូរ និងបានប្រទានពរដល់ពួកបរិសុទ្ធហ្វីលីពីន រួមទាំងគ្រួសារខ្ញុំផងដែរ ។ ដំណឹងល្អគឺពិតជាផ្លូវដែលនាំទៅកាន់ជីវិតដ៏បរិបូរ និងរីករាយ ។
គោលការណ៍ទីមួយនៃដំណឹងល្អគឺ សេចក្ដីជំនឿទៅលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។ ជាធម្មតា ប្រជាជនហ្វីលីពីនជាច្រើនមានជំនឿលើព្រះ ។ វាងាយស្រួលសម្រាប់យើងដើម្បីទុកចិត្តលើព្រះយេស៊ូវគ្រីស្ទ ហើយដឹងថា យើងអាចទទួលចម្លើយចំពោះការអធិស្ឋានទាំងឡាយរបស់យើង ។
គ្រួសារអូប៊ីដូហ្សា គឺជាគំរូដ៏អស្ចារ្យអំពីរឿងនេះ ។ បងប្រុស អូប៊ីដូហ្សា ធ្លាប់ជាប្រធានសាខា នៅពេលខ្ញុំជាយុវជន ។ បំណងប្រាថ្នាដ៏ធំបំផុតរបស់បងប្រុស និងបងស្រី អូប៊ីដូហ្សា គឺការផ្សារភ្ជាប់ជាមួយគ្រួសារនៅក្នុងព្រះវិហារបរិសុទ្ធក្រុងម៉ានីល ។ ពួកគាត់រស់នៅក្នុងទីក្រុង ជិននើរ៉ល សាន់តូស ចម្ងាយ ១០០០ ម៉ែល ១៦០០ ( គីឡូម៉ែត្រ ) ពីទីក្រុងម៉ានីល ិសុទ្ធ វាស្ទើរតែមិនអាចធ្វើទៅបាន ។ ប៉ុន្តែដូចជាអ្នកឈ្នួញម្នាក់ដែលទៅលក់របស់ទ្រព្យទាំងអស់ ដើម្បីមកទិញកែវមុក្តាដ៏មានតម្លៃដែរ ( សូមមើល ម៉ាថាយ ១៣:៤៥–៤៦ ) នោះគូស្វាមីភរិយានេះបានសម្រេចចិត្តលក់ផ្ទះរបស់ពួកគេ ដើម្បីបង់ថ្លៃធ្វើដំណើរ ។ បងស្រី អូប៊ីដូហ្សា បានព្រួយបារម្ភ ដោយសារពួកគេអាចគ្មានផ្ទះនៅ នៅពេលត្រឡប់មកវិញ ។ ប៉ុន្តែ បងប្រុស អូប៊ីដូហ្សា បានអះអាងដល់គាត់ថា ព្រះអម្ចាស់នឹងផ្គត់ផ្គង់ឲ្យយើង ។
ពួកគាត់បានផ្សារភ្ជាប់ជាគ្រួសារមួយសម្រាប់ជីវិតនេះ និងភាពអស់កល្បជានិច្ច នៅក្នុងព្រះវិហារបរិសុទ្ធក្នុងឆ្នាំ ១៩៨៥ ។ នៅក្នុងព្រះវិហារបរិសុទ្ធ ពួកគាត់បានរកឃើញក្ដីអំណរដែលពុំអាចប្រៀបផ្ទឹមបាន—ជាកែវមុក្តាដែលពុំអាចកាត់ថ្លៃបានរបស់ពួកគាត់ ។ ហើយពិតដូចជាពាក្យរបស់បងប្រុស អូប៊ីដូហ្សា និយាយមែន ព្រះអម្ចាស់បានផ្គត់ផ្គង់ដល់ពួកគាត់ ។ នៅពេលពួកគាត់ត្រឡប់ពីទីក្រុងម៉ានីលវិញ មិត្តចិត្តល្អជាច្រើនបានផ្ដល់កន្លែងឲ្យពួកគាត់ស្នាក់នៅ ហើយនៅទីបំផុតពួកគេទិញបានផ្ទះខ្លួនឯង ។ ព្រះអម្ចាស់ថែទាំដល់អស់អ្នកដែលបង្ហាញសេចក្ដីជំនឿលើទ្រង់ ។
គោលការណ៍ទីពីរនៃដំណឹងល្អគឺ ការប្រែចិត្ត ។ ការប្រែចិត្តគឺជាការបែរចេញពីអំពើបាប ហើយងាកទៅរកព្រះសូមការអភ័យទោស ។ វាជាការផ្លាស់ប្តូរគំនិត និងដួងចិត្ត ។ ដូចដែលប្រធាន រ័សុល អិម ណិលសុន បង្រៀន វាគឺជា « ការធ្វើ ឬធ្វើជាមនុស្សប្រសើរជាងបន្តិចម្ដងៗជារៀងរាល់ថ្ងៃ » ( « We Can Do Better and Be Better» Liahonaខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៧ ) ។
ការប្រែចិត្តគឺដូចជាសាប៊ូមួយដុំអញ្ចឹង ។ កាលនៅជាវិស្វករគីមីវ័យក្មេងម្នាក់ ខ្ញុំបានធ្វើការក្នុងរោងចក្រសាប៊ូមួយក្នុងប្រទេសហ្វីលីពីន ។ ខ្ញុំបានរៀនពីរបៀបធ្វើសាប៊ូ និងដំណាក់កាលនៃរបៀបធ្វើវា ។ នៅពេលយើងលាយប្រេងជាមួយសារធាតុដើមអាល់កាឡាំង រួចបន្ថែមភ្នាក់ងារប្រឆាំងនឹងបាក់តេរី នោះវាបង្កើតបានជាសារធាតុដ៏មានឥទ្ធិពលមួយ ដែលអាចកម្ចាត់បាក់តេរី និងវីរុសបាន ។ ក៏ដូចជាសាប៊ូដែរ ការប្រែចិត្តគឺជាភ្នាក់ងារនៃការលាងសម្អាតមួយ ។ វាអនុញ្ញាតឲ្យយើងមានឱកាសសម្អាតភាពមិនបរិសុទ្ធ និងកំហុសរបស់យើងដែលមានកន្លងមក ដើម្បីមានភាពស័ក្តិសមរស់នៅជាមួយព្រះ ដោយសារ « គ្មានអ្វីដែលឥតស្អាតអាចគ្រងនគរ [ ព្រះ ] ទុកជាមរតកបានឡើយ » ( អាលម៉ា ១១:៣៧ ) ។
តាមរយៈការប្រែចិត្ត យើងផ្អែកលើព្រះចេស្ដានៃការសម្អាត និងការបន្សុទ្ធរបស់ព្រះយេស៊ូវគ្រីស្ទ ។ វាគឺជាគន្លឹះមួយនៅក្នុងដំណើរការនៃការផ្លាស់ប្រែចិត្តជឿ ។ ការណ៍នេះជាអ្វីដែលបានកើតឡើងចំពោះពួកសាសន៍អាន់តៃ-នីហ្វៃ-លីហៃ ក្នុងព្រះគម្ពីរមរមន ។ ពួកគេជាសាសន៍លេមិនដែលបានប្រែចិត្តយ៉ាងពេញលេញ ហើយពួកគេ « ពុំបោះបង់ចោលសាសនាឡើយ » ( សូមមើល អាលម៉ា ២៣:៦–៨ ) ។ ពួកគេបានកប់គ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមរបស់គេ ហើយមិនប្រយុទ្ធទៀតទេ ្ញានោះ ។ ហើយពួកគេបានធ្វើដូច្នោះមែន ។ យើងដឹងថា ពលិកម្មរបស់ពួកគេនាំមកនូវអព្ភូតហេតុនានា មនុស្សរាប់ពាន់នាក់ដែលច្បាំងប្រឆាំងនឹងពួកគេ បានទម្លាក់គ្រឿងសស្ត្រាវុធពួកគេចុះ ហើយបានប្រែចិត្ត ។ ច្រើនឆ្នាំក្រោយមក ពួកកូនប្រុសរបស់ពួកគេ ដែលយើងស្គាល់ថាជាកងទ័ពកម្លោះពីរពាន់នាក់ដ៏ក្លាហាន បានទទួលការការពារនៅក្នុងចម្បាំងប្រឆាំងនឹងជោគវាសនាដ៏មិនគួរឲ្យជឿ !
គ្រួសារខ្ញុំ និងពួកបរិសុទ្ធហ្វីលីពីនជាច្រើនបានឆ្លងកាត់ដំណើរការនៃការប្រែចិត្តស្រដៀងនោះផងដែរ ។ នៅពេលយើងបានទទួលដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ហើយបានចូលរួមក្នុងសាសនាចក្រ យើងបានផ្លាស់ប្ដូរនូវរបៀបរបប និងវប្បធម៌របស់យើង ដើម្បីឲ្យត្រូវទៅតាមដំណឹងល្អ ។ យើងត្រូវតែបោះបង់ចោលសណ្ដាប់ដែលខុសឆ្គងនានា ។ ខ្ញុំបានឃើញការណ៍នេះពីឪពុកខ្ញុំ នៅពេលគាត់បានរៀនអំពីដំណឹងល្អ ហើយបានប្រែចិត្ត ។ គាត់ធ្លាប់ជក់បារីយ៉ាងច្រើន ប៉ុន្តែគាត់បានបោះបារីគាត់ចោល ហើយមិនដែលប៉ះវាទៀតទេ ។ ដោយសារការសម្រេចចិត្តផ្លាស់ប្ដូររបស់គាត់ នោះមនុស្សបួនជំនាន់ក្រោយមក បានទទួលពរជ័យ ។
ការប្រែចិត្តនាំយើងឲ្យចុះ និងគោរពសេចក្តីសញ្ញានានាតាមរយៈពិធីបរិសុទ្ធដ៏ពិសិដ្ឋទាំងឡាយ ។ ពិធីបរិសុទ្ធទីមួយនៃសេចក្ដីសង្រ្គោះ និងភាពលើកតម្កើងគឺ ពិធីបុណ្យជ្រមុជទឹកដោយការពន្លិចសម្រាប់ការផ្តាច់បាប យជ្រមុជទឹកអនុញ្ញាតឲ្យយើងទទួលបានអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ហើយចុះសេចក្ដីសញ្ញាជាមួយនឹងព្រះអម្ចាស់ ។ យើងអាចរំឭកសេចក្តីសញ្ញាពិធីបុណ្យជ្រមុជទឹកនេះរៀងរាល់សប្ដាហ៍ នៅពេលយើងទទួលទានសាក្រាម៉ង់ ។ ការណ៍នេះក៏ជាអព្ភូតហេតុមួយផងដែរ !
បងប្អូនប្រុសស្រី ខ្ញុំសូមអញ្ជើញបងប្អូនឲ្យនាំអព្ភូតហេតុនេះមកក្នុងជីវិតបងប្អូន ។ ចូរមករកព្រះយេស៊ូវគ្រីស្ទ ហើយជ្រើសរើសដើម្បីអនុវត្តសេចក្ដីជំនឿរបស់បងប្អូនទៅលើទ្រង់ ប្រែចិត្ត ហើយចុះ និងរក្សាសេចក្ដីសញ្ញាទាំងឡាយដែលមានក្នុងពិធីបរិសុទ្ធនានានៃសេចក្តីសង្គ្រោះ និងភាពលើកតម្កើង ។ ការណ៍នេះនឹងអនុញ្ញាតឲ្យបងប្អូនដាក់នឹមជាមួយព្រះគ្រីស្ទ ហើយទទួលនូវអំណាច និងពរជ័យនៃព្រះ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:២០ ) ។
ខ្ញុំសូមធ្វើទីបន្ទាល់ពីភាពពិតនៃព្រះយេស៊ូវគ្រីស្ទថា ទ្រង់មានព្រះជន្មរស់ ហើយថា ទ្រង់ស្រឡាញ់យើងម្នាក់ៗ ។ ខ្ញុំដឹងថា ដំណឹងល្អរបស់ទ្រង់អាចនាំសេចក្ដីសង្ឃឹម ភាពសុខសាន្ត និងអំណរមកដល់យើង មិនត្រឹមតែក្នុងជីវិតនេះទេ ប៉ុន្តែវានឹងផ្តល់ពរជ័យដែលពុំអាចរាប់បានដល់ជំនាន់នាពេលអនាគតផងដែរ ។ នោះជាមូលហេតុដែលពួកបរិសុទ្ធហ្វីលីពីនមានស្នាមញញឹមដ៏ស្រស់ស្អាត និងកក់ក្ដៅ ។ វាជាអព្ភូតហេតុនៃដំណឹងល្អ និងគោលលទ្ធិនៃព្រះគ្រីស្ទ ។ ខ្ញុំសូមធ្វើទីបន្ទាល់អំពីការណ៍នេះ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕