ការគាំទ្រពួកអ្នកមានសិទ្ធិអំណាចទូទៅ ពួកចិតសិបនាក់ប្រចាំតំបន់ និងពួកអ្នកកាន់តំណែងទូទៅ
បងប្អូនប្រុសស្រី ដូចបានប្រកាសមក ឥឡូវនេះ ខ្ញុំនឹងធ្វើការឧទ្ទេសនាមពួកអ្នកមានសិទ្ធិអំណាចទូទៅ ពួកចិតសិបនាក់ប្រចាំតំបន់ និងអ្នកកាន់តំណែងទូទៅនៃសាសនាចក្រ ដើម្បីទទួលការគាំទ្រពីបងប្អូន ។
សូមបង្ហាញការគាំទ្រដូចធម្មតា មិនថាបងប្អូននៅទីណានោះទេ ។ បើមានអ្នកជំទាស់នឹងការដាក់ស្នើនេះ យើងសូមឲ្យបងប្អូនទាក់ទងទៅប្រធានស្ដេករបស់បងប្អូន ។
យើងត្រូវបានស្នើសុំឲ្យគាំទ្រដល់លោក រ័សុល ម៉ារៀន ណិលសុន ជាព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈ ហើយជាប្រធានសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ, លោក ដាល្លិន ហារីស អូក ជាទីប្រឹក្សាទីមួយនៅក្នុងគណៈប្រធានទីមួយ ព្រមទាំង លោក ហិនរី ប៊ែនញៀន អាវរិង ជាទីប្រឹក្សាទីពីរនៅក្នុងគណៈប្រធានទីមួយ ។
បងប្អូនដែលគាំទ្រ សូមបង្ហាញ ។
បើមានអ្នកជំទាស់ សូមបង្ហាញ ។
យើងត្រូវបានស្នើសុំឲ្យគាំទ្រ លោក ដាល្លិន អេច អូក ជាប្រធានកូរ៉ុមនៃពួកសាវកដប់ពីរនាក់ និង លោក អិម រ័សុល បាឡឺដ ជាប្រធានស្ដីទីក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។
បងប្អូនដែលគាំទ្រ សូមបង្ហាញ ។
បងប្អូនដែលជំទាស់ សូមបង្ហាញ ។
យើងត្រូវបានស្នើសុំឲ្យគាំទ្រសមាជិកក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់មានដូចតទៅនេះ ៖ អិម រ័សុល បាឡឺដ, ជែហ្វ្រី អ័រ ហូឡិន, ឌៀថើរ អេហ្វ អុជដូហ្វ, ដេវីឌ អេ បែដណា, ឃ្វីនថិន អិល ឃុក, ឌី ថត គ្រីស្តូហ្វឺសិន, នែល អិល អាន់ឌើរសិន, រ៉ូណល អេ រ៉ាសបាន, ហ្គែរី អ៊ី ស្ទីវ៉ែនសុន, ឌេល ជី រេនឡាន់, ជែរីត ដ័បុលយូ ហ្គង និង អូលីសេស សូរ៉េស ។
បងប្អូនដែលគាំទ្រ សូមបង្ហាញ ។
បងប្អូនដែលជំទាស់ សូមបង្ហាញ ។
យើងត្រូវបានដាក់ស្នើសុំឲ្យគាំទ្រដល់ទីប្រឹក្សានៅក្នុងគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ជាព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈ ។
បងប្អូនដែលគាំទ្រ សូមបង្ហាញ ។
បងប្អូនដែលជំទាស់ សូមបង្ហាញដោយសញ្ញាដូចគ្នា ។
យើងសុំដោះលែងអែលឌើរ ជេ ដេវណ៍ ខួនីស្ស, ធីម៉ូធី ជេ ឌីឆេស, ដេវីឌ អេហ្វ អ៊ីហ្វាន, រ៉ូប៊ឺត ស៊ី ហ្គេ, ចេមស៍ ប៊ី ម៉ាទីណូ និង ធើរេន អិម វីនសុន ពីពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅ ហើយផ្ដល់ដល់ពួកលោកនូវតំណែងកិត្តិយស ។
បងប្អូនដែលចង់ចូលរួមបង្ហាញការថ្លែងអំណរគុណចំពោះការបម្រើដ៏លះបង់របស់ពួកលោក និងក្រុមគ្រួសាររបស់ពួកលោក សូមបង្ហាញដោយការលើកដៃ ។
យើងសូមជម្រាបជូនថា អែលឌើរ ឌីន អិម ដេវីស ដែលបានទទួលមរណភាពកាលពីថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២១ នឹងត្រូវដោះលែងពីពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅនៅក្នុងសន្និសីទនេះ ។ យើងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះចំពោះស៊ីស្ទើរ ដាឡា ដេវីស និងក្រុមគ្រួសារទាំងមូល ហើយសូមថ្លែងអំណរគុណចំពោះការបម្រើដ៏មិនចេះនឿយហត់របស់អែលឌើរ ដេវីស ។
យើងក៏សូមបង្ហាញអំណរគុណដល់ពួកចិតសិបនាក់ប្រចាំតំបន់ ដែលបានបញ្ចប់ការបម្រើរបស់ពួកលោកកាលពីឆ្នាំមុននេះផងដែរ ។
អស់អ្នកដែលចង់ចូលរួមបង្ហាញនូវការដឹងគុណជាមួយនឹងពួកយើង ចំពោះការបម្រើដ៏ឧត្ដុង្គឧត្ដមរបស់បងប្អូនប្រុសទាំងនេះ សូមបង្ហាញ ។
យើងត្រូវបានស្នើសុំឲ្យគាំទ្រពួកអ្នកមានសិទ្ធិអំណាចទូទៅ ពួកចិតសិបនាក់ប្រចាំតំបន់—រួមមានពួកចិតសិបនាក់ប្រចាំតំបន់ថ្មីពីររូប ដែលបានប្រកាសនៅដើមសប្ដាហ៍នេះ នៅលើគេហទំព័រ newsroom.ChurchofJesusChrist.org—និងពួកអ្នកកាន់តំណែងទូទៅដទៃទៀត ដូចបានធ្វើឧទ្ទេសនាមមកហើយនោះ ។
បងប្អូនដែលគាំទ្រ សូមបង្ហាញ ។
អស់អ្នកដែលជំទាស់ សូមបង្ហាញ ។
យើងសូមអរគុណចំពោះសេចក្តីជំនឿ និងការអធិស្ឋានជាបន្តបន្ទាប់របស់បងប្អូនសម្រាប់ថ្នាក់ដឹកនាំសាសនាចក្រ ។
ការផ្លាស់ប្តូរចំពោះពួកចិតសិបនាក់ប្រចាំតំបន់
ពួកចិតសិបនាក់ប្រចាំតំបន់ខាងក្រោមត្រូវបានគាំទ្រនៅក្នុងអំឡុងពេលសម័យប្រជុំថ្នាក់ដឹកនាំ ដែលធ្វើឡើងជាផ្នែកនៃសន្និសីទទូទៅ ៖
ផេដ្រូ អ៊ី ហ៊ើណាន់ដេហ្ស និង ឆាដិន ដីងហ្គា
ពួកចិតសិបនាក់ប្រចាំតំបន់ខាងក្រោម ត្រូវបានដោះលែងក្នុងអំឡុងពេលសម័យប្រជុំថ្នាក់ដឹកនាំ ដែលធ្វើឡើងជាផ្នែកនៃសន្និសីទទូទៅ ៖
គីអែលម៉ូ អាយ ហ្គែដៀរ និង គិតិន គឺឡូណូ ។
ពួកចិតសិបនាក់ប្រចាំតំបន់ខាងក្រោម ត្រូវបានដោះលែងនៅថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០២១ ៖
ភី ដេវីឌ អាហ្គាហ្សានី, ឃ្វីលមើរ អេ អាហ្គូរ៉ូ, ហ្វ្រេឌ្រិច អូ អាគីនបូ, ណិលសុន អាឌីឡា, រីចឆាត ស៊ី បាគីរ៉ាន, ដុង ចុល បេ, ម៉ាជូ បេណ្ណាសា, លូរែន ភី ប្លឹក, លូអ៊ីស ជេ ខេមី, ដូហ្គឡាស ប៊ី ខាធើរ, អារ៉ូលដូ ប៊ី ខាវិលខនតេ, លូអ៊ីស ស៊ី ខាវ៉ែរី, យូលីសេស ហ្សាវេស្ស, ប្រ៊ែន ជេ គ្រីស្ទីនសិន, ដូហ្គឡាស អិល ដានស៏, អឹម ធី បេនដេវីស, ម៉ាក ស៊ី ដេវីស, ជេ ស្កតដូរ៉ៀស, អឹម ដឿក ដ្រីស្កូល, អេនតូនីអូ អេហ្វ ហ្វន់ដេស្ស, ហូសេ អេ ហ្វើណាន់ដេហ្ស, ម៉ាធា ដី ហ្វើណាន់ដេហ្ស, ខេនឌីដូ ហ្វូធូណា, ប្រ៊ូស អ៊ី គេន, ម៉ៃឃើល អេ គៀលឡិនវ៉ធើ, ម៉ៃឃើល ឌី គ្រូល, ដានីញ៉ែល ជី ហាមីលតុន, ថម-អាតលើ ហើឡិន, រ៉េម៉ុន អេស ហេមិន, ចៀរិត ខេ. ស៊ី. អ៊ីហ្គវី, គ្រីស្ទស្តហ្វ កាវ៉ាយា, ចន អេ កូរ៉េនតេង, មីង-ស៊ុន ក្វាន់, ថត អេស ឡាគិន, វ៉ន ជេ ឡើវីណូ, កាឡូ អឹម ឡើហ្សាណូ, ហ្វីឡេច អេ ម៉ាទីណេស, ជេ វ៉ន ម៉ាខាធើរ, ខេវីន ខេ មីស្គីន, ហេឡាមិន ម៉ុនតេហូ, ម៉ៃឃើល អ័រ មើរី, រ៉ៃអ៊ីន វី ប៉ាហ្គាឌួន, អេ មរ៉ូណៃ ប៉េរ៉េស, កាឡូស អ៊ី ភឺរ៉ូទី, ម៉ាក ភី ភីទ្រូ, ថូម៉ាស ធី ប្រាយដេ,ប្រាអិន អិល. រ៉សិន, រណេ រ៉ូមេ, ប្លែក អឹម. រ៉ូនី, លូអ៊ីស ជី. រូអ៊ីស, ម៉ាកស៊ីម៉ូ អេ. សាវីត្រា ជុញ្ញ័រ., ពេត្រូ អេ សេនវ៉េហ្សា, អេរិក ជេ ស្មុតស៍, ផល អេច ស៊ីងខ្លែរ, បេនយ៉ាមីន ធី ស៊ីនជូ, ដេវីឌ អិល ស្តេពិលតិន, ដានីញ៉ែល តែកសេរ៉ា, សេជី តូគូហ្សាវ៉ា, ម៉ាកស៊ីម៉ូ ស៊ី ថូរ៉េស, ហេហ្សូស វេឡេស, កាឡូស វៀរ៉េល, ផល អេច វ៉ាតគីន, រ៉ូប៊ឺត ខេ វិលៀម, ស៊ី. ឌែល វីលីស, ខេវីន ជេ ហ្វើថិន និង លូអ៊ីស ជី ហ្សាប៉ាតា ។