ចូរ​មក​តាម​ខ្ញុំ
សម្លេង​នៃ​ការស្ដារឡើង​វិញ ៖ អិមម៉ា ហេល ស្ម៊ីធ


« សំឡេង​នៃ​ការស្តារឡើង​វិញ ៖ អិមម៉ា ហេល ស្ម៊ីធ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )

« អិមម៉ា ហេល ស្ម៊ីធ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៥

រូបតំណាង​សម្លេង​នៃ​ការ​ស្តារឡើង​វិញ

សម្លេង​នៃ​ការ​ស្តារឡើង​វិញ

អិមម៉ា ហេល ស្ម៊ីធ

អែមម៉ា ស្ម៊ីធ ( អែមម៉ា ហេល ស្ម៊ីធ )

ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ទៅកាន់ អិមម៉ា ស្ម៊ីធ​ដែល​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង​សេចក្តីសញ្ញា ២៥ បង្ហាញ​ពី​ព្រះទ័យ​របស់​ទ្រង់​ចំពោះ​នាង និង​ការរួម​ចំណែក​ដែល​នាង​អាច​ធ្វើបាន​ចំពោះ​កិច្ចការ​របស់​ទ្រង់ ។ ប៉ុន្ដែ​តើ អិមម៉ា មាន​លក្ខណៈ​បែប​ណា ? តើ​យើង​ដឹង​អ្វីខ្លះ​អំពី​អត្តចរិត​របស់​នាង ទំនាក់ទំនង​របស់​នាង និង​កម្លាំង​របស់​នាង ? របៀប​មួយ​ដើម្បី​ដឹង​អំពី « ស្ត្រី​រើស​តាំង » នេះ ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៥:៣ ) គឺ​ត្រូវ​អាន​អំពី​ពាក្យសម្ដី​របស់​មនុស្ស​ដែល​ស្គាល់​នាង​ផ្ទាល់ ។

យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ ស្វាមី​របស់​នាង

One drawing in pencil, charcoal and ink on paper.  A left profile, head/shoulders portrait of Joseph Smith; drawn basically in charcoal, highlighted with white paint and black ink.  titled at bottom "Jospeh Smith the Prophet."  Signed at left shoulder "Drawn from the most authentic sources by Dan Weggeland"  A drawn border surrounds it.  No date apparent.

« ជាមួយ​នឹង​ការអររីករាយ​ដែល​មិន​អាច​ថ្លែង​បាន និង​អ្វី​ដែល​នាំ​ឲ្យ​មាន​អំណរ​ពេញ​ក្នុង​ខ្លួន​ខ្ញុំ​នៅពេល​ខ្ញុំ​បាន​ចាប់​ដៃ​នាង​នៅយប់​នោះ អិមម៉ា សំណប់ចិត្ត​របស់​ខ្ញុំ—នាង​ដែល​ជា​ភរិយា​របស់​ខ្ញុំ ជា​ភរិយា​ពី​យុវវ័យ​របស់​ខ្ញុំ និង​ជា​ជម្រើស​នៃ​ដួងចិត្ត​ខ្ញុំ ។ គំនិត​ខ្ញុំ​មាន​រលក​អារម្មណ៍​រំឭក​ជា​ថ្មី​ជាច្រើន​នៅពេល​ខ្ញុំ​គិត​ពី​គ្រា​មួយ​ដែល​មាន​ស្ថានភាព​ជាច្រើន​ដែល​យើង​ត្រូវបាន​ហៅ​ឲ្យ​ឆ្លង​កាត់ ។ ការហត់​នឿយ និង​ការវេទនា ទុក្ខសោក និង​ការរងទុក្ខ ហើយ​អំណរ និង​ការលួងលោមចិត្ត ពី​មួយគ្រា​ទៅ​មួយគ្រា​បាន​រាយ​ពេញ​ផ្លូវ​យើង ហើយ​បាន​កើត​ក្នុង​ជីវិត​យើង ។ អូ ! អ្វី​ដែល​ការ​លាយឡំ​ដោយ​គំនិតល្អៗ​បាន​បំពេញ​គំនិត​របស់​ខ្ញុំ​នៅ​ពេល​នេះ ។ ជាថ្មី​ម្តងទៀត នាង​នៅទីនេះ អិមម៉ា​ជាទី​ស្រឡាញ់ សូម្បីតែ​នៅក្នុង​បញ្ហា​ជាច្រើន ការ​ខ្វល់​ពីគ្នា ភាពម៉ឺងម៉ាត់ និង​មិនប្រែប្រួល មិនផ្លាស់ប្តូរ » ។

លូស៊ី ម៉ាក ស្ម៊ីធ ម្ដាយ​ក្មេក​របស់​នាង

« ពេលនោះ​គាត់​នៅ​ក្មេង ហើយ​ដោយ​មាន​ចំណង់​ចង់បាន​ពី​ធម្មជាតិ ដួងចិត្ត​ទាំងស្រុង​របស់​គាត់​គឺ​នៅក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ហើយ​គាត់​មិន​មាន​ចំណង់​ចង់​បាន​អ្វី​ក្រៅពី​សម្រាប់​សាសនាចក្រ និង​បុព្វហេតុ​នៃ​សេចក្ដីពិត​ឡើយ ។ គាត់តែងតែរកកិច្ចការធ្វើជានិច្ច គឺ​គាត់​ធ្វើ​វា​ដោយ​អស់​ពី​កម្លាំង​របស់​គាត់ ហើយ​មិន​សួរ​សំណួរ​អាត្មានិយម​ថា ‹ តើ​ខ្ញុំ​អាច​ទទួល​បាន​ប្រយោជន៍​ច្រើន​ជាង​នរណា​ផ្សេង​ទៀត​ទេ ? › នោះទេ ។ ប្រសិនបើ​មនុស្ស​មាន​អាយុ​ចំណាស់​ត្រូវ​បញ្ជូន​ឲ្យ​ចេញ​ទៅ​ផ្សាយ​សាសនា នោះ​គាត់​គឺជា​បុគ្គល​ទីមួយ​ដែល​ស្ម័គ្រចិត្ត​ផ្ដល់​ការបម្រើ​ដោយ​ជួយ​រៀបចំ​សំលៀកបំពាក់​ឲ្យ​ពួកគេ​សម្រាប់​ដំណើរ​របស់​ពួកគេ​ដោយ​មិនខ្វល់​ពី​ទុក្ខលំបាក​របស់​ខ្លួនឡើយ » ។

យ៉ូសែប ស្ម៊ីធ ស៊ីញ្ញ័រ ឪពុក​ក្មេក​របស់​នាង

ពរជ័យ​លោក​អយ្យកោ​របស់ អិមម៉ា ត្រូវបាន​ប្រកាស​ដោយ យ៉ូសែប ស្ម៊ីធ ស៊ីញ្ញ័រ ដែល​បាន​បម្រើ​ជា​លោកអយ្យកោ​នៃ​សាសនាចក្រ ៖

« អិមម៉ា​កូនប្រសារ​ស្រី​ឪពុក​អើយ កូន​គឺជា​ពរជ័យ​មកពី​ព្រះអម្ចាស់ ដោយសារ​សេចក្ដី​ស្មោះត្រង់ និង​សេចក្ដីពិត​របស់​កូន ៖ កូន​នឹង​ត្រូវ​មាន​ពរ​ជាមួយ​ស្វាមី​កូន ហើយ​អររីករាយ​ក្នុង​សិរីល្អ​ដែល​នឹង​កើត​មាន​ដល់​គាត់ ៖ ព្រលឹង​កូន​បាន​រងទុក្ខ​ដោយសារតែ​អំពើទុច្ចរិត​របស់​មនុស្ស​ដែល​ស្វែងរក​ការបំផ្លាញ​ដៃគូ​របស់​កូន ហើយ​ព្រលឹង​ទាំងមូល​របស់​កូន​បាន​ចេញ​ទៅក្នុង​ការអធិស្ឋាន​សម្រាប់​ការរំដោះ​គាត់ ៖ ចូរ​អរ​រីករាយ​ដោយសារ​ព្រះអម្ចាស់​ជា​ព្រះ​នៃ​កូន​បាន​ស្ដាប់​ឮ​ការអង្វរករ​របស់​កូន ។

កូន​បាន​ទួញសោក​ដោយសារ​ភាពរឹង​ទទឹង​នៃ​ដួងចិត្ត​នៃអ្នក​ផ្ទះ​ឪពុក​របស់​កូន ហើយ​កូន​ទន្ទឹង​ចង់​ឲ្យ​ពួកគេ​ទទួល​បាន​សេចក្ដី​សង្គ្រោះ ។ ព្រះអម្ចាស់​នឹង​មាន​ការគោរព​ដល់​ការទួញយំ​របស់​កូន ហើយ​តាមរយៈ​ការកាត់​សេចក្ដី​របស់​ទ្រង់ នោះ​ទ្រង់​នឹង​បណ្ដាល​ឲ្យ​ពួកគេ​មួយ​ចំនួន​ឃើញ​កំហុស​ខ្លួន ហើយ​ប្រែចិត្ត​ពី​អំពើបាប​គេ ប៉ុន្ដែ​វា​នឹង​ដោយ​សេចក្ដី​វេទនា​ដែល​ពួកគេ​នឹង​ត្រូវ​បាន​សង្គ្រោះ ។ កូន​នឹង​ឃើញ​ថ្ងៃ​ជាច្រើន មែន​ហើយ ព្រះអម្ចាស់​នឹង​ទុក​ជីវិត​ឲ្យ​កូន​រហូត​ដល់​កូន​ពេញ​ចិត្ត ដោយសារ​កូន​នឹង​ឃើញ​ព្រះប្រោសលោះ​របស់​កូន ។ ដួងចិត្ត​កូន​នឹង​រីករាយ​ក្នុង​កិច្ចការ​ដ៏​អស្ចារ្យ​របស់​ព្រះអម្ចាស់ ហើយ​គ្មាន​នរណាម្នាក់​នឹង​យក​អំណរ​កូន​ចេញ​ពី​កូន​បាន​ឡើយ ។

កូន​នឹង​ចងចាំ​ជានិច្ច​ដល់​ការអនុញ្ញាត​ដ៏​អស្ចារ្យ​ពី​ព្រះ​របស់​កូន​ក្នុង​ការឲ្យ​កូន​នៅ​ជាមួយ​កូនប្រុស​របស់​ខ្ញុំ នៅពេល​ទេវតា​នឹង​ប្រគល់​កំណត់ត្រា​នៃ​សាសន៍​នីហ្វៃ​ឲ្យ​គេ​ថែរក្សា ។ កូន​បាន​ឃើញ​ទុក្ខសោក​ជាច្រើន​ហើយ​ដោយសារ​ព្រះអម្ចាស់​បាន​យក​កូន​ចំនួន​បី​ចេញ​ពី​កូន ៖ នៅក្នុង​ការណ៍​នេះ​កូន​មិន​ខុស​ឡើយ​ដោយសារ​ទ្រង់​ជ្រាប​ពី​បំណង​ដ៏​បរិសុទ្ធ​របស់​កូន​ដែល​ចង់​បីបាច់​គ្រួសារ​មួយ​ដើម្បី​ឲ្យ​ឈ្មោះ​កូនប្រុស​របស់​ឪពុក​អាច​ទទួល​បាន​ពរ ។ ហើយ​ឥឡូវ​នេះ​មើលចុះ ឪពុក​និយាយ​ទៅកាន់​កូន​ថា​ហេតុដូច្នេះ​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា ប្រសិនបើ​កូន​នឹង​ជឿ កូន​នឹង​ទទួល​ពរជ័យ​នៅក្នុង​ការណ៍​នេះ ហើយ​កូន​នឹង​មាន​កូនចៅ​ផ្សេង​ទៀត​គឺ​ដល់​អំណរ និង​ការពេញ​ចិត្ត​នៃ​ព្រលឹង​កូន ហើយ​ដល់​ការរីករាយ​នៃ​មិត្ត​កូន ។

កូន​នឹង​មាន​ពរ​ឲ្យ​យល់ដឹង ហើយ​មាន​អំណាច​ដើម្បី​បង្រៀន​កូនចៅ​របស់​កូន ។ បង្រៀន​​គ្រួសារ​របស់​កូន​អំពី​សុចរិតភាព និង​កូន​តូចៗ​របស់​កូន​អំពី​ផ្លូវ​ជីវិត ហើយ​ទេវតា​ដ៏​បរិសុទ្ធ​នឹង​តាម​ឃុំគ្រង​ថែ​កូន ៖ ហើយ​កូន​នឹង​ត្រូវបាន​សង្គ្រោះ​នៅក្នុង​នគរ​របស់​ព្រះ​គឺ​ពិត​ដូច្នោះ​មែន ។ អាម៉ែន » ។

អិមម៉ា ស្ម៊ីធ និង​កូនៗ

អិមម៉ា ស្ម៊ីធ ជាមួយ​នឹង​កូនៗ​នាង ។ ពេល​ត្រូវ​សើច ដោយ លីស លេម៉ុន ស្វិនដល