ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១៧-២៣ ខែ មីនា ៖ « ចូរ​ស្វែងរក​របស់​ទាំង​ឡាយ​ណាដែល​គ្រាន់បើ​ជាង​នេះ​វិញ » ៖ គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៣-២៦


« ថ្ងៃទី ១៧-២៣ ខែ មីនា ៖ ‹ ចូរ​ស្វែងរក​របស់​ទាំង​ឡាយ​ណាដែល​គ្រាន់បើ​ជាង​នេះ​វិញ › ៖ គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៣-២៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តីសញ្ញា ២៣-២៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៥

អិមម៉ា ស្ម៊ីធ

ថ្ងៃទី ១៧-២៣ ខែ មីនា ៖ « ចូរ​ស្វែងរក​របស់​ទាំង​ឡាយ​ណាដែល​គ្រាន់បើ​ជាង​នេះ​វិញ »

គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៣–២៦

សម្រាប់​មនុស្ស​ភាគ​ច្រើន ការ​ទទួល​បាន​បុណ្យ​ជ្រមុជ​ទឹក​គឺ​ជា​បទពិសោធន៍​ដ៏​គួរឲ្យ​គោរព និង​សុខសាន្ត​មួយ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពិធីបុណ្យ​ជ្រមុជ​ទឹក​របស់ អិមម៉ា ស្ម៊ីធ និង​អ្នក​ផ្សេង​ទៀត ត្រូវ​បាន​រំខាន​ដោយ​ហ្វូង​មនុស្ស​ដែល​បាន​ចំអក​ពួក​គេ គំរាម​កំហែង​ពួក​គេ ហើយ​បង្ខំ​ពួក​គេ​ឲ្យ​រត់​គេច​ខ្លួន ។ រួច​ហើយ​កាល យ៉ូសែប ហៀប​នឹង​បញ្ជាក់​សមាជិក​ថ្មី លោក​ត្រូវបាន​គេ​ចាប់​ដោយសារ​បាន​ធ្វើ​ឲ្យ​សហគមន៍​អាក់អន់​ចិត្ត​តាមរយៈ​ការផ្សាយ​អំពី​ព្រះគម្ពីរ​មរមន ។ នៅ​ក្នុង​ការ​ប្រឆាំង​ទាំង​អស់​នេះ តើ អិមម៉ា អាច​រក​ឃើញ​ការ​ធានា​ថា​នាង​កំពុង​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​យ៉ាង​ដូច​ម្ដេច ? កន្លែង​តែមួយ​ដែល​យើង​គ្រប់គ្នា​អាច​ស្វែងរក​ការធានា​នោះ​បាន—គឺ​តាមរយៈ​វិវរណៈ​មកពី​ព្រះអម្ចាស់ ។ ទ្រង់​បាន​មាន​បន្ទូល​ទៅ​កាន់ អិមម៉ា អំពី « រឿង​នៃ [ ពិភពលោក ] ដែល​ប្រសើរ​ជាង​នេះ—គឺ​នគរ​របស់​ទ្រង់—និង​កន្លែង​របស់​នាង​នៅ​ក្នុង​នគរ​នោះ ។ ទ្រង់​បាន​ប្រាប់​នាង​កុំ​ឲ្យ​ភ័យ​ខ្លាចឲ្យ « លើក​ចិត្ត [ របស់​នាង ] ហើយ​អរសប្បាយ » និង «នៅជាប់នឹង​សេចក្ដី​សញ្ញា​ទាំងឡាយ [ ដែល​នាង] បាន​ធ្វើចុះ » ។ ហើយ​ពាក្យ​នៃ​ការ​លើក​ទឹក​ចិត្ត និង​ការ​ប្រឹក្សា​ទាំង​នេះគឺ​ជា​« សំឡេង​របស់​យើង​ដល់​មនុស្ស​ទាំង​ពួង » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ២៥:៩-១០, ១៣, ១៦ ) ។

សូមមើល​ផងដែរ ពួកបរិសុទ្ធ, ១:៨៩–៩០, ៩៤–៩៧ ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ព្រះវិហារ

គោលលទ្ធិ និង​សេចក្តីសញ្ញា ២៤

ព្រះអង្គ​សង្គ្រោះ​អាច​លើក​ខ្ញុំ « ឡើង​ឲ្យ​រួច​ពី​សេចក្ដី​វេទនា​ទាំងឡាយ​របស់ [ ខ្ញុំ ] » ។

វិវរណៈ​នៅ​ក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៤ ត្រូវ​បាន​ប្រទាន​ឲ្យ « ដើម្បី​ចម្រើន​កម្លាំង លើក​ទឹក​ចិត្ត និង​បង្គាប់ » ដល់ យ៉ូសែប ស្ម៊ីធ និង អូលីវើរ នៅក្នុង​គ្រា​ដ៏​លំបាក​មួយ ( ក្បាល​កណ្ឌ សូមមើល​ផង​ដែរ ពួក​បរិសុទ្ធ, ១:៩៤-៩៦ ) ។ ចូរ​រកមើល​ពាក្យ​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៤ ដែល​បងប្អូននឹង​មាន​អារម្មណ៍ថា​នឹង​បាន​ពង្រឹង និង​លើក​ទឹកចិត្ត​ដល់​ពួកគេ ។

តើ​បទគម្ពីរ​ដូច​ខាងក្រោម​នេះ​ផ្ដល់​យោបល់​អ្វីខ្លះ​ដល់​បងប្អូន ​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​បងប្អូនពី​ឧបសគ្គ​ទាំងឡាយ​របស់​បងប្អូន ?

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២៤:១–៣

គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៤:៨

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២១:៧–៨

អេសាយ ៤០:២៨–៣១

ម៉ូសាយ ២៤:១៤–១៥

ព្រះគ្រីស្ទ​កំពុង​ព្យាបាល​បុរស​ម្នាក់

ព័ត៌មាន​លម្អិត​មកពី ទ្រង់​បាន​ព្យាបាល​មនុស្ស​ជាច្រើន​ដែល​មាន​ជំងឺ​ផ្សេងៗ ដោយ ជេ ខើក រីឆាត

គោលលទ្ធិ និង​សេចក្តីសញ្ញា ២៥

ខ្ញុំ​មាន​តួនាទី​សំខាន់​ដើម្បី​ធ្វើ​នៅក្នុង​នគរ​របស់​ព្រះ ។

នៅ​ពេល​ដែល អិមម៉ា ស្ម៊ីធ បាន​មើល​ការ​ស្តារ​ឡើង​វិញ​ដែល​លាត​ត្រដាង​តាម​រយៈ​ស្វាមី​របស់​នាង​គឺ យ៉ូសែប ស្ម៊ីធ នាង​ប្រហែល​ជា​ឆ្ងល់​ថា តើ​តួ​នាទី​របស់​នាង​អាច​ជា​អ្វី​បាន ។ សូម​រកមើល​ចម្លើយ​របស់​ព្រះ​ដែល​មាន​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៥ ។ តើ​បងប្អូន​រក​ឃើញ​អ្វីខ្លះ​នៅ​ក្នុង​កណ្ឌ​នេះ​ដែល​បងប្អូន​មាន​អារម្មណ៍​ថា​ជា « សំឡេង​របស់​ទ្រង់​ចំពោះ [ បងប្អូន ] ដែរ​ឬ​ទេ ? ( ខទី ១៦ ) ។

សូមមើល​ផងដែរ « An Elect Lady » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ; « Thou Art an Elect Lady » នៅក្នុង Revelations in Context ទំព័រ ៣៣–៣៩, ចយ ឌី ចូនស៍ « An Especially Noble Calling » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ១៥-១៨ ។

2:3

"An Elect Lady"

គោលលទ្ធិ និង​សេចក្តី​សញ្ញា ២៥:៥, ១៤

« ចូរ​បន្ត​នៅ​ក្នុង​វិញ្ញាណ​នៃ​ភាព​ស្លូតបូត » ។

តើ​ឃ្លា « នៅ​ក្នុង​វិញ្ញាណ​នៃ​ភាព​ស្លូតបូត » មាន​អត្ថន័យ​យ៉ាងណា​ចំពោះ​បងប្អូន ? សូម​ពិចារណា​ស្វែងរក កណ្ឌ​ទី ២៥ សម្រាប់​ពាក្យ និង​ឃ្លា​ដែល​ជួយ​បងប្អូន​ឲ្យ​យល់​អំពី​អត្ថន័យ​នៃ​ភាព​ស្លូតបូត ។ សារលិខិត​របស់​អែលឌើរ ដេវីឌ អេ បែដណា « Meek and Lowly of Heart » ក៏អាច​ជួយ​បាន​ផងដែរ ( Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៣០–៣៣ ) ។ តើ​ព្រះយេស៊ូគ្រីស្ទ​ជា​គំរូនៃ​ភាព​ស្លូតបូត​ចំពោះ​បងប្អូន​​ដោយ​របៀបណា ? ( សូមមើល ម៉ាថាយ ១១:២៨-៣០ ) ។ សូម​គិត​អំពី​អ្វី​ៗ​នៅក្នុង​ជីវិត​របស់​បងប្អូន​ដែល​បងប្អូន​អាច​ធ្វើ « ក្នុង​វិញ្ញាណ​នៃ​ភាព​ស្លូតបូត » ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៥:១០, ១៣

រូបតំណាង​ថ្នាក់​សិក្ខាសាលា
« អ្នក​ត្រូវ​ទុក​ចោល​របស់​ទាំង​ឡាយ​នៃ​ពិភពលោក​នេះ ហើយ​ចូរ​ស្វែងរក​របស់​ទាំង​ឡាយ​ណាដែល​គ្រាន់បើ​ជាង​នេះ​វិញ » ។

នៅ​ពេល​ដែល​បងប្អូន​ពិចារណា​អំពី​ដំបូន្មាន​របស់​ព្រះអម្ចាស់​នៅ​ក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២៥:១០ នោះ​វា​អាច​នឹង​ជួយ​ក្នុង​ការ​ធ្វើ​បញ្ជី​នៃ « របស់​ទាំង​ឡាយ​នៃ​ពិភពលោក​នេះ » ដែល​ទ្រង់​សព្វព្រះទ័យ​ចង់​ឲ្យ​បងប្អូន « ទុក​ចោល » ។ បន្ទាប់​មក បងប្អូន​អាច​បង្កើត​បញ្ជី​នៃ « របស់​ទាំង​ឡាយណា​ដែល​គ្រាន់បើជាង [ ពិភពលោក​នេះ ] ដែល​ទ្រង់​សព្វព្រះទ័យ​ចង់​ឲ្យ​បងប្អូនស្វែង​រក ។ បងប្អូន​អាច​ជ្រើស​រើស​យ៉ាង​ហោច​ណាស់​ដំណើររឿង​មួយ​មកពី​បញ្ជី​ទី​មួយ​ដែល​បងប្អូន​នឹង​ទុក​ចោល និង​ដំណើររឿង​មួយ​មកពី​បញ្ជី​ទី​ពីរ​ដែល​បងប្អូន​នឹង​ស្វែងរក ។

ប្រធាន រ័សុល អិម ណិលសុន បាន​ផ្តល់​ដំបូន្មាន និង​ការ​សន្យា​អំពី « [ ការ​ទុក ] ចោល​រឿង​ជា​ច្រើន​នៃ​ពិភព​លោក​នេះ » ។ រកមើល​វា​នៅលើ​ទំព័រ ៧៧ នៅក្នុង​សារ​របស់លោក « Spiritual Treasures » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ) ។ តើ​បងប្អូន​នឹង​អនុវត្ត​តាម​ដំបូន្មាន​របស់​លោក​ដោយ​របៀប​ណា ?

ពេល​បងប្អូន​អាន ខ​ទី ១៣ សូម​គិត​អំពី​សេចក្ដី​សញ្ញា​ដែល​បងប្អូន​បាន​ធ្វើ​ជាមួយនឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ តើ « នៅជាប់នឹង » មាន​ន័យ​យ៉ាងណា​ចំពោះ​សេចក្ដីសញ្ញា​ទាំងនេះ ? តើ​សេចក្តីសញ្ញា​របស់​បងប្អូន​ជួយ​អ្នក​ឲ្យ « ទុកចោល​របស់​ទាំងឡាយ​នៃ​ពិភពលោក​នេះ ហើយ​ស្វែងរក​របស់​ទាំងឡាយ​ណា​ដែល​គ្រាន់បើ​ជាងនេះ​វិញ »​ដោយ​របៀបណា ?

នេះ​ជា​បទគម្ពីរ​មួយ​ចំនួន​ទៀត​ដែល​អាច​ជួយ​បងប្អូន​ឲ្យ​យល់​ដឹង​រវាង​« របស់​ទាំងឡាយ​នៃ​ពិភព​លោក​នេះ » និង « របស់​ទាំងឡាយណា​ដែល​គ្រាន់បើជាង » ៖ ម៉ាថាយ ៦:១៩, ២១; ២៥-៣៤; លូកា ១០:៣៩-៤២; នីហ្វៃទី២ ៩:៥១ ។

សូម​មើល​ផង​ដែរ Topics and Questions « Sacrifice » បណ្ណាល័យ​ដំណឹងល្អ ។

អញ្ជើញ​ឲ្យ​ចែកចាយ ។ ប្រសិន​បើ​បងប្អូន​កំពុង​បង្រៀន​អ្នក​ដទៃ​អំពី​របៀប « ទុក​ចោល​របស់​ទាំងឡាយ​នៃ​ពិភព​លោក​នេះ » សូម​ពិចារណា​អំពី​វិធី​ដើម្បី​អញ្ជើញ​ពួក​គេ​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើ​ដើម្បី​ធ្វើ​តាម​ដំបូន្មាន​នេះ ។ យើង​អាច​ទាញ​កម្លាំង និង​ភាព​ក្លាហាន​ដ៏​អស្ចារ្យ​មកពី​ការ​ស្តាប់​ការ​យល់​ដឹង និង​បទ​ពិសោធន៍​របស់​គ្នា​ទៅ​វិញ​ទៅ​មក ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៥:១១–១២

ព្រះ​អម្ចាស់​មាន​សេចក្តី​រីករាយ​នៅក្នុង « បទចម្រៀង​ពី​ចិត្ត » របស់​ខ្ញុំ ។

តើ « បទចម្រៀង[ ទាំងឡាយ ] ពី​ចិត្ត »​របស់​បងប្អូន—បទចម្រៀង​ដែល​បង្ហាញពី​អារម្មណ៍​របស់​បងប្អូន​អំពី​ព្រះវរបិតាសួគ៍ និង​ព្រះយេស៊ូវគ្រីស្ទ​មាន​អ្វីខ្លះ ? សូម​ពិចារណា​អំពី​ការ​ច្រៀង ឬ​ការស្តាប់​បទចម្រៀង​មួយ​ចំនួន ។ តើ​អ្វី​ដែល​ធ្វើ​ឲ្យ​បទចម្រៀង​ទាំង​នេះ​ពិសេស​ចំពោះ​បងប្អូន ?

បងប្អូន​ក៏​អាច​ពិចារណា​អំពី​របៀប​ដែល​ទំនុក​តម្កើង​ទាំង​នេះ​ប្រៀប​ដូច​ជា​ការ​អធិស្ឋាន​ផង​ដែរ ។ តើ​តន្ត្រី និង​ការ​អធិស្ឋាន​ដ៏​ពិសិដ្ឋ​មាន​អ្វី​ដូច​គ្នា ? តើ​បទ​ចម្រៀង​ពិសិដ្ឋ​របស់​បងប្អូន​ត្រូវ​បាន « ឆ្លើយតប​ដោយ​នូវ​ព្រះ​ពរ » យ៉ាង​ដូច​ម្ដេច ?

សូម​មើល​ផង​ដែរ​ថា « ឱ !​ចម្រៀង​នៃ​ដួងចិត្ត » ទំនុកតម្កើង ល.រ. ១៧៧ ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៦:២

« ហើយ​របស់​ទាំង​អស់​នឹង​ត្រូវ​បាន​សម្រេច ដោយ​សារ​ការ​យល់​ព្រម​ទូទៅ​នៅក្នុង​សាសនាចក្រ » ។

ឃ្លា « ការ​យល់​ព្រម​ទូទៅ » នៅ​ក្នុង​ខគម្ពីរ​នេះ​សំដៅ​ទៅ​លើ​ទង្វើ​នៃ​ការ​លើក​ដៃ​របស់​យើង ដើម្បី​បង្ហាញ​ថា​យើង​ទ្រទ្រង់ និង​គាំទ្រ​ដល់​បុគ្គល​ដែល​កំពុង​ទទួល​ការ​ហៅ ឬ​ការ​តែងតាំង​បព្វជិតភាព ។ តើ​បងប្អូន​នឹង​ពន្យល់​យ៉ាង​ដូចម្ដេច​ដល់​ភ្ញៀវ​ម្នាក់​ដែល​បាន​ប្រជុំ​នៅក្នុង​ព្រះវិហារ​ថា តើ​វា​មាន​ន័យ​យ៉ាង​ណា​ពេល​យើង​គាំទ្រ​នរណា​ម្នាក់ ? តើ​បងប្អូន​រក​ឃើញ​ចម្លើយ​អ្វី​ខ្លះ​នៅ​ក្នុង​សារ​របស់​ប្រធាន ហិនរី ប៊ី អាវរិង « The Power of Sustaining Faith » ? ( Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៥៨–៦០ ) ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ ០៣

គំនិត​សម្រាប់​បង្រៀន​កុមារ

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២៤:១, ៨

ព្រះអង្គ​សង្គ្រោះ​អាច​លើក​ខ្ញុំ « ឡើង​ឲ្យ​រួច​ពី​សេចក្ដី​វេទនា​ទាំងឡាយ​របស់ [ ខ្ញុំ ] » ។

  • ដើម្បី​រៀន​អំពី​ទុក្ខ​លំបាក ឬ​ឧបសគ្គ​មួយ​ចំនួន​ដែល យ៉ូសែប ស្ម៊ីធ និង​ពួក​បរិសុទ្ធ​ដំបូង​បាន​ប្រឈម​មុខ នោះ​បងប្អូន​អាច​ពិនិត្យ​ឡើង​វិញ​នូវ​« ជំពូក​ទី ១១ ៖ មនុស្ស​ជា​ច្រើនទៀត​ចូល​ជាសមាជិក​សាសនាចក្រ » នៅ​ក្នុង ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ទំព័រ ៤៦-៤៧ ឬ​វីដេអូ​ដែល​ត្រូវ​គ្នា​នៅ​ក្នុង​បណ្ណាល័យ​ដំណឹងល្អ ។ បន្ទាប់មក​បងប្អូន និង​កូនរបស់បងប្អូន​អាច​រកមើល​នូវ​អ្វី​ដែល​ព្រះអម្ចាស់​មានបន្ទូល​ទៅ​កាន់ យ៉ូសែប អំពី​សេចក្ដីវេទនា​របស់​លោក​នៅក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២៤:១, ៨ ។ បងប្អូន​ក៏​អាច​ចែកចាយ​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក អំពី​របៀប​ដែល​ព្រះអម្ចាស់​ជួយ​បងប្អូន​ក្នុង​គ្រា​លំបាក​ផងដែរ ។

    1:52

    Chapter 11: More People Join the Church: April–June 1830

  • ដើម្បី​រៀន​អំពី​អត្ថន័យ​នៃ « ការមាន​ចិត្ត​អត់ធ្មត់​នៅក្នុង​ការឈឺចាប់ [ របស់​យើង ] » បងប្អូន និង​កូនៗ​របស់បងប្អូនអាច​បង្កើត​ការពិសោធន៍​ដែល​មាន​នៅក្នុង​វីដេអូ​ឡើងវិញ​បាន « Continue in Patience » ( បណ្ណាល័យ​ដំណឹងល្អ ) ។ តើ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២៤:៨ បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ការអត់ធ្មត់ ? តើ​ព្រះអង្គសង្រ្គោះ​ចង់​ឲ្យ​យើង​ដឹង​ថា​ទ្រង់ « គង់​នៅជាមួយ [ យើង ] ក្នុង​ការឈឺចាប់​របស់​យើង » ដោយ​របៀបណា ?

    2:41

    Continue in Patience

គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៥:១១–១២

ព្រះយេស៊ូវ​ស្រឡាញ់ « បទចម្រៀង​ពី​ចិត្ត » ។

  • បន្ទាប់ពី​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ២៥:១២ រួចហើយ យើង​អាច​ប្រាប់គ្នា​ទៅវិញ​ទៅមក​អំពី​ទំនុកតម្កើង ឬ​ចម្រៀង​របស់​សាសនាចក្រ​ដែល​បងប្អូន​ពេញចិត្ត—គឺបទ « បទចម្រៀង​ពី​ចិត្ត » របស់បងប្អូន—ហើយ​ច្រៀង​វា​ជាមួយគ្នា ។ ចែកចាយ​ជាមួយគ្នា​អំពី​មូលហេតុ​ដែល​អ្នក​ស្រលាញ់​បទ​ទាំងនេះ ។ ហេតុអ្វី​ព្រះ​ជាម្ចាស់​សប្បាយ​ចិត្ត​ពេល​យើង​ច្រៀង​បទ​ទាំង​នេះ ? តើ​ការ​ច្រៀង​របស់​យើង​ប្រៀប​ដូច​ជា «ការ​អធិស្ឋាន​ចំពោះ [ ទ្រង់ ]» យ៉ាង​ដូច​ម្ដេច ?

គ្រួសារ​ច្រៀង​នៅក្បែរ​ព្យាណូ

គោលលទ្ធិ និង​សេចក្តី​សញ្ញា ២៥:១៣, ១៥

សេចក្ដី​សញ្ញា​របស់​ខ្ញុំ​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​នាំ​ឲ្យ​ខ្ញុំ​មាន​អំណរ ។

  • ដើម្បី​យល់​អំពី​អត្ថន័យ​នៃ​ការ « នៅជាប់​នឹង​សេចក្ដី​សញ្ញា » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ២៥:១៣ ) កូន​របស់​បងប្អូន​អាច​ដាក់វេនគ្នា​កាន់​អ្វី​មួយ​ឲ្យ​បាន​ជាប់​តាម​ដែល​ពួក​គេ​អាច​ធ្វើ​បាន ។ បន្ទាប់​មក​បងប្អូន និង​កូន​ៗ​របស់​បងប្អូន​អាច​និយាយ​អំពី​របៀប​ដែល​បងប្អូន « នៅជាប់នឹង » ឬ កាន់តាម​សេចក្តី​សញ្ញា​របស់​បងប្អូន ។ ប្រសិនបើ​ចាំបាច់ សូម​ពិនិត្យ​មើល​ជាមួយ​កូន​របស់​បងប្អូន​នូវ​សេចក្តីសញ្ញា​ដែល​យើង​ធ្វើ ( សូមមើល ម៉ូសាយ ១៨:៨–១០; គោលលទ្ធិ និង​សេចក្តីសញ្ញា ២០:៣៧; និង ទំព័រ​សកម្មភាព​របស់​សប្តាហ៍​នេះ ) ។

  • ដើម្បី​ផ្តល់​បរិបទ​ដល់​កូន​របស់​បងប្អូន​សម្រាប់ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២៥:១៣ បងប្អូន​អាច​ចង្អុល​បង្ហាញ​ថា​នេះ​ជា​អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រាប់ដល់ អិមម៉ា ស្ម៊ីធ មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​ពិធី​ជ្រមុជ​ទឹក​របស់​នាង ។ ហេតុអ្វី​បាន​ជាការណ៍​នេះ​ជា​ដំបូន្មាន​ដ៏​ល្អ​សម្រាប់​នរណា​ម្នាក់​ដែល​ទើបបាន​ជ្រមុជ​ទឹក​ថ្មី​ៗ ?

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

អិមម៉ា ស្ម៊ីធ កំពុង​សិក្សា​ព្រះគម្ពីរ

ទំនុក​តម្កើង​របស់ អិមម៉ា ដោយ លីស ឡេមិន ស្វីនដល

ទំព័រ​សកម្មភាព​អង្គការ​បឋម​សិក្សា