ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ៣–៩ ខែ មីនា ៖ « ចូរ​រៀន​អំពី​យើង » ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ១៩


« ថ្ងែទី ៣–៩ ខែ មីនា ‹ ចូរ​រៀន​អំពី​យើង › គោលលទ្ធិ​និង​សេចក្តីសញ្ញា ១៩ » ចូរ​មក​តាម​ខ្ញុំ–សម្រាប់​គេហដ្ឋាន និងសាសនាចក្រ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៩ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង សាសនាចក្រ ៖ ឆ្នាំ ២០២៥

ព្រះយេស៊ូវ​ដើរ​តាម​ផ្លូវ​មួយ​ក្បែរ​ដើម​ឈើ

ព័ត៌មាន​លម្អិត​មកពី ផ្លូវ​គេតសេម៉ានី ដោយ ស្ទីវ ម៉ាកជីនធី

ថ្ងៃទី ៣-៩ ខែ មីនា ៖ « ចូរ​រៀន​អំពី​យើង »

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៩

ម៉ាទិន និង លូស៊ី ហារីស ចំណាយពេល​យ៉ាងយូរ ដើម្បី​មាន​ចម្ការ​ដ៏​ល្អ​បំផុត​មួយ​នៅ​ភូមិ​ប៉ាលម៉ៃរ៉ា រដ្ឋ​ញូវយ៉ក ។ ប៉ុន្ដែ​នៅ ឆ្នាំ ១៨២៩ វា​ច្បាស់​ណាស់​ថា​ព្រះគម្ពីរ​មរមន​អាច​បោះពុម្ព​បាន​ទាល់តែ ម៉ាទិន ដាក់​បញ្ចាំ​ចម្ការ​គាត់​ដើម្បី​បង់​ថ្លៃ​បោះពុម្ព ។ ម៉ាទិន បាន​មាន​ទីបន្ទាល់​អំពី​ព្រះគម្ពីរ​មរមន​ប៉ុន្ដែ លូស៊ី មិន​មាន​ទេ ។ ប្រសិនបើ ម៉ាទិន នៅបន្ដ​បញ្ចាំ ហើយ​ព្រះគម្ពីរ​មរមន​មិន​អាច​លក់​ដាច់​នោះ​ទេ គាត់​នឹង​បាត់បង់​ចម្ការ​របស់​គាត់ អាពាហ៍ពិពាហ៍​គាត់​នឹង​ល្អក់​កករ ហើយ​ធ្វើ​ឲ្យខូច​កេរ្តិ៍ឈ្មោះ​នៅក្នុង​សហគមន៍ ។ ទោះបីជា​ស្ថានភាព​របស់​យើង​ខុសពី​ស្ថានភាព​របស់​ម៉ាទិន ពេលខ្លះ ឬ​យ៉ាងណា ក៏​យើង​ទាំងអស់គ្នា​ប្រឈមមុខ​នឹង​សំណួរ​ពិបាកៗ​ដូចជា​អស់អ្នក​ទាំងឡាយ​ដែល​គាត់​បាន​ប្រឈមមុខផងដែរ​ថា ៖ តើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​មាន​តម្លៃ​អ្វី​សម្រាប់​ខ្ញុំ ? តើ​ខ្ញុំ​ស្ម័គ្រចិត្ត​នឹង​លះបង់​អ្វីខ្លះ​ដើម្បី​ជួយ​កសាង​នគរ​របស់​ព្រះ ? នៅ​ទី​បំផុត ម៉ាទីន ហារីស បាន​សម្រេច​ចិត្ត​ថា​គាត់​នឹង​ខ្ចី​ប្រាក់​កម្ចី​កសិដ្ឋាន​របស់​គាត់​ដើម្បី​ឲ្យ​ព្រះគម្ពីរ​មរមន​ចំនួន ៥០០០ ច្បាប់​ដំបូង​អាច​បាន​បោះ​ពុម្ព ។ ប៉ុន្តែ​សូម្បី​តែ​ការ​លះបង់​នេះ—ហើយ​ការ​លះបង់​ណា​មួយ​ដែល​យើង​អាច​ធ្វើ​បាន—គឺ​តូច​បើ​ប្រៀប​ធៀប​ទៅ​នឹង​ពលិកម្ម​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ « មហិមា​លើអ្វីៗ​ទាំងអស់ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៩:១៨ ) ដែល​បាន​ច្រួច​ព្រះលោហិត​ចេញ​ពី​គ្រប់​រន្ធ​ញើស​ដើម្បី​សង្គ្រោះ​អ្នក​ប្រែ​ចិត្ត ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការបោះពុម្ព​ព្រះគម្ពីរ​មរមន​សូមមើល ពួក​បរិសុទ្ធ, ១:៧៦–៨៤ ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ព្រះវិហារ

គោលលទ្ធិ និង​សេចក្តីសញ្ញា ១៩:១–១២

« យើង​ជា​ព្រះ គ្មានទីបញ្ចប់ » ។

យ៉ូសែប ស្ម៊ីធ បាន​ពន្យល់​ថា​វិវរណៈ​នៅក្នុង កណ្ឌទី ១៩ គឺ​ជា « បញ្ញត្តិ … ដល់ ម៉ាទីន ហារីស ដែល​ត្រូវ​បាន​ប្រទាន​ឲ្យ​មក​ពី​ព្រះ​អង្គ​ទ្រង់​ដែល​នៅ​អស់​កល្ប​ជានិច្ច » ( ក្បាល​កណ្ឌ ) ។ រកមើល​នៅក្នុង ខទី ១-១២ កន្លែង​ដែល​ព្រះអម្ចាស់​គូសបញ្ជាក់​អំពី​និស្ស័យ​ដ៏អស់កល្ប​ជានិច្ច​របស់ទ្រង់ ។ ហេតុអ្វី​អ្នក​គិត​ថា​វា​សំខាន់​សម្រាប់ ម៉ាទីន ហារីស ដើម្បី​ដឹង​រឿង​នេះ​អំពី​ព្រះអម្ចាស់ ? ហេតុអ្វី​បាន​ជា​វា​សំខាន់​សម្រាប់​អ្នក​ដើម្បី​ដឹង​រឿង​នេះ ?

ហេតុអ្វី​អ្នក​គិត​ថា​ព្រះ​យេស៊ូវ​គ្រីស្ទ​ត្រូវ​បាន​គេ​ហៅ​ថាជា « ដើម ហើយ​ជា​ចុង » ? ( ខទី ១ ) ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ១៩:១៥–២០

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ព្រះយេស៊ូវ​គ្រីស្ទ​បាន​រងទុក្ខ​ដើម្បី​ឲ្យ​ខ្ញុំ​អាច​ប្រែចិត្ត និង​មករក​ទ្រង់​បាន ។

ព្រះគម្ពីរ​សញ្ញា​ថ្មី​ពិពណ៌នា​ការរងទុក្ខ​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​សួនច្បារ​គេតសេម៉ានី ចេញពី​ទស្សនវិស័យ​នៃ​អស់​អ្នក​ទាំងឡាយ​ដែល​បាន​សង្កេត​ការណ៍​នេះ ។ នៅក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៩:១៥–២០ ព្រះយេស៊ូវ​គ្រីស្ទ​បាន​មាន​បន្ទូល​អំពី​ការរងទុក្ខ​របស់​ទ្រង់​ចេញពី​ទស្សនៈ​ផ្ទាល់​របស់​ទ្រង់ ។ នៅ​ពេល​ដែល​បងប្អូនអាន​ដំណើរ​រឿង​ផ្ទាល់​ខ្លួន​ដ៏​ពិសិដ្ឋ​នេះ សូម​ស្វែង​រក​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​រៀបរាប់​អំពី​ទុក្ខ​វេទនា​របស់​ទ្រង់ ។ សូម​ពិចារណា​អំពី​អ្វី​ដែល​ពាក្យ ឬ​ឃ្លា​នីមួយៗ​បង្រៀន​បងប្អូន ។ ហេតុអ្វី​ក៏​ព្រះអង្គ​សង្គ្រោះ​ស្ម័គ្រ​ព្រះទ័យ​រងទុក្ខ ? បងប្អូន​អាច​ស្វែងរក​បន្ថែម​ទៀត​នៅក្នុង យ៉ូហាន ១៥:១៣; ម៉ូសាយ ៣:៧; អាលម៉ា ៧:១១–១២; គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៨:១០–១៣ ។

អារម្មណ៍​ដែល​បងប្អូន​មាន​នៅពេល​បងប្អូន​សិក្សា​អំពី​ទុក្ខ​វេទនា​របស់​ព្រះអង្គ​សង្គ្រោះ​អាច​នឹង​ជំរុញ​ឲ្យ​មាន​សំណួរ​ដូច​នេះ ៖ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​សង្គ្រោះ​ត្រូវ​រង​ទុក្ខ​ចំពោះ​អំពើ​បាប​របស់​ខ្ញុំ ? ហេតុអ្វី​ខ្ញុំ​ត្រូវ​ប្រែចិត្ដ​ដើម្បី​ទទួល​ពរជ័យ​ពេញលេញ​នៃ​ការពលិកម្ម​របស់​ទ្រង់ ? បងប្អូន​អាច​រក​ឃើញ​ការ​យល់​ដឹង​អំពី​សំណួរ​ទាំង​នេះ និង​សំណួរ​ផ្សេង​ទៀត​នៅ​ក្នុង​សារលិខិត​របស់​អែលឌើរ អូលីសេស សូរ៉េស « ព្រះយេស៊ូវគ្រីស្ទ ៖​អង្គ​មើល​ថែ​នៃ​ព្រលឹង​របស់​យើង » ( លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៨២-៨៤ ) ។ ពេល​បងប្អូន​សិក្សា តើ​បងប្អូន​មាន​ចំណាប់​អារម្មណ៍​អ្វី​ខ្លះ ? សូម​ពិចារណា​កត់ត្រា​អារម្មណ៍​របស់​បងប្អូន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ពលិកម្ម​របស់​ទ្រង់​សម្រាប់​បងប្អូន ។

ជា​ផ្នែក​មួយ​នៃ​ការ​សិក្សា និង​ការ​ថ្វាយ​បង្គំ​របស់​បងប្អូន បងប្អូន​អាច​ស្វែង​រក​ទំនុក​តម្កើង​ដែល​បងប្អូន​អាច​ស្តាប់ ឬ​ច្រៀង​ដែល​បង្ហាញ​អំពី​ការ​ដឹង​គុណ​របស់​បងប្អូន​ចំពោះ​​ការ​រង​ទុក្ខ​របស់​ព្រះអង្គសង្រ្គោះ​ជំនួស​បងប្អូន ។ « ខ្ញុំ​ឆ្ងល់​យ៉ាងអស្ចារ្យ » ( ទំនុកតម្កើង ល.រ. ១១៥ ) ជាគំរូ​ដ៏ល្អ ។

តើ​បងប្អូន​មាន​អារម្មណ៍​ថា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ឲ្យ​បងប្អូន​ធ្វើ​អ្វីខ្លះ​ដែល​ជា​លទ្ធផល​នៃ​អ្វី​ដែល​បងប្អូន​មាន​អារម្មណ៍ និង​បាន​សិក្សា​នោះ ?

សូម​មើល​ផង​ដែរ « ព្រះ​យេស៊ូវ​គ្រីស្ទ​នឹង​ជួយ​អ្នក » ដើម្បី​កម្លាំង​នៃ​យុវវ័យ ៖ សេចក្តី​ណែនាំ​ដើម្បីធ្វើ​ការ​ជ្រើសរើស ( ឆ្នាំ ២០២២ ) ទំព័រ ៦–៩;Topics and Questions « Atonement of Jesus Christ » « Repentance » នៅលើ​បណ្ណាល័យ​ដំណឹងល្អ; ឌី ថត គ្រីស្តូហ្វឺសិន « The Divine Gift of Repentance » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៣៨–៤១; « ព្រះយេស៊ូ​រងទុក្ខ​ក្នុង​សួនច្បារ​គេតសេម៉ានី » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

8:30

The Savior Suffers in Gethsemane

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៩:២៣

សេចក្ដី​សុខសាន្ដ​កើត​ចេញពី​ការរៀនសូត្រ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ការធ្វើ​តាម​ទ្រង់ ។

សូម​ពិចារណា​អំពី​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​« រៀន​អំពី​យើង » ។ តើ​បងប្អូន​រៀន​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង គោលលទ្ធិ និង​សេចក្តីសញ្ញា ១៩ ? សូម​កត់ត្រា​គំនិត​របស់​បងប្អូន ​ហើយ​ជញ្ជឹង​គិត​អំពី​របៀប​ដែល​សេចក្ដីពិត​ទាំងនេះ​អំពី​ព្រះអង្គ​សង្គ្រោះ​ជួយ​បងប្អូន​ឲ្យ​រកឃើញ​សេចក្ដី​សុខសាន្ដ ។ តើ​វា​ន័យ​ចំពោះ​បងប្អូន​យ៉ាង​ដូចម្ដេច​ដែល​ត្រូវ « ដើរ​ក្នុង​ភាព​ស្លូតបូត​នៃ​ព្រះវិញ្ញាណ​របស់ [ ទ្រង់ ] » ?

សូមមើល​ផងដែរ ហិនរី ប៊ី អាវរិង « ការស្វែងរក​ភាពសុខសាន្ត​ផ្ទាល់ខ្លួន » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២៣ ទំព័រ ២៩-៣១; « Peace in Christ » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

4:9

Peace in Christ

គោលលទ្ធិ និង​សេចក្តីសញ្ញា ១៩:២៦–៤១

ពរជ័យ​របស់ព្រះ​គឺ​មហិមា​ជាង​សម្បត្តិ​នៃ​ផែនដី ។

ព្រះគម្ពីរ​មរមន​លក់​មិន​សូវ​ដាច់ទេ​នៅ ប៉ាលម៉ៃរ៉ា ។ ជាលទ្ធផល ម៉ាទីន ហារីស បាន​ត្រូវ​លក់​ដីមួយ​ភាគធំ​នៃ​កសិដ្ឋាន​របស់គាត់​ដើម្បី​សងបំណុល​ទៅឲ្យអ្នក​បោះពុម្ព ( សូមមើល « The Contributions of Martin Harris » Revelations in Context ៧-៨ ) ។ សូម​ពិចារណា​អំពី​ការលះបង់​របស់ ម៉ាទីន និង​ពរជ័យ​ដែល​បងប្អូន​បាន​ទទួល​ដោយ​សារ​តែ​វា—ដូច​ដែល​បងប្អូន​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៩:២៦-៤១ ។ បងប្អូន​ក៏​អាច​គិត​អំពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​សុំ​ឲ្យ​បងប្អូន​លះបង់​ផងដែរ ។ តើ​បងប្អូន​រកឃើញ​អ្វីខ្លះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ដែល​បំផុស​គំនិត​បងប្អូន​ឲ្យ​ធ្វើការ​លះបង់​ទាំងនេះ​ដោយ « អំណរ » និង « ការរីករាយ » ( សូមមើល​ផងដែរ ខទី ១៥–២០ ) ?

គំនូរ​កសិដ្ឋាន​នៅ ប៉ាលម៉ៃរ៉ា

ព័ត៌មាន​លម្អិត​មកពី ចម្ការ​របស់ ម៉ាទីន ហារីស ដោយ អាល រ៉ោនស៍

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ ០១

គំនិត​សម្រាប់​បង្រៀន​កុមារ

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៩:១៦-១៩

ព្រះ​យេស៊ូវគ្រីស្ទ​បាន​រងទុក្ខ​ដើម្បី​ខ្ញុំ ។

  • បងប្អូន​អាច​ជួយ​កូន​របស់​បងប្អូន​ឲ្យ​មាន​អារម្មណ៍​គោរព និង​ដឹងគុណ​ចំពោះ​ព្រះអង្គសង្រ្គោះ​ដោយ​ការអាន​រួម​គ្នា គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៩:១៦-១៩ ឬ « ជំពូក​ទី ៥១ ៖ ព្រះគ្រីស្ទ​រង​ទុក្ខ​នៅ​ក្នុង​សួនច្បារ​គែតសេម៉ានី » នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ថ្មី ទំព័រ ១២៩-១៣២ ឬ​វីដេអូ​ដែល​ត្រូវ​គ្នា​នៅ​ក្នុង​បណ្ណាល័យ​ដំណឹងល្អ ។ សូម​ពិចារណា​អំពី​ការ​ផ្អាក​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​កូន​របស់​បងប្អូន​យល់ និង​អនុញ្ញាត​ឲ្យ​ពួកគេ​បង្ហាញ​ពី​អារម្មណ៍​របស់​ពួកគេ ។ ឧទាហរណ៍​នៅក្នុង ខ​ទី ១៦ តើ​អ្វី​ទៅ​ជា « រឿង​ទាំង​នេះ » ដែល​ព្រះ​យេស៊ូ​បាន​ទទួល​រងទុក្ខ​សម្រាប់​យើង ? ( សូមមើល ម៉ូសាយ ៣:៧; អាល់ម៉ា ៧:១១-១២ ) ។ តើ​យើង​អាច​រៀន​អ្វី​ខ្លះ​មក​ពី​ការពិពណ៌នា​របស់​ទ្រង់ ? តើ​យើង​អាច​បង្ហាញ​អំណរគុណ​របស់​យើង​ចំពោះ​អ្វី​ដែល​ព្រះអង្គសង្រ្គោះ​ធ្វើ​សម្រាប់​យើង​ដោយ​របៀបណា ?

1:46

Chapter 51: Jesus Suffers in the Garden of Gethsemane

ជួយ​កុមារ​ឲ្យ​រៀន​ចេញ​ពី​ព្រះគម្ពីរ ។ កុមារ​មួយចំនួន​អាច​នឹង​ពិបាក​ក្នុងការ​អាន​បទគម្ពីរ ។ សូម​ផ្ដោត​ការយកចិត្ត​ទុកដាក់​ទៅលើ​តែ​ខ ឬ​ឃ្លា​មួយ​ដែល​នឹង​អាច​ជួយ​ដល់ពួកគេ ។

  • សូម​ជួយ​កុមារ​រកមើល​នៅក្នុង ទំនុកតម្កើងសៀវភៅ​ចម្រៀង​កុមារ បទចម្រៀង​ដែល​ជួយ​ពួកគេ​បង្ហាញ​អារម្មណ៍​របស់ពួកគេ​អំពី​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល លិបិក្រម​ប្រធានបទ​នៅក្នុង​សៀវភៅ​ទាំងនេះ ) ។

ព្រះយេស៊ូវ​កំពុង​អធិស្ឋាន​នៅក្នុង​សួនច្បារ​គែតសេម៉ានី

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៩:១៨–១៩, ២៤

ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​គោរព​ប្រតិបត្តិតាម​ព្រះវរបិតាសួគ៌​ទោះជា​វា​លំបាក​ក្ដី ។

  • ការរងទុក្ខ​ចំពោះ​អំពើ​បាប​របស់​យើង​គឺ​ពិបាក​ណាស់ ប៉ុន្តែ​ព្រះយេស៊ូវគ្រីស្ទ​មាន​ឆន្ទៈ​ធ្វើវា​ដើម្បី​គោរព​ប្រតិបត្តិតាម​ព្រះបិតា​របស់ទ្រង់ និង​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់ទ្រង់​ចំពោះ​ព្រះបិតា និង​ចំពោះ​យើង ។ បងប្អូន​អាច​មើល​រូបភាព​មួយ​អំពី​ព្រះយេស៊ូវគ្រីស្ទ​ដែល​កំពុង​រង​ទុក្ខ​នៅក្នុង​សួនច្បារ​គែតសេម៉ានី​ជាមួយ​គ្នា ( ដូច​ជា​រូបទាំងនោះ​ដែល​នៅ​ក្នុង​គម្រោង​មេរៀន​នេះ ) ហើយ​សុំ​ឲ្យ​កូន​របស់​បងប្អូន​ប្រាប់​បងប្អូន​ពី​អ្វី​ដែល​ពួកគេ​ដឹង​អំពី​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​រូបភាព​នោះ ។ បងប្អូន​អាច​អាន​ជាមួយ​គ្នា គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៩:១៨-១៩, ២៤ ដើម្បី​បញ្ជាក់​ថា​ការ​រង​ទុក្ខ​ចំពោះ​អំពើ​បាប​របស់​យើង គឺ​ជា​រឿង​ដ៏​លំបាក​បំផុត​ដែល​នរណា​ម្នាក់​ធ្លាប់​ឆ្លងកាត់ប៉ុន្តែ​ដោយសារ​ព្រះយេស៊ូវ​ស្រឡាញ់​ព្រះ​វរបិតា និង​យើង នោះ​ទ្រង់​គោរព​តាម​ព្រះ​បញ្ញត្តិ​របស់​ព្រះ ( សូម​មើល​ផង​ដែរ ម៉ូសាយ ៣:៧ ) ។ តើ​កិច្ចការ​សំខាន់​អ្វី​ខ្លះ​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​យើង​ធ្វើ ? តើ​យើង​អាច​ស្វែងរក​ភាព​ក្លាហាន ដើម្បី​គោរព​ទ្រង់​ដោយ​របៀបណា ?

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៩:២៣

« ចូររៀន​អំពីយើង ហើយ​ស្តាប់​តាម​ព្រះ​បន្ទូល​ទាំងឡាយ​របស់​យើង​ចុះ »

  • សូមជួយ​កុមារ​គិត​អំពី​សកម្មភាព​សាមញ្ញ​ដែល​ត្រូវ​នឹង​ឃ្លា​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៩:២៣ ។ សូម​អាន​ខគម្ពីរ​ជាច្រើនដង​ខណៈពេល​ដែល​កុមារ​កំពុង​ធ្វើ​សកម្មភាព ។ សូម​ជួយ​ពួកគេ​គិត​អំពី​វិធី​នានា​ដែល​យើងអាច​រៀន​អំពី​ព្រះគ្រីស្ទ និង​ស្ដាប់​តាម​ព្រះបន្ទូល​របស់ទ្រង់ ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៩:៣៨

ពរជ័យ​របស់ព្រះ​គឺ​មហិមា​ជាង​សម្បត្តិ​នៃ​ផែនដី ។

  • បងប្អូន និង​កូន​ៗ​របស់​បងប្អូន​អាច​ប្តូរវេន​គ្នា​កាន់​ព្រះគម្ពីរ​មរមន ហើយ​ចែកចាយ​នូវ​អ្វី​ដែល​បងប្អូន​ស្រឡាញ់​អំពី​ព្រះគម្ពីរ​នេះ ។ សូម​និយាយ​ដោយ​សង្ខេប​អំពី​ការ​លះបង់​របស់ ម៉ាទីន ហារីស ដើម្បី​ឲ្យ​ព្រះគម្ពីរ​មរមន​អាច​បាន​បោះពុម្ព​( គោលលទ្ធិ និង​សេចក្តីសញ្ញា, ៣៣ ) ។ តើ​ព្រះអម្ចាស់​បាន​មានបន្ទូល​អ្វីខ្លះ​ទៅកាន់ ម៉ាទីន នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៩:៣៨ ដែល​អាច​ជួយ​គាត់​ឲ្យ​ស្មោះត្រង់ និង​គោរព​ប្រតិបត្តិ ? សូម​ជួយ​កុមារ​ឲ្យ​គិត​អំពី​អ្វីមួយ​ដែល​ពួកគេ​អាច​ធ្វើការ​លះបង់​ដើម្បី​គោរព​តាម​ព្រះ ឬ​ជួយ​នៅក្នុង​កិច្ចការ​របស់ទ្រង់ ។

    2:7

    Chapter 7: Witnesses See the Gold Plates: 1829–1830

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

គំនូរ​ព្រះ​យេស៊ូវ​នៅ​ក្រុង​សួនច្បារ​គែតសេម៉ានី

ព្រះគ្រីស្ទ​កំពុងអធិស្ឋាន​នៅក្នុង​សួនច្បារ​គែតសេម៉ានី ដោយ ហែរម៉ាន់ ក្លេមិនហ្ស៍

ទំព័រ​សកម្មភាព​សម្រាប់​កុមារ